ជំងឺរ៉ាំរ៉ៃ Archives - Kampuchea Thmey Daily

បរិស្ថានមិនល្អ អាចបង្កជាជំងឺរ៉ាំរ៉ៃច្រើនប្រភេទ
កត្តា​បរិស្ថាន​ដូចជា​ ​ការ​បំពុល​ បម្រែបម្រួល​អាកាសធាតុ​ ការ​ឡើង​កម្ដៅ​ផែនដី ព្រម​ទាំង​ការ​​ថយ​ចុះ​ស្រទាប់​អូហ្សូន​ ផ្ដល់​ផល​អវិជ្ជមាន​ដល់​សុខភាព​មនុស្ស​យើង​យ៉ាង​ខ្លាំង​។

ពិត​ណាស់​ វិបត្តិ​អាកាសធាតុ​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស តួ​យ៉ាង​ដូចជា​​បញ្ហា​រលក​កម្ដៅ​​ គ្រោះ​រាំងស្ងួត និង​ខ្យល់​ព្យុះ សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ច្រើន​ និង​ឆក់​យក​ជីវិត​មនុស្ស​ថែម​ទៀត​ផង​។

កត្តា​បរិស្ថាន​ អាច​បង្ក​ជា​ជំងឺ​រ៉ាំរ៉ៃ​អ្វី​ខ្លះ​?

ជាក់​ស្ដែង សីតុណ្ហភាព​​ក្ដៅ​ខ្លាំង អាច​បង្កើន​កំហាប់​អូហ្សូន​​ដែល​នាំ​ឲ្យ​មាន​ការ​ឡើង​កម្ដៅ​ផែន​ដី និង​​អាច​បំផ្លាញ​ជាលិកា​សួត​ ក៏​ដូចជា​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ជំងឺ​ហឺត និង​អ្នក​ជំងឺ​សួត​។ លើស​ពី​នេះ​ទៅ​ទៀត​ ការ​បំពុល​បរិស្ថាន និង​កាកសំណល់​ឧស្សាហកម្ម​ អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេង​ៗ​ ដូចជា​ ជំងឺ​ផ្លូវ​ដង្ហើម​ ជំងឺ​ហឺត​ ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD) ​រលាក​ទង​សួត រលាក​ច្រមុះ ជំងឺ​បេះដូង ជំងឺ​បាក់​ទឹក​ចិត្ត គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ កណ្ដាស់​ ក្អក ហត់ ជំងឺ​រលាក​សន្លាក់​ គ្រុន​ចាញ់​ ធាត់​ ជំងឺ​ទឹក​នោម​ផ្អែម​ ក៏​ដូចជា​​ប្រភេទ​ជំងឺ​​មហារីក​មួយ​ចំនួនទៀត​​។

យើង​អាច​រក្សា​បរិស្ថាន​ស្អាត​ និង​រស់នៅ​យូរ​អង្វែង​ដោយ​វិធី​ណា​ខ្លះ​?

វិធីសាស្ត្រ​ងាយ​ៗ​ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់បន្ថយ​ផល​ប៉ះពាល់​ប្រចាំ​ថ្ងៃ​​ចំពោះ​បរិស្ថាន មាន​ដូចជា៖

កាត់បន្ថយ​ការ​ប្រើប្រាស់​ក្រដាស

កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​

កាត់​បន្ថយ​ការ​ប្រើប្រាស់​ផ្លាស្ទិក

ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​

ចោល​សំរាម​ក្នុង​ធុង​​

ការ​ថែរក្សា​បរិស្ថាន​ឲ្យ​បាន​ស្អាត​ល្អ​​មាន​សារសំខាន់​ណាស់​ ដើម្បី​ជួយ​ឲ្យ​យើង​មាន​សុខភាព​រឹងមាំ​ និង​រស់នៅ​យូរ​អង្វែង​។ ដូច្នេះ​ហើយ​ យើង​គួរ​តែ​ផ្លាស់ប្ដូរ​ទម្លាប់​តូច​តាច​មួយ​ចំនួន​​ប្រចាំ​ថ្ងៃ​ ដើម្បី​ជួយ​ឲ្យ​បរិស្ថាន​រស់នៅ​​​​កាន់​តែ​ប្រសើរ​ឡើង៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖គួរញ៉ាំអាហារទាំងនេះ មុនពេលញ៉ាំគ្រឿងស្រវឹង

ចុចអាន៖អាហារ ៧ មុខ ធ្វើឲ្យមានអារម្មណ៍ល្អ បំបាត់ភាពតានតឹងចេញពីខាងក្នុង

The post បរិស្ថានមិនល្អ អាចបង្កជាជំងឺរ៉ាំរ៉ៃច្រើនប្រភេទ appeared first on Kampuchea Thmey Daily.

ជំងឺ​រ៉ាំរ៉ៃសាហាវបំផុត ៤ មានចំណែក​លើស​ពាក់កណ្ដាល​អត្រាមរណៈ​​​​នៅអាស៊ី
ជំងឺ​រ៉ាំរ៉ៃ ​​​រួម​មាន​ ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​មហារីក​ ជាឃាតក​ដ៏សាហាវ​ ឬ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ទាំងនេះ​មាន​ជាង​ពាក់កណ្ដាល​នៃ​អត្រា​មរណភាព​​​នៅ​បណ្ដាប្រទេស​នៅ​អាស៊ីអាគ្នេយ៍​យើង។ តើ​ជំងឺ​ទាំងនេះ​បង្ក​ផល​ប៉ះពាល់ដូចម្ដេច​ខ្លះ​?

ជាក់​ស្ដែង ​ប្រជា​ជន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ប្រឈម​នឹង​បញ្ហា​ជំងឺ​រ៉ាំរ៉ៃ​​ជា​ច្រើន​ប្រភេទ​ ហើយ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក​ (WHO) អត្រា​មរណៈ ​នៅ​ក្នុង​តំបន់​ដោយ​សារ​តែ​ជំងឺ​រ៉ាំរ៉ៃ​មាន​រហូត​ដល់​៥៥%​។ ជំងឺ​ទាំង​នេះ រួម​មាន​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​មហារីក​។

ពិត​ណាស់​ ជំងឺ​រ៉ាំរ៉ៃ​​​ ជា​ប្រភេទ​ជំងឺ​មិន​ឆ្លងទាំងនេះ​ ជា​ឃាតករ​លេខ​១ ដែល​​បាន​ឆក់​យក​ជីវិត​មនុស្ស​ប្រមាណ​៨,៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​។

ការ​សិក្សា​​​លើ​អាការៈ​ខ្សោយ​បេះដូង​នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ បាន​បង្ហាញ​ថា​ប្រជាជន​អាស៊ី​អាគ្នេយ៍​យើង​ប្រឈម​នឹង​ការ​ស្លាប់​មុន​អាយុ​សង្ឃឹម​រស់​ដោយ​សារ​ជំងឺ​រ៉ាំរ៉ៃ​ចន្លោះ​ពី​ ១០​ទៅ​ជិត​៣០​ភាគ​រយ​។​

​ហ្វីលីពីន​ ២៧,៩%

​មីយ៉ាន់ម៉ា ២៤,៣%

​ឥណ្ឌូណេស៊ី ២៣,១%

​ម៉ាឡេស៊ី ១៩,៦%

​កម្ពុជា ១៧,៧%

​វៀតណាម​ ១៧,៤%

​ថៃ​ ១៦,២%

​​​សិង្ហបុរី ១០,២%

ការសិក្សា​មួយ​ទៀត​ដែល​ធ្វើ​ឡើង​នៅ​​កោះ​តៃវ៉ាន់​ បាន​រក​ឃើញ​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង ​ឬ​កំណក​ខ្លាញ់​នៅ​តាម​ជញ្ជាំង​សរសៃ​ឈាម​ ជា​មូលហេតុ​ចម្បង​ទី​២​​​​ ដែល​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​។ ចំណែកការ​សិក្សា​​នៅ​ប្រទេស​ឥណ្ឌា​វិញ ​​ជំងឺ​រ៉ាំរ៉ៃ​​​ ដូចជា​ជំងឺ​សរសៃ​ឈាម​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ បាន​រួម​ចំណែក​​​​នៃ​អត្រា​មរណៈ​ដល់​ទៅ​៦០% ។​

​ជា​ទូទៅ ជំងឺ​ដ៏​កាច​សាហាវ​នេះ កើត​ឡើង​បណ្ដាល​មក​ពី​របៀបរបប​​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ម្នាក់​ៗ។ ទម្លាប់​អាក្រក់​មួយ​ចំនួន​ដូច​ជា​របប​អាហារ​មិន​ល្អ អសកម្ម​ និង​ការ​ប្រើប្រាស់​​ថ្នាំ​ជក់​ សុទ្ធ​តែ​​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​ទាំង​នេះ​។

ផ្ទុយ​ទៅ​វិញ ប្រសិនបើ​យើង​​មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​ល្អ រួម​មាន​របប​អាហារ​ត្រឹមត្រូវ ហាត់ប្រាណ​ទៀងទាត់​ និង​ជៀសវាង​ការ​ជក់​បារី​ ឬ​ថ្នាំ​ជក់​ផ្សេង​ៗ ​យើង​អាច​បង្ការ​​គ្រោះថ្នាក់​សរសៃ​ខួរ​ក្បាល​ ជំងឺ​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម​ យ៉ាង​ហោច​ណាស់​៨០%​។

តើ​យើង​គួរ​ធ្វើ​យ៉ាង​ម៉េច?

​​​ជា​លទ្ធផល​ ទម្លាប់​រស់​នៅ​មិន​ល្អ និង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ នៅ​តែ​មាន​វត្តមាន​នៅ​ក្នុង​តំបន់​។ យោង​តាម​ការ​ស្ទង់​មតិ​ពី​មិត្ត​​អ្នក​អាន​របស់​Hello Health ​ប្រមាណ​រាប់​ពាន់​នាក់​​​ មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ មីយ៉ាន់ម៉ា តៃវ៉ាន់ និង​ឥណ្ឌា​បាន​បង្ហាញ​ថា មិត្ត​អ្នក​អាន​យើង​ស្វែង​រក​​ប្រធានបទ​សុខភាព​ចំនួន​បី​ច្រើន​ជាង​គេ​។ ផ្អែក​លើ​​ការ​ស្ទង់​មតិ​ប្រជាជន​ជាង​៩ ០០០​នាក់​នៅ​ទ្វីប​អាស៊ី​ របស់​Hello Health ចាប់​ពី​ខែ​មិថុនា​ ដល់​ខែ​វិច្ឆិកា ឆ្នាំ២០២០ បាន​រក​ឃើញ​ថា​អ្នក​អាចន​ចង់​ដឹង​បំផុត​លើ៖​

ទម្លាប់​រស់​នៅ​ល្អ​

ការ​បង្ការ​ជំងឺ​

ការ​ព្យាបាល​ និង​ការ​​គ្រប់គ្រង​ជំងឺ​

​​ការ​ស្ទង់​មតិ​​ក៏​បាន​បង្ហាញ​​ដែរ​ថា ប្រជាជន​អាស៊ី​អាគ្នេយ៍​​ក៏​មាន​ការ​បារម្ភ​​ខ្លាំង​អំពី​ជំងឺ​ពិសេស​ផ្សេង​ទៀតដែរ​។

កង្វល់​លើ​បញ្ហាសុខភាពសំខាន់ៗ​របស់​ប្រជាជន​អាស៊ី​អាគ្នេយ៍​

ការ​គ្រប់គ្រង​ទម្ងន់​ និង​ស្រ្តេស​ បាន​ឈរ​នៅ​​លំដាប់​ថ្នាក់​កំពូល​ដែល​ប្រជា​ជន​នៅ​​អាស៊ី​អាគ្នេយ៍​មាន​ការ​បារម្ភ​បំផុត​ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិលើ​មិត្ត​អ្នក​អាន​របស់ ​Hello Health។

បើ​និយាយ​តែ​ប្រទេស​ឥណ្ឌូណេស៊ី​មួយ ប្រ​ជា​ពល​អ្នក​ចូល​រួម​ស្ទង់​មតិ​បង្ហាញ​កង្វល់​ខ្លាំង​លើ​៖

ការ​គ្រប់គ្រង​ស្រ្តេស​

ការ​គ្រប់គ្រង​ទម្ងន់​

ការ​បាក់​ទឹក​ចិត្ត​

បញ្ហាការ​គ្រប់គ្រង​ទម្ងន់​ និង​ស្រ្តេស​ ​ នៅ​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​​នៃ​កង្វល់​ធំ​បំផុត​មួយ​នៃ​បញ្ហា​សុខភាព​ ដែល​​ប្រជាជន​នៅ​អាស៊ី​​​តែងតែ​មាន​ចំពោះ​ដៃគូ​របស់​ខ្លួន​។ បញ្ហា​ទាំង​ពីរ​នេះ​​តាម​ពី​ក្រោយ​​ជំងឺ​មហារីក​ ជំងឺ​បេះដូង និង​សម្ពាធ​ឈាម​ខ្ពស់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី មីយ៉ាន់ម៉ា​ និង​ប្រទេស​ថៃ។

ចំពោះ​កង្វល់​សុខភាព​ដែល​យើង​តែងតែ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ឪពុក​ម្ដាយ​​ មាន​ដូចជា សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​បេះដូង គ្រោះថ្នាក់​សរសៃ​ឈាម​បេះដូង ជំងឺ​មហារីក​ និង​ការ​ឈឺចាប់​រ៉ាំរ៉ៃ ដែល​កត្តា​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ជនជាតិ​អាស៊ី​នៅ​តែ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ចំពោះ​ខ្លួន​ឯង និង​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន ព្រម​ទាំង​កត្តា​ហានិភ័យ​ផ្សេង​ៗ​​។

កង្វល់​សុខភាព​ចម្បង​​​របស់​​​ប្រជាជន​អាស៊ី​​​​ចំពោះ​ប្ដី​​ ឬ​ប្រពន្ធ

​ប្រជាជន​អាស៊ី​បាន​ឈរ​លើ​ចំណាត់​ថ្នាក់​កំពូល​ ​ជា​អ្នក​ដែល​​បារម្ភ​ចំពោះ​ដៃគូ​របស់​ខ្លួនរួម​មាន​ ការ​គ្រប់គ្រង​ស្រ្តេស​ និង​ការ​គ្រប់គ្រង​ទម្ងន់​។​

ការសិក្សា​នេះ​បាន​បង្ហាញ​ជាក់​លាក់​ថា ក្នុង​ប្រទេស​ម៉ាឡេស៊ី ប្រជាជន​មាន​ការ​ព្រួយបារម្ភ​ពី​ជំងឺ​បេះដូង​ ឯនៅ​តៃវ៉ាន់​ប្រជា​ពល​រដ្ឋ​បារម្ភ​ខ្លាំង​លើ​​ការ​ឈឺចាប់​រ៉ាំរ៉ៃ និង​​ជំងឺ​​ភ្លេចភ្លាំង​​មុន​អាយុ​ ​និង​នៅ​ក្នុង​ប្រទេស​ថៃ ​ក៏​មាន​ការ​ព្រួយបារម្ភ​ចំពោះ​សម្ពាធ​ឈាម​ខ្ពស់​ និង​ជំងឺ​មហារីក។​

កង្វល់​សុខភាព​ចម្បង​​​របស់​​​ប្រជាជន​អាស៊ី​​​​ចំពោះ​ឪពុក​ម្ដាយ​

ក្នុង​តំបន់​អាស៊ី ប្រជាជន​មាន​ការ​បារម្ភ​ចំពោះ​ឪពុក​ម្ដាយ​​លើ​បញ្ហា​ សម្ពាធ​ឈាម​ខ្ពស់​ និង​ជំងឺ​បេះដូង​។​

ប្រភេទ​ជំងឺ​ដែល​មាន​អ្នក​​​មើល​​ច្រើន​បំផុត​ នៅ​លើ​​វិបសាយ​ Hello Health ​​មាន​ទាក់ទង​នឹង​ជំងឺ​រ៉ាំរ៉ៃ។ សុខភាព​បេះដូង​ក៏​ជាប់​លំដាប់​កំពូល​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​នៅ​ក្នុង​វិបសាយ​Hello Health។​ ចំណែក​​​ឯ​សម្ពាធ​ឈាម​ខ្ពស់​ ​ជា​ស្ថានភាព​​ជំងឺ​ដែល​អ្នក​អាន​ចាប់អារម្មណ៍​ជាង​គេ​​នៅ​ក្នុង​​បណ្ដា​ប្រទេស​​ភាគ​ច្រើន​ លើកលែង​តែ​ប្រទេស​ឥណ្ឌា​ ហើយ​ជំងឺ​ដែល​មាន​ការ​ចាប់អារម្មណ៍​​បន្ទាប់​ មាន​ដូចជា​ជំងឺ​បេះដូង ជំងឺ​ខ្សោយ​បេះដូង និង​ជំងឺ​សរសៃ​ឈាម​បេះដូង​ផ្សេង​​ទៀត​។

ជំងឺ​មហារីក​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ នៅ​តែ​មាន​​ការ​ចាប់អារម្មណ៍​នៅ​ក្នុង​​វិបសាយ​​របស់​ Hello Health ជា​ពិសេស​ជំងឺ​មហារីក​ថ្លើម​ ពោះវៀន​ធំ សួត និង​មហារីក​សុដន់​​។

ប្រភេទ​ជំងឺ​ដែល​មាន​អ្នក​​​មើល​​ច្រើន​បំផុត​ នៅ​លើ​គេហទំព័រ​ Hello Health

ផ្អែក​តាម​ចំនួន​អ្នក​ចូល​អានសរុប​ក្នុង​​​គេហទំព័រ​ Hello Health (និយាយ​ដោយចំពោះ​តែនៅ​កម្ពុជា Hello Krupet) ចាប់​ពី​ថ្ងៃ​ទី​២៦​ ខែ​ឧសភា ឆ្នាំ២០២១ ដល់​ថ្ងៃ​ទី​២៥​ ខែ​សីហា​ ឆ្នាំ​២០២១​ ចំនួន​អ្នក​អាចន​ជំងឺ​បេះដូង ៤១,៤​ភាគរយ ជំងឺ​មហារីក ៣៦,១​ភាគរយ ជំងឺ​ទឹក​នោមផ្អែម ២២,៤ភាគរយ និង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​មាន​០,២​ភាគរយ​។​

កត្តា​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ

នៅ​ទ្វីប​អាស៊ី ជំងឺ​រ៉ាំរ៉ៃ​​ប្រភេទ​ណា​ដែល​កើត​ញឹកញាប់​បំផុត ហើយ​វា​​ប៉ះពាល់​ដល់​រាងកាយ​យ៉ាង​ម៉េច​ខ្លះ?

ជំងឺ​បេះដូង​

ការ​សិក្សា​បាន​បង្ហាញ​ថា ​ជំងឺ​សរសៃ​ឈាម​បេះដូង​ និង​ខ្សោយ​បេះដូង​​មាន​ការ​កើន​ឡើង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​យើង​ ​ជា​ពិសេស​ប្រសិនបើ​យើង​មាន​កត្តា​ប្រឈម​ផ្សេង​ទៀត​ ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជក់​បារី​។ ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង ​​ជា​ជំងឺ​មួយ​ដែល​កើត​ឡើង​បណ្ដាល​មក​ពី​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​។ ​កម្រិត​សម្ពាធ​ឈាម​ខ្ពស់​ កូលេស្តេរ៉ូល​ខ្ពស់​ ​ជក់​បារី​ ទឹក​នោម​ផ្អែម​ និង​អសកម្ម​ ក៏​ជា​កត្តា​ហានិភ័យ​ដែល​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង។

ជំងឺ​ទឹក​នោម​ផ្អែម​

​ជំងឺ​ទឹក​នោម​ផ្អែម​​ជា​ជំងឺ​ដែល​មាន​សន្ទុះ​កើត​ឡើង​ខ្លាំង​នៅ​ក្នុង​ទ្វីប​អាស៊ី​​។​ ជំងឺ​នេះ​​បាន​សម្លាប់​​មនុស្ស​ប្រមាណ​១,២លាននាក់​​នៅអាស៊ី​អាគ្នេយ៍ និង​១,៣​លាន​នាក់​ នៅ​​បណ្ដា​ប្រទេស​​ក្នុងតំបន់ប៉ាស៊ីហ្វិក​ខាង​លិច នេះ​បើ​យោង​តាម​សហព័ន្ធ​​ជំងឺ​ទឹក​នោម​ផ្អែម​អន្តរជាតិ​។

​​​កត្តា​ធាត់​ជ្រុល​ អាច​បង្កើន​ហានិភ័យ​ក្នុង​ការវិវដ្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ហើយ​អ្នក​ជំងឺ​​ទឹក​នោម​ផ្អែម​ ក៏​ងាយ​ប្រឈម​នឹង​ការ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​ផង​ដែរ​។

ជំងឺ​មហារីក​

ពិត​ណាស់ ជំងឺ​មហារីក​អាច​កើត​មាន​ចំពោះ​​មនុស្ស​ទូទៅ​។ ប៉ុន្តែ​ក៏​មាន​កត្តា​ជាក់លាក់​មួយ​ចំនួន​ ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​នេះ​ដែរ ដូចជា​កត្តា​អាយុ​ និង​ហ្សែន​។

ក្រៅ​ពី​នេះ​ ការ​ប្រើប្រាស់​ថ្នាំ​ជក់​​ក៏​អាច​បង្ក​ជា​ជំងឺ​មហារីក​សួត​ មាត់​ ​បំពង់​ក​ និង​សរីរាង្គ​ដទៃ​ទៀត​។

​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​

គ្រោះថ្នាក់​សរសៃ​ឈាម​​​​ជា​ច្រើន​ករណី​​ បណ្ដាល​មក​ពី​របៀប​​របប​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​។ ទាំង​នេះ​រួម​មាន សម្ពាធ​ឈាម​ខ្ពស់​ ​ធាត់​ជ្រុល​ ទឹក​នោម​ផ្អែម​ និង​កម្រិត​​កូលេស្តេរ៉ូល​​ក្នុង​ឈាម​ខ្ពស់​។ យើង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​​ខួរ​ក្បាល​ តាម​រយៈ​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​ទាំង​នេះ​៖

អសកម្ម​

របប​អាហារ​មិន​ល្អ​

ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​

ជក់បារី​

ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​មាន​២​ប្រភេទ គឺស្ទះសរសៃឈាមខួរក្បាល និងហូរឈាមក្នុងខួរក្បាល​។ ជំងឺ​ស្ទះសរសៃឈាមខួរក្បាល​កើត​ឡើង​រហូត​ដល់​ ៨៧​%​នៃ​ករណី​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។ បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​​ឈាម​ហូរ​ទៅ​កាន់​ខួរ​ក្បាល​​ប្រែ​ទៅ​ជា​កក​​ស្ទះ ​និង​​កាត់​ផ្ដាច់​​ការ​ផ្គត់ផ្គង់​អុកស៊ីសែន​​ទៅ​កាន់​ខួរ​ក្បាល​​។​ កត្តា​នេះ​បណ្ដាល​​ឲ្យ​កោសិកា​​ខួរក្បាល​ងាប់​ និង​បាត់បង់​​​មុខងារ​។

ហូរឈាមក្នុងខួរក្បាល បណ្ដាល​មក​ពី​ការ​ហូរ​ឈាម​លើ​ផ្ទៃ​ខួរ​ក្បាល​ ដោយ​បណ្ដាល​ឲ្យ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​។ លក្ខខណ្ឌ​សុខភាព​ ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ និង​​ជំងឺប៉ោងសរសៃឈាម(Aneurysms) ​អាច​នាំ​ឲ្យ​​សរសៃ​ឈាម​ផ្ទុះ និង​លេច​ធ្លាយ​ឈាម​ ដែល​អាច​បន្ថែម​សម្ពាធ​ និង​សម្លាប់​កោសិកា​ខួរ​ក្បាល​។

ចំណុច​​សំខាន់​ៗ​

​ជំងឺ​រ៉ាំរ៉ៃ​ដែល​មិន​ឆ្លង​ (NCDs) ដូចជា​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​មហារីក​​ បាន​ឆក់​យក​ជីវិត​ប្រជាជន​អាស៊ី​អាគ្នេយ៍​ប្រមាណ​៨,៥​លាន​នាក់​។

​ចំពោះ​កង្វល់​សុខភាព​ធំៗរបស់​​ប្រជាជន​អាស៊ី​អាគ្នេយ៍​​លើ​​ខ្លួន​ឯង និង​មនុស្ស​ជា​ទី​ស្រលាញ់ គឺ​ជំងឺ​រ៉ាំរ៉ៃ​ដែល​មិន​ឆ្លង​ ហើយ​ជំងឺ​ទាំង​នេះ​មាន​ទាក់ទង​នឹង​កត្តា​ហានិភ័យ​ផ្សេង​ៗ រួម​ទាំង​ការ​គ្រប់គ្រង​ទម្ងន់ ស្រ្តេស និង​សម្ពាធ​ឈាម​ខ្ពស់​។

របៀប​រស់​នៅ​ត្រឹមត្រូវ ការ​បង្ការ​ជំងឺ​ ​ការ​ព្យាបាល និង​ការ​គ្រប់គ្រង​​ជំងឺ គឺ​ជា​ប្រធាន​បទ​​ដែល​មានការ​​ស្វែង​រក​ច្រើន​បំផុត​នៅ​តាម​ប្រព័ន្ធ​អន​ឡាញ​។

ជំងឺ​បេះដូង​ជា​ប្រភេទ​ជំងឺ​ដែល​មាន​អ្នក​ចូល​មើល​ច្រើន​បំផុត​នៅ​ក្នុង​វិបសាយ​Hello Health ហើយ​សម្ពាធ​ឈាម​ខ្ពស់​​ ​​ជា​លក្ខខណ្ឌ​សុខភាព​ដែល​មាន​ការ​ចាប់អារម្មណ៍​ច្រើន​​បំផុត​នៅ​បណ្ដា​ប្រទេស​ភាគ​ច្រើន​។ ​ប្រភេទ​ជំងឺ​ផ្សេង​ទៀត​​ដែល​មាន​អ្នក​ចូល​មើល​ច្រើន រួម​មាន​ជំងឺ​បេះដូង ជំងឺ​សរសៃ​ឈាម​បេះដូង​ផ្សេង​ទៀត ខ្សោយ​បេះដូង ជំងឺ​មហារីក​ និង​ជំងឺ​ទឹក​នោម​ផ្អែម​។

ស្វែង​យល់​បន្ថែម​ពី​កត្តា​ហានិភ័យ​​ចំពោះ​ជំងឺ​ទូទៅ​ទាំង​នេះ​ ដើម្បី​ជួយ​យើង​បង្ការ​ និង​គ្រប់គ្រង​បញ្ហា​សុខភាព​ទាំង​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព។

របៀប​រស់​នៅ​ត្រឹមត្រូវ រួម​ទាំង​​របប​អាហារ​សុខភាព​ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ និង​ជៀសវាង​ការ​ជក់បារី​ ឬ​ថ្នាំ​ជក់​ដទៃ​ទៀត​ អាច​បង្ការ​​គ្រោះថ្នាក់​សរសៃ​​​ខួរ​ក្បាល​ ជំងឺ​បេះដូង​មុន​​វ័យ​ និង​ជំងឺ​ទឹក​នោម​ផ្អែម​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុអាន៖ ការសិក្សា៖ ប្រុសៗ​តាំង​ខ្លួន​រឹង​មាំ​ពេក ប្រឈម​ការ​ធ្វើ​អត្តឃាត​ខ្ពស់

ចុចអាន៖ ដុកទ័រពន្យល់ច្បាស់ៗ ពី AVF សំឡេងរោទ៍នៅក្នុងត្រចៀក និងជាជំងឺខួរក្បាល គួរតាមដាន

The post ជំងឺ​រ៉ាំរ៉ៃសាហាវបំផុត ៤ មានចំណែក​លើស​ពាក់កណ្ដាល​អត្រាមរណៈ​​​​នៅអាស៊ី appeared first on Kampuchea Thmey Daily.

ពេទ្យ ព្រមានថា ផឹកតែគជ់ អាចកើតជំងឺរ៉ាំរ៉ៃ និងគ្រោះថ្នាក់ធ្ងន់ៗច្រើន
នៅស្រុកខ្មែរយើង មាន​កុមារ និងយុវវ័យ​ជាច្រើន ចូលចិត្ត​ផឹកតែគជ់ ប៉ុន្ដែ​ពុំដឹង​ពី​ផលប៉ះពាល់​នៃ​ការ​ផឹកភេសជ្ជៈ​នេះទេ។ ចំណែក​នៅសិង្ហបុរី​វិញ តែគជ់ ក៏​និយម​​ខ្លាំងណាស់ដែរ រហូត​ខាង​មន្ទីរពេទ្យ ​​Mount Alvernia Hospital អះអាង​ថា ​ភេសជ្ជៈ​នេះ អាចបណ្ដាល​ឲ្យ​កើត​ជំងឺ​រ៉ាំរ៉ៃ ប៉ះពាល់បេះដូង ដាច់សរសៃឈាម​ខួរក្បាល និង​បង្ក​ជា​ហានិយភ័យ​ជំងឺធ្ងន់ៗ​មួយ​ចំនួន​ទៀត។

គ្រោះថ្នាក់​តែ​គជ់ បាន​ព្រមាន​ពលរដ្ឋ​សិង្ហបុរី ​ពី​តែគជ់​ដែលមាន​បរិមាណ​ស្ករ​ច្រើន។ សម្រាប់​ការ​ប្រៀបធៀប​តែគជ់ ៧​ប្រភេទ មន្ទីរពេទ្យ​រកឃើញ​ថា តែទឹកដោះគោ​ដែលប្រើ​ស្ករត្នោត ជាមួយ​គ្រាប់គជ់ (Brown Sugar Milk Tea With Pearls) ជាភេសជ្ជៈ​បង្ក​ហានិភ័យ​ដល់​សុខភាព​ជាងគេ។ វាមាន​ផ្ទុកស្ករ ចំនួន ១៨,៥​ស្លាបព្រា​កាហ្វេ។

មន្ទីរពេទ្យ ព្រមានថា ស្ករ ទឹកដោះគោ និងក្រែម​គ្មាន​សមាសធាតុ​ទឹកដោះគោ (Non-dairy Creamer) ពិតជា​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ។ ក្នុង​នោះ ក្រែម​គ្មាន​សមាសធាតុ​ទឹកដោះគោ មាន​ផ្ទុក​ខ្លាញ់ Trans Fat ក្នុង​ទម្រង់​ជាប្រេងដូង Hydrogenated Palm Oil។ ​ឯ​ពពុះទឹកដោះគោ ក៏មាន​កាឡូរី​ខ្ពស់ដែរ គឺរហូត​ដល់ ២០៣​កាឡូរី និង​ពពុះ Cheese មាន ១៨០​កាឡូរី។ មន្ទីរពេទ្យ​បញ្ជាក់​ថា ប្រេងនេះ បង្កឲ្យ​កើតជំងឺ​បេះដូង និង​ដាច់សរសៃឈាម​ខួរក្បាល។

ដើម្បី​បង្ការ​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ មន្ទីរពេទ្យ​ណែនាំ​ឲ្យ​កាត់​បន្ថយ​ការផឹក​ភេសជ្ជៈ​ផ្អែម ដោយ​អតិថិជន​ត្រូវ​ជ្រើសរើស​ហាង ដែល​អាច​កែប្រែ​កម្រិត​ជាតិ​ស្ករ​ក្នុង​ភេសជ្ជៈ និង​កាត់បន្ថយ​រសជាតិ​ផ្អែម​បន្ដិចម្ដងៗ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ តែគជ់មួយកែវ ២៤ ដុល្លារអាមេរិក លក់នៅឯណា?

ចុចអាន៖ ផឹកកាហ្វេពេលព្រឹកទាំងពោះទទេ ប៉ះពាល់សុខភាពម៉េចខ្លះ?

The post ពេទ្យ ព្រមានថា ផឹកតែគជ់ អាចកើតជំងឺរ៉ាំរ៉ៃ និងគ្រោះថ្នាក់ធ្ងន់ៗច្រើន appeared first on Kampuchea Thmey Daily.

