សុខភាព
ផឹកកាហ្វេពេលព្រឹកទាំងពោះទទេ ប៉ះពាល់សុខភាពម៉េចខ្លះ?
គ្នាយើងមិនតិចទេ ព្រលឹមមិនទាន់ ស្រវារកទិញកាហ្វេផឹកហើយ ទាំងពោះទទេឡត។ តើទម្លាប់នេះ អាចប៉ះពាល់សុខភាពទេ? អត្ថបទនេះនឹងលើកយកផលប៉ះពាល់ចម្បងពីការផឹកកាហ្វេ ទាំងមិនទាន់ញ៉ាំអាហារព្រឹក មកឲ្យគ្រប់គ្នាបានដឹង។
១- កម្រិតអ័រម៉ូន Serotonin

មានគ្នាយើងតិចតួចប៉ុណ្ណោះដឹងថា កាហ្វេអាចដើរតួជាភ្នាក់ងាររារាំងចំណង់អាហារយើងបាន អ៊ីចឹងហើយទើបពេលផឹកកាហ្វេ ធ្វើឲ្យយើងមិនឃ្លានអាហារពេលព្រឹក។
ការមិនញ៉ាំអាហារពេលព្រឹកនេះ នឹងធ្វើឲ្យរាងកាយយើងផលិតអ័រម៉ូន Serotonin ដែលជាអ័រម៉ូនធ្វើឲ្យយើងរីករាយ កាន់តែច្រើន។ អ័រម៉ូន Serotonin ពិតជាសំខាន់ណាស់សម្រាប់ធ្វើឲ្យគេងលក់ស្កប់ស្កល់នៅពេលយប់ ប៉ុន្តែបើអ័រម៉ូននេះ កើនឡើងខ្លាំងនៅពេលថ្ងៃ លុះដល់ពេលព្រលប់ រាងកាយយើងនឹងបំលែងអ័រម៉ូន Serotonin ទៅជាអ័រម៉ូន Melatonin វិញ ដែលជាអ័រម៉ូនធ្វើឲ្យយើងគេងមិនលក់ នាំឲ្យជួបបញ្ហាច្រើននៅពេលគេង។ ហេតុនេះ យកល្អ ត្រូវញ៉ាំអាហារពេលព្រឹកឲ្យហើយសិន សឹមផឹកកាហ្វេក៏មិនទាន់ហួសពេលដែរ។
២- ធ្វើឲ្យមានបញ្ហាប្រព័ន្ធរំលាយអាហារ

សារធាតុកាហ្វេអ៊ីនក្នុងក្រពះទទេ អាចរារាំងដល់ការំលាយអាហារ ដោយបណ្ដាលឲ្យហើមពោះ និងរោគសញ្ញារលាកពោះវៀន ដូចជា ឈឺចាប់ ឬមិនស្រួលក្នុងពោះជាដើម។
ជាងនេះទៅទៀត សារធាតុកាហ្វេអ៊ីន បានរំញោចដល់ក្រពេញ Andrena ផលិតអ័រម៉ូនស្ត្រេស ដូចជា អ័រម៉ូន Cortisol និង Adrenalin ហើយនៅពេលអ័រម៉ូនទាំងពីរ កើនឡើងកាន់តែច្រើននៅក្នុងរាងកាយ នឹងធ្វើឲ្យចង្វាក់បេះដូងដើរកាន់តែលឿន និងសម្ពាធឈាមឡើងខ្ពស់ នាំឲ្យបេះដូងចាប់ផ្ដើមបញ្ចេញជាតិស្ករក្នុងឈាម ដើម្បីបញ្ជូនថាមពលទៅសាច់ដុំ ដែលអាការៈនេះ អាចធ្វើឲ្យយើងគ្រោះថ្នាក់ដល់ជីវិត។
ក្នុងស្ថានភាពនេះ ប្រព័ន្ធរំលាយអាហារយើង ក៏ឈប់ដំណើរការដូចគ្នា ដើម្បីបង្វែរថាមពលទៅទីតាំងក្នុងរាងកាយ កំពុងត្រូវការថាមពលខ្លាំងបំផុត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ផឹកកាហ្វេប៉ុនណាមិនលើសកម្រិត? នរណាខ្លះមិនត្រូវផឹកកាហ្វេ?
ចុចអាន៖ ទម្លាប់ញ៉ាំកាហ្វេបែបនេះ អ្នកជំនាញអះអាងថាល្អសម្រាប់សុខភាព
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


