សុខភាព
បរិស្ថានមិនល្អ អាចបង្កជាជំងឺរ៉ាំរ៉ៃច្រើនប្រភេទ
កត្តាបរិស្ថានដូចជា ការបំពុល បម្រែបម្រួលអាកាសធាតុ ការឡើងកម្ដៅផែនដី ព្រមទាំងការថយចុះស្រទាប់អូហ្សូន ផ្ដល់ផលអវិជ្ជមានដល់សុខភាពមនុស្សយើងយ៉ាងខ្លាំង។

ពិតណាស់ វិបត្តិអាកាសធាតុកំពុងកើនឡើងយ៉ាងឆាប់រហ័ស តួយ៉ាងដូចជាបញ្ហារលកកម្ដៅ គ្រោះរាំងស្ងួត និងខ្យល់ព្យុះ សុទ្ធតែអាចបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងច្រើន និងឆក់យកជីវិតមនុស្សថែមទៀតផង។
កត្តាបរិស្ថាន អាចបង្កជាជំងឺរ៉ាំរ៉ៃអ្វីខ្លះ?
ជាក់ស្ដែង សីតុណ្ហភាពក្ដៅខ្លាំង អាចបង្កើនកំហាប់អូហ្សូនដែលនាំឲ្យមានការឡើងកម្ដៅផែនដី និងអាចបំផ្លាញជាលិកាសួត ក៏ដូចជាបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរសម្រាប់អ្នកជំងឺហឺត និងអ្នកជំងឺសួត។ លើសពីនេះទៅទៀត ការបំពុលបរិស្ថាន និងកាកសំណល់ឧស្សាហកម្ម អាចបង្កឲ្យមានបញ្ហាសុខភាពផ្សេងៗ ដូចជា ជំងឺផ្លូវដង្ហើម ជំងឺហឺត ជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) រលាកទងសួត រលាកច្រមុះ ជំងឺបេះដូង ជំងឺបាក់ទឹកចិត្ត គ្រោះថ្នាក់សរសៃឈាមខួរក្បាល កណ្ដាស់ ក្អក ហត់ ជំងឺរលាកសន្លាក់ គ្រុនចាញ់ ធាត់ ជំងឺទឹកនោមផ្អែម ក៏ដូចជាប្រភេទជំងឺមហារីកមួយចំនួនទៀត។
យើងអាចរក្សាបរិស្ថានស្អាត និងរស់នៅយូរអង្វែងដោយវិធីណាខ្លះ?
វិធីសាស្ត្រងាយៗ និងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយផលប៉ះពាល់ប្រចាំថ្ងៃចំពោះបរិស្ថាន មានដូចជា៖
- កាត់បន្ថយការប្រើប្រាស់ក្រដាស
- កាត់បន្ថយការប្រើប្រាស់ថាមពល
- កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក
- ប្រើប្រាស់ទឹកដោយសន្សំសំចៃ
- ចោលសំរាមក្នុងធុង
ការថែរក្សាបរិស្ថានឲ្យបានស្អាតល្អមានសារសំខាន់ណាស់ ដើម្បីជួយឲ្យយើងមានសុខភាពរឹងមាំ និងរស់នៅយូរអង្វែង។ ដូច្នេះហើយ យើងគួរតែផ្លាស់ប្ដូរទម្លាប់តូចតាចមួយចំនួនប្រចាំថ្ងៃ ដើម្បីជួយឲ្យបរិស្ថានរស់នៅកាន់តែប្រសើរឡើង៕
ចុចអាន៖គួរញ៉ាំអាហារទាំងនេះ មុនពេលញ៉ាំគ្រឿងស្រវឹង
ចុចអាន៖អាហារ ៧ មុខ ធ្វើឲ្យមានអារម្មណ៍ល្អ បំបាត់ភាពតានតឹងចេញពីខាងក្នុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


