ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកវិទ្យាសាស្រ្តជប៉ុន កំពុងធ្វើតេស្ត ថ្នាំបណ្តុះធ្មេញ
ជាដំណឹងល្អមួយសម្រាប់អ្នកគ្មានធ្មេញ ព្រោះថាបច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្រ្តជប៉ុន កំពុងធ្វើតេស្តលើថ្នាំមួយប្រភេទ ដែលអាចបណ្តុះធ្មេញបាន ដោយលែងភ័យទៅដាក់ឬដាំធ្មេញទៀតហើយ។

តាមធម្មតា មនុស្សយើងដុះធ្មេញតែ២ដងប៉ុណ្ណោះ មួយគេហៅថា ធ្មេញស្រុក និងម្តងទៀតគេហៅថាធ្មេញព្រៃ ប៉ុន្តែថ្នាំដែលកំពុងធ្វើតេស្តនៅវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្ត Kitano Hospital ក្នុងទីក្រុងអូសាកា ត្រូវគេជឿថា អាចបណ្តុះធ្មេញបានថ្មីទៀត ឬគេហៅ «ធ្មេញទី៣»។
ក្នុងសេចក្តីរាយការណ៍របស់ CNA នៅថ្ងៃសុក្រទី១៣ខែធ្នូឆ្នាំ២០២៤, ក្រុមអ្នកវិទ្យាសស្រ្តបានធ្វើការសាកល្បងថ្នាំនេះលើសត្វកណ្តុររួចទៅហើយ ដោយបង្ហាញលទ្ធផលគាប់ប្រសើរ ហើយពេលនេះ គេកំពុងធ្វើតេស្តបន្ត លើមនុស្សពេញវ័យ។

ក្នុងការធ្វើតេស្តលើសត្វកណ្តុរ, ថ្នាំនេះអាចទប់ស្កាត់ប្រូតេអ៊ី USAG-1 ហើយអាចភ្ញោចដាស់ឲ្យមានការលូតលាស់ធ្មេញទី៣បាន។
យ៉ាងណាក្តី តាមការបញ្ជាក់ពីលោក Katsu Takahashi នាយកផ្នែកសុខភាពមាត់ធ្មេញនៅវិទ្យាស្ថាន Kitano Hospital បានឲ្យដឹងថា ថ្នាំនេះនឹងត្រូវផលិតជាពិសេសសម្រាប់ក្មេងៗ ហើយនឹងព្យាយាមដាក់លក់លើទីផ្សារឲ្យបានត្រឹមឆ្នាំ២០៣០។
ចំពោះតម្លៃវិញ គេនៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែមានការសន្និដ្ឋានថា វាប្រហែលមិនថោកឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្ត្រីឥណ្ឌាម្នាក់មានធ្មេញសរុបចំនួន ៣៨ ជាប់កំណត់ត្រាពិភពលោកហ្គីណេស
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


