Connect with us

សុខភាព

ជំងឺ​រ៉ាំរ៉ៃសាហាវបំផុត ៤ មានចំណែក​លើស​ពាក់កណ្ដាល​អត្រាមរណៈ​​​​នៅអាស៊ី

បានផុស

នៅ

ជំងឺ​រ៉ាំរ៉ៃ ​​​រួម​មាន​ ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​មហារីក​ ជាឃាតក​ដ៏សាហាវ​ ឬ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ទាំងនេះ​មាន​ជាង​ពាក់កណ្ដាល​នៃ​អត្រា​មរណភាព​​​នៅ​បណ្ដាប្រទេស​នៅ​អាស៊ីអាគ្នេយ៍​យើង។ តើ​ជំងឺ​ទាំងនេះ​បង្ក​ផល​ប៉ះពាល់ដូចម្ដេច​ខ្លះ​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់​ស្ដែង ​ប្រជា​ជន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ប្រឈម​នឹង​បញ្ហា​ជំងឺ​រ៉ាំរ៉ៃ​​ជា​ច្រើន​ប្រភេទ​ ហើយ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក​ (WHO) អត្រា​មរណៈ ​នៅ​ក្នុង​តំបន់​ដោយ​សារ​តែ​ជំងឺ​រ៉ាំរ៉ៃ​មាន​រហូត​ដល់​៥៥%​។ ជំងឺ​ទាំង​នេះ រួម​មាន​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​មហារីក​។

ពិត​ណាស់​ ជំងឺ​រ៉ាំរ៉ៃ​​​ ជា​ប្រភេទ​ជំងឺ​មិន​ឆ្លងទាំងនេះ​ ជា​ឃាតករ​លេខ​១ ដែល​​បាន​ឆក់​យក​ជីវិត​មនុស្ស​ប្រមាណ​៨,៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​។

ការ​សិក្សា​​​លើ​អាការៈ​ខ្សោយ​បេះដូង​នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ បាន​បង្ហាញ​ថា​ប្រជាជន​អាស៊ី​អាគ្នេយ៍​យើង​ប្រឈម​នឹង​ការ​ស្លាប់​មុន​អាយុ​សង្ឃឹម​រស់​ដោយ​សារ​ជំងឺ​រ៉ាំរ៉ៃ​ចន្លោះ​ពី​ ១០​ទៅ​ជិត​៣០​ភាគ​រយ​។​

  • ​ហ្វីលីពីន​ ២៧,៩%
  • ​មីយ៉ាន់ម៉ា ២៤,៣%
  • ​ឥណ្ឌូណេស៊ី ២៣,១%
  • ​ម៉ាឡេស៊ី ១៩,៦%
  • ​កម្ពុជា ១៧,៧%
  • ​វៀតណាម​ ១៧,៤%
  • ​ថៃ​ ១៦,២%
  • ​​​សិង្ហបុរី ១០,២%
Free Photo | Senior female asian suffering from bad pain in his chest heart  attack at home - senior heart disease

ការសិក្សា​មួយ​ទៀត​ដែល​ធ្វើ​ឡើង​នៅ​​កោះ​តៃវ៉ាន់​ បាន​រក​ឃើញ​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង ​ឬ​កំណក​ខ្លាញ់​នៅ​តាម​ជញ្ជាំង​សរសៃ​ឈាម​ ជា​មូលហេតុ​ចម្បង​ទី​២​​​​ ដែល​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​។ ចំណែកការ​សិក្សា​​នៅ​ប្រទេស​ឥណ្ឌា​វិញ ​​ជំងឺ​រ៉ាំរ៉ៃ​​​ ដូចជា​ជំងឺ​សរសៃ​ឈាម​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ បាន​រួម​ចំណែក​​​​នៃ​អត្រា​មរណៈ​ដល់​ទៅ​៦០% ។​

​ជា​ទូទៅ ជំងឺ​ដ៏​កាច​សាហាវ​នេះ កើត​ឡើង​បណ្ដាល​មក​ពី​របៀបរបប​​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ម្នាក់​ៗ។ ទម្លាប់​អាក្រក់​មួយ​ចំនួន​ដូច​ជា​របប​អាហារ​មិន​ល្អ អសកម្ម​ និង​ការ​ប្រើប្រាស់​​ថ្នាំ​ជក់​ សុទ្ធ​តែ​​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​ទាំង​នេះ​។

ផ្ទុយ​ទៅ​វិញ ប្រសិនបើ​យើង​​មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​ល្អ រួម​មាន​របប​អាហារ​ត្រឹមត្រូវ ហាត់ប្រាណ​ទៀងទាត់​ និង​ជៀសវាង​ការ​ជក់​បារី​ ឬ​ថ្នាំ​ជក់​ផ្សេង​ៗ ​យើង​អាច​បង្ការ​​គ្រោះថ្នាក់​សរសៃ​ខួរ​ក្បាល​ ជំងឺ​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម​ យ៉ាង​ហោច​ណាស់​៨០%​។

តើ​យើង​គួរ​ធ្វើ​យ៉ាង​ម៉េច?

​​​ជា​លទ្ធផល​ ទម្លាប់​រស់​នៅ​មិន​ល្អ និង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ នៅ​តែ​មាន​វត្តមាន​នៅ​ក្នុង​តំបន់​។ យោង​តាម​ការ​ស្ទង់​មតិ​ពី​មិត្ត​​អ្នក​អាន​របស់​Hello Health ​ប្រមាណ​រាប់​ពាន់​នាក់​​​ មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ មីយ៉ាន់ម៉ា តៃវ៉ាន់ និង​ឥណ្ឌា​បាន​បង្ហាញ​ថា មិត្ត​អ្នក​អាន​យើង​ស្វែង​រក​​ប្រធានបទ​សុខភាព​ចំនួន​បី​ច្រើន​ជាង​គេ​។ ផ្អែក​លើ​​ការ​ស្ទង់​មតិ​ប្រជាជន​ជាង​៩ ០០០​នាក់​នៅ​ទ្វីប​អាស៊ី​ របស់​Hello Health ចាប់​ពី​ខែ​មិថុនា​ ដល់​ខែ​វិច្ឆិកា ឆ្នាំ២០២០ បាន​រក​ឃើញ​ថា​អ្នក​អាចន​ចង់​ដឹង​បំផុត​លើ៖​

  • ទម្លាប់​រស់​នៅ​ល្អ​
  • ការ​បង្ការ​ជំងឺ​
  • ការ​ព្យាបាល​ និង​ការ​​គ្រប់គ្រង​ជំងឺ​

​​ការ​ស្ទង់​មតិ​​ក៏​បាន​បង្ហាញ​​ដែរ​ថា ប្រជាជន​អាស៊ី​អាគ្នេយ៍​​ក៏​មាន​ការ​បារម្ភ​​ខ្លាំង​អំពី​ជំងឺ​ពិសេស​ផ្សេង​ទៀតដែរ​។

កង្វល់​លើ​បញ្ហាសុខភាពសំខាន់ៗ​របស់​ប្រជាជន​អាស៊ី​អាគ្នេយ៍​

ការ​គ្រប់គ្រង​ទម្ងន់​ និង​ស្រ្តេស​ បាន​ឈរ​នៅ​​លំដាប់​ថ្នាក់​កំពូល​ដែល​ប្រជា​ជន​នៅ​​អាស៊ី​អាគ្នេយ៍​មាន​ការ​បារម្ភ​បំផុត​ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិលើ​មិត្ត​អ្នក​អាន​របស់ ​Hello Health។

បើ​និយាយ​តែ​ប្រទេស​ឥណ្ឌូណេស៊ី​មួយ ប្រ​ជា​ពល​អ្នក​ចូល​រួម​ស្ទង់​មតិ​បង្ហាញ​កង្វល់​ខ្លាំង​លើ​៖

