Connect with us

សុខភាព

ទើបចាក់​វ៉ាក់សាំង ដាច់​ខាត​កុំ​ប្រើ​ថ្នាំទាំង​នេះ​ អាចរារាំង​ភាព​ស៊ាំ​ក្នុង​រាងកាយ និងបន្ថយប្រសិទ្ធភាព

បានផុស

នៅ

យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​កាសែត Annals of Rheumatic Disease បាន​បញ្ជាក់​ថា វ៉ាក់សាំង​ការពារ​កូវីដ ទំនង​ជា​មិន​មាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​ដែល​ ប្រើ​ប្រាស់​ថ្នាំ​សម្រាប់​ព្យាបាល​រលាក​សន្លាក់​រ៉ាំរ៉ៃ​និង​ជំងឺ​សើស្បែក​នោះ​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​បាន​បង្ហាញ​ថា ​មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៣ នាក់​ដែល​ប្រើ​ថ្នាំ methotrexate មិន​ទទួល​បាន​ភាព​ស៊ាំ​គ្រប់គ្រាន់​ពី​វ៉ាក់សាំង​កូវីដ​ឡើយ។

អ្នកនិពន្ធ Jose U. Scher បាន​និយាយ​ថា ​ថ្នាំ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​​ខ្សោយ​ ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ស្វ័យ​ប្រវត្តិ​និង​ភាព​ស៊ាំ​​​ចុះ​ខ្សោយ​ស្រាប់ ​​អាច​​​រំខាន​ដល់​វិធី​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អង់ទីគ័រ​ចំពោះ​វ៉ាក់សាំង​។

ការ​សិក្សា​នេះ​បាន​វាយតម្លៃ​ការ​ឆ្លើយតប​ប្រព័ន្ធ​ភាព​ស៊ាំ​ទៅ​នឹង​វ៉ាក់សាំង Pfizer-BioNTech និង Moderna ចំនួន ២ដូស លើ​មនុស្ស​ពេញវ័យ ៨២ នាក់​ដែល​មាន​ជំងឺ​សើស្បែក​និង​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ ហើយ​កំពុង​ប្រើ​ថ្នាំ methotrexate ឬ​ថ្នាំ​ស្រដៀង​គ្នា។ អ្នក​ស្រាវជ្រាវ​បាន​ប្រៀបធៀប​ការ​ឆ្លើយតប​របស់​ពួកគេ​ ទៅ​នឹង​មនុស្ស​ពេញវ័យ​ដែល​មាន​សុខភាព​ល្អ ២០៨ នាក់។

ទិន្នន័យ​បាន​បង្ហាញ​ថា​ បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង​ ​កម្រិត​អង់ទីគ័រ​គ្រប់គ្រាន់​ត្រូវ​បាន​ផលិត​ច្រើន​ជាង ៩០% នៃ​អ្នក​ចូលរួម​ដែល​មាន​សុខភាព​ល្អ ២០៨ នាក់​និង​អ្នកជំងឺ ៣៧ នាក់​ដែល​ប្រើ​ជីវសាស្ត្រ ​ដែល​មិនមែន​ជា​ជាតិ​ថ្នាំ methotrexate។ ​មាន​តែ ៦២ ភាគរយ​នៃ​អ្នកជំងឺ ៤៥ នាក់​ដែល​ប្រើ​ថ្នាំ methotrexate ទទួល​បាន​កម្រិត​អង់ទីគ័រ​តិចតួចបំផុត ​បន្ទាប់​ពី​ទទួល​ថ្នាំ​បង្ការ ។

លើស​ពី​នេះ​ទៀត​ អ្នក​ចូលរួម​ប្រើ​ថ្នាំ​ methotrexate មិន​មាន​បទពិសោធន៍​នៃ​ការ​ធ្វើ​ឲ្យ​សកម្ម​នៃ​កោសិកា T ដែល​ជា​ផ្នែក​សំខាន់​នៃ​ប្រព័ន្ធ​ការពារ​ភាព​ស៊ាំ​របស់​រាងកាយ។

ក្រុម​អ្នក​ស្រាវជ្រាវ​បន្ថែម​ថា មនុស្ស​មួយ​ចំនួន​ដែល​ចាក់​វ៉ាក់សាំង​ហើយ ​ប្រើ​ថ្នាំ​ប្រភេទ​នេះ​ ខណៈ​ពេល​ដែល​ថ្នាំ​បាន​ពន្យារ​ការ​ឆ្លើយតប​​អង់ទីគ័រ​ក្នុង​រាងកាយ រហូតដល់ ២ ឬ ៣ ខែ​ក្រោយ​ចាក់​រួច។ ជាពិសេស​អ្នក​ចូលរួម​ក្នុង​ការ​ប្រើ​ថ្នាំ methotrexate ក្នុង​ការ​ស្រាវជ្រាវ​នេះ​ ហាក់​ដូចជា​ចាស់​ជាង​អ្នក​ដែល​មិន​ប្រើ​ថ្នាំ អាយុ​ជា​មធ្យម ៦៣ ឆ្នាំ​និង ៤៩ ឆ្នាំ​ដែល​អាច​ពន្យល់​ពី​ភាព​ខុស​គ្នា​មួយ​ចំនួន​នៅ​ក្នុង​ការ​ឆ្លើយតប​នឹង​វ៉ាក់សាំង៕ ​

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ UPI

ចុចអាន៖ការពារ​ខ្លួន! កូវីដ​មិនមែន​ងាយ​ឆ្លង​លើ​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ប៉ុណ្ណោះ​ទេ ស្ត្រី​វ័យ​ក្មេង​មាន​រោគ​សញ្ញា​មួយ​មុខ​នេះ ក៏​កំពុង​ប្រឈម​ហានិភ័យ​ខ្ពស់​ដូចគ្នា

ចុចអាន៖ប្រយ័ត្ន​ខ្លួន​បន្ថែម! គ្រូពេទ្យ​ជំនាញ​ព្រមាន​ថា ទោះ​អ្នក​ជា​សះស្បើយ​ពី​កូវីដ តែ​បើ​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ ងាយ​នឹង​ឆ្លង​ម្ដង​ទៀត ហើយ​អាច​ធ្ងន់ធ្ងរ​ជាង​មុន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ១៨ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២៣ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៤០ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម