កូវីដ-១៩
វ៉ាក់សាំងជាក្តីសង្ឃឹម! មានមនុស្ស ១ភាគរយគត់ ដែលត្រូវបញ្ជូនទៅព្យាបាលកូវីដនៅមន្ទីរពេទ្យ ទោះចាក់បានត្រឹម១ដូស
តាមទិន្នន័យរបស់សេវាសុខភាពជាតិអង់គ្លេសហៅកាត់ NHS បានបង្ហាញថា មានមនុស្សមួយចំនួនតូចបំផុត ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នៅមន្ទីរពេទ្យ បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី១រួច។

ចំនួនដែលបានវិភាគដោយក្រុមប្រឹក្សាវិទ្យាសាស្ត្រសម្រាប់ភាពអាសន្ន (SAGE) បានបង្ហាញថា មានប្រហែលមួយភាគរយគត់នៃអ្នកដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរលកទីពីរ គឺជាអ្នកចាក់វ៉ាក់សាំងបាន៣សប្តាហ៍។
ក្នុងចំណោមអ្នកជំងឺចំនួន៥២,០០០នាក់ដែលរាប់បញ្ចូលក្នុងការសិក្សានេះ មានមនុស្សត្រឹមតែ៥២៦នាក់ប៉ុណ្ណោះដែលត្រូវបានបញ្ជូនទៅព្យាបាលជំងឺកូវីដ-១៩ បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី១បានបីសប្តាហ៍ឬច្រើនជាងនេះ។

SAGE បាននិយាយថា អ្នកជំងឺដែលមិនអាចទទួលភាពស៊ាំខ្លាំងក្រោយចាក់វ៉ាក់សាំង ស្ទើរតែទាំងអស់គឺជាអ្នកមានវ័យចំណាស់ជ្រុលនិងខ្សោយកម្លាំង។
សាស្រ្តាចារ្យ Calum Semple សមាជិក SAGE និងជាអ្នកជំនាញផ្នែកមេរោគនៅសកលវិទ្យាល័យ Liverpool បាននិយាយថា ទិន្នន័យនេះគឺជាការធានាថា សូម្បីតែវ៉ាក់សាំងត្រឹមមួយដូស ក៏កំពុងការពារមនុស្សនៅលើពិភពលោកដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ការសាកល្បងផ្សេងទៀតបានបង្ហាញថា មិនមែនមនុស្សចាស់ទាំងអស់សុទ្ធតែមានការឆ្លើយតបភាពស៊ាំទៅនឹងវ៉ាក់សាំងដូសទីមួយនោះទេ ប៉ុន្តែជាទូទៅមនុស្សគ្រប់គ្នាបានបង្ហាញសញ្ញានៃភាពស៊ាំបន្ទាប់ពីចាក់លើកទីពីរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