កុំប្រហែសខ្លួនឲ្យសោះ! អ្នកមានជំងឺរ៉ាំរ៉ៃទាំងនេះ បើឆ្លងវីរុសបំប្លែងខ្លួន គឺហានិភ័យហើយ
មជ្ឈមណ្ឌលព័ត៌មានរបស់ថៃ បានបង្ហាញទិន្នន័យពីក្រុមអ្នកជំងឺ ៧ ប្រភេទ ងាយឆ្លងនិងប្រឈមហានិភ័យនៃការស្លាប់ ពីវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ដែលកំពុងតែមានវត្តមានលើពិភពលោក។

ក្រុម​អ្នក​ជំងឺ​ទាំង​នោះ​មាន​ដូចជា៖ ជំងឺ លើសឈាម ៧៣ ភាគរយ, ទឹកនោមផ្អែម ៥៥ ភាគរយ, សម្ពាធឈាមខ្ពស់ ៣០ ភាគរយ,  តម្រងនោមរ៉ាំរ៉ៃ ១៧ ភាគរយ,  បេះដូង ១៣ ភាគរយ,   ភាព​ធាត់ ៨ ភាគរយ និង​ជំងឺសួត ៨ ភាគរយ ។

អ្នក​មាន​ជំងឺ​ប្រចាំ​កាយ ​ដែល​មាន​ឱកាស​ឆ្លង​លឿន​ និង​ងាយ​ប្រឈម​ហានិភ័យ ​គួរ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ទប់ស្កាត់​ឬ​ការពារ​ខ្លួន​ពី​ជំងឺ​កាច​សាហាវ​នេះ។

ចំពោះ​អ្នក​ជំងឺ​មហារីក​ ដែល​កំពុង​ទទួល​ការ​ព្យាបាល ​ឬ​ព្យាបាល​ដោយ​ប្រើ​គីមី​ គួរ​តែ​បន្ត​ជួប​គ្រូពេទ្យ ​( តាម​ការ​ណែនាំ ) ដើម្បី​ទទួល​ការ​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព ​និង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​ទៀត​ដូចជា ទឹកនោមផ្អែម ធាត់ បេះដូង ថ្លើម តម្រងនោម ជាដើម។

លើស​ពី​នេះ ​ត្រូវ​ថែរក្សា​ខ្លួន​អ្នក​ដោយ​ការ​ញ៉ាំ​អាហារ​ ដែល​មាន​សុខភាព​ល្អ​ ហាត់ប្រាណ​ឲ្យ​បាន​ត្រឹមត្រូវ និង​សម្រាក​គ្រប់គ្រាន់។

ពាក់​ម៉ាស​បិទ​មុខ ​រាល់​ពេល​ចេញ​ក្រៅ ឧស្សាហ៍​លាង​សំអាត​ដៃ​ មុន​ពេល​ហូប​អាហារ ​ឬ​ចាប់​កាន់​របស់​ផ្សេងៗ។

ហាម​ទៅ​ជិត​ក្រុម​មនុស្ស​មាន​ហានិភ័យ​ ដើរ​ហើរ​ច្រើន​ បើ​ចៀស​មិន​បាន ​គួរ​ពិភាក្សា​គ្នា​ដោយ​រក្សា​គំលាត​រៀងៗ​ខ្លួន។

ត្រូវ​រក្សា​ផ្លូវ​ចិត្ត​ឲ្យ​រឹងមាំ​ និង​សម្រាក​ខួរ​ក្បាល​ពី​ស្រ្តេស​តប់ប្រមល់​ ជាពិសេស​ត្រូវ​ធ្វើ​សកម្មភាព​ដែល​អ្នក​ចូលចិត្ត​ ដូចជា មើល​ខ្សែភាពយន្ត​ ស្ដាប់​តន្ត្រី​ ចម្អិន​ម្ហូប​ប៉ូវ​សុខភាព​ និង​ចំណូលចិត្ត​ផ្សេងៗ​ទៀត។ ល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖វីរុសបំប្លែង Delta វាយលុកសុខភាពក្រុមមនុស្សទាំងនេះខ្លាំងជាងគេ

ចុចអាន៖ម្នាក់​ក្នុង​ចំណោម​ ៣នាក់ ឆ្លង​​កូវីដដោយ​មិន​ដឹង​ខ្លួន និង​គ្មាន​រោគ​សញ្ញាអ្វីទាំងអស់

The post កុំប្រហែសខ្លួនឲ្យសោះ! អ្នកមានជំងឺរ៉ាំរ៉ៃទាំងនេះ បើឆ្លងវីរុសបំប្លែងខ្លួន គឺហានិភ័យហើយ appeared first on Kampuchea Thmey Daily.

អ្នកមានជំងឺប្រចាំកាយទាំងនេះ ត្រូវថែខ្លួនឲ្យបានល្អ តែភ្លាត់ឆ្លងកូវីដ ពិបាកសង្រ្គោះណាស់
ជំងឺ​កូវីដ-១៩ ជា​ជំងឺ​ផ្លូវ​ដង្ហើម​សាហាវ​មួយ​ដែល​កំពុង​រាតត្បាត​នៅ​ក្នុង​ប្រទេស​យើង​មិន​ស្រាកស្រាន ហើយ​គ្នា​យើង​ច្បាស់​ជា​ដឹង​ពី​សមត្ថភាព​ឆ្លង​ពី​ជំងឺ​នេះ​ថា វា​ពិត​ជា​ឆ្លង​បាន​លឿន និង​ឆ្លង​មនុស្ស​មិន​រើស​វ័យ​ទៀត។ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន​របស់​មជ្ឈមណ្ឌល​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​អាមេរិក (CDC) មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំកាយមួយចំនួន បើ ឆ្លង​កូវីដ-១៩ អាច​ធ្វើ​ឲ្យ​សុខភាព​ធ្លាក់​ធ្ងន់ធ្ងរ​បាន។

ហានិភ័យ​នៃ​ការ​វិវត្តិ​ទៅ​ជា​ធ្ងន់ធ្ងរ​ពេល​ឆ្លង​ជំងឺ​កូវីដ-១៩ ​អាច​នឹង​កើន​ឡើង​ចំពោះ​មនុស្ស​ដែល​មាន​វ័យ​ចំណាស់ និង​មាន​បញ្ហា​សុខភាព ពិសេស​មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ប៉ុន្មាន​ខាង​ក្រោម​នេះ កាន់​តែ​ប្រឈម​គ្រោះ​ថ្នាក់​ខ្ពស់ បើ​ឆ្លង​កូវីដ-១៩​ ដូចជា៖

មនុស្ស​វ័យ​ចំណាស់៖ កម្រិត​គ្រោះ​ថ្នាក់​នៃ​ជំងឺ​កូវីដ-១៩ កើន​ឡើង​ទៅ​តាម​វ័យ បើ​វ័យ​កាន់​តែ​ចាស់ ហានិភ័យ​សុខភាព​ក្នុង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ក៏​កាន់​តែ​ខ្ពស់ ជា​ពិសេស​មនុស្ស​ចាស់​មាន​អាយុ​ ៨៥​ឆ្នាំ​ឡើង។

ជំងឺសួត៖ ជំងឺ​កូវីដ-១៩ វាយ​ប្រហារ​ទៅ​លើ​សួត​របស់​អ្នក​ជំងឺ ហេតុ​នេះ​ហើយ អ្នក​ដែល​មាន​បញ្ហា​សួត​ដូច​ជា ហឺត រលាក​សួត​រ៉ាំរ៉ៃ ឬ​ជំងឺ​មហារីក​សួត អាច​ប្រឈម​នឹង​បញ្ហា​ធ្ងន់​ពេល​កើត​ជំងឺ​កូវីដ-១៩។

ជំងឺ​បេះដូង៖ បញ្ហា​បេះ​ដូង​មួយ​ចំនួន​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ បើ​ឆ្លង​ជំងឺ​កូវីដ-១៩ ពិសេស​អ្នក​មាន​ជំងឺ​ខ្សោយ​បេះដូង ។

ជំងឺ​ទឹកនោម​ផ្អែម និង​ធាត់៖ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ និង​ប្រភេទ២ អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ពេល​ឆ្លង​កូវីដ-១៩ ហើយ​ជំងឺ​ធាត់ ឬ​អ្នក​ធាត់​លើស​ទម្ងន់​ក៏​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​ពេល​ឆ្លង​កូវីដ-១៩​ដូច​គ្នា។

ជំងឺ​មហារីក៖ អ្នក​ជំងឺ​មហារីក​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ធ្ងន់ធ្ងរ ហើយ​ហានិភ័យ​នៃ​គ្រោះ​ថ្នាក់​ក៏​អាស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​ជំងឺ​មហារីក និង​វិធី​ព្យាបាល​។

ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ៖ ប្រព័ន្ធភាពស៊ាំ​ប្រៀប​បាន​នឹង​ទាហ៊ាន​ចាំ​ការពារ​រាងកាយ​ពី​មេរោគ ឬ​វីរុស​ផ្សេង​ៗ ចូល​មក​វាយ​លុក​ក្នុង​ខ្លួន​យើង។ ប្រសិន​បើ​យើង​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ ច្បាស់​ណាស់​ថា សុខភាព​យើង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ពេល​ជំងឺ​កាច​សាហាវ​ដូច​កូវីដ-១៩។

ក្រៅ​ពី​ជំងឺ​ប៉ុន្មាន​ខាង​លើ​នេះ ជំងឺ​កូវីដ-១៩​ក៏​វាយ​លុក​លើ​សុខភាព​ធ្ងន់ធ្ងរ​ដែរ ចំពោះ​អ្នក​ជំងឺ​តម្រងនោម ជំងឺ​ Down Syndrome ជំងឺ​លើស​សម្ពាធ ជំងឺThalassemia ជំងឺ​ថ្លើម ជំងឺ​ក្រិន​សរសៃ​ឈាម និង​ស្រ្តី​ពពោះ។

ស្របគ្នានេះ CDC អាមេរិក បាន​ឲ្យ​ដឹង​ថា អ្នក​ជក់​បារី​ងាយ​វិវត្ត​ទៅ​រក​ជំងឺ​មហារីក​សួត ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ហើយ​នៅ​ក្នុង​ស្ថាន​ភាព​ដែល​មាន​ជំងឺ​ឆ្លង​ជា​សកល​ប៉ះពាល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដូច​វីរុស​កូវីដ-១៩ ​ទៀត​នោះ ធ្វើ​ឲ្យ​ជក់​បារី​កាន់​តែ​ប្រឈម​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​នេះ ប៉ះពាល់​ទៅ​ដល់​សួត​ខ្លាំង​ជាង​អ្នក​ធម្មតា៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អ្នកឆ្លងកូវីដ កុំបាក់ទឹកចិត្ត! ពង្រឹងស្មារតីឱ្យមាំ អនុវត្តប៉ុន្មានចំណុចនេះ ទើបឆាប់ជាសះស្បើយ

ចុចអាន៖ អ្នក​ជំនាញ​ប្រាប់​ពី​របប​អាហារ​សម្រាប់​អ្នក​ជំងឺ​កូវីដ​កម្រិត​ស្រាល ​គួរ​ទទួលទាន​ឲ្យ​ឆាប់​ជា​សះស្បើយ​រហ័ស

The post អ្នកមានជំងឺប្រចាំកាយទាំងនេះ ត្រូវថែខ្លួនឲ្យបានល្អ តែភ្លាត់ឆ្លងកូវីដ ពិបាកសង្រ្គោះណាស់ appeared first on Kampuchea Thmey Daily.

វ៉ាក់សាំងកូវីដ-១៩ មានសុវត្ថិភាពចំពោះអ្នក​​ជំងឺប្រចាំកាយដែរទេ?
តើការចាក់វ៉ាក់សាំងកូវីដ-១៩ ធ្វើ​ឱ្យខ្ញុំមានសុវត្ថិភាព​ដែរទេ ប្រសិនបើខ្ញុំ​មាន​​ជំងឺប្រចាំកាយ? នេះជាសំណួរដែលអ្នកមានជំងឺរ៉ាំរ៉ៃចង់ដឹងណាស់!

តាំង​ពី​មាន​វ៉ាក់សាំង ពលរដ្ឋ​មួយ​ចំនួន​ធំ​មាន​ចម្ងល់​ច្រើន​ពាក់ព័ន្ធ​ប្រសិទ្ធភាពនិង​គ្រោះ​ថ្នាក់​របស់​វ៉ាក់សាំង​កូវីដ-១៩​ ចំពោះបុគ្គលមានជំងឺប្រចាំកាយមួយចំនួនដែលក្នុងនោះរួមមាន អ្នកជំងឺថ្លើម ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺធាត់។ល។

ទាក់ទិនចម្ងល់នេះ UNICEF កម្ពុជា បាន​បក​ស្រាយថា ​ការចាក់វ៉ាក់សាំងកូវីដ-១៩ មានសារៈសំខាន់ណាស់ ជា​ពិសេស​សម្រាប់អ្នកដែលមាន​ជំងឺប្រចាំកាយ ដែលធ្វើ​ឱ្យពួកគេកាន់តែប្រឈម​នឹង​ការធ្លាក់ខ្លួន​ឈឺ ដោយសារជំងឺកូវីដ-១៩តិចបំផុត។ នេះមានន័យថា វ៉ាក់សាំងការពារកូវីដ មានប្រសិទ្ធភាពចំពោះបុគ្គលទូទៅ និងអ្នកមានជំងឺប្រចាំកាយដូចគ្នា។

ទោះជាយ៉ាងនេះក្ដី  UNICEF កម្ពុជា ​ណែនាំឱ្យ​អ្នក​មានជំងឺប្រចាំកាយ ពិគ្រោះយោបល់ជាមួយនឹង​អ្នកផ្ដល់សេវា​សុខាភិបាល ដើម្បី​ពិភាក្សា​ថាតើ​វ៉ាក់សាំងកូវីដ-១៩ សមស្របសម្រាប់ខ្លួនដែរឬទេ។

នៅក្នុងករណីដែលកម្រកើតមាន អាចមានអាឡ័កស៊ីកើតឡើង ក្រោយចាក់វ៉ាក់សាំង​រួច។ ក្នុង​ចំណោម​​ការ​ចាក់វ៉ាក់សាំង​មួយលានដូស ប្រតិកម្មអាឡ័កស៊ីដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរ​ដល់អាយុជីវិត ត្រូវ​បានសង្កេតឃើញថា បានកើតតែប្រហែល​មួយករណីប៉ុណ្ណោះ។

ដូច្នេះ ប្រសិនបើកន្លងមក អ្នក​មានប្រតិកម្មជាអាឡ័កស៊ីជាមួយនឹង​វ៉ាក់សាំង ថ្នាំ ផលិតផលវេជ្ជសាស្ត្រ ឬអាហារ សូម​ពិភាក្សា​បញ្ហាទាំងនេះ​ជាមួយនឹងអ្នកផ្ដល់សេវា​ថែទាំសុខភាព មុនពេល​ចាក់វ៉ាក់សាំង៕

អត្ថបទ៖ សន្យា

ប្រភព៖ UNICEF

ចុចអាន៖ សារៈសំខាន់នៃកាតចាក់វ៉ាក់សាំងកូវីដ-១៩ យើងអាចមិនទាន់ដឹង

ចុចអាន៖ វ៉ាក់សាំងជាក្តីសង្ឃឹម! មានមនុស្ស ១ភាគរយគត់ ដែលត្រូវបញ្ជូនទៅព្យាបាលកូវីដនៅមន្ទីរពេទ្យ ទោះចាក់បានត្រឹម១ដូស

The post វ៉ាក់សាំងកូវីដ-១៩ មានសុវត្ថិភាពចំពោះអ្នក​​ជំងឺប្រចាំកាយដែរទេ? appeared first on Kampuchea Thmey Daily.

ប្រសើរណាស់! វ៉ាក់សាំង Pfizer មានប្រសិទ្ធភាពមិនធម្មតាការពារអ្នកដែលមានជំងឺរ៉ាំរ៉ៃទាំងនេះ មិនឲ្យឆ្លងកូវីដ
ការសិក្សាដ៏ធំបំផុតមួយបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា វ៉ាក់សាំងការពារកូវីដ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Pfizer-BioNTech មានប្រសិទ្ធភាពការពាររោគសញ្ញាធ្ងន់ធ្ងរចំពោះអ្នកដែលមានជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ជាដើម ។

ការវិភាគលើប្រជាជនជិត ១.២ លាននាក់ ដោយអ្នកផ្តល់សេវាថែទាំសុខភាពធំបំផុតរបស់អ៊ីស្រាអែលមួយនេះ នឹងផ្តល់ក្តីសង្ឃឹមបន្ថែមទៀតដល់បណ្តាប្រទេសនានា នៅពេលពួកគេទទួលបានការចាក់វ៉ាក់សាំងចូលដៃពលរដ្ឋ ជាពិសេសអ្នកដែលត្រូវបានគេចាត់ទុកថាងាយរងគ្រោះ និងទប់ស្កាត់រោគរាតត្បាតដែលរហូតមកដល់ពេលនេះបានសម្លាប់មនុស្សជាង ៣.១ លាននាក់ហើយ ។

បើយោងតាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវ Clalit បានឲ្យដឹងថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៨០ ភាគរយប្រឆាំងនឹងការឆ្លងចំពោះអ្នកដែលមានជំងឺបេះដូង ឬតម្រងនោមរ៉ាំរ៉ៃ, ៨៦ ភាគរយចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២, ៧៥ ភាគរយសម្រាប់ជំងឺសរសៃឈាមខួរក្បាល និង ៨៤ ភាគរយសម្រាប់អ្នកដែលទទួលរងពីភាពស៊ាំចុះខ្សោយ ក្រោយការចាក់ពេញ ២ ដូស ។

ចំណែកចំពោះអ្នកដែលត្រូវបានចាក់វ៉ាក់សាំង ហើយបានទទួលរងនូវបញ្ហារ៉ាំរ៉ៃ ឬកត្តាហានិភ័យចំនួនបី ឬច្រើនជាងនេះ ដូចជា ជំងឺបេះដូង ជំងឺសរសៃប្រសាទ ជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺសួតរ៉ាំរ៉ៃ ការជក់បារី ការមានផ្ទៃពោះ ឬការធាត់ ការស្រាវជ្រាវបានបង្ហាញថា វាមានប្រសិទ្ធភាព ៨៨ ភាគរយក្នុងការការពារការឆ្លង ។

ទន្ទឹមនោះវាមានប្រសិទ្ធភាពជាង ៩០ ភាគរយប្រឆាំងនឹងរោគសញ្ញាធ្ងន់ធ្ងរ ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺបេះដូង ឬសសៃឈាម និង ១០០ ភាគរយសម្រាប់អ្នកដែលទទួលរងពីភាពស៊ាំចុះខ្សោយ ។

ការសិក្សារបស់ Clalit បានប្រៀបធៀបមនុស្សចំនួន ៥៩៦,៦១៨ នាក់ដែលបានចាក់វ៉ាក់សាំងនៅចន្លោះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០ និងថ្ងៃទី ១៤ ខែកុម្ភៈ ខណៈក្នុងនោះមានក្រុមមនុស្សដែលមានជំងឺរ៉ាំរ៉ៃប្រហែល ១៣០,០០០ នាក់ ។

ច្រើនជាងពាក់កណ្ដាលនៃប្រជាជនអ៊ីស្រាអែលចំនួន ៩.៣ លាននាក់ បានទទួលការចាក់វ៉ាក់សាំងពេញ ២ ដូស ចាប់តាំងពីការចាក់វ៉ាក់សាំងនេះបានចាប់ផ្តើមនៅចុងខែធ្នូ ហើយករណីឆ្លងនៅប្រទេសអ៊ីស្រាលអែល បានធ្លាក់ចុះជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ចាប់តាំងពីពាក់កណ្ដាលខែមករា ខណៈប្រទេសនេះក៏បានបើកសេដ្ឋកិច្ចឡើងវិញផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ក្រោយ​អ្នក​ចាក់​វ៉ាក់សាំង Pfizer និង Moderna មាន​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ អ្នក​ជំនាញ​ចាប់ផ្ដើម​រក​មូល​ហេតុ

ចុចអាន ៖ វ៉ាក់សាំង Pfizer-BioNTech បង្ហាញប្រសិទ្ធភាពការពារកូវីដរយៈពេល ៦ ខែ ក្រោយចាក់ពេញ ២ ដូស

The post ប្រសើរណាស់! វ៉ាក់សាំង Pfizer មានប្រសិទ្ធភាពមិនធម្មតាការពារអ្នកដែលមានជំងឺរ៉ាំរ៉ៃទាំងនេះ មិនឲ្យឆ្លងកូវីដ appeared first on Kampuchea Thmey Daily.