KPT+
តែគជ់មួយកែវ ២៤ ដុល្លារអាមេរិក លក់នៅឯណា?
តែពពុះ (តែគជ់) ដែលមានតម្លៃថ្លៃបំផុតមិនមែនច្នៃមកពីតៃវ៉ាន់ទេ ប៉ុន្តែមានប្រភពមកពីសាន់ហ្វ្រាន់ស៊ីស្កូសហរដ្ឋអាមេរិក។

នេះជាតែពពុះថ្លៃបំផុត ច្នៃឡើងសម្រាប់បម្រើភេសជ្ជៈរដូវក្ដៅដល់បណ្តាអភិជន ដោយការផ្សំឡើងរវាង tealeaves blender និង St. Regis San Francisco ដែលធ្វើឱ្យតែគជ់មួយកែវនេះមានតម្លៃ ២៤ ដុល្លារ ក្លាយជាកែវតែគជ់ដែលថ្លៃជាងគេបំផុតលើពិភពលោក។
រូបមន្តរបស់វា ត្រូវបានបង្កើតឡើងដោយអ្នកច្នៃភេសជ្ជៈ លោក ហ្វ្រេនហ្វ្រេដឌីឆិន (Franck Desplechin) ដែលប្រើប្រាស់តែគ្រឿងផ្សំដែលមានគុណភាពល្អបំផុតតែប៉ុណ្ណោះ។
បុរសនេះបានឱ្យឈ្មោះតែគជ់របស់គាត់ថា The Boba Tea Shake ។
នាយកប្រតិបត្តិ នៃក្រុមហ៊ុន Tealeaves លោក Lana Sutherland មានប្រសាសន៍ថា ការច្នៃថ្មី អ្នកជំនាញចង់ឱ្យតែពពុះមួយកែវនេះ ក្លាយជាតែដែលភ្ញៀវពិបាកនឹងបំភ្លេចបាន ដោយយើងបានប្រើធនធានចម្រាញ់និងពេលវេលាព្រមទំាងបេះដូងរបស់យើង ទៅក្នុងកែវនីមួយៗនោះដោយផ្ចិតផ្ចង់បំផុត ។
ហេតុអ្វីបានជាវាថ្លៃយ៉ាងនេះ ហើយមនុស្សជាច្រើនព្យាយាមទៅភ្លក់?

ភេសជ្ជៈមួយកែវនេះ រួមបញ្ចូលទាំងតែខ្មៅដ៏ពិសេសមកពីឥណ្ឌា និងតែបៃតងរបស់ចិន លាយជាមួយប្រេងធម្មជាតិ នៃផ្លែគូលេនស្រស់ បង្កើតបាននូវរសពិដោរឈ្ងុយឆ្ងាញ់ពិបាកនឹងពណ៌នា។ ពេលដាក់ទឹកក្តៅបានបន្តិច គេក៏រោយលំអងអំបិលសមុទ្រ និងគ្រាប់គជ់ពណ៌ថ្លាធ្វើពីម្សៅសាគូកម្រនៅសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ ស្រស់
-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


