កូវីដ-១៩
អ្នកមានជំងឺប្រចាំកាយទាំងនេះ ត្រូវថែខ្លួនឲ្យបានល្អ តែភ្លាត់ឆ្លងកូវីដ ពិបាកសង្រ្គោះណាស់
ជំងឺកូវីដ-១៩ ជាជំងឺផ្លូវដង្ហើមសាហាវមួយដែលកំពុងរាតត្បាតនៅក្នុងប្រទេសយើងមិនស្រាកស្រាន ហើយគ្នាយើងច្បាស់ជាដឹងពីសមត្ថភាពឆ្លងពីជំងឺនេះថា វាពិតជាឆ្លងបានលឿន និងឆ្លងមនុស្សមិនរើសវ័យទៀត។ យោងតាមការស្រាវជ្រាវមួយចំនួនរបស់មជ្ឈមណ្ឌលប្រឆាំងនឹងជំងឺឆ្លងអាមេរិក (CDC) មនុស្សដែលមានជំងឺប្រចាំកាយមួយចំនួន បើ ឆ្លងកូវីដ-១៩ អាចធ្វើឲ្យសុខភាពធ្លាក់ធ្ងន់ធ្ងរបាន។

ហានិភ័យនៃការវិវត្តិទៅជាធ្ងន់ធ្ងរពេលឆ្លងជំងឺកូវីដ-១៩ អាចនឹងកើនឡើងចំពោះមនុស្សដែលមានវ័យចំណាស់ និងមានបញ្ហាសុខភាព ពិសេសមនុស្សដែលមានជំងឺប្រចាំកាយប៉ុន្មានខាងក្រោមនេះ កាន់តែប្រឈមគ្រោះថ្នាក់ខ្ពស់ បើឆ្លងកូវីដ-១៩ ដូចជា៖
- មនុស្សវ័យចំណាស់៖ កម្រិតគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ កើនឡើងទៅតាមវ័យ បើវ័យកាន់តែចាស់ ហានិភ័យសុខភាពក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ក៏កាន់តែខ្ពស់ ជាពិសេសមនុស្សចាស់មានអាយុ ៨៥ឆ្នាំឡើង។

- ជំងឺសួត៖ ជំងឺកូវីដ-១៩ វាយប្រហារទៅលើសួតរបស់អ្នកជំងឺ ហេតុនេះហើយ អ្នកដែលមានបញ្ហាសួតដូចជា ហឺត រលាកសួតរ៉ាំរ៉ៃ ឬជំងឺមហារីកសួត អាចប្រឈមនឹងបញ្ហាធ្ងន់ពេលកើតជំងឺកូវីដ-១៩។
- ជំងឺបេះដូង៖ បញ្ហាបេះដូងមួយចំនួនអាចបណ្ដាលឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ បើឆ្លងជំងឺកូវីដ-១៩ ពិសេសអ្នកមានជំងឺខ្សោយបេះដូង ។

- ជំងឺទឹកនោមផ្អែម និងធាត់៖ ជំងឺទឹកនោមផ្អែមប្រភេទ១ និងប្រភេទ២ អាចធ្វើឲ្យអ្នកជំងឺមានរោគសញ្ញាធ្ងន់ធ្ងរពេលឆ្លងកូវីដ-១៩ ហើយជំងឺធាត់ ឬអ្នកធាត់លើសទម្ងន់ក៏ប្រឈមបញ្ហាធ្ងន់ធ្ងរពេលឆ្លងកូវីដ-១៩ដូចគ្នា។
- ជំងឺមហារីក៖ អ្នកជំងឺមហារីកមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ហើយហានិភ័យនៃគ្រោះថ្នាក់ក៏អាស្រ័យទៅតាមប្រភេទនៃជំងឺមហារីក និងវិធីព្យាបាល។

- ប្រព័ន្ធភាពស៊ាំខ្សោយ៖ ប្រព័ន្ធភាពស៊ាំប្រៀបបាននឹងទាហ៊ានចាំការពាររាងកាយពីមេរោគ ឬវីរុសផ្សេងៗ ចូលមកវាយលុកក្នុងខ្លួនយើង។ ប្រសិនបើយើងមានប្រព័ន្ធភាពស៊ាំខ្សោយ ច្បាស់ណាស់ថា សុខភាពយើងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរពេលជំងឺកាចសាហាវដូចកូវីដ-១៩។
ក្រៅពីជំងឺប៉ុន្មានខាងលើនេះ ជំងឺកូវីដ-១៩ក៏វាយលុកលើសុខភាពធ្ងន់ធ្ងរដែរ ចំពោះអ្នកជំងឺតម្រងនោម ជំងឺ Down Syndrome ជំងឺលើសសម្ពាធ ជំងឺThalassemia ជំងឺថ្លើម ជំងឺក្រិនសរសៃឈាម និងស្រ្តីពពោះ។
ស្របគ្នានេះ CDC អាមេរិក បានឲ្យដឹងថា អ្នកជក់បារីងាយវិវត្តទៅរកជំងឺមហារីកសួត ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ហើយនៅក្នុងស្ថានភាពដែលមានជំងឺឆ្លងជាសកលប៉ះពាល់ប្រព័ន្ធផ្លូវដង្ហើមដូចវីរុសកូវីដ-១៩ ទៀតនោះ ធ្វើឲ្យជក់បារីកាន់តែប្រឈមខ្ពស់ក្នុងការឆ្លងវីរុសនេះ ប៉ះពាល់ទៅដល់សួតខ្លាំងជាងអ្នកធម្មតា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកឆ្លងកូវីដ កុំបាក់ទឹកចិត្ត! ពង្រឹងស្មារតីឱ្យមាំ អនុវត្តប៉ុន្មានចំណុចនេះ ទើបឆាប់ជាសះស្បើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


