Connect with us

សុខភាព

តើការលេបថ្នាំបំបាត់ការឈឺចាប់ បណ្តាលឱ្យខូចតម្រងនោមដែរ ឬទេ?

បានផុស

នៅ

តម្រងនោម ជាសរីរាង្គដ៏សំខាន់មួយ មានតួនាទីចម្បងក្នុងការបន្សុទ្ធឈាម ច្រោះកាកសំណល់ និងជាតិពុលចេញពីរាងកាយ តាមរយៈទឹកនោម ព្រមទាំងជួយរក្សាតុល្យភាពជាតិទឹក និងសម្ពាធឈាម។ មនុស្សមួយចំនួនបានបំផ្លាញតម្រងនោមដោយមិនដឹងខ្លួន តាមរយៈទម្លាប់ផ្សេងៗគ្នា ក្នុងនោះ ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ប្រភេទ NSAIDs ក្នុងរយៈពេលយូរ ក៏អាចបណ្តាលឱ្យខូចខាត ឬស្លាប់កោសិកាបំពង់តម្រងនោមផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពី ផ្នែកតម្រងនោម នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ការលេបថ្នាំប្រភេទ NSAIDs (ដូចជា Ibuprofen, Diclofenac, Aspirin) ក្នុងរយៈពេលយូរអាចបណ្តាលឱ្យខូចខាត ឬស្លាប់កោសិកាបំពង់តម្រងនោម (Acute Tubular Necrosis-ATN) តាមរយៈយន្តការពីរគឺ៖

.កាត់បន្ថយលំហូរឈាម

ថ្នាំនេះធ្វើឱ្យចុះសារធាតុ Prostaglandins ដែលជួយពង្រីកសរសៃឈាម នាំឱ្យតម្រងនោមខ្វះឈាម និងអុកស៊ីដែនទៅចិញ្ចឹមកោសិកា។

.ការពុលផ្ទាល់

សាធាតុថ្នាំកកកុញច្រើន បំផ្លាញកោសិកាបំពង់តមម្រងនោមដោយផ្ទាល់។ រោគសញ្ញាសំខាន់ៗ មានដូចជា​ ទឹកនោមថយចុះខុសធម្មតា, ហើមជើង ឬមុខ, អសកម្លាំងខ្លាំង និងចង្អោរក្អួត​ (សញ្ញានៃការខ្សោយតម្រងនោមស្រួចស្រាវ)។

ផ្នែកតម្រងនោម នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ បានឱ្យដឹងដែរថា ជំងឺខ្សោយតម្រងនោមស្រួចស្រាវ (Acute Kidney Injury – AKI) គឺជាស្ថានភាពដែលតម្រងនោមបាត់បង់មុខងារចម្រោះកាកសំណល់ពីឈាមភ្លាមៗ ក្នុងរយៈពេលរាប់ម៉ោង ឬរាប់ថ្ងៃ។ ជំងឺខ្សោយតម្រងនោមស្រួចស្រាវ គឺជា អាសន្នវេជ្ជសាស្ត្រ។ ប៉ុន្តែ វាខុសពីជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ត្រង់ថាប្រសិនបើអ្នកជំងឺទទួលបានការរករោគវិនិច្ឆ័យ និងការព្យាបាលទាន់ពេលវេលាពីគ្រូពេទ្យជំនាញ នោះមុខងារតម្រងនោមអាចនឹងត្រឡប់មកមានសភាពល្អប្រសើរឡើងវិញពេញលេញ ឬស្ទើរតែពេញលេញ។

ដើម្បីការពារតម្រងនោមរបស់អ្នក គួរងាកមកញ៉ាំទឹកឱ្យបានចន្លោះពី ១.៥ ទៅ ២ លីត្រក្នុងមួយថ្ងៃ (ផ្អែកលើទម្ងន់ និងសកម្មភាពរាងកាយ) កាត់បន្ថយការញ៉ាំប្រៃ និងជៀសវាងការប្រើប្រាស់ថ្នាំផ្តេសផ្តាសដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម