ថ្នាំ Archives - Kampuchea Thmey Daily

តើការប្រើប្រាស់ថ្នាំកូរទីកូអ៊ីត ឬក៏ស្តេរយ មិនបានត្រឹមត្រូវ មានផលប៉ះពាល់អ្វីខ្លះ?
ថ្នាំពេទ្យប្រភេទ កូរទីកូអ៊ីត (Corticoid) ឬក៏ ស្តេរយ (Steroids) ជាថ្នាំដែលគេប្រើប្រាស់សម្រាប់ព្យាបាល រលាកសន្លាក់ ឈឺសន្លាក់ និងជំងឺរ៉ាំរ៉ៃមួយចំនួនទៀត។ ថ្នាំទាំងនេះ មានប្រភេទជាថ្នាំគ្រាប់ (Cortancyl, Prednisone, Prednisolone, Dexamethaxone…) ដែលមនុស្សមនុស្សមួយចំនួនចំណាំហៅថា ថ្នាំគ្រាប់ត្រសក់ ថ្នាំក្រពើហោះ -ល-។ ចំណែកប្រភេទថ្នាំចាក់មាន (Triamcinolone methylprednisolone…)។ ក្រៅពីថ្នាំលេប និងថ្នាំចាក់ ក៏មានប្រភេទថ្នាំបឺតតាមមាត់ (Becotide, Serritide…) និងថ្នាំលាបលើស្បែក (Hydrocortisone cream, betamethasone…)។

បើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត ថ្នាំដែលបានរៀបរាប់ខាងលើនេះ មានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រើប្រាស់ព្យាបាលជំងឺ ប៉ុន្តែបើយើងមិនបានគោរពនូវលក្ខណ្ឌវេជ្ជសាស្រ្តនៃការប្រើប្រាស់ថ្នាំទាំងនោះទេ វាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ ហើយជួនកាលវាអាចគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ មន្ទីរពេទ្យដដែល បានបញ្ជាក់ថា អ្វីដែលសង្កេតឃើញកន្លងមក គឺមានអ្នកប្រកបរបរមិនសុច្ចរិត មិនត្រឹមត្រូវយកថ្នាំទាំងនេះទៅប្រើប្រាស់ខុសក្បួនវេជ្ជសាស្រ្តដូចជា ធ្វើជាថ្នាំសូន ថ្នាំឬសឈើសម្រាប់ផឹកឱ្យហូបបាន និងបំបាត់ការឈឺចាប់ឆ្អឹងឆ្អែង ឈឺចុកចាប់សាច់ដុំជាដើម។ អ្នកខ្លះទៀតយកថ្នាំទាំងនេះទៅចាក់ ដើម្បីបំបាត់ការឈឺចាប់ ដោយមិនបានគិតស្វែងរករោគវិនិឆ្ឆ័យនៃជំងឺទេ ដូចជា ឈឺត្រង់ណាចាក់ត្រង់នោះ ជួនកាលមានរហូតដល់ចាក់ចូលទៅក្នុងសន្លាក់ទៀតផង។

តើការប្រើប្រាស់ថ្នាំកូរទីកូអ៊ីត ឬក៏ស្តេរយ មិនបានត្រឹមត្រូវ មានផលប៉ះពាល់អ្វីខ្លះ?

ការប្រើប្រាស់ថ្នាំកូរទីកូអ៊ីត ឬក៏ស្តេរយ មិនបានត្រឹមត្រូវ ទី១) ធ្វើឱ្យមានការប្រែប្រួលអរម៉ូន កូរទីកូអ៊ីត ឬក៏ស្តេរយ ធម្មជាតិនៅក្នុងខ្លួន។ នៅពេលដែលយើងកំពុងប្រើប្រាស់ថ្នាំដែលបានរៀបរាប់ខាងលើក្នុងរយៈពេលយូរ និងកម្រិតដូសខ្ពស់មិនបានត្រឹមត្រូវ ពេលនោះអ្នកជំងឺលេចចេញនូវរោគសញ្ញាដូចជា ហើមមុខ ធាត់ក្បាលពោះប៉ុន្តែអវយវៈដៃជើងតូចៗ ស្បែកឡើងផុយងាយជាំ រលាត់។ នៅពេលអ្នកជំងឺឈប់ប្រើប្រាស់ថ្នាំទាំងនោះ ពេលនោះអរម៉ូនធម្មជាតិនៅក្នុងខ្លួនមានការថយចុះ ឬក៏មិនផលិត ពេលនោះពួកគាត់លេចចេញរោគសញ្ញាដូចជា អស់កម្លាំង ហេវហត់ ល្ហិតល្ហៃ ជាពិសេសនៅពេលថ្ងៃរសៀលចាប់ពីម៉ោង៤ សម្ពាធឈាមគាត់ចុះ ហើយជួនកាលសម្ពាធឈាមចុះរហូតដល់មានគ្រោះថ្នាក់ទៀតផង។

ទី២) កើតជំងឺទឹកនោមផ្អែម៖ កាលណាប្រើប្រាស់ថ្នាំប្រភេទ Corticoid ឬក៏ Steroids អ្នកជំងឺពេលនោះ គាត់មានអាការៈឃ្លាន ទទួលទានឆ្ងាញ់ ទទួលទានបាន ជាហេតុធ្វើឱ្យគាត់ចេញជំងឺទឹកនោមផ្អែម។ ទី៣) កើតជំងឺពុកឆ្អឹង៖ ថ្នាំប្រភេទ កូរទីកូអ៊ីត ឬក៏ស្តេរយ ពេលដែលប្រើប្រាស់រយៈពេលយូ វាអាចធ្វើឱ្យកំហាប់ឆ្អឹងថយចុះ ពេលនោះអ្នកជំងឺប្រឈមមុខនឹងការបាក់ឆ្អឹងខ្នង បាក់ឆ្អឹងត្រគាក។ល។ ទី៤) កើតជំងឺលើសឈាម៖ នៅពេលដែលយើងទទួលទានថ្នាំ កូរទីកូអ៊ីត ឬក៏ ស្តេរយ ក្នុងកម្រិតមួយខ្ពស់ វាធ្វើឱ្យយើងចាលជាតិទឹក និងជាតិសូដ្យូមនៅក្នុងខ្លួន ពេលនោះសម្ពាធឈាមកើនឡើង។ ទី៥) ធ្វើឱ្យប្រព័ន្ធភាពស៊ាំក្នុងខ្លួនថយចុះ៖ អ្នកពិសារថ្នាំ កូរទីកូអ៊ីត ឬក៏ ស្តេរយ ក្នុងរយៈពេលយូរ ពេលនោះប្រព័ន្ធភាពស៊ាំក្នុងខ្លួនថយចុះ។ ពួកគាត់អាចប្រឈមមុខនឹងការកើតជំងឺផ្សិត (ស្រែងលើស្បែក) ផ្សិតអណ្តាត រលាកផ្លោកនោម រលាកតម្រងនោម។ល។

ប្រភពពីមន្ទីរពេទ្យដដែល បានឱ្យដឹងទៀតថា ករណីដែលគេយកថ្នាំទាំងនេះ ទៅចាក់ចូលក្នុងសន្លាក់នេះមិនបានត្រឹមត្រូវ វាអាចធ្វើឱ្យមានខ្ទុះនៅក្នុងសន្លាក់។ ផលវិបាកដែលបានរៀបរាប់ខាងលើជាផលវិបាកដែលបានជួបប្រទះញឹកញាប់ ប៉ុន្តែលើសពីនោះទៅទៀតក៏អាចមានផលលំបាកមួយចំនួនទៀតផងដែរ ក្នុងករណីដែលយើងប្រើប្រាស់ថ្នាំទាំងនោះមិនបានត្រឹមត្រូវ ឧទាហរណ៍ដូចជា រលាកក្រពះ ដំបៅក្រពះជាដើម។ ទោះបីជាយ៉ាងណាគេសង្កេតឃើញថា ថ្នាំដែលអាចឱ្យមានផលប៉ះពាល់ច្រើនគឺ ថ្នាំប្រភេទគ្រាប់ និងចាក់ ដោយឡែកថ្នាំដែលបាញ់តាមម៉ាត់ ឬថ្នាំដែលលាបលើស្បែកមិនសូវមានផលប៉ះពាល់ទេ។

សរុបជារួមមក ថ្នាំជាអាវុធមុខពីរ ហេតុដូចនេះគួរគប្បីប្រឹក្សាជាមួយគ្រូពេទ្យឱ្យបានត្រឹមត្រូវ មុនទទួលទានថ្នាំប្រភេទ កូរទីកូអ៊ីត ឬក៏ ស្តេរយ ដោយពិសារក្នុងកម្រិតដូសត្រឹមត្រូវ រយៈពេលត្រឹមត្រូវ ហើយជៀសវាងទទួលទានថ្នាំជាឱសថបុរាណក្តី ជាថ្នាំសូនដើម្បីឱ្យបាយបាន បំបាត់ការឈឺចុកចាប់ឆ្អឹងឆ្អែងក្តី ដែលមិនមានប្រភពច្បាស់លាស់។ ប្រសិនណាលោកអ្នកកំពុងប្រើប្រភេទថ្នាំទាំងនេះ ហើយលេចចេញនូវរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមប្រញាប់ទៅជួបជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីជៀសវាងនូវផលវិបាកទាំងនេះ៕

The post តើការប្រើប្រាស់ថ្នាំកូរទីកូអ៊ីត ឬក៏ស្តេរយ មិនបានត្រឹមត្រូវ មានផលប៉ះពាល់អ្វីខ្លះ? appeared first on Kampuchea Thmey Daily.

ក្រុមអ្នកវិទ្យាសាស្រ្តជប៉ុន កំពុងធ្វើតេស្ត ថ្នាំបណ្តុះធ្មេញ
ជាដំណឹងល្អមួយសម្រាប់អ្នកគ្មានធ្មេញ ព្រោះថាបច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្រ្តជប៉ុន កំពុងធ្វើតេស្តលើថ្នាំមួយប្រភេទ ដែលអាចបណ្តុះធ្មេញបាន ដោយលែងភ័យទៅដាក់ឬដាំធ្មេញទៀតហើយ។

(រូបថត៖ AP)

តាមធម្មតា មនុស្សយើងដុះធ្មេញតែ២ដងប៉ុណ្ណោះ មួយគេហៅថា ធ្មេញស្រុក និងម្តងទៀតគេហៅថាធ្មេញព្រៃ ប៉ុន្តែថ្នាំដែលកំពុងធ្វើតេស្តនៅវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្ត Kitano Hospital ក្នុងទីក្រុងអូសាកា ត្រូវគេជឿថា អាចបណ្តុះធ្មេញបានថ្មីទៀត ឬគេហៅ «ធ្មេញទី៣»។

ក្នុងសេចក្តីរាយការណ៍របស់ CNA នៅថ្ងៃសុក្រទី១៣ខែធ្នូឆ្នាំ២០២៤, ក្រុមអ្នកវិទ្យាសស្រ្តបានធ្វើការសាកល្បងថ្នាំនេះលើសត្វកណ្តុររួចទៅហើយ ដោយបង្ហាញលទ្ធផលគាប់ប្រសើរ ហើយពេលនេះ គេកំពុងធ្វើតេស្តបន្ត លើមនុស្សពេញវ័យ។

លោក Katsu Takahashi (រូបថត៖ Kyoto-Unicap)

ក្នុងការធ្វើតេស្តលើសត្វកណ្តុរ, ថ្នាំនេះអាចទប់ស្កាត់ប្រូតេអ៊ី USAG-1 ហើយអាចភ្ញោចដាស់ឲ្យមានការលូតលាស់ធ្មេញទី៣បាន។

យ៉ាងណាក្តី តាមការបញ្ជាក់ពីលោក Katsu Takahashi នាយកផ្នែកសុខភាពមាត់ធ្មេញនៅវិទ្យាស្ថាន Kitano Hospital បានឲ្យដឹងថា ថ្នាំនេះនឹងត្រូវផលិតជាពិសេសសម្រាប់ក្មេងៗ ហើយនឹងព្យាយាមដាក់លក់លើទីផ្សារឲ្យបានត្រឹមឆ្នាំ២០៣០។

ចំពោះតម្លៃវិញ គេនៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែមានការសន្និដ្ឋានថា វាប្រហែលមិនថោកឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ស្ត្រីឥណ្ឌាម្នាក់មានធ្មេញសរុបចំនួន ៣៨ ជាប់កំណត់ត្រាពិភពលោកហ្គីណេស

The post ក្រុមអ្នកវិទ្យាសាស្រ្តជប៉ុន កំពុងធ្វើតេស្ត ថ្នាំបណ្តុះធ្មេញ appeared first on Kampuchea Thmey Daily.

ប៉ូលិស វៀតណាម ចាប់ខ្លួនក្រុម​អ្នក​ផលិត​ឱសថក្លែងក្លាយ ដាក់ចរាចរពេញទីផ្សារ
យោងតាមការចុះផ្សាយពីកាសែត VnExpress ​ កាលពីថ្ងៃទី២១ ខែមេសា​ បញ្ចាក់ថា ប៉ូលិសនៅទីក្រុងហូជីមិញ នៃប្រទេសវៀតណាម បានចាប់ខ្លួនមនុស្សមួយក្រុមមានគ្នីគ្នា៤នាក់ ដែលចោទប្រកាន់ថា បានទិញថ្នាំដែលផុតកំណត់ហើយផ្លាស់ប្តូរកាលបរិច្ឆេទនិងប្រភពដើម ដើម្បីដាក់ចរាចរលក់នៅលើទីផ្សារដូចជាថ្នាំថ្មី។

ជនសង្ស័យទីមួយមានឈ្មោះថា Lu Phu Tham អាយុ ៤៤ ឆ្នាំ និងបក្ខពួក Dang Thi Hong Duyen អាយុ ៤០ ឆ្នាំ Le Thi Anh Nga អាយុ ៣៩ ឆ្នាំ និង Duong Thi Thu Thao អាយុ ៤១ ឆ្នាំ ប្រឈមមុខនឹងការចោទប្រកាន់ពីបទផលិត និងជួញដូរឱសថក្លែងក្លាយ។

ជនសង្ស័យទាំង៤រូប

យោងតាមប៉ូលិសបានបញ្ចាក់របាយការណ៍ថា Tham គឺជាមេដឹកនាំក្រុមដែលបានចាប់ផ្តើមប្រតិបត្តិការឧក្រិដ្ឋកម្មរបស់ខ្លួនកាលពីពីរឆ្នាំមុន។ ក្រុមនេះបានដើរទិញ​ថ្នាំ​ផ្សេងៗ​ដែល​ជិត​ផុត​កំណត់​ ឬ​មិន​ស្គាល់​ប្រភព​ក្នុង​តម្លៃ​ទាប​ពី​ប្រភព​មួយ​ចំនួន។

យ៉ាងណាក៏ដោយ បន្ទាប់ពីទិញថ្នាំមិនស្គាល់ប្រភពច្បាស់ការក្រុមជនសង្ស័យបានដកចេញនូវការផលិត និងកាលបរិច្ឆេទផុតកំណត់នៅលើវេចខ្ចប់ ហើយប្រើប្រាស់សារធាតុគីមីដើម្បីលុបអត្ថបទដែលបានបោះពុម្ព មុនពេលពួកគេបោះពុម្ពកាលបរិច្ឆេទសារជាថ្មី។

ថ្វីបើយ៉ាងណា បន្ទាប់ពីស៊ើបអង្កេតអស់មួយរយៈធំ Tham និងបក្ខពួក ត្រូវប៉ូលិសឆ្មក់ចូលទីតាំងជាច្រើនដែលពាក់ព័ន្ធជាមួយពួកគេ កាលពីពាក់កណ្តាលខែមេសា។ ទន្ទឹមនោះដែរ ប៉ូលិសបានរឹបអូសនូវបន្ទះថ្នាំចំនួន ១០០,០០០ បន្ទះ ប្រអប់ដប និងបំពង់ថ្នាំក្លែងក្លាយចំនួន ៣៥,០០០ ប្រអប់ ស្លាកសញ្ញា និងស្ទីគ័រ ម៉ាស៊ីនបោះពុម្ពកាលបរិច្ឆេទ ម៉ាស៊ីនកម្ដៅ និងឧបករណ៍សម្រាប់ផលិតឱសថក្លែងក្លាយ។

គួរឲ្យកត់សម្គាល់ដែរថា ក្នុងចំណោមថ្នាំក្លែងក្លាយគឺ Salbuboston ដែលជាថ្នាំមានវេជ្ជបញ្ជាសម្រាប់ព្យាបាលជំងឺហឺត bronchial រលាកទងសួតរ៉ាំរ៉ៃ។​ ក្នុងនោះ ប៉ូលិសបាននិយាយថា ក្រុមហ៊ុនផលិតគ្រឿងញៀនស្របច្បាប់បានឈប់ផលិតនៅឆ្នាំ ២០១៧ ចាប់តាំងពីវាមានសារធាតុហាមឃាត់សម្រាប់ការប្រើប្រាស់របស់មនុស្ស។ បច្ចុប្បន្នប៉ូលិសកំពុង​ស៊ើបអង្កេត​លើ​បរិមាណ​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​នៅលើ​ទីផ្សារ និង​របៀប​ដែល​ក្រុម​ជនសង្ស័យ​ចែកចាយ​បន្ត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ត្រឹម១៥នាទី Jennie ជំរុញយីហោសំលៀកបំពាក់វៀតណាមលក់ដាច់គ្មានសល់

The post ប៉ូលិស វៀតណាម ចាប់ខ្លួនក្រុម​អ្នក​ផលិត​ឱសថក្លែងក្លាយ ដាក់ចរាចរពេញទីផ្សារ appeared first on Kampuchea Thmey Daily.

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង
អាចថានេះជាដំណឹងល្អមួយសម្រាប់អ្នកខ្ជិលហាត់ប្រាណ ព្រោះថា​ ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិក បានរកឃើញថ្នាំមួយប្រភេទ ដែលលេបហើយជួយឲ្យឡើងសាច់ដុំហើយផ្តល់អត្ថប្រយោជន៍ដល់រាងកាយ ដូចអ្នកហាត់ប្រាណទៀតទាត់ដែរ។

(រូបថត៖ iStock)

ក្រោយការសិក្សាអស់រយៈពេលជាច្រើនទសវត្សរ៍ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យវ៉ាស៊ីនតោន រកឃើញថ្នាំមួយប្រភេទឈ្មោះ SLU-PP-332 ឬអាចនិយាយបានថា ជាអាហារបំប៉ន ដោយវានឹងជួយបង្កើតប្រូតេអ៊ីនពិសេសទាក់ទងនឹងអរម៉ូនអ៊ឹស្ត្រូសែន ដែលជាធម្មតាអរម៉ូននេះ ភាគច្រើនកកើតឡើងក្នុងខ្លួនអ្នកហាត់ប្រាណ។

តាមប្រភពព័ត៌មានប្រាប់ទៅកាសែត New York Post កាលពីចុងសប្តាហ៍, ឱសថនេះអាចជួយជំរុញកោសិកាក្នុងរាងកាយរបស់អ្នកឲ្យមានសុខភាពល្អនិងមាំមួនដូចការហាត់ប្រាណដែរ ហើយថែមទាំងអាចព្យាបាលជំងឺនានា ដូចជាជំងឺធាត់និងសាច់ដុំទៀតផង។ លើសពីនេះ វាក៏អាចទប់ទល់នឹងស្ថានភាពចុះខ្សោយរបស់មនុស្សទាក់ទងនឹងអាយុដូចជា ជំងឺវង្វេង ខ្សោយបេះដូង និងការថយចុះមុខងារតម្រងនោមផងដែរ។

(រូបថត៖ Shutterstock)

ក្រុមអ្នកស្រាវជ្រាវ បានសាកល្បងថ្នាំគ្រាប់នេះលើសត្វកណ្ដុរ ហើយរកឃើញថា ថ្នាំបានបង្កើនប្រភេទសរសៃសាច់ដុំដែលធន់នឹងការអស់កម្លាំង។ ថ្នាំនេះក៏បង្ហាញសមត្ថភាពទៅប្រឆាំងដំណើរការខូចខាត ក្នុងខួរក្បាលអ្នកដែលមានជំងឺភ្លេចភ្លាំង និងជំងឺវង្វេងទម្រង់ផ្សេងទៀតផងដែរ។

សាស្ត្រាចារ្យ Bahaa Elgendy ផ្នែកថ្នាំស្ពឹកនៅសាកលវិទ្យាល័យវ៉ាស៊ីនតោន និងជាអ្នកតាមដានសំខាន់នៃគម្រោងនេះ បាននិយាយថា “មនុស្សគ្រប់គ្នាដឹងថា ការហាត់ប្រាណពិតជាមានប្រយោជន៍ខ្លាំងបំផុតសម្រាប់រាងកាយនិងផ្លូវចិត្ត ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើលំហាត់ប្រាណបាននោះទេ។ ការធ្វើលំហាត់ប្រាណជាមួយថ្នាំគ្រាប់ អាចមានប្រយោជន៍ឬបង្កើនឥទ្ធិពលសម្រាប់អ្នកដែលមានវ័យចំណាស់ អ្នកដែលមានជំងឺមួយចំនួន ឬអ្នកដែលប្រឈមនឹងការខ្សោយសាច់ដុំ ហើយនេះអាចជាដំណឹងល្អដល់ការព្យាបាលជំងឺលំបាកៗមួយចំនួនដែលយើងកំពុងជួបប្រទះនាពេលសព្វថ្ងៃ ដូចជាជំងឺសរសៃប្រសាទ និងជំងឺខ្សោយបេះដូងជាដើម”។

សាស្ត្រាចារ្យ Bahaa Elgendy (រូបថត៖ Web Cast)

លោកបន្តថា “ខ្ញុំមិនមែនលើកទឹកចិត្តឲ្យគ្រប់គ្នាឈប់ហាត់ប្រាណនោះទេ ប៉ុន្តែមនុស្សជាច្រើនដូចជាខ្ញុំគឺខ្ជិល និងមិនចូលចិត្តហាត់ប្រាណឡើយ ឬរវល់គ្រប់ពេល ដូច្នេះពួកគេអាចទទួលបានអត្ថប្រយោជន៍ពីថ្នាំនេះ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យក៏បានព្រមានដែរថា មិនមែនគ្រប់គ្នាសុទ្ធតែលេបថ្នាំនេះត្រូវទេ ព្រោះមនុស្សម្នាក់ៗមានស្ថានភាពរាងកាយខុសៗគ្នា ហើយក៏មិនមានការបញ្ជាក់ច្បាស់ដែរថា ថ្នាំនេះនឹងសម្រេចផលិតទ្រង់ទ្រាយធំជាផ្លូវការនៅពេលណា រួចដាក់លក់នៅពេលណា និងមានតម្លៃប៉ុន្មាន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បុរសចិនម្នាក់ត្រូវដុំដែក ១០០ គីឡូក្រាមសង្កត់ស្លាប់លើកៅអីហាត់ប្រាណ

The post អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង appeared first on Kampuchea Thmey Daily.

ថ្នាំ ៩ មុខ មិនអាចខ្វះមិនបាន ពេលធ្វើដំណើរផ្លូវឆ្ងាយ
នៅពេលមានដំណើរកម្សាន្តណាមួយ រឿងដំបូងដែលអ្នកគិតមុនគេ ប្រាកដជាត្រូវរៀបចំសំលៀកបំពាក់ និងត្រៀមរបស់​ផ្សេង​ៗតាមខ្លួន។ ប៉ុន្តែ​កុំភ្លេច​យក​ថ្នាំ​ទៅ​ជាមួយ​ផង ពេល​ដែល​អ្នក​ទៅ​ផ្លូវ​ឆ្ងាយពីផ្ទះ ព្រោះ​ប្រសិន​បើ​មាន​អ្វីមួយ​កើតឡើង​ ឬមានរោគសញ្ញាមិន​ប្រក្រតី ភាព​សប្បាយ​រីករាយ​នឹង​បញ្ចប់​ដោយ​ឥតប្រយោជន៍ ។

១ ថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំប្រឆាំងនឹងរោគ

ប្រើ​ពេល​ក្ដៅ​ខ្លួន ឬ​ឈឺក្បាល ត្រូវ​បាន​គេ​ណែនាំឲ្យ​ប្រើជាថ្នាំ​ប៉ារ៉ាសេតាម៉ុល 500 mg លេប ១ គ្រាប់​ក្នុង​ពេល​តែមួយ ធ្វើ​ម្តង​ទៀត​រៀងរាល់ ៦ម៉ោងម្តង។

២ ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន

ដល់​ពេល​ធ្វើ​ដំណើរ​ទៅ​កន្លែងថ្មី  ជាញឹកញាប់យើងសាកល្បងម្ហូបចម្លែក ដែល​អាច​បណ្តាល​ឲ្យ​រមាស់​អាឡ័កស៊ី។ ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន ​មិន​ធ្វើឲ្យងងុយដេក (សម្រាប់មនុស្សភាគច្រើន) ដូចជា cetirizine ឡើយ។

៣ ថ្នាំសម្រាប់ជំងឺ / ពុល​រលក​សមុទ្រ / ជំងឺ​ខ្យល់​ចាប់​ជាដើម

អាច​ព្យាបាល​អាការ​ស្រវឹង​ស្រា ពុលរលក ពុលឡានឬមានជំងឺខ្យល់ចាប់ ។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ថា ថ្នាំ​នេះ​អាច​ធ្វើឲ្យ​​អ្នក​ងងុយគេង​ខ្លាំង​។

៤ ថ្នាំ​លាង​របួស

សម្រាប់​ប្រើ​នៅពេលមានរបួស​ចំហរ​លើស្បែក រួមទាំង​របួស​ផ្សេងៗ​ ដែល​កើត​មាន​ជាយថាហេតុ។ វាក៏​ត្រូវបានណែនាំ​ឲ្យប្រើ​ជាមួយ​ថ្នាំ​អង់ទីប៊ីយោទិច​ដូចជា Mupirocin ។

៥ បង់រុំរបួស

ជ្រើសរើសការរចនាដែលមានរន្ធសម្រាប់ខ្យល់ចេញចូល។ អ្នកគួរតែយកបំណែកជាច្រើន ព្រោះពួកវាត្រូវជំនួសជាញឹកញាប់។ កុំបិទជាប់មួយសន្លឹក ក្នុងរយៈពេលយូរឲ្យសោះ។

៦ ឱសថ​បំបាត់​កន្ទួល

ប្រសិនបើមានកន្ទួលពីមូសខាំសត្វល្អិត ឱសថ​ព្យាបាល​រោគដូចជា Hydrocortisone ជា​ស្តេរ៉ូអ៊ីតស្រាល ​ដែលអាចប្រើបាន។

៧ ជែលដៃឬអាកុល

លាងដៃរបស់អ្នកបន្ទាប់ពី​ចូលបន្ទប់ទឹក និងមុនពេលញ៉ាំ នេះនឹងកាត់បន្ថយ​ហានិភ័យនៃការ​ពុលអាហារ និងជំងឺឆ្លងជាច្រើនទៀតដែល​កំពុងមាន​សព្វថ្ងៃនេះ។

៨ ថ្នាំ​បំបាត់មុន

ការ​គេង​មិន​លក់ ​អាច​បណ្ដាលឲ្យកើត​មុន​រលាក (ហើម ក្រហម ឈឺ) ឡើង​ប៉ោង ដូច្នេះ​ អ្នក​គួរ​តែ​ប្រើ​ថ្នាំ​បំបាត់​មុន​ដូច​ជា Erythromycin gel សម្រាប់​ប្រើ​ជា​បន្ទាន់ណាមួយ។

៩ ថ្នាំ​ផ្ទាល់ខ្លួន

ក្នុងករណីមាន​ជំងឺ​ពីកំណើត អ្នកគួរតែមានថ្នាំផ្ទាល់ខ្លួនឲ្យ​បានគ្រប់គ្រាន់ និងមានការ​វេចខ្ចប់​ក្នុង​កញ្ចប់​ត្រឹមត្រូវ។ កុំ​ខ្ចប់​ថ្នាំ​ដាក់ក្នុងធុង​ថ្នាំ ដើម្បីកុំឲ្យ​មាន​បញ្ហា​នៅ​ពេល​កំពុង​ស្វែង​រក ហើយ​គួរ​តែ​សុំ​វិញ្ញាបនបត្រ​ពេទ្យ​​ ភ្ជាប់​មក​ជាមួយ​ជានិច្ច​ ដើម្បី​ងាយស្រួល​មើល​ពី​របៀប​លេប​ ក្នុង​ករណី​បន្ទាន់​ណាមួយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អត្ថប្រយោជន៍ ៤ យ៉ាង របស់ផ្លែម្រះ ឱសថបំប៉នសម្រស់ ដែលនារីៗមិនគួររំលង

ចុចអាន៖ហេតុផល ៥ យ៉ាង នៅពីក្រោយអ្នកដែលចូលចិត្តលាក់អារម្មណ៍

The post ថ្នាំ ៩ មុខ មិនអាចខ្វះមិនបាន ពេលធ្វើដំណើរផ្លូវឆ្ងាយ appeared first on Kampuchea Thmey Daily.

ទើបចាក់​វ៉ាក់សាំង ដាច់​ខាត​កុំ​ប្រើ​ថ្នាំទាំង​នេះ​ អាចរារាំង​ភាព​ស៊ាំ​ក្នុង​រាងកាយ និងបន្ថយប្រសិទ្ធភាព
យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​កាសែត Annals of Rheumatic Disease បាន​បញ្ជាក់​ថា វ៉ាក់សាំង​ការពារ​កូវីដ ទំនង​ជា​មិន​មាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​ដែល​ ប្រើ​ប្រាស់​ថ្នាំ​សម្រាប់​ព្យាបាល​រលាក​សន្លាក់​រ៉ាំរ៉ៃ​និង​ជំងឺ​សើស្បែក​នោះ​ទេ​។

ទិន្នន័យ​បាន​បង្ហាញ​ថា ​មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៣ នាក់​ដែល​ប្រើ​ថ្នាំ methotrexate មិន​ទទួល​បាន​ភាព​ស៊ាំ​គ្រប់គ្រាន់​ពី​វ៉ាក់សាំង​កូវីដ​ឡើយ។

អ្នកនិពន្ធ Jose U. Scher បាន​និយាយ​ថា ​ថ្នាំ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​​ខ្សោយ​ ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ស្វ័យ​ប្រវត្តិ​និង​ភាព​ស៊ាំ​​​ចុះ​ខ្សោយ​ស្រាប់ ​​អាច​​​រំខាន​ដល់​វិធី​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អង់ទីគ័រ​ចំពោះ​វ៉ាក់សាំង​។

ការ​សិក្សា​នេះ​បាន​វាយតម្លៃ​ការ​ឆ្លើយតប​ប្រព័ន្ធ​ភាព​ស៊ាំ​ទៅ​នឹង​វ៉ាក់សាំង Pfizer-BioNTech និង Moderna ចំនួន ២ដូស លើ​មនុស្ស​ពេញវ័យ ៨២ នាក់​ដែល​មាន​ជំងឺ​សើស្បែក​និង​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ ហើយ​កំពុង​ប្រើ​ថ្នាំ methotrexate ឬ​ថ្នាំ​ស្រដៀង​គ្នា។ អ្នក​ស្រាវជ្រាវ​បាន​ប្រៀបធៀប​ការ​ឆ្លើយតប​របស់​ពួកគេ​ ទៅ​នឹង​មនុស្ស​ពេញវ័យ​ដែល​មាន​សុខភាព​ល្អ ២០៨ នាក់។

ទិន្នន័យ​បាន​បង្ហាញ​ថា​ បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង​ ​កម្រិត​អង់ទីគ័រ​គ្រប់គ្រាន់​ត្រូវ​បាន​ផលិត​ច្រើន​ជាង ៩០% នៃ​អ្នក​ចូលរួម​ដែល​មាន​សុខភាព​ល្អ ២០៨ នាក់​និង​អ្នកជំងឺ ៣៧ នាក់​ដែល​ប្រើ​ជីវសាស្ត្រ ​ដែល​មិនមែន​ជា​ជាតិ​ថ្នាំ methotrexate។ ​មាន​តែ ៦២ ភាគរយ​នៃ​អ្នកជំងឺ ៤៥ នាក់​ដែល​ប្រើ​ថ្នាំ methotrexate ទទួល​បាន​កម្រិត​អង់ទីគ័រ​តិចតួចបំផុត ​បន្ទាប់​ពី​ទទួល​ថ្នាំ​បង្ការ ។

លើស​ពី​នេះ​ទៀត​ អ្នក​ចូលរួម​ប្រើ​ថ្នាំ​ methotrexate មិន​មាន​បទពិសោធន៍​នៃ​ការ​ធ្វើ​ឲ្យ​សកម្ម​នៃ​កោសិកា T ដែល​ជា​ផ្នែក​សំខាន់​នៃ​ប្រព័ន្ធ​ការពារ​ភាព​ស៊ាំ​របស់​រាងកាយ។

ក្រុម​អ្នក​ស្រាវជ្រាវ​បន្ថែម​ថា មនុស្ស​មួយ​ចំនួន​ដែល​ចាក់​វ៉ាក់សាំង​ហើយ ​ប្រើ​ថ្នាំ​ប្រភេទ​នេះ​ ខណៈ​ពេល​ដែល​ថ្នាំ​បាន​ពន្យារ​ការ​ឆ្លើយតប​​អង់ទីគ័រ​ក្នុង​រាងកាយ រហូតដល់ ២ ឬ ៣ ខែ​ក្រោយ​ចាក់​រួច។ ជាពិសេស​អ្នក​ចូលរួម​ក្នុង​ការ​ប្រើ​ថ្នាំ methotrexate ក្នុង​ការ​ស្រាវជ្រាវ​នេះ​ ហាក់​ដូចជា​ចាស់​ជាង​អ្នក​ដែល​មិន​ប្រើ​ថ្នាំ អាយុ​ជា​មធ្យម ៦៣ ឆ្នាំ​និង ៤៩ ឆ្នាំ​ដែល​អាច​ពន្យល់​ពី​ភាព​ខុស​គ្នា​មួយ​ចំនួន​នៅ​ក្នុង​ការ​ឆ្លើយតប​នឹង​វ៉ាក់សាំង៕ ​

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ UPI

ចុចអាន៖ការពារ​ខ្លួន! កូវីដ​មិនមែន​ងាយ​ឆ្លង​លើ​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ប៉ុណ្ណោះ​ទេ ស្ត្រី​វ័យ​ក្មេង​មាន​រោគ​សញ្ញា​មួយ​មុខ​នេះ ក៏​កំពុង​ប្រឈម​ហានិភ័យ​ខ្ពស់​ដូចគ្នា

ចុចអាន៖ប្រយ័ត្ន​ខ្លួន​បន្ថែម! គ្រូពេទ្យ​ជំនាញ​ព្រមាន​ថា ទោះ​អ្នក​ជា​សះស្បើយ​ពី​កូវីដ តែ​បើ​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ ងាយ​នឹង​ឆ្លង​ម្ដង​ទៀត ហើយ​អាច​ធ្ងន់ធ្ងរ​ជាង​មុន​

The post ទើបចាក់​វ៉ាក់សាំង ដាច់​ខាត​កុំ​ប្រើ​ថ្នាំទាំង​នេះ​  អាចរារាំង​ភាព​ស៊ាំ​ក្នុង​រាងកាយ និងបន្ថយប្រសិទ្ធភាព appeared first on Kampuchea Thmey Daily.

ប្រយ័ត្ន! បើមានជំងឺលើសឈាម គួរកុំឲ្យប្រើថ្នាំប៉ុន្មានមុខនេះ
អ្នកលើសឈាម ជាទូទៅ ត្រូវលេបថ្នាំលើសឈាមជាប្រចាំ ដើម្បីបញ្ចុះសម្ពាធឈាម ប៉ុន្តែបើត្រូវលេបថ្នាំអីផ្សេង ដើម្បីព្យាបាលជំងឺផ្សេងនោះ ត្រូវប្រយ័ត្នប្រយែងឲ្យមែនទែន ព្រោះវាអាចធ្វើឲ្យសម្ពាធឈាមឡើង ឬប្រឆាំងជាមួយថ្នាំលើសឈាមដែលយើងលេប ហើយធ្វើឲ្យថ្នាំលើសឈាមរបស់យើង អត់ប្រសិទ្ធភាពវិញ។ អត្ថបទនេះនឹងបង្ហាញប្រភេទថ្នាំមួយចំនួនដែលធ្វើឲ្យសម្ពាធឈាមឡើង៖

១- ថ្នាំបំបាត់ការឈឺចាប់(NSAID)

ថ្នាំនេះ ត្រូវគេប្រើសម្រាប់បន្ថយការឈឺចាប់ ដូចជា ជំងឺរលាកសន្លាក់ជាដើម។ គ្រូពេទ្យរកឃើញថា វាបង្កឲ្យសម្ពាធឈាមកើនឡើង និងធ្វើឲ្យចាល់ទឹក បន្ថយមុខងារតម្រងនោម ក្នុងនោះមានថ្នាំ aspirin, ibuprofen និង naproxen ជាដើម។

២- ថ្នាំផ្ដាសាយ

ថ្នាំផ្ដាសាយមានផ្ទុកសារធាតុប្រឆាំងការតឹងច្រមុះ និងមានសារធាតុដូចថ្នាំបំបាត់ការឈឺចាប់ដែរ វាអាចធ្វើឲ្យសម្ពាធឈាមឡើងខុសធម្មតា ប៉ុន្តែយើងអាចសួរគ្រូពេទ្យថាគួរប្រើថ្នាំអីជំនួសវិញ ពេលផ្ដាសាយ។

៣- ថ្នាំឈឺក្បាលប្រកាំង

ថ្នាំឈឺក្បាលប្រភេទនេះ ធ្វើឲ្យសរសៃឈាមក្នុងខួរក្បាលរួមតូច ដូចនេះវាកាន់តែបង្កឲ្យសម្ពាធឈាមឡើងខ្ពស់។

