ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង
អាចថានេះជាដំណឹងល្អមួយសម្រាប់អ្នកខ្ជិលហាត់ប្រាណ ព្រោះថា ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិក បានរកឃើញថ្នាំមួយប្រភេទ ដែលលេបហើយជួយឲ្យឡើងសាច់ដុំហើយផ្តល់អត្ថប្រយោជន៍ដល់រាងកាយ ដូចអ្នកហាត់ប្រាណទៀតទាត់ដែរ។

ក្រោយការសិក្សាអស់រយៈពេលជាច្រើនទសវត្សរ៍ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យវ៉ាស៊ីនតោន រកឃើញថ្នាំមួយប្រភេទឈ្មោះ SLU-PP-332 ឬអាចនិយាយបានថា ជាអាហារបំប៉ន ដោយវានឹងជួយបង្កើតប្រូតេអ៊ីនពិសេសទាក់ទងនឹងអរម៉ូនអ៊ឹស្ត្រូសែន ដែលជាធម្មតាអរម៉ូននេះ ភាគច្រើនកកើតឡើងក្នុងខ្លួនអ្នកហាត់ប្រាណ។
តាមប្រភពព័ត៌មានប្រាប់ទៅកាសែត New York Post កាលពីចុងសប្តាហ៍, ឱសថនេះអាចជួយជំរុញកោសិកាក្នុងរាងកាយរបស់អ្នកឲ្យមានសុខភាពល្អនិងមាំមួនដូចការហាត់ប្រាណដែរ ហើយថែមទាំងអាចព្យាបាលជំងឺនានា ដូចជាជំងឺធាត់និងសាច់ដុំទៀតផង។ លើសពីនេះ វាក៏អាចទប់ទល់នឹងស្ថានភាពចុះខ្សោយរបស់មនុស្សទាក់ទងនឹងអាយុដូចជា ជំងឺវង្វេង ខ្សោយបេះដូង និងការថយចុះមុខងារតម្រងនោមផងដែរ។

ក្រុមអ្នកស្រាវជ្រាវ បានសាកល្បងថ្នាំគ្រាប់នេះលើសត្វកណ្ដុរ ហើយរកឃើញថា ថ្នាំបានបង្កើនប្រភេទសរសៃសាច់ដុំដែលធន់នឹងការអស់កម្លាំង។ ថ្នាំនេះក៏បង្ហាញសមត្ថភាពទៅប្រឆាំងដំណើរការខូចខាត ក្នុងខួរក្បាលអ្នកដែលមានជំងឺភ្លេចភ្លាំង និងជំងឺវង្វេងទម្រង់ផ្សេងទៀតផងដែរ។
សាស្ត្រាចារ្យ Bahaa Elgendy ផ្នែកថ្នាំស្ពឹកនៅសាកលវិទ្យាល័យវ៉ាស៊ីនតោន និងជាអ្នកតាមដានសំខាន់នៃគម្រោងនេះ បាននិយាយថា “មនុស្សគ្រប់គ្នាដឹងថា ការហាត់ប្រាណពិតជាមានប្រយោជន៍ខ្លាំងបំផុតសម្រាប់រាងកាយនិងផ្លូវចិត្ត ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើលំហាត់ប្រាណបាននោះទេ។ ការធ្វើលំហាត់ប្រាណជាមួយថ្នាំគ្រាប់ អាចមានប្រយោជន៍ឬបង្កើនឥទ្ធិពលសម្រាប់អ្នកដែលមានវ័យចំណាស់ អ្នកដែលមានជំងឺមួយចំនួន ឬអ្នកដែលប្រឈមនឹងការខ្សោយសាច់ដុំ ហើយនេះអាចជាដំណឹងល្អដល់ការព្យាបាលជំងឺលំបាកៗមួយចំនួនដែលយើងកំពុងជួបប្រទះនាពេលសព្វថ្ងៃ ដូចជាជំងឺសរសៃប្រសាទ និងជំងឺខ្សោយបេះដូងជាដើម”។

លោកបន្តថា “ខ្ញុំមិនមែនលើកទឹកចិត្តឲ្យគ្រប់គ្នាឈប់ហាត់ប្រាណនោះទេ ប៉ុន្តែមនុស្សជាច្រើនដូចជាខ្ញុំគឺខ្ជិល និងមិនចូលចិត្តហាត់ប្រាណឡើយ ឬរវល់គ្រប់ពេល ដូច្នេះពួកគេអាចទទួលបានអត្ថប្រយោជន៍ពីថ្នាំនេះ”។
ទោះបីជាយ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យក៏បានព្រមានដែរថា មិនមែនគ្រប់គ្នាសុទ្ធតែលេបថ្នាំនេះត្រូវទេ ព្រោះមនុស្សម្នាក់ៗមានស្ថានភាពរាងកាយខុសៗគ្នា ហើយក៏មិនមានការបញ្ជាក់ច្បាស់ដែរថា ថ្នាំនេះនឹងសម្រេចផលិតទ្រង់ទ្រាយធំជាផ្លូវការនៅពេលណា រួចដាក់លក់នៅពេលណា និងមានតម្លៃប៉ុន្មាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បុរសចិនម្នាក់ត្រូវដុំដែក ១០០ គីឡូក្រាមសង្កត់ស្លាប់លើកៅអីហាត់ប្រាណ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


