Connect with us

KPT+

អត្ថប្រយោជន៍ ៤ យ៉ាង របស់ផ្លែម្រះ ឱសថបំប៉នសម្រស់ ដែលនារីៗមិនគួររំលង

បានផុស

នៅ

ពេល​និយាយ​ពី​ផ្លែ​ម្រះ ​ប្រាកដជាមានមនុស្សជាច្រើន​គិត​ដល់​បន្លែ​ដែល​ផ្ដល់​រសជាតិ​ល្វីង ហើយ​ក៏ជា​បន្លែ​មួយ​ប្រភេទ​ទៀត ​ដែល​ពិបាក​ញ៉ាំ​ជាងគេ។

ថ្វីត្បិតតែរសជាតិល្វីង​ មិនត្រូវបានគេចូលចិត្ត​ដោយមនុស្ស​ជាច្រើនក៏ដោយ។ ប៉ុន្តែ​បើ​និយាយ​ពី​លក្ខណៈសម្បត្តិ​ដែល​ទទួល​បាន​ពី​បន្លែ​នេះ​វិញ មិនត្រឹម​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​ក៏​មាន​លក្ខណៈ​សម្បត្តិ​សម្រស់​ផង​ដែរ។

១ ធ្វើឲ្យ​ស្បែក​ភ្លឺ​ថ្លា

ផ្លែ​ម្រះ​មាន​លក្ខណៈ​សម្បត្តិ​ជួយ​កាត់បន្ថយ​ស្នាម​អុច​ខ្មៅ កាត់​បន្ថយ​ស្នាម​មុន ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​ស្បែក មិន​ងាយ​ប្រតិកម្ម។ វា​ក៏​ជួយ​កាត់បន្ថយ​ភាព​ជ្រីវជ្រួញ​ សម្រាប់អ្នកដែលមាន​អាយុ​កាន់​តែ​ច្រើន​ផង​ដែរ​។​ សម្រាប់​នារី​ដែល​ចង់បាន​ស្បែក​ស្អាត ​គ្មាន​ស្នាម​ជ្រីវជ្រួញ​ និង​ស្នាម​អុច​ខ្មៅ​ ការ​ផឹក​ទឹក​ម្រះ​​ច្របាច់​ថ្មីៗអាចជួយបាន បើមិនចេះល្វីងក៏​អាច​បន្ថែម​ទឹកស៊ីរ៉ូ​បន្តិច ​ដើម្បី​ឲ្យ​វា​កាន់តែ​ងាយស្រួល​ផឹក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ បំបាត់ការរលាកស្បែកពីព្រះអាទិត្យ

លក្ខណៈសម្បត្តិ​មួយ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ចំណុច​លេចធ្លោ​នៃ​លក្ខណៈសម្បត្តិ​នៃ​សម្រស់​របស់​ផ្លែ​ម្រះ​ គឺ​ជួយ​ព្យាបាល​ស្បែក​ដែល​រលាក​ដោយសារ​កម្ដៅ​ថ្ងៃ ព្រោះ​​ម្រះ​គឺ​ជា​បន្លែ​ដែល​ផ្ដល់​ភាព​ត្រជាក់ និង​សំណើម។ នេះ​ជួយ​ឲ្យ​ស្បែក​ដែល​ត្រូវ​កម្ដៅ​ថ្ងៃ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ​។​ សម្រាប់​ស្ត្រី​ដែល​មាន​បញ្ហា​ស្បែក​ ដែល​ងាយ​ត្រូវ​កម្ដៅ​ថ្ងៃ។ ត្រូវ​បាន​ណែនាំ​ឲ្យ​កាត់​ផ្លែ​ម្រះ​ស្រស់ជាកង់ៗ រួច​យក​ទៅ​ស្ងោរ​ក្នុង​ទឹកដែល​ដាំ​ពុះ​ប្រហែល ១៥ នាទី រួច​ទុក​ឲ្យ​ត្រជាក់។ បន្ទាប់​មក​ លាយ​ជាមួយ​ទឹក​សីតុណ្ហភាព​ធម្មតា ​ហើយ​ងូត​ជម្រះ​ជាមួយ​សាប៊ូ។ ធ្វើ​បែប​នេះ ​ប្រហែល​៣​ថ្ងៃ​នឹង​ឃើញ​លទ្ធផល​ល្អ​មិនខាន។

៣ ពង្រឹង​សក់

សម្រាប់​មិត្ត​នារី​ដែល​ចង់បានសក់​រឹងមាំ និង​ភ្លឺរលោង​បែប​ធម្មជាតិ រួមទាំងអ្នក​ដែល​មាន​បញ្ហា​សក់ មិន​ថា​សក់​ជ្រុះ សក់​ស្ងួត និង​សក់​សំពោង​ទេ វា​អាច​ដោះស្រាយ​ជាមួយ​ផ្លែ​ម្រះ​ឬប្រើ​វិធី​កិន​​ម្រះ​ លាយ​ជាមួយ​ទឹកដោះគោ​ជូរ ហើយ​យក​មក​អប់​លើ​សក់។ ទុក​​ចោល​ប្រហែល ១៥ នាទី រួច​លាង​សម្អាត​សក់​ដូច​ធម្មតា។ វិធី​ទាំង​អស់​នេះ ​ជួយ​ឲ្យ​សក់​អ្នក​ស្អាត ភ្លឺ​រលោង និង​គ្មាន​សក់​ជ្រុះ​ទៀត​ទេ។

៤ ជួយ​ពន្លឿន​ការ​រំលាយ​អាហារ

ការ​ញ៉ាំ​ម្រះ​ក៏​ជួយ​សម្រក​ទម្ងន់​បាន​ដែរ​។ ព្រោះ​ផ្លែ​​ម្រះ​មាន​ទឹក​ច្រើន វា​ក៏​ជួយ​ឲ្យ​ក្រពះ​ពេញ​បាន​លឿន និង​យូរ​ផង​ដែរ​។សំខាន់​វា​ក៏​ជួយ​ពន្លឿន​ការ​រំលាយ​អាហារ​ផង​ដែរ ដូច្នេះ​មិត្ត​នារី​ណា​ដែល​ចង់​បាន​រាង​ស្រឡូន​ស្អាត ​​សូម​បន្ត​ញ៉ាំ​ផ្លែ​ម្រះ​ជា​រៀងរាល់​ថ្ងៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឱសថ ៤ ប្រភេទ ជួយបំប៉នស្បែក និងសក់ កាន់តែស្រស់ស្អាត

ចុចអាន៖សកម្មភាព ៤ យ៉ាង ធ្វើឲ្យមុខចាស់មុនអាយុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ចង់ឱ្យ​គម្រោង​គាំទ្រ​ស្ត្រី​ក្នុង​វិស័យ​ថែរក្សា​សម្ផស្ស និង​សហគ្រិនភាព ក្លាយជា​កូនសោ​ពង្រីក​ការបណ្តុះបណ្តាល​ជំនាញ​ដល់​ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ការថតវីដេអូ Pre-Wedding នៅតាមប្រាង្គប្រាសាទ​កើន​ជិត ៤ ពាន់វីដេអូ

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្រ្តីក្រសួង​សាធារណការ​ចុះ​ប្រមូលព័ត៌មាន​​​​ទីតាំង​​​​សាងសង់​ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយទាហានកម្ពុជា៨រូប បានការពារសារណាបញ្ចប់ការសិក្សាដោយជោគជ័យ នៅប្រទេសចិន

ព័ត៌មានជាតិ៥ ម៉ោង មុន

ជប៉ុន ប្រគល់គ្រឿងឥស្សរិយយសជូនលោក ពិត ចំណាន ដែលបានលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ជប៉ុន លើវិស័យអប់រំ

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៧ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម