ស្ថាបនិក​ទីផ្សារ​ល្បីល្បាញ​ បង្ហាញ​វិធី​តាមដាន​ទីផ្សារ​សម្រាប់​សហគ្រិន​
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

ស្ថាបនិក​ទីផ្សារ​ល្បីល្បាញ​ បង្ហាញ​វិធី​តាមដាន​ទីផ្សារ​សម្រាប់​សហគ្រិន​

បានផុស

នៅ

​ការ​បង្កើត​បាន​នូវ​ក្រុម​អតិថិជន​គោល ឬ​ហៅថា​ទីផ្សារ សម្រាប់​ក្រុមហ៊ុន​សហគ្រាស​គឺជា​ស្នាដៃ​មួយ​ដែល​មិនមែន​មនុស្ស​យើង​សុទ្ធតែ​អាច​ធ្វើ​បានទេ​ទោះ​ពួកគេ​មាន​ឈ្មោះថា ជា​សហគ្រិន​ក្ដី​។ សម្រាប់​មនុស្ស​ម្នាក់ៗ រមែង​តែង​មាន​ផ្នត់គំនិត​ទទួល​ស្គាល់​ថា ការ​ជ្រើសរើស​បុគ្គលិក​មក​ជួយ​ជា​រឿង​ត្រឹម​ត្រូវ​ ព្រោះ​តួនាទី​ជា​អ្នកដឹកនាំ​ម្នាក់​មិន​អាច​គ្រប់គ្រាន់​ក្នុង​ការ​កសាង​អ្វីៗ​គ្រប់យ៉ាង​ទោះ​គាត់​ស្គាល់​ទីផ្សារ បាន​សិក្សា បាន​ជឿជាក់​ តែ​គាត់​នៅតែ​ត្រូវការ​អ្នក​ជំនាញ​មក​អនុវត្តពង្រឹង​វា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្រាប់​ស្ថាបនិក​ទីផ្សារ iFortune Marketing គឺ​លោក រ៉ា​យ ម៉ូ​រី​ស លោក​ចាត់ទុកថា រាល់​ការ​ប្រកួត​ប្រជែង​ជា​ឱកាស​សម្រាប់​ការ​រីកចម្រើន​ទីផ្សារ​។​

​នៅ​ពេល​និយាយ​អំពី​ការ​ចាប់ផ្ដើម​របស់​ក្រុមហ៊ុន​គាត់ Morris បាន​រំឭក​ថា គាត់​បាន​ធ្វើជា​អ្នក​ជំនាញ​ឲ្យ​ប្រឹក្សា ​ឬ​បង្កើត​ទីផ្សារ​ឯករាជ្យ សម្រាប់​បុគ្គល និង​ក្រុមហ៊ុន​ជាច្រើន​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ​។ គ្រប់​ពេល​ដែល​ត្រូវ​បង្កើត​ទីផ្សារ​ថ្មី​សម្រាប់​ផលិតផល ​ឬ​សេវាកម្ម​ណាមួយ​ដែល​គេ​មិន​ធ្លាប់​ស្គាល់​គឺ​តែងតែ ប្រឈម​ភាព​តឹងតែង​ តែ​គាត់​រមែង​បាន​ទទួល​អតិថិជន​ជាច្រើន​រហូត​ល្បីឈ្មោះ​ ហើយក៏​បង្កើត​ក្រុមហ៊ុន​ខ្លួនឯង​តែ​ម្តង​។​

១ ខ្លាំង​ផ្នែក ជ្រើស​រក​អតិថិជន​

​តាំងពី​ដំបូង ម៉​រ​រី​សមាន​យុទ្ធសាស្ត្រ​ Freelnad ជួយ​សហគ្រិន​នានា​ឲ្យ​ដឹងពី​ចក្ខុវិស័យ​របស់​ពួកគេ​ថា​ចង់​លក់​អ្វី​លក់​ឲ្យ​អ្នកណា ធ្វើ​យ៉ាងណា​ទើប​អ្នក​ទាំងអស់​នោះ​ចាប់អារម្មណ៍​ហើយ​គេ​មក​ប្រើ​របស់​យើង ក្នុង​តម្លៃ​ណា​?

​គាត់​បាន​គិត​ពិចារណា​អំពី​រឿង​នេះ​ឡើងវិញ​នៅ​ពេល​ចង់​ដាក់ឈ្មោះ​គំនិត​ទីផ្សារ Marketing Idea របស់​ខ្លួន​។ «​គំនិត​នេះ​បាន​មក​ពី​កាល​ខ្ញុំ​ចង់ឲ្យ​មនុស្ស​ម្នាក់ៗ​ចេះ​ប្រើ​អារម្មណ៍​ក្នុងនាម​ជា​អតិថិជន​ម្នាក់​ជា​សិន មុន​ពេល​ចង់​បើក​រកស៊ី​!​ ហេតុដូច្នេះ​ហើយ​បានជា​ក្រុមហ៊ុន​ខ្ញុំ​មាន​ឈ្មោះថា iFortune Marketing»​។​

​តាមរយៈ​គោលការណ៍​នេះ អាជីវកម្ម​របស់​ម៉ូ​រី​ស ទទួល​បាន​អតិថិជន​កើន​ឡើង​មិន​ឈប់ឈរ​ទោះបី​ជា​មិន​មាន​ជំនួយ​ពី​ការផ្សាយពាណិជ្ជកម្ម​ក៏ដោយ​។ គាត់​បាន​ពន្យល់​ថា​“ យើង​បាន​ប្រើ​ពាក្យ​សំដី ១០០% ជា ទីផ្សារ​មាត់ និង​ផ្ដោត​លើ​ការ​ផ្ដល់​ជូន​នូវ​ផលិតផល​ជាទី​ពេញចិត្ត ធ្វើ​ឲ្យ​ពួកគេ​ឃើញ​គោលដៅ​ដែល​ត្រូវ​សំចត​ដែល​មនុស្ស​កាន់តែ​ច្រើន​ឡើង​ជួយ​ឃោសនា​បន្ត​ឲ្យ​យើង ”

២ មានគំនិត​វិជ្ជមាន​ទើប​បង្កើត​បាន​ទីផ្សារ​នឹងន​មួយ​

​សហគ្រិន​ម្នាក់ៗ​ត្រូវ​ផ្អែកលើ​ស្ថានភាព​ផ្លូវចិត្ត​ត្រឹមត្រូវ​ហើយ​ឈរ​នៅ​លើ​កំពូល​ នៃ​អ្វីៗ​គ្រប់​ពេល​មាន​ន័យ​ថា​មិន​បណ្ដោយ​ឲ្យ​បញ្ហា​សង្កត់​យើង​បាន​។ សម្រាប់​ម៉ូ​រី​ស​ការវិវត្តន៍​សមត្ថភាព​ប្រចាំថ្ងៃ​ គឺជា​អ្វី​ដែល​ធ្វើឲ្យ​ការងារ​របស់​គាត់​មានតម្លៃ​។ « ជាមួយ​ខ្ញុំ ការ​រកលុយ​មិនមែន​និយាយ​អំពី​ភាព​តានតឹង​ទេ វា​ជា​ការ​ភ្នាល់​ដ៏​រីករាយ​ជាមួយ​កម្លាំង​ស៊ូ​ នៃ​យើង​ផ្ទាល់​ខ្លួនឯង​!»។​

៣ រៀបការ​ជាមួយ​ការងារ​

Morris ចាត់ទុកថា​អ្នក​ចោលការ​ងារ​រត់​ទៅ​រៀបការ​ នឹង​បរាជ័យ​ទាំងអស់ ​ចំណែក​អ្នក​រៀបការ​នឹង​ការងារ​ ជា​មនុស្ស​ដែល​ថ្ងៃក្រោយ​មាន​សុភមង្គល​បាន​ពេញលេញ ​ព្រោះ​ការងារ​ជា​ការ​លំបាក​បំផុត​មួយ​មិន​សប្បាយ​ដូច​មាន​ប្រពន្ធ​ស្អាត​ក្បែរ​ខ្លួន​ទេ ​ប៉ុន្តែ​ការ​សប្បាយ​មុន​មាន​លំនឹង ​នឹង​ក្លាយ​ជា​ទុក្ខ​ព្រោះ​ធ្វើការ​ខំ​តិចតួច​ហើយ​មាន​បន្ទុក​គ្រួសារ​ធំ​។ មាន​បច្ចេកទេស​មួយ​ដែល​លោក​បាន​បញ្ចូល​ក្នុង​ទម្លាប់​ប្រចាំថ្ងៃ​គឺ ​៖“ ខ្ញុំ​សួរ​ខ្លួនឯង​នូវ​សំនួរ​ផ្សេងៗ​ដើម្បី​ធ្វើឲ្យ​វា​កាន់​តែ​ច្បាស់​តែ​មាន​ជីវិត​រីករាយ​មួយ​ថា តើ​មនុស្ស​ត្រូវការ​ជំនួយ​អ្វីខ្លះ​ក្នុង​ការ​ធ្វើ​ទីផ្សារ​? តើ​យើង​អាច​ជួយ​មនុស្ស​សព្វថ្ងៃ​នេះ​យ៉ាង​ដូចម្ដេច​? ដំបូង​យើង​ត្រូវ​ដឹង​ថា​ពួកគេ ច្រលំ​អំពី​ទីផ្សារ​ថា​ជា​ការ​លក់​ឬ​ផ្នែក​លក់​! គេ​នាំគ្នា​ចេញទៅ​លក់​ទាំង​ដែល​ស្គាល់​ត្រឹមតែ​ផលិតផល​ខ្លួន មិន​ស្គាល់​អតិថិជន​សោះ ព្រោះ​គេ​មិន​សិក្សា​ផ្នែក​ទំនាក់ទំនង ​និង​ទីផ្សារ គេ​សិក្សា​ការ​លក់​តែ​ម្ដង ។​!»

​លោក​បញ្ចប់​ដូច្នេះ​ថា ៖ «​មាន​ជំនាញ​បី​យ៉ាង​ដែល​អ្នក​ត្រូវការ​ក្នុងនាម​ជា​សហគ្រិន​ម្នាក់​នៅ​ក្នុង​គំនិត​របស់ខ្ញុំ គឺ​ជំនាញ​គិតពិចារណា ការចរចា ​និង​សមត្ថភាព​ក្នុង​ការ​រាប់អាន​មិត្តភ័ក្ដិ​។ ប្រសិនបើ​អ្នក​អាច​ធ្វើ​រឿង​ទាំង​បី​នេះ អ្នក​អាច​ប្រមូលផ្ដុំ​ក្រុម​ណាមួយ​មក​ជួយ​ដោះស្រាយ​បញ្ហា ​និង​ឈាន​បាន​ដល់​កិច្ច​ព្រមព្រៀង​រួមគ្នា ​ឬ​ហោច​ណាស់​មាន​មនុស្ស​ជាច្រើន​ព្រម​ដោយ​សុទ្ធចិត្ត​មក​ធ្វើជា​បុគ្គលិក​អ្នក​»៕

ប្រែសម្រួល ៖ សុភា​

ប្រភព ៖ influencive

ចុចអាន៖ចង់បាន​ក្រុមការងារ​ពេញ​ដោយ​ថាមពល​ និង​ស្វាហាប់ ព្រមទាំង​ស្ថិតស្ថេរ​ផង​ដែរ​?

ចុចអាន៖​៥​យ៉ាង​ មនុស្ស​ឆ្លាត​ តែងតែ​ធ្វើ​ដើម្បី​ឲ្យ​ការ​សន្ទនា​មាន​ប្រសិទ្ធភាព​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព៥ នាទី មុន

លេសទាំងនេះ ជាសត្រូវនាំឲ្យយើងខកខានអាហារពេលព្រឹក

ព័ត៌មានជាតិ១ ម៉ោង មុន

រាជរដ្ឋាភិបាល សម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

ព័ត៌មានជាតិ៨ ម៉ោង មុន

Update ស្ថានភាព​អគ្គិភ័យ​ឆេះ​ឃ្លាំង​រោងចក្រ​នៅ​ស្រុក​គងពិសី គ្រប់គ្រង​បាន​ទាំងស្រុង សម្ភារៈ និង​ទ្រព្យសម្បត្តិ​ក្នុង​ឃ្លាំង​ខួច​ខាត​ទាំង​ស្រុង

ព័ត៌មានជាតិ៩ ម៉ោង មុន

USAID បន្ថែម​ទឹកប្រាក់​៥ លាន​ដុល្លារ​ទៀត សម្រាប់​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម

ចរាចរណ៍៩ ម៉ោង មុន

ម៉ូតូ​ចាប់​ហ្វ្រ័ង​អក​ស្សឺ​ជង្ហុក ​ត្រូវ​រថយន្តបុក​ពីក្រោយ​របួស​បាក់​ជើង​ម្ខាង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services