៤- ថ្នាំសម្រកគីឡូ

វាផ្ទុកសារធាតុដែលធ្វើឲ្យយើងធុំអាហារ ហើយប៉ះពាល់ដល់ចង្វាក់បេះដូង និងសម្ពាធឈាមទៀតផង អ៊ីចឹងមិនគួរប្រើ ពេលមានជំងឺលើសឈាមទេ ព្រោះធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង។ចុងក្រោយ គឺស្រីៗពពោះដែលមានសម្ពាធឈាមខ្ពស់ អាចប្រើថ្នាំបញ្ចុះឈាមបាន តែគួរជ្រើសរើសប្រភេទណាដែលមិនធ្វើឲ្យសម្ពាធឈាមចុះខ្លាំងពេក ព្រោះវាអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ បើធ្លាប់មានប្រតិកម្មថ្នាំ ឬធ្លាប់ប្រើទៅ មានផលប៉ះពាល់មិនល្អ ត្រូវប្រាប់ពេទ្យឲ្យដឹងជាមុន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អ្នក​ជំងឺលើសឈាម ប្រឈមស្លាប់​ដោយ​វីរុស​កូវីដ-១៩ខ្លាំង​ជាង​គេ

ចុចអាន៖ អ្នកវិទ្យាសាស្រ្ត ចេញការព្រមានចំពោះ ស្ព្រាយបាញ់ច្រមុះ ៣ប្រភេទ ដែលគេអះអាង អាចសម្លាប់កូវីដ ត្រឹម១នាទី

The post ប្រយ័ត្ន! បើមានជំងឺលើសឈាម គួរកុំឲ្យប្រើថ្នាំប៉ុន្មានមុខនេះ appeared first on Kampuchea Thmey Daily.

កាន់តែមានសង្ឃឹមហើយ! ថ្នាំលេបព្យាបាលកូវីដនៅ អាមេរិក កំពុងធ្វើតេស្តដំណាក់កាលចុងក្រោយ
ក្រុមហ៊ុនឱសថដ៏ធំរបស់អាមេរិក Merck និយាយថា ពេលនេះក្រុមហ៊ុនកំពុងឈានទៅដល់ដំណាក់កាលចុងក្រោយនៃការសាកល្បងព្យាបាលសម្រាប់ថ្នាំប្រឆាំងវីរុសដែលត្រូវបានប្រើដើម្បីព្យាបាលអ្នកជំងឺកូវីដ ១៩ ។

ក្រុមហ៊ុន Merck កំពុងអភិវឌ្ឍថ្នាំដែលមានឈ្មោះថា Molnupiravir ជាប្រភេទថ្នាំលេបដែលមានសមត្ថភាព និងប្រសិទ្ធិភាពក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ ១៩ ។

ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃសុក្រថា លទ្ធផលដ៏មានប្រយោជន៍នេះគឺទទួលបានពីការសិក្សាសាកល្បងព្យាបាលដំណាក់កាលទី ២ នៃថ្នាំនេះ ។

ក្រុមហ៊ុនបាននិយាយថា អ្នកចូលរួមដែលមិនមែនជាអ្នកជំងឺចូលសម្រាកនៅមន្ទីរពេទ្យប្រហែលជា ៣០០ នាក់បានចូលរួមនៅក្នុងការសិក្សាដំណាក់កាលទី ២ ។ សញ្ញាធូរស្រាលនៃជំងឺកូវីដ ១៩ របស់អ្នកចូលរួមបានកើតឡើងក្នុងរយៈពេល ៧ ថ្ងៃនៃការចាប់ផ្តើមការសិក្សាដំណាក់កាលទី ២ ។

ក្រុមហ៊ុន Merck និយាយថា ភាគរយនៃអ្នកដែលក្រោយមកបានស្លាប់ ឬចូលសម្រាកនៅមន្ទីរពេទ្យ បន្ទាប់ពីប្រើថ្នាំ Molnupiravir គឺមានចំនួនតិចជាងនៅក្នុងក្រុមដែលទទួលការព្យាបាលដោយប្រើថ្នាំ Placebo ។

ក្រុមហ៊ុនផលិតថ្នាំមួយនេះក៏បានបញ្ជាក់ដែរថា ចំនួនឆ្លងវីរុសនៅក្នុងអ្នកចូលរួមជាច្រើនបានធ្លាក់ចុះពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៥ នៃការប្រើថ្នាំ Molnupiravir ។

ក្រុមហ៊ុន Merck និយាយថា លទ្ធផលនៃការសាកល្បងព្យាបាលដំណាក់កាលទី ៣ និងជាដំណាក់កាលចុងក្រោយត្រូវបានគេរំពឹងថានឹងកើតមាន ឬច្បាស់ការនៅក្នុងខែកញ្ញា ឬខែតុលា ។

ទន្ទឹមនោះក្រុមហ៊ុនបានសម្តែងក្តីសង្ឃឹមថា នឹងទទួលបានការយល់ព្រមសម្រាប់ការប្រើប្រាស់ជាបន្ទាន់នៃថ្នាំ Molnupiravir ពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) មុនដំណាច់ឆ្នាំនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ក្តីសង្ឃឹមដ៏ធំរបស់ពិភពលោក! អាមេរិកកំពុងធ្វើតេស្តថ្នាំលេប ដែលអាចព្យាបាលទាំងជំងឺកូវីដ-១៩ធម្មតា និងបំប្លែងខ្លួន

ចុចអាន ៖ ក្រោយជោគជ័យជាមួយវ៉ាក់សាំង ក្រុមហ៊ុន Pfizer ចាប់ផ្តើមសាកល្បងប្រើថ្នាំគ្រាប់ព្យាបាលកូវីដ

The post កាន់តែមានសង្ឃឹមហើយ! ថ្នាំលេបព្យាបាលកូវីដនៅ អាមេរិក កំពុងធ្វើតេស្តដំណាក់កាលចុងក្រោយ appeared first on Kampuchea Thmey Daily.