ប្រទេសម៉ាឡេស៊ី Archives - Kampuchea Thmey Daily

ពលរដ្ឋថៃ ក្តៅចិត្តនឹង អានុទីន ក្រោយ ម៉ាឡេស៊ី ​សងសឹក​ ដោយហាមនាំចូល បង្គា ថៃ
ពលរដ្ឋថៃ នៅភាគខាងត្បូង កំពុងក្តៅចិត្តខ្លាំង នឹងរដ្ឋាភិបាលដឹកនាំដោយ នាយករដ្ឋមន្ត្រី ​អានុទីន ​ឆាន់វីរៈគុល ​ដែល​ហាមឃាត់​ការនាំចូលត្រីឆ្ពុង ពីប្រទេសម៉ាឡេស៊ី ធ្វើឲ្យទីក្រុងគូឡាឡាំពួ ចាត់វិធានការសងសឹកវិញ ដោយ​ហាមឃាត់ការនាំចូល បង្គាពីប្រទេសថៃ ដូចគ្នា បង្កជាផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសអ្នកចិញ្ចឹមបង្គា។

អានុទីន (រូប៖ Reuters)

ជម្លោះផ្តើមចេញពីថៃមុន ដែលហាមឃាត់ការនាំចូលត្រីឆ្ពុង ពីម៉ាឡេស៊ី ដោយអះអាងថា រកឃើញសារធាតុគីមីក្នុងត្រីនោះ ទើប ម៉ាឡេស៊ី សងសឹកវិញ ដោយហាមឃាត់ ការនាំចូលបង្គាថៃ ចំនួន ៤ប្រភេទ។

ចំណាត់ការរបស់រដ្ឋាភិបាលទីក្រុងបាងកក ធ្វើឲ្យពលរដ្ឋនៅភាគខាងត្បូងប្រទេសថៃ ក្តៅចិត្តមិនស្ទើរឡើយ ដោយពួកគេត្អូញត្អែរអំពីទុក្ខលំបាក និងជំរុញឲ្យ អានុទីន ពិភាក្សាជាមួយម៉ាឡេស៊ី ជាបន្ទាន់។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ លោក ព្រីឆា សុខកាសេម អនុប្រធានសមាគមបង្គាថៃ និយាយថា ចំណាត់ការរបស់ម៉ាឡេស៊ី ពិតជាជះឥទ្ធិពលដល់កសិករ នៅតាមបណ្តាខេត្តភាគខាងត្បូង ដែលនាំចេញបង្គា ទៅកាន់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។

បង្គាថៃ (រូប៖ Khaosod)

ទន្ទឹមនោះ សមាជិកសភាខេត្ត Songkhla លោក Chaiyong Maneerungsakul បាននិយាយចំៗថា នាយករដ្ឋមន្ត្រី, ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ត្រូវតែធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហានេះ ជាបន្ទាន់។

សូមជម្រាបថា ម៉ាឡេស៊ី គឺជាទីផ្សារបង្គាដ៏សំខាន់មួយរបស់ថៃ ដោយមួយឆ្នាំៗ ការនាំចេញបង្គាថៃទៅ ម៉ាឡេស៊ី មានបរិមាណចន្លោះពី ១៥ ០០០ ទៅ ២៥ ០០០ តោន បើគិតជាទឹកប្រាក់ គឺស្មើនឹងប្រហែលពី ៦០ ទៅ ៩០ លានដុល្លារអាមេរិក។

យ៉ាងណា ទិន្នន័យនេះអាចមានការប្រែប្រួលតិចតួចទៅតាមឆ្នាំ និងកត្តាទីផ្សារ៕

អត្ថបទ៖ សុខ សុវណ្ណ

ថៃ អាចជួបបញ្ហាធំ ៥ ដោយសារបាតុភូត Super El Nino

The post ពលរដ្ឋថៃ ក្តៅចិត្តនឹង អានុទីន ក្រោយ ម៉ាឡេស៊ី ​សងសឹក​ ដោយហាមនាំចូល បង្គា ថៃ appeared first on Kampuchea Thmey Daily.

ម៉ាឡេស៊ី លុបចោលមាតិកា Scam ជាង ៤ម៉ឺន ក្នុងរយៈពេលត្រឹម ៣ខែ
បញ្ហាបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត (Scam) កំពុងក្លាយជាវិបត្តិដ៏គួរឲ្យ​ព្រួយបារម្ភ នៅក្នុងប្រទេសម៉ាឡេស៊ី ដោយ​អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោកស្រី Teo Nie Ching បានបង្ហើប​ឲ្យ​ដឹងថា ត្រឹមតែ ៣ខែដំបូង នៃឆ្នាំ២០២៦ មាតិកាដែលពាក់ព័ន្ធនឹងការបោកប្រាស់ រួមទាំងគណនីក្លែងក្លាយ និងបន្លំខ្លួនជាអ្នកដទៃចំនួន ៤៣ ៦១៨ ត្រូវបានលុបចោលទាំងស្រុង។

លោកស្រី Teo Nie Ching (រូបថត៖ The Edge Malaysia)

សារព័ត៌មាន Strait Times បាន​ចុះផ្សាយ​នា​ថ្ងៃទី​២៨ ខែមេសា ថា តួលេខនេះ បានបង្ហាញពីការកើនឡើងយ៉ាងគំហុក​គួរ​ឲ្យ​តក់ស្លុត បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ដែលក្នុងឆ្នាំ២០២៤ មានត្រឹមជាង ៦ម៉ឺនករណី ប៉ុន្តែបានហក់ឡើងដល់ជិត ១០ម៉ឺនករណីក្នុងឆ្នាំ២០២៥ កន្លងទៅ។

អ្វីដែលគួរឲ្យ​ខ្លាចជាងនេះទៅទៀតនោះ គឺក្រុមអ្នកបោកប្រាស់ បានចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI ដើម្បីធ្វើសកម្មភាពបោកបន្លំឲ្យ​កាន់តែដូចពិតៗ។

លោកស្រី Teo Nie Ching បានលើកឡើងថា មានករណីប្រើប្រាស់ AI ដើម្បីក្លែងសំឡេងរបស់ព្រះមហាក្សត្រម៉ាឡេស៊ី គឺព្រះចៅស៊ុលតង់ អ៊ីប្រាហ៊ីម ក្នុងវីដេអូបោកប្រាស់ ដែលផ្សព្វផ្សាយពីជំនួយហិរញ្ញវត្ថុមិនពិត។ លោក​ស្រី បាន​បន្ថែម​ថា មិនត្រឹមតែនៅក្នុងប្រទេសម៉ាឡេស៊ីប៉ុណ្ណោះទេ សូម្បីតែរូបភាពរបស់អតីតប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob ក៏ត្រូវបានគេយកទៅកែច្នៃដោយ AI ដើម្បីប្រើក្នុងគោលបំណងបោកប្រាស់ស្រដៀងគ្នានេះដែរ។

គួរ​រំលឹក​ថា យោងតាមទិន្នន័យចុងក្រោយសម្រាប់ឆ្នាំ២០២៥ ការខាតបង់សរុបដោយសារអំពើឆបោកនៅក្នុងប្រទេសម៉ាឡេស៊ី មានចំនួនប្រហែល ៦៦០លានដុល្លារ។ ចំនួននេះ តំណាងឲ្យ​ការកើនឡើងយ៉ាងខ្លាំងរហូតដល់ ៧៦% បើធៀបទៅនឹងឆ្នាំ២០២៤ ដែលកាលនោះមានការខាតបង់ត្រឹមតែប្រហែល ៣៧០លានដុល្លារ​ប៉ុណ្ណោះ។

ក្នុងនោះ ការឆបោកលើការវិនិយោគ គឺជាប្រភពនៃការបាត់បង់ទឹកប្រាក់ធំជាងគេបំផុត ដែលមានតម្លៃសរុបប្រហែល ៣២៥លានដុល្លារ។ បច្ចុប្បន្ន រដ្ឋាភិបាលម៉ាឡេស៊ី កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងតាមរយៈច្បាប់ថ្មីៗ ដើម្បីការពារប្រជាពលរដ្ឋពីការបាត់បង់សាច់ប្រាក់កាន់តែច្រើនក្នុងឆ្នាំ២០២៦ នេះ៕

ប្រែសម្រួល៖ ឈាង

The post ម៉ាឡេស៊ី លុបចោលមាតិកា Scam ជាង ៤ម៉ឺន ក្នុងរយៈពេលត្រឹម ៣ខែ appeared first on Kampuchea Thmey Daily.

លោក​អាន់វ៉ា៖ អ៊ីរ៉ង់បើកផ្លូវពិសេស​ឲ្យ​នាវាម៉ាឡេស៊ីឆ្លងកាត់
លោកនាយករដ្ឋមន្ត្រី​ អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាស​ថា ប្រទេសអ៊ីរ៉ង់បានផ្តល់ «ការអនុញ្ញាតពិសេស» ឲ្យ​នាវាដឹកជញ្ជូនរបស់ម៉ាឡេស៊ីអាចឆ្លងកាត់ច្រកសមុទ្រ Hormuz បាន បើទោះបីជាច្រកសមុទ្រដ៏សំខាន់បំផុតមួយនេះកំពុងត្រូវបានបិទស្ទើរតែទាំងស្រុងក៏ដោយ។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម (រូបថត៖ Reuters)

យោង​តាម​ Al Jazeera ចុះផ្សាយ​ថ្ងៃទី​២៧​ខែ​មីនា​ឆ្នាំ​២០២៦ ក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោកអាន់វ៉ា បានថ្លែងអំណរគុណដល់ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ចំពោះកាយវិការនេះ ហើយលោកបានបញ្ជាក់ថា ម៉ាឡេស៊ីកំពុងខិតខំ​រំដោះ​នាវាដឹកប្រេង និងបុគ្គលិករបស់ខ្លួន​ឲ្យ​បានវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។

ម៉ាឡេស៊ីជាប្រទេសនាំចេញថាមពល ប៉ុន្តែពួកគេនៅតែត្រូវពឹងផ្អែកលើប្រេងឆៅពីតំបន់មជ្ឈិមបូព៌ារហូតដល់​៧០%។ ដោយសារតែព្រួយបារម្ភពីកង្វះខាត រដ្ឋាភិបាលម៉ាឡេស៊ីបានចាប់ផ្តើមដាក់ចេញវិធានការសន្សំសំចៃប្រេង រួមមានការកាត់បន្ថយកូតាប្រេងសាំងដែលរដ្ឋធ្លាប់ជួយឧបត្ថម្ភ និងតម្រូវ​ឲ្យ​មន្ត្រីរាជការធ្វើការពីផ្ទះវិញ។ លោកអាន់វ៉ា បានព្រមានថា ដ្បិត​ម៉ាឡេស៊ីមានស្ថានភាពល្អជាងប្រទេសខ្លះ ក៏​សង្គ្រាមនេះនឹងធ្វើ​ឲ្យ​តម្លៃម្ហូបអាហារ ជីកសិកម្ម និងថាមពលហក់ឡើងខ្ពស់មិនខាន។

បច្ចុប្បន្ន ទីក្រុងតេហេរ៉ង់នៅតែអះអាងថា ច្រកសមុទ្រនេះនៅតែបើកចំហសម្រាប់នាវាណាដែលមិនពាក់ព័ន្ធជាមួយអាមេរិក ឬអ៊ីស្រាអែល។ យ៉ាង​ណាមិញ ចរាចរណ៍តាមផ្លូវទឹកនេះបានធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺពីមុនធ្លាប់មាននាវាឆ្លងកាត់​ប្រមាណ​១២០​គ្រឿងក្នុងមួយថ្ងៃ តែឥឡូវសល់ត្រឹមតែ​៥​គ្រឿងប៉ុណ្ណោះ។ បន្ថែមលើនេះ មានសេចក្តីរាយការណ៍ថា សភាអ៊ីរ៉ង់កំពុងពិចារណាបង្កើតប្រព័ន្ធបង់ប្រាក់ ដែលអាចតម្រូវ​ឲ្យ​នាវាដែលចង់ឆ្លងកាត់ដោយសុវត្ថិភាព ត្រូវបង់ប្រាក់រហូតដល់​២​លានដុល្លារឯណោះ៕

ប្រែសម្រួល៖ ឈាង

The post លោក​អាន់វ៉ា៖ អ៊ីរ៉ង់បើកផ្លូវពិសេស​ឲ្យ​នាវាម៉ាឡេស៊ីឆ្លងកាត់ appeared first on Kampuchea Thmey Daily.

ម៉ាឡេស៊ីគ្រោងពង្រីកការបោះរបងបន្លាលួស ជាប់​ព្រំដែន​ប្រទេស​ថៃ
អាជ្ញាធរសន្តិសុខម៉ាឡេស៊ី នឹងស្នើសុំកញ្ចប់ថវិកាបន្ថែមពីរដ្ឋាភិបាល ដើម្បីបន្តបោះរបង​បន្លា​លួស​នៅតាមផ្លូវឆ្លងដែនខុសច្បាប់ដែលនៅសេសសល់ជាប់ព្រំដែនប្រទេសថៃ បន្ទាប់ពីបញ្ចប់ដំណាក់កាលដំបូង។

(រូបថត៖ Bernama)

តាម​ការ​ផ្សាយ​របស់​បាងកក​ប៉ុស្តិ៍ ថ្ងៃទី​២៣​ខែ​កុម្ភៈ​ឆ្នាំ​២០២៦ មេបញ្ជាការកងកម្លាំងប្រតិបត្តិការទូទៅ​ម៉ាឡេស៊ី លោក Ahmad Radzi បានបញ្ជាក់ថា ស្ថាប័នរបស់លោកកំពុងស្នើសុំការគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីបិទ«រន្ធ​កណ្តុរ» ចំនួន៦៩​កន្លែងទៀតជាអចិន្ត្រៃយ៍ នៅតាមបណ្តាកំពង់ផែដែលត្រូវបានរុះរើចោល ក្នុងគោលបំណងពង្រឹងសន្តិសុខរវាងរដ្ឋ Kelantan និងខេត្ត Narathiwat របស់ថៃ។

សកម្មភាពនេះធ្វើឡើងបន្ទាប់ពីការបញ្ចប់ជំហានដំបូងនៃការសាងសង់របង​បន្លា​លួស​ប្រវែង ១,៥​គីឡូម៉ែត្រ ដែលបានបិទផ្លូវខុសច្បាប់ចំនួន​២៧​កន្លែង ទល់មុខស្រុក Sungai Kolok នៃខេត្ត Narathiwat កាលពីដើម​ខែនេះ។ ផ្លូវខុសច្បាប់ទាំងអស់នេះមានប្រភពចេញពីកំពង់ផែដែលសាងសង់ដោយគ្មានការអនុញ្ញាតតាមបណ្តោយទន្លេ Golok ដែលបច្ចុប្បន្នត្រូវបានអាជ្ញាធរម៉ាឡេស៊ីវាយកម្ទេចចោលទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធទំនិញ ការជួញដូរមនុស្ស និងគ្រឿងញៀន។

គម្រោងបោះរបងការពារទាំងមូលនេះត្រូវបានប៉ាន់ប្រមាណថានឹងចំណាយអស់ថវិកាប្រហែល ១០០ ០០០​រីងហ្គីត (ប្រមាណ​ជិត ២៦ ០០០​ដុល្លារ)៕

ប្រែសម្រួល៖ ឈាង

The post ម៉ាឡេស៊ីគ្រោងពង្រីកការបោះរបងបន្លាលួស ជាប់​ព្រំដែន​ប្រទេស​ថៃ appeared first on Kampuchea Thmey Daily.

ម៉ាឡេស៊ី សម្រុកដំឡើងរបងបន្លាលួសនៅតាមព្រំដែនជាមួយ​ថៃ ដើម្បីបង្ក្រាប​​បទល្មើស
ដើម្បីកាត់ផ្តាច់ផ្លូវរត់ពន្ធ និងការជួញដូរមនុស្ស អាជ្ញាធរម៉ាឡេស៊ីបានចាប់ផ្តើមដំឡើងរបងបន្លាលួស​ប្រវែង១,៥​គីឡូម៉ែត្រ នៅតាមបណ្តោយព្រំដែនទន្លេជាប់ប្រទេសថៃ។

(រូបថត៖ បាងកក​ប៉ុស្តិ៍)

យោង​តាម​ការ​ចុះផ្សាយ​កាល​ពីថ្ងៃទី​១៣​ខែ​កុម្ភៈ​របស់​​បាងកក​ប៉ុស្តិ៍ ប៉ូលិសរដ្ឋ Kelantan បានចាប់ផ្តើមគម្រោងនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយផ្ដោតលើតំបន់ចន្លោះ Rantau Panjang និងប៉ុស្តិ៍សន្តិសុខ Pos Ibrahim Pencen ដែលជាចំណុចក្តៅនៃបទល្មើសឆ្លងដែន ស្ថិតនៅទល់មុខខេត្ត Narathiwat របស់ថៃ។

បាងកក​ប៉ុស្តិ៍ បាន​​អះអាងថា របងបន្លា​លួស​នេះនឹងត្រូវដាក់នៅតាម «មូលដ្ឋានខុសច្បាប់» ចំនួន​២៦កន្លែង ដែលត្រូវបានកម្ទេចដោយកងកម្លាំងសន្តិសុខនាពេលថ្មីៗនេះ។ ចំណតទូក និងផ្លូវខុស​ច្បាប់​ទាំងនេះ ត្រូវបានគេប្រើប្រាស់ជាយូរមកហើយសម្រាប់ការរត់ពន្ធទំនិញ គ្រឿងញៀន និងការជួញដូរមនុស្សឆ្លងកាត់ទន្លេ Golok។ ជាមួយនឹងកញ្ចប់ថវិកា​១០០ ០០០​រីងហ្គីត ពីរដ្ឋាភិបាលកណ្តាល កម្មករកំពុងប្រញាប់ប្រញាល់បញ្ចប់ការងារនេះ​ឲ្យ​ទាន់មុនពេលចាប់ផ្តើមពិធីបុណ្យ​រ៉ាម៉ាដាន នា​ថ្ងៃទី​១៨​ខែកុម្ភៈ​ខាង​មុខ។

ទោះបីជាបច្ចុប្បន្នគេប្រើប្រាស់របងបន្លា​លួស​ក៏ដោយ ក៏​យុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ព្រំដែននេះនៅតែជាប្រធានបទត្រូវ​ដេញដោល​គ្នា​បន្ត​ទៀត។ មន្ត្រីរដ្ឋ Kelantan បានជំរុញ​ឲ្យមានការសាងសង់ជញ្ជាំងបេតុងអចិន្ត្រៃយ៍ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ីបានបង្ហាញចំណាប់អារម្មណ៍លើ​ដំណោះស្រាយ​ប្រព័ន្ធបច្ចេកវិទ្យាខ្ពស់​ជំនួស​វិញ។ សម្រាប់ពេលនេះ របងថ្មី​នឹងដើរតួជាវិធានការបង្ការបន្ទាន់ប្រឆាំងនឹងសកម្មភាពខុសច្បាប់នានាដែលកើតមាននៅក្នុងស្រុក Sungai Kolok៕

ប្រែសម្រួល៖ ឈាង

The post ម៉ាឡេស៊ី សម្រុកដំឡើងរបងបន្លាលួសនៅតាមព្រំដែនជាមួយ​ថៃ ដើម្បីបង្ក្រាប​​បទល្មើស appeared first on Kampuchea Thmey Daily.

ម៉ាឡេស៊ី បង្កើនការត្រួតពិនិត្យ ដើម្បីទប់ស្កាត់វីរុស នីប៉ាហ៍
មិនខុសពីប្រទេសផ្សេងៗឡើយ ម៉ាឡេស៊ី ក៏កំពុងបង្កើនការត្រួតពិនិត្យនៅតាមព្រលានយន្តហោះផងដែរ ដើម្បីទប់ស្កាត់វីរុសនីប៉ាហ៍ ស្របពេលពិភពលោក កំពុងព្រួយបារម្ភ។

(រូបថត៖ Reuters)

តាមការផ្សាយរបស់ Bernama, ក្រសួងសុខាភិបាលម៉ាឡេស៊ី បានរឹតបន្តឹងការពិនិត្យសុខភាពនៅគ្រប់ច្រកទ្វារព្រំដែនអន្តរជាតិ ខណៈទីភ្នាក់ងារការពារ និងត្រួតពិនិត្យព្រំដែនម៉ាឡេស៊ី (AKPS) ក៏កំពុងបង្កើនការត្រួតពិនិត្យលើផលិតផលសត្វដែលមានហានិភ័យខ្ពស់ដែលនាំចូលពីប្រទេសឥណ្ឌាផងដែរ។

ស្របពេលជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលបានសហការជាមួយនាយកដ្ឋានសេវាបសុសត្វ និងនាយកដ្ឋានសត្វព្រៃ ដើម្បីតាមដានស្ថានភាពសត្វស្រុក និងសត្វព្រៃ ទោះបីជាបច្ចុប្បន្នមិនទាន់រកឃើញវីរុសនេះលើសត្វទាំងនោះក៏ដោយ។

ក្រសួងក៏ណែនាំឲ្យប្រជាជននិងទេសចរ ត្រូវរក្សាអនាម័យផ្ទាល់ខ្លួនឲ្យបានល្អផងដែរ ចៀសវាងការប៉ះពាល់ជាមួយសត្វឈឺ និងត្រូវពាក់ម៉ាសនៅកន្លែងដែលមានមនុស្សច្រើន។

(រូបភាព៖ NIAID)

កាលពីសប្តាហ៍មុនប្រទេសឥណ្ឌា បានបញ្ជាក់ច្បាស់ពីការរកឃើញអ្នកឆ្លងវីរុសនីប៉ាហ៍ ចំនួន២ករណី ខណៈ១៩០នាក់ទៀត ធ្វើចត្តាឡីស័ក រង់ចាំលទ្ធផលធ្វើតេស្ត។

ការរកឃើញនេះត្រូវបានបញ្ជាក់ដោយមន្ទីរពេទ្យ Darjeeling ក្នុងរដ្ឋ West Bengal ខណៈអ្នកជំងឺទាំងពីរ បានចេញរោគសញ្ញាតាំងតែពីខែធ្នូមកម្ល៉េះ។

លោកបន្តថា៖ «ការឆ្លងវីរុសនីប៉ាហ៍ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះមានហេតុផលបីយ៉ាងចំពោះបញ្ហានេះ។ ទីមួយ គឺគ្មានវិធីព្យាបាលជាក់លាក់ឲ្យជាសះស្បើយនោះទេ ហើយក៏គ្មានថ្នាំណាមួយដែលមានប្រសិទ្ធភាពឲ្យប្រាកដដែរ។ ទីពីរ មិនទាន់មានវ៉ាក់សាំងឬថ្នាំបង្ការសម្រាប់ជំងឺនេះឡើយ ហើយទីបី គឺ អត្រាឈឺនិងស្លាប់របស់វា គឺខ្ពស់ខ្លាំងណាស់រហូតដល់៧៥%ឯណោះ»៕

អត្ថបទ៖ សុខ សុវណ្ណ

វៀតណាម ព្រមានថា រោគសញ្ញានីប៉ាហ៍និងផ្តាសាយដូចគ្នាណាស់ កុំប្រហែស ប្រយ័ត្នព្យាបាលមិនទាន់

The post ម៉ាឡេស៊ី បង្កើនការត្រួតពិនិត្យ ដើម្បីទប់ស្កាត់វីរុស នីប៉ាហ៍ appeared first on Kampuchea Thmey Daily.

ម៉ាឡេស៊ីឃាត់ទុកនាវាដឹកប្រេង២គ្រឿង លួចផ្ទេរប្រេងខុសច្បាប់ តម្លៃ​ជាង​១២០លាន​ដុល្លារ
កាល​ពី​ថ្ងៃ​ទី​៣១​ខែ​មករា​ឆ្នាំ​២០២៦ អាជ្ញាធរម៉ាឡេស៊ី ​បាន​ប្រកាស​អំពី​ការ​​ឃាត់ទុកនាវាដឹកប្រេងចំនួនពីរគ្រឿង ពីបទសង្ស័យថាបានធ្វើការផ្ទេរប្រេងឆៅពីនាវាមួយទៅនាវាមួយទៀតដោយគ្មានការអនុញ្ញាត ដែលមានតម្លៃប្រហែល ១២៩លានដុល្លារ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ AFP។

រូបថត៖ ទីភ្នាក់ងារអនុវត្តច្បាប់សមុទ្រម៉ាឡេស៊ី

ទីភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រម៉ាឡេស៊ី (MMEA) បានស្ទាក់ចាប់នាវាទាំងនោះកាលពីថ្ងៃទី​២៩មករា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍អំពីទីតាំងរបស់ពួក​វា​ ដែលស្ថិតនៅចម្ងាយប្រហែល ២៤ម៉ាយសមុទ្រ ខាងលិចតំបន់ Muka Head នៃកោះ Penang។ ក្រោយការត្រួតពិនិត្យ មន្ត្រីបានរកឃើញនាវាទាំងពីរអែបជាប់គ្នា ដែលជាសញ្ញាបង្ហាញពីការផ្ទេរទំនិញនៅសមុទ្រដោយគ្មានការត្រួតពិនិត្យ ឬច្បាប់អនុញ្ញាតពីរដ្ឋាភិបាល។

លោក Muhammad Suffi Mohd Ramli នាយកដែនសមុទ្រប្រចាំកោះ Penang បានបញ្ជាក់ថា តម្លៃសរុបនៃប្រេងឆៅដែលរឹបអូសបាន រួមទាំងតម្លៃនាវាទាំងពីរគ្រឿង មានចំនួនប្រហែល ១,២៣ប៊ីលានរីងហ្គីត។ សមាជិកនាវិកសរុបចំនួន ៥៣នាក់ ដែលមានសញ្ជាតិ​អ៊ីរ៉ង់ ចិន មីយ៉ាន់ម៉ា ប៉ាគីស្ថាន និងឥណ្ឌា ត្រូវបានរកឃើញនៅលើនាវាទាំងនោះ។ កងនាវាត្រូវបានឃាត់ខ្លួន ខណៈដែលក្រុមអ្នកស៊ើបអង្កេតកំពុងស្រាវជ្រាវរកប្រភពដើមនៃប្រេង និងគោលដៅដែលត្រូវដឹកជញ្ជូនទៅ។ បច្ចុប្បន្ន សំណុំរឿងនេះកំពុងត្រូវបានស៊ើបអង្កេតក្រោមច្បាប់ការដឹកជញ្ជូនតាមសមុទ្រឆ្នាំ ១៩៥២ ពីបទបោះយុថ្កា និងប្រតិបត្តិការដោយគ្មានការអនុញ្ញាតជាមុន។

ការរឹបអូសនេះបានបង្ហាញពីការប្តេជ្ញាចិត្តជាថ្មីរបស់ប្រទេសម៉ាឡេស៊ី ក្នុងការត្រួតពិនិត្យតំបន់ដែនសមុទ្ររបស់ខ្លួន បន្ទាប់ពីមានការតាមដានយ៉ាងដិតដល់ពីអន្តរជាតិពាក់ព័ន្ធនឹងការគេចវេសពីទណ្ឌកម្មនៅក្នុងដែនទឹកអាស៊ីអាគ្នេយ៍។ កាលពីឆ្នាំ២០២៥ រដ្ឋាភិបាលបានសន្យាថានឹងបង្ក្រាបយ៉ាងខ្លាំងក្លាលើប្រតិបត្តិការ «កងនាវាសម្ងាត់» និងសកម្មភាពខុសច្បាប់តាមសមុទ្រនានា។ សកម្មភាពអនុវត្តច្បាប់ចុងក្រោយនេះ បានគូសបញ្ជាក់ពីបញ្ហាប្រឈមដែលកំពុងបន្តក្នុងការគ្រប់គ្រងផ្លូវនាវាចរដ៏មមាញឹកនៃច្រកសមុទ្រម៉ាឡាកា ដែលជារឿយៗត្រូវបានគេប្រើប្រាស់សម្រាប់ការជួញដូរប្រេងខុសច្បាប់ដែលជាប់ទណ្ឌកម្ម៕

ប្រែសម្រួល៖ ឈាង

The post ម៉ាឡេស៊ីឃាត់ទុកនាវាដឹកប្រេង២គ្រឿង លួចផ្ទេរប្រេងខុសច្បាប់ តម្លៃ​ជាង​១២០លាន​ដុល្លារ appeared first on Kampuchea Thmey Daily.

ម៉ាឡេស៊ី៖ អាស៊ានបដិសេធ​ទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ា
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមាន​១១ប្រទេស​ជា​សមាជិក នឹងមិនបញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមក្នុងការបោះឆ្នោតសកល ដែលមានបីដំណាក់កាលនៅប្រទេសមីយ៉ាន់ម៉ានោះទេ ដែលវា​ជាសញ្ញា​​បង្ហាញ​ពី​ការ​មិនគាំទ្រ ឬទទួលស្គាល់លទ្ធផល​បោះ​ឆ្នោតឡើយ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan នា​ថ្ងៃអង្គារ​ទី​២០​ខែ​មករា​ឆ្នាំ​២០២៦។

លោក Mohamad Hasan (រូបថត៖ Reuters)

យោង​តាម​រ៉យទ័រ ថ្លែងនៅចំពោះមុខសភាម៉ាឡេស៊ី លោក Hasan បានបញ្ជាក់ថា ទោះបីជាយោធាមីយ៉ាន់ម៉ាបានស្នើសុំអ្នកសង្កេតការណ៍អាស៊ាន ក្នុងអំឡុងកិច្ចប្រជុំកំពូលឆ្នាំ​២០២៥​នៅទីក្រុងគូឡាឡាំពួ​ក៏ដោយ ក៏ប្លុក​នេះបានបដិសេធសំណើនេះជាឯកច្ឆន្ទ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បើគ្មានអ្នកសង្កេតការណ៍ផ្លូវការ អាស៊ាននឹងមិនផ្តល់ភាពស្របច្បាប់ផ្នែកនយោបាយដល់របបយោធា ដែលបានកាន់អំណាចតាំងពីមានរដ្ឋប្រហារឆ្នាំ​២០២១​ឡើយ។

ការបោះឆ្នោតដែលបានចាប់ផ្តើមតាំងពីខែធ្នូឆ្នាំ​២០២៥ បានរងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ រួមមានអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលបស្ចិមប្រទេស ដែលយល់ឃើញថា ដំណើរការនេះគ្រាន់តែជាល្បិចកល ដើម្បីពង្រឹងអំណាចយោធាតាមរយៈគណបក្សអាយ៉ង​តែ​ប៉ុណ្ណោះ។ របាយការណ៍ពីដំណាក់កាលទីពីរនៃការបោះឆ្នោតកាលពីដើមខែមករា​នេះ បានបង្ហាញថា ចំនួនអ្នកទៅបោះឆ្នោតមានកម្រិតទាប ខណៈដែលគណបក្សសាមគ្គីភាព និងការអភិវឌ្ឍន៍សហភាព (USDP) ដែលស្និទ្ធនឹងយោធា បានអះអាងពីការនាំមុខដាច់គេ។

យ៉ាង​ណា លោក Hasan កត់សម្គាល់ថា ប្រទេសសមាជិកអាស៊ានមួយចំនួនអាចសម្រេចចិត្តបញ្ជូនក្រុមអ្នកសង្កេតការណ៍រៀងៗខ្លួន ប៉ុន្តែ​លោកបានបញ្ជាក់ច្បាស់ថា សកម្មភាពទាំងនោះមិនតំណាង​ឲ្យ​ជំហររួមរបស់​អាស៊ានទេ។

(រូបថត៖ Reuters)

ដោយឡែក ក្នុងរបាយការណ៍ការទូត​​​​ផ្សេង​មួយ​​ទៀត លោករដ្ឋមន្ត្រី Hasan ក៏បានជម្រាបជូនសមាជិកសភាផងដែរថា អាស៊ានកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ជាមួយទីក្រុងប៉េកាំង។ ការពិភាក្សាលើកិច្ចព្រមព្រៀងសមុទ្រ ដែលបានអូសបន្លាយអស់រយៈពេលជាងពីរទសវត្សរ៍មកនេះ ត្រូវបានរំពឹងថានឹងបញ្ចប់នៅត្រឹមដំណាច់ឆ្នាំ​២០២៦។ ក្រមប្រតិបត្តិនេះមានគោលបំណងបង្កើតក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងជម្លោះដែនដី និងបង្ការជម្លោះនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ ដែលការទាមទារដ៏​ធំ​របស់ចិនបន្តត្រួតស៊ីគ្នាជាមួយតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃសមាជិកអាស៊ានមួយចំនួន រួមមាន ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន ជាដើម៕

ប្រែសម្រួល៖ ឈាង

The post ម៉ាឡេស៊ី៖ អាស៊ានបដិសេធ​ទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ា appeared first on Kampuchea Thmey Daily.