ព័ត៌មានអន្ដរជាតិ
ការពារខ្លួន! កូវីដមិនមែនងាយឆ្លងលើអ្នកមានជំងឺរ៉ាំរ៉ៃប៉ុណ្ណោះទេ ស្ត្រីវ័យក្មេងមានរោគសញ្ញាមួយមុខនេះ ក៏កំពុងប្រឈមហានិភ័យខ្ពស់ដូចគ្នា
ចាប់តាំងពីការចាប់ផ្ដើមនៃជំងឺរាតត្បាតលើសកលលោក ស្ថានភាពសុខភាពកាន់តែច្រើនត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យខ្ពស់នៃជំងឺកូវីដ ១៩។ ការសិក្សាថ្មីមួយបានអះអាងថាមានស្ថានភាពសុខភាពធម្មតាមួយផ្សេងទៀត បានកើតឡើងចំពោះស្ត្រីវ័យក្មេងភាគច្រើន ដែលអាចបង្កើនឱកាសនៃការឆ្លងកូវីដខ្ពស់និងមានផលវិបាករយៈពេលវែង។

យោងតាមការស្រាវជ្រាវថ្មីដែលត្រូវបានចេញផ្សាយនៅក្នុងសហគមន៍អឺរ៉ុបនៃអ័រម៉ូន endocrinology ស្ត្រីដែលមានរោគសញ្ញាក្រពេញអូវែ polycystic (PCOS) គឺមានហានិភ័យខ្ពស់ចំពោះវីរុសកូវីដ បើប្រៀបធៀបនឹងស្ត្រីដទៃទៀតនៅក្នុងក្រុមអាយុរបស់ពួកគេ។ ភាគច្រើននៃពួកគេគឺស្ថិតនៅវ័យក្មេង ហើយមានសុខភាពល្អ។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC ) បានឲ្យដឹងថា PCOS មានផលប៉ះពាល់ដល់ស្ត្រីពី ៦ ទៅ ១២ ភាគរយនៅសហរដ្ឋអាមេរិក ឬប្រហែល ៥ លាននាក់។ ខណៈដែលភាគច្រើនទាក់ទងនឹងការគ្មានកូន។ CDC ពន្យល់ថាស្ត្រីដែលទទួលរងពី PCOS ច្រើនតែមានភាពធន់នឹងអាំងស៊ុយលីន មានន័យថា រាងកាយរបស់ពួកគេអាចបង្កើតអាំងស៊ុយលីនដែលមិនអាចប្រើវាបានប្រកបដោយប្រសិទ្ធភាព ហើយបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ ២ ។

ពួកគេក៏មានកម្រិតខ្ពស់នៃអ័រម៉ូនដូស្ត្រូសែន ( អ័រម៉ូនបុរសដែលស្ត្រីមានផងដែរ ) ដែលអាចបញ្ឈប់ស៊ុតពីការបញ្ចេញពងអូវុលនិងបង្កឲ្យមានរដូវមិនទៀងទាត់ បញ្ហាមុន សក់ជ្រុះនិងមានមុនលើដងខ្លួនច្រើន។
ស្ត្រីដែលមានជំងឺនេះក៏ងាយនឹងទទួលរងពីការធាត់ផងដែរ ដែលជាកត្តាដ៏ធំមួយងាយឆ្លងកូវីដដោយមិនដឹងខ្លួន។ CDCពន្យល់ថា ស្ត្រីជាងពាក់កណ្ដាលដែលមានជំងឺនេះនឹងវិវត្តទៅជាជំងឺទឹកនោមផ្អែម មុនពេលមានអាយុ ៤០ ឆ្នាំ។ ពួកគេក៏ងាយធន់នឹងជំងឺបេះដូងនិងមហារីកស្បូន ជំងឺលើសឈាម ចំណែកវីតាមីន D ទាប ក៏ទាក់ទងទៅនឹងការកើនឡើងហានិភ័យនៃការឆ្លងខ្ពស់ ដែលជាទូទៅចំពោះអ្នកដែលមានរោគសញ្ញា PCOS ។

ស្ត្រីដែលមានរោគសញ្ញានៃអូវែ polycystic (PCOS) មានការកើនឡើងហានិភ័យនៃជំងឺបេះដូង មេតាបូលីស ដែលត្រូវបានគេកំណត់ថាជាកត្តាហានិភ័យនៃជំងឺកូវីដ ។ យោងតាមការរកឃើញរបស់ពួកគេមាន ៥២% កើនឡើងហានិភ័យនៃការឆ្លង ហើយជាហានិភ័យនៃផលវិបាករយៈពេលវែងមួយដែលនឹកស្មានមិនដល់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
ចុចអាន៖កំហុសឆ្គងមួយចំនួននៃការប្រើជែលលាងសំអាតដៃខុស ជាពិសេសក្នុងអំឡុងកូវីដ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