  • ការ​គ្រប់គ្រង​ស្រ្តេស​
  • ការ​គ្រប់គ្រង​ទម្ងន់​
  • ការ​បាក់​ទឹក​ចិត្ត​

បញ្ហាការ​គ្រប់គ្រង​ទម្ងន់​ និង​ស្រ្តេស​ ​ នៅ​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​​នៃ​កង្វល់​ធំ​បំផុត​មួយ​នៃ​បញ្ហា​សុខភាព​ ដែល​​ប្រជាជន​នៅ​អាស៊ី​​​តែងតែ​មាន​ចំពោះ​ដៃគូ​របស់​ខ្លួន​។ បញ្ហា​ទាំង​ពីរ​នេះ​​តាម​ពី​ក្រោយ​​ជំងឺ​មហារីក​ ជំងឺ​បេះដូង និង​សម្ពាធ​ឈាម​ខ្ពស់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី មីយ៉ាន់ម៉ា​ និង​ប្រទេស​ថៃ។

ចំពោះ​កង្វល់​សុខភាព​ដែល​យើង​តែងតែ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ឪពុក​ម្ដាយ​​ មាន​ដូចជា សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​បេះដូង គ្រោះថ្នាក់​សរសៃ​ឈាម​បេះដូង ជំងឺ​មហារីក​ និង​ការ​ឈឺចាប់​រ៉ាំរ៉ៃ ដែល​កត្តា​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ជនជាតិ​អាស៊ី​នៅ​តែ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ចំពោះ​ខ្លួន​ឯង និង​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន ព្រម​ទាំង​កត្តា​ហានិភ័យ​ផ្សេង​ៗ​​។

កង្វល់​សុខភាព​ចម្បង​​​របស់​​​ប្រជាជន​អាស៊ី​​​​ចំពោះ​ប្ដី​​ ឬ​ប្រពន្ធ

​ប្រជាជន​អាស៊ី​បាន​ឈរ​លើ​ចំណាត់​ថ្នាក់​កំពូល​ ​ជា​អ្នក​ដែល​​បារម្ភ​ចំពោះ​ដៃគូ​របស់​ខ្លួនរួម​មាន​ ការ​គ្រប់គ្រង​ស្រ្តេស​ និង​ការ​គ្រប់គ្រង​ទម្ងន់​។​

ការសិក្សា​នេះ​បាន​បង្ហាញ​ជាក់​លាក់​ថា ក្នុង​ប្រទេស​ម៉ាឡេស៊ី ប្រជាជន​មាន​ការ​ព្រួយបារម្ភ​ពី​ជំងឺ​បេះដូង​ ឯនៅ​តៃវ៉ាន់​ប្រជា​ពល​រដ្ឋ​បារម្ភ​ខ្លាំង​លើ​​ការ​ឈឺចាប់​រ៉ាំរ៉ៃ និង​​ជំងឺ​​ភ្លេចភ្លាំង​​មុន​អាយុ​ ​និង​នៅ​ក្នុង​ប្រទេស​ថៃ ​ក៏​មាន​ការ​ព្រួយបារម្ភ​ចំពោះ​សម្ពាធ​ឈាម​ខ្ពស់​ និង​ជំងឺ​មហារីក។​

កង្វល់​សុខភាព​ចម្បង​​​របស់​​​ប្រជាជន​អាស៊ី​​​​ចំពោះ​ឪពុក​ម្ដាយ​

ក្នុង​តំបន់​អាស៊ី ប្រជាជន​មាន​ការ​បារម្ភ​ចំពោះ​ឪពុក​ម្ដាយ​​លើ​បញ្ហា​ សម្ពាធ​ឈាម​ខ្ពស់​ និង​ជំងឺ​បេះដូង​។​
​​​​​
ប្រភេទ​ជំងឺ​ដែល​មាន​អ្នក​​​មើល​​ច្រើន​បំផុត​ នៅ​លើ​​វិបសាយ​ Hello Health ​​មាន​ទាក់ទង​នឹង​ជំងឺ​រ៉ាំរ៉ៃ។ សុខភាព​បេះដូង​ក៏​ជាប់​លំដាប់​កំពូល​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​នៅ​ក្នុង​វិបសាយ​Hello Health។​ ចំណែក​​​ឯ​សម្ពាធ​ឈាម​ខ្ពស់​ ​ជា​ស្ថានភាព​​ជំងឺ​ដែល​អ្នក​អាន​ចាប់អារម្មណ៍​ជាង​គេ​​នៅ​ក្នុង​​បណ្ដា​ប្រទេស​​ភាគ​ច្រើន​ លើកលែង​តែ​ប្រទេស​ឥណ្ឌា​ ហើយ​ជំងឺ​ដែល​មាន​ការ​ចាប់អារម្មណ៍​​បន្ទាប់​ មាន​ដូចជា​ជំងឺ​បេះដូង ជំងឺ​ខ្សោយ​បេះដូង និង​ជំងឺ​សរសៃ​ឈាម​បេះដូង​ផ្សេង​​ទៀត​។

ជំងឺ​មហារីក​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ នៅ​តែ​មាន​​ការ​ចាប់អារម្មណ៍​នៅ​ក្នុង​​វិបសាយ​​របស់​ Hello Health ជា​ពិសេស​ជំងឺ​មហារីក​ថ្លើម​ ពោះវៀន​ធំ សួត និង​មហារីក​សុដន់​​។

ប្រភេទ​ជំងឺ​ដែល​មាន​អ្នក​​​មើល​​ច្រើន​បំផុត​ នៅ​លើ​គេហទំព័រ​ Hello Health

ផ្អែក​តាម​ចំនួន​អ្នក​ចូល​អានសរុប​ក្នុង​​​គេហទំព័រ​ Hello Health (និយាយ​ដោយចំពោះ​តែនៅ​កម្ពុជា Hello Krupet) ចាប់​ពី​ថ្ងៃ​ទី​២៦​ ខែ​ឧសភា ឆ្នាំ២០២១ ដល់​ថ្ងៃ​ទី​២៥​ ខែ​សីហា​ ឆ្នាំ​២០២១​ ចំនួន​អ្នក​អាចន​ជំងឺ​បេះដូង ៤១,៤​ភាគរយ ជំងឺ​មហារីក ៣៦,១​ភាគរយ ជំងឺ​ទឹក​នោមផ្អែម ២២,៤ភាគរយ និង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​មាន​០,២​ភាគរយ​។​

កត្តា​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ

Women and heart disease - Your Health

នៅ​ទ្វីប​អាស៊ី ជំងឺ​រ៉ាំរ៉ៃ​​ប្រភេទ​ណា​ដែល​កើត​ញឹកញាប់​បំផុត ហើយ​វា​​ប៉ះពាល់​ដល់​រាងកាយ​យ៉ាង​ម៉េច​ខ្លះ?

ជំងឺ​បេះដូង​

ការ​សិក្សា​បាន​បង្ហាញ​ថា ​ជំងឺ​សរសៃ​ឈាម​បេះដូង​ និង​ខ្សោយ​បេះដូង​​មាន​ការ​កើន​ឡើង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​យើង​ ​ជា​ពិសេស​ប្រសិនបើ​យើង​មាន​កត្តា​ប្រឈម​ផ្សេង​ទៀត​ ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជក់​បារី​។ ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង ​​ជា​ជំងឺ​មួយ​ដែល​កើត​ឡើង​បណ្ដាល​មក​ពី​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​។ ​កម្រិត​សម្ពាធ​ឈាម​ខ្ពស់​ កូលេស្តេរ៉ូល​ខ្ពស់​ ​ជក់​បារី​ ទឹក​នោម​ផ្អែម​ និង​អសកម្ម​ ក៏​ជា​កត្តា​ហានិភ័យ​ដែល​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង។

ជំងឺ​ទឹក​នោម​ផ្អែម​

​ជំងឺ​ទឹក​នោម​ផ្អែម​​ជា​ជំងឺ​ដែល​មាន​សន្ទុះ​កើត​ឡើង​ខ្លាំង​នៅ​ក្នុង​ទ្វីប​អាស៊ី​​។​ ជំងឺ​នេះ​​បាន​សម្លាប់​​មនុស្ស​ប្រមាណ​១,២លាននាក់​​នៅអាស៊ី​អាគ្នេយ៍ និង​១,៣​លាន​នាក់​ នៅ​​បណ្ដា​ប្រទេស​​ក្នុងតំបន់ប៉ាស៊ីហ្វិក​ខាង​លិច នេះ​បើ​យោង​តាម​សហព័ន្ធ​​ជំងឺ​ទឹក​នោម​ផ្អែម​អន្តរជាតិ​។

​​​កត្តា​ធាត់​ជ្រុល​ អាច​បង្កើន​ហានិភ័យ​ក្នុង​ការវិវដ្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ហើយ​អ្នក​ជំងឺ​​ទឹក​នោម​ផ្អែម​ ក៏​ងាយ​ប្រឈម​នឹង​ការ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​ផង​ដែរ​។

ជំងឺ​មហារីក​

ពិត​ណាស់ ជំងឺ​មហារីក​អាច​កើត​មាន​ចំពោះ​​មនុស្ស​ទូទៅ​។ ប៉ុន្តែ​ក៏​មាន​កត្តា​ជាក់លាក់​មួយ​ចំនួន​ ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​នេះ​ដែរ ដូចជា​កត្តា​អាយុ​ និង​ហ្សែន​។

ក្រៅ​ពី​នេះ​ ការ​ប្រើប្រាស់​ថ្នាំ​ជក់​​ក៏​អាច​បង្ក​ជា​ជំងឺ​មហារីក​សួត​ មាត់​ ​បំពង់​ក​ និង​សរីរាង្គ​ដទៃ​ទៀត​។

​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​

គ្រោះថ្នាក់​សរសៃ​ឈាម​​​​ជា​ច្រើន​ករណី​​ បណ្ដាល​មក​ពី​របៀប​​របប​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​។ ទាំង​នេះ​រួម​មាន សម្ពាធ​ឈាម​ខ្ពស់​ ​ធាត់​ជ្រុល​ ទឹក​នោម​ផ្អែម​ និង​កម្រិត​​កូលេស្តេរ៉ូល​​ក្នុង​ឈាម​ខ្ពស់​។ យើង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​​ខួរ​ក្បាល​ តាម​រយៈ​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​ទាំង​នេះ​៖

  • អសកម្ម​
  • របប​អាហារ​មិន​ល្អ​
  • ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​
  • ជក់បារី​

ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​មាន​២​ប្រភេទ គឺស្ទះសរសៃឈាមខួរក្បាល និងហូរឈាមក្នុងខួរក្បាល​។ ជំងឺ​ស្ទះសរសៃឈាមខួរក្បាល​កើត​ឡើង​រហូត​ដល់​ ៨៧​%​នៃ​ករណី​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។ បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​​ឈាម​ហូរ​ទៅ​កាន់​ខួរ​ក្បាល​​ប្រែ​ទៅ​ជា​កក​​ស្ទះ ​និង​​កាត់​ផ្ដាច់​​ការ​ផ្គត់ផ្គង់​អុកស៊ីសែន​​ទៅ​កាន់​ខួរ​ក្បាល​​។​ កត្តា​នេះ​បណ្ដាល​​ឲ្យ​កោសិកា​​ខួរក្បាល​ងាប់​ និង​បាត់បង់​​​មុខងារ​។

ហូរឈាមក្នុងខួរក្បាល បណ្ដាល​មក​ពី​ការ​ហូរ​ឈាម​លើ​ផ្ទៃ​ខួរ​ក្បាល​ ដោយ​បណ្ដាល​ឲ្យ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​។ លក្ខខណ្ឌ​សុខភាព​ ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ និង​​ជំងឺប៉ោងសរសៃឈាម(Aneurysms) ​អាច​នាំ​ឲ្យ​​សរសៃ​ឈាម​ផ្ទុះ និង​លេច​ធ្លាយ​ឈាម​ ដែល​អាច​បន្ថែម​សម្ពាធ​ និង​សម្លាប់​កោសិកា​ខួរ​ក្បាល​។

ចំណុច​​សំខាន់​ៗ​

Asian woman is sick due to sickness and is holding a thermometer 2492684  Stock Photo at Vecteezy
  • ​ជំងឺ​រ៉ាំរ៉ៃ​ដែល​មិន​ឆ្លង​ (NCDs) ដូចជា​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​មហារីក​​ បាន​ឆក់​យក​ជីវិត​ប្រជាជន​អាស៊ី​អាគ្នេយ៍​ប្រមាណ​៨,៥​លាន​នាក់​។
  • ​ចំពោះ​កង្វល់​សុខភាព​ធំៗរបស់​​ប្រជាជន​អាស៊ី​អាគ្នេយ៍​​លើ​​ខ្លួន​ឯង និង​មនុស្ស​ជា​ទី​ស្រលាញ់ គឺ​ជំងឺ​រ៉ាំរ៉ៃ​ដែល​មិន​ឆ្លង​ ហើយ​ជំងឺ​ទាំង​នេះ​មាន​ទាក់ទង​នឹង​កត្តា​ហានិភ័យ​ផ្សេង​ៗ រួម​ទាំង​ការ​គ្រប់គ្រង​ទម្ងន់ ស្រ្តេស និង​សម្ពាធ​ឈាម​ខ្ពស់​។
  • របៀប​រស់​នៅ​ត្រឹមត្រូវ ការ​បង្ការ​ជំងឺ​ ​ការ​ព្យាបាល និង​ការ​គ្រប់គ្រង​​ជំងឺ គឺ​ជា​ប្រធាន​បទ​​ដែល​មានការ​​ស្វែង​រក​ច្រើន​បំផុត​នៅ​តាម​ប្រព័ន្ធ​អន​ឡាញ​។
  • ជំងឺ​បេះដូង​ជា​ប្រភេទ​ជំងឺ​ដែល​មាន​អ្នក​ចូល​មើល​ច្រើន​បំផុត​នៅ​ក្នុង​វិបសាយ​Hello Health ហើយ​សម្ពាធ​ឈាម​ខ្ពស់​​ ​​ជា​លក្ខខណ្ឌ​សុខភាព​ដែល​មាន​ការ​ចាប់អារម្មណ៍​ច្រើន​​បំផុត​នៅ​បណ្ដា​ប្រទេស​ភាគ​ច្រើន​។ ​ប្រភេទ​ជំងឺ​ផ្សេង​ទៀត​​ដែល​មាន​អ្នក​ចូល​មើល​ច្រើន រួម​មាន​ជំងឺ​បេះដូង ជំងឺ​សរសៃ​ឈាម​បេះដូង​ផ្សេង​ទៀត ខ្សោយ​បេះដូង ជំងឺ​មហារីក​ និង​ជំងឺ​ទឹក​នោម​ផ្អែម​។
  • ស្វែង​យល់​បន្ថែម​ពី​កត្តា​ហានិភ័យ​​ចំពោះ​ជំងឺ​ទូទៅ​ទាំង​នេះ​ ដើម្បី​ជួយ​យើង​បង្ការ​ និង​គ្រប់គ្រង​បញ្ហា​សុខភាព​ទាំង​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព។
  • របៀប​រស់​នៅ​ត្រឹមត្រូវ រួម​ទាំង​​របប​អាហារ​សុខភាព​ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ និង​ជៀសវាង​ការ​ជក់បារី​ ឬ​ថ្នាំ​ជក់​ដទៃ​ទៀត​ អាច​បង្ការ​​គ្រោះថ្នាក់​សរសៃ​​​ខួរ​ក្បាល​ ជំងឺ​បេះដូង​មុន​​វ័យ​ និង​ជំងឺ​ទឹក​នោម​ផ្អែម​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុអាន៖ ការសិក្សា៖ ប្រុសៗ​តាំង​ខ្លួន​រឹង​មាំ​ពេក ប្រឈម​ការ​ធ្វើ​អត្តឃាត​ខ្ពស់

ចុចអាន៖ ដុកទ័រពន្យល់ច្បាស់ៗ ពី AVF សំឡេងរោទ៍នៅក្នុងត្រចៀក និងជាជំងឺខួរក្បាល គួរតាមដាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម