Connect with us

KPT+

ថ្នាំ ៩ មុខ មិនអាចខ្វះមិនបាន ពេលធ្វើដំណើរផ្លូវឆ្ងាយ

បានផុស

នៅ

នៅពេលមានដំណើរកម្សាន្តណាមួយ រឿងដំបូងដែលអ្នកគិតមុនគេ ប្រាកដជាត្រូវរៀបចំសំលៀកបំពាក់ និងត្រៀមរបស់​ផ្សេង​ៗតាមខ្លួន។ ប៉ុន្តែ​កុំភ្លេច​យក​ថ្នាំ​ទៅ​ជាមួយ​ផង ពេល​ដែល​អ្នក​ទៅ​ផ្លូវ​ឆ្ងាយពីផ្ទះ ព្រោះ​ប្រសិន​បើ​មាន​អ្វីមួយ​កើតឡើង​ ឬមានរោគសញ្ញាមិន​ប្រក្រតី ភាព​សប្បាយ​រីករាយ​នឹង​បញ្ចប់​ដោយ​ឥតប្រយោជន៍ ។

១ ថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំប្រឆាំងនឹងរោគ

ប្រើ​ពេល​ក្ដៅ​ខ្លួន ឬ​ឈឺក្បាល ត្រូវ​បាន​គេ​ណែនាំឲ្យ​ប្រើជាថ្នាំ​ប៉ារ៉ាសេតាម៉ុល 500 mg លេប ១ គ្រាប់​ក្នុង​ពេល​តែមួយ ធ្វើ​ម្តង​ទៀត​រៀងរាល់ ៦ម៉ោងម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន

ដល់​ពេល​ធ្វើ​ដំណើរ​ទៅ​កន្លែងថ្មី ជាញឹកញាប់យើងសាកល្បងម្ហូបចម្លែក ដែល​អាច​បណ្តាល​ឲ្យ​រមាស់​អាឡ័កស៊ី។ ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន ​មិន​ធ្វើឲ្យងងុយដេក (សម្រាប់មនុស្សភាគច្រើន) ដូចជា cetirizine ឡើយ។

៣ ថ្នាំសម្រាប់ជំងឺ / ពុល​រលក​សមុទ្រ / ជំងឺ​ខ្យល់​ចាប់​ជាដើម

អាច​ព្យាបាល​អាការ​ស្រវឹង​ស្រា ពុលរលក ពុលឡានឬមានជំងឺខ្យល់ចាប់ ។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ថា ថ្នាំ​នេះ​អាច​ធ្វើឲ្យ​​អ្នក​ងងុយគេង​ខ្លាំង​។

៤ ថ្នាំ​លាង​របួស

សម្រាប់​ប្រើ​នៅពេលមានរបួស​ចំហរ​លើស្បែក រួមទាំង​របួស​ផ្សេងៗ​ ដែល​កើត​មាន​ជាយថាហេតុ។ វាក៏​ត្រូវបានណែនាំ​ឲ្យប្រើ​ជាមួយ​ថ្នាំ​អង់ទីប៊ីយោទិច​ដូចជា Mupirocin ។

៥ បង់រុំរបួស

ជ្រើសរើសការរចនាដែលមានរន្ធសម្រាប់ខ្យល់ចេញចូល។ អ្នកគួរតែយកបំណែកជាច្រើន ព្រោះពួកវាត្រូវជំនួសជាញឹកញាប់។ កុំបិទជាប់មួយសន្លឹក ក្នុងរយៈពេលយូរឲ្យសោះ។

៦ ឱសថ​បំបាត់​កន្ទួល

ប្រសិនបើមានកន្ទួលពីមូសខាំសត្វល្អិត ឱសថ​ព្យាបាល​រោគដូចជា Hydrocortisone ជា​ស្តេរ៉ូអ៊ីតស្រាល ​ដែលអាចប្រើបាន។

៧ ជែលដៃឬអាកុល

លាងដៃរបស់អ្នកបន្ទាប់ពី​ចូលបន្ទប់ទឹក និងមុនពេលញ៉ាំ នេះនឹងកាត់បន្ថយ​ហានិភ័យនៃការ​ពុលអាហារ និងជំងឺឆ្លងជាច្រើនទៀតដែល​កំពុងមាន​សព្វថ្ងៃនេះ។

៨ ថ្នាំ​បំបាត់មុន

ការ​គេង​មិន​លក់ ​អាច​បណ្ដាលឲ្យកើត​មុន​រលាក (ហើម ក្រហម ឈឺ) ឡើង​ប៉ោង ដូច្នេះ​ អ្នក​គួរ​តែ​ប្រើ​ថ្នាំ​បំបាត់​មុន​ដូច​ជា Erythromycin gel សម្រាប់​ប្រើ​ជា​បន្ទាន់ណាមួយ។

៩ ថ្នាំ​ផ្ទាល់ខ្លួន

ក្នុងករណីមាន​ជំងឺ​ពីកំណើត អ្នកគួរតែមានថ្នាំផ្ទាល់ខ្លួនឲ្យ​បានគ្រប់គ្រាន់ និងមានការ​វេចខ្ចប់​ក្នុង​កញ្ចប់​ត្រឹមត្រូវ។ កុំ​ខ្ចប់​ថ្នាំ​ដាក់ក្នុងធុង​ថ្នាំ ដើម្បីកុំឲ្យ​មាន​បញ្ហា​នៅ​ពេល​កំពុង​ស្វែង​រក ហើយ​គួរ​តែ​សុំ​វិញ្ញាបនបត្រ​ពេទ្យ​​ ភ្ជាប់​មក​ជាមួយ​ជានិច្ច​ ដើម្បី​ងាយស្រួល​មើល​ពី​របៀប​លេប​ ក្នុង​ករណី​បន្ទាន់​ណាមួយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អត្ថប្រយោជន៍ ៤ យ៉ាង របស់ផ្លែម្រះ ឱសថបំប៉នសម្រស់ ដែលនារីៗមិនគួររំលង

ចុចអាន៖ហេតុផល ៥ យ៉ាង នៅពីក្រោយអ្នកដែលចូលចិត្តលាក់អារម្មណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម