ប្រទេសអេស្ប៉ាញ Archives - Kampuchea Thmey Daily

ក្នុងអ៊ីម៉ែលបែកធ្លាយ! អាមេរិក ចង់ដកអេស្ប៉ាញ ចេញពីណាតូ ដោយសារ «ពិបាកនិយាយគ្នាពេក»
យោងតាមអ៊ីម៉ែលបែកធ្លាយ ដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រ យកមកផ្សាយលាតត្រដាងបានបង្ហាញថា សហរដ្ឋអាមេរិក ចង់ដកប្រទេសអេស្ប៉ាញចេញពីអង្គការណាតូ ព្រោះតែភាពរកាំរកូស និងការមិនពេញចិត្ត ចំពោះទង្វើរបស់រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ពាក់ព័ន្ធបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ ដោយទីក្រុងវ៉ាស៊ីនតោន និយាយចំៗថា អេស្ប៉ាញ ពិបាកនិយាយគ្នាពេក។

ទង់ជាតិអេស្ប៉ាញ និងទង់អង្គការណាតូ (រូប៖ ណាតូ)

តាមសេចក្តីរាយការណ៍ កាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ មន្ទីរបញ្ចកោណ បានបង្ហើបពីវិធានការដាក់ទណ្ឌកម្មប្រទេសទាំយឡាយណា ដែលមិនគាំទ្រខ្លួនសម្រាប់សង្គ្រាមមជ្ឈិមបូព៌ា ដោយក្នុងនោះ អេស្ប៉ាញ គឺជាមុខសញ្ញាធំជាងគេ។

អ៊ីម៉ែលបែកធ្លាយនោះបង្ហាញថា ក្នុងចំណោមវិធានការក្តៅរួមមាន ការព្យួរតំណែងប្រទេសដែលពិបាកនិយាយគ្នា ពីតួនាទីសំខាន់ៗនៅក្នុងប្លុកណាតូ ក៏ដូចជាការដកសមាជិកភាពរបស់អេស្ប៉ាញ ជាបណ្តោះអាសន្នផងដែរ។

ពេលអាមេរិកនិងអ៊ីរ៉ង់ផ្ទុះសង្គ្រាមខ្លាំង មានប្រទេសអឺរ៉ុបមួយចំនួន បានបដិសេធឲ្យលោក ដូណាល់ ត្រាំ ប្រើទឹកដីរបស់ពួកគេ ធ្វើជាមូលដ្ឋានសម្រាប់វាយប្រហារទីក្រុងតេហេរ៉ង់ ខណៈប្រទេសដែលចេញមុខជំទាស់ខ្លាំងជាងគេ គឺអេស្ប៉ាញនេះតែម្តង។

លោក ដូណាល់ ត្រាំ (រូប៖ Reuters)

ឆ្លើយតបទៅការគំរាមនេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sánchez អះអាងថា៖ «អេស្ប៉ាញគឺជាដៃគូដ៏ស្មោះត្រង់របស់ណាតូ ប៉ុន្តែរាល់សកម្មភាពយោធា ត្រូវតែធ្វើឡើងនៅក្នុង ក្របខ័ណ្ឌច្បាប់អន្តរជាតិ។ រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ធ្វើការផ្អែកលើឯកសារផ្លូវការ មិនមែនផ្អែកលើសារអ៊ីមែលដែលលេចធ្លាយនោះទេ»។

ជុំវិញរឿងនេះដែរ អ្នកជំនាញផ្នែកច្បាប់ កត់សម្គាល់ថា សន្ធិសញ្ញាបង្កើតអង្គការណាតូ មិនមានយន្តការ សម្រាប់ការព្យួរ ឬការបណ្ដេញសមាជិកចេញនោះទេ។ ដូច្នេះ ការគំរាមកំហែងរបស់អាមេរិក អាចគ្រាន់តែជាសម្ពាធផ្នែកនយោបាយ ដើម្បីបង្ខំឲ្យអេស្ប៉ាញ និងប្រទេសផ្សេងទៀត ផ្លាស់ប្តូរជំហរប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

លោក Hegseth រិះ​គន់​សម្ព័ន្ធ​មិត្ត​ ដែល​ពឹង​ផ្អែក​លើ​អាមេរិក ​រឿង​បើក​ច្រក​ Hormuz

The post ក្នុងអ៊ីម៉ែលបែកធ្លាយ! អាមេរិក ចង់ដកអេស្ប៉ាញ ចេញពីណាតូ ដោយសារ «ពិបាកនិយាយគ្នាពេក» appeared first on Kampuchea Thmey Daily.

អេស្ប៉ាញ ងាកទៅចាប់​​ចិន ក្នុង​វិបត្តិ​ទំនាក់​ទំនង​ជាមួយអាមេរិក​និង​អ៊ីស្រាអែល​
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នៅថ្ងៃចន្ទទី១៣មេសា បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសចិន ដោយមានបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក ខណៈដែលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកបង្ហាញសញ្ញានៃភាពតានតឹងកាន់តែខ្លាំង​ឡើង​​។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez (រូបភាព៖Reuters)

យោងតាម សារព័ត៌មាន france24 ដំណើរទស្សនកិច្ចនេះគឺជាដំណើរទស្សនកិច្ចលើកទីបួនរបស់លោក Sanchez ទៅកាន់ទីក្រុងប៉េកាំងក្នុងរយៈពេលបួនឆ្នាំ ខណៈដែលលោកស្វែងរកការដាក់អេស្ប៉ាញជាស្ពានសំខាន់មួយរវាងប្រទេសចិន និងសហភាពអឺរ៉ុបដែលមានសមាជិកចំនួន២៧ ប្រទេស។

យ៉ាងណា ដំណើរទស្សនកិច្ចនេះកើតឡើងចំពេលមានទំនាក់ទំនងតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលពន្ធគយ និងគោលនយោបាយការបរទេសដែលមិនអាចទាយទុកជាមុនបានរបស់លោក បានបង្កើនការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តអឺរ៉ុប។

លោកត្រាំ បានគំរាមកាលពីខែមុនថា នឹងកាត់បន្ថយពាណិជ្ជកម្មជាមួយអេស្ប៉ាញ បន្ទាប់ពីប្រទេសនេះបានបដិសេធការប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួនសម្រាប់ការវាយប្រហាររបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាដៃគូសេដ្ឋកិច្ចសំខាន់របស់ទីក្រុងប៉េកាំង។

ប្រភពពីរដ្ឋាភិបាលអេស្ប៉ាញបាននិយាយថា គោលដៅចម្បងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីធានាការចូលទីផ្សារកាន់តែច្រើន ជាពិសេសសម្រាប់ទំនិញកសិកម្ម និងឧស្សាហកម្ម និងដើម្បីស្វែងយល់ពីការបណ្តាក់ទុនរួមគ្នាក្នុងវិស័យបច្ចេកវិទ្យា។ ចំណែក លោក Sanchez ក៏ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ដំណើរទស្សនកិច្ចនេះដើម្បីទាក់ទាញវិនិយោគិនថ្មីៗសម្រាប់សេដ្ឋកិច្ចធំជាងគេទីបួនរបស់តំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ និងដើម្បីទទួលបានលទ្ធភាពទទួលបានវត្ថុធាតុដើមសំខាន់ៗរបស់ប្រទេសចិន។

លោក Claudio Feijoo អ្នកជំនាញចិននៅសាកលវិទ្យាល័យបច្ចេកទេសម៉ាឌ្រីដ ប្រាប់ AFP ថា «ចិនយល់ឃើញថាអេស្ប៉ាញមានភាពរួសរាយរាក់ទាក់ មិនសូវប្រឈមមុខដាក់ចិនជាងប្រទេសដទៃទៀត និងទំនងជាឯករាជ្យជាងពីទីក្រុងវ៉ាស៊ីនតោន។ នេះអនុញ្ញាតឲ្យមានការសម្រេចចិត្តដោយស្វ័យភាពកាន់តែច្រើន។ អេស្ប៉ាញក៏ត្រូវបានគេមើលឃើញថាជាច្រកទ្វារទៅកាន់អឺរ៉ុប អាមេរិកឡាទីន និងអាហ្វ្រិកខាងជើងផងដែរ។ វាអាចដំណើរការជាមជ្ឈមណ្ឌលមួយ ជាកន្លែងដែលទីផ្សារច្រើនអាចចូលដំណើរការបានក្នុងពេលតែមួយ»។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning កាលពីថ្ងៃពុធបានហៅអេស្ប៉ាញថា «ដៃគូសំខាន់របស់ចិននៅក្នុងសហភាពអឺរ៉ុប ហើយដំណើរទស្សនកិច្ចរបស់លោក Sanchez ផ្តល់ឱកាសដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតខ្ពស់ជាងនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post អេស្ប៉ាញ ងាកទៅចាប់​​ចិន ក្នុង​វិបត្តិ​ទំនាក់​ទំនង​ជាមួយអាមេរិក​និង​អ៊ីស្រាអែល​ appeared first on Kampuchea Thmey Daily.

អេស្ប៉ាញ បិទដែនអាកាស មិនឲ្យលោក ត្រាំ យកប្រើដើម្បីវាយអ៊ីរ៉ង់ ឡើយ
អេស្ប៉ាញ នៅតែប្រកាន់ជំហរម៉ឺងម៉ាត់ប្រឆាំងការចូលពាក់ព័ន្ធជាមួយអាមេរិកក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដោយឥឡូវថែមទាំងប្រកាសក្តែងៗថា ប្រទេសនេះមិនអនុញ្ញាតឲ្យលោក ដូណាល់ ត្រាំ ប្រើដែនអាកាសរបស់ខ្លួន ក្នុងប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់ឡើយ។

លោក ដូណាល់ ត្រាំ (រូប៖ Reuters)

នេះគឺជាការបញ្ជាក់ច្បាស់ៗពីសំណាក់រដ្ឋមន្ត្រីការពារជាតិ លោកស្រី Margarita Robles កាលពីថ្ងៃចន្ទទី៣០ខែមីនាឆ្នាំ២០២៦ និងត្រូវបានផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងប្រាប់ក្រុមអ្នកកាសែតក្នុងទីក្រុងម៉ាឌ្រីដ លោកស្រី Robles និយាយថា៖ «រឿងនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ជូនដល់កងទ័ពនិងកម្លាំងសហរដ្ឋអាមេរិក តាំងពីដំបូងមកម៉្លេះ។ ហេតុដូច្នេះហើយ ទាំងមូលដ្ឋានទ័ពក៏មិនត្រូវបានអនុញ្ញាត ហើយសូម្បីតែការប្រើប្រាស់លំហអាកាសរបស់ប្រទេសអេស្ប៉ាញ ក៏មិនត្រូវបានអនុញ្ញាតសម្រាប់សកម្មភាពណាមួយដែលពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់នោះដែរ។ ខ្ញុំគិតថាគ្រប់គ្នាបានដឹងពីជំហររបស់អេស្ប៉ាញរួចហើយ»។

ស្របពេលជាមួយគ្នានោះដែរ លោកស្រី Robles បានហៅសង្គ្រាមលើអ៊ីរ៉ង់ថា ជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ និងអយុត្តិធម៌ខ្លាំងណាស់។

លោកស្រី Margarita Robles (រូប៖ Reuters)

តាំងពីផ្ទុះសង្គ្រាមមជ្ឈិមបូព៌ាដំបូងមកម្ល៉េះ អេស្ប៉ាញបានបង្ហាញដោយចំហថា ខ្លួនប្រឆាំងនឹងលោក ត្រាំ ដោយមិនព្រមអនុញ្ញាតឲ្យអាមេរិក ប្រើមូលដ្ឋានទ័ពរបស់ខ្លួនឡើយ។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez ថ្លែងថា ប្រទេសលោកនឹងមិន រួមគំនិតក្នុងរឿងដែលអាក្រក់សម្រាប់ពិភពលោក ជុំវិញសំណើរបស់អាមេរិក ប្រើមូលដ្ឋានទ័ពដើម្បីវាយប្រហារអ៊ីរ៉ង់។

រឿងនេះធ្វើឲ្យលោកត្រាំក្តៅស្លឹកត្រចៀក ឈានដល់ការគំរាមផ្តាច់រាល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុងម៉ាឌ្រីដ ទាំងដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានភាពតានតឹងស្រាប់ទៅហើយ ជាពិសេសបន្ទាប់ពីអេស្ប៉ាញ ជំទាស់ទៅនឹងលោក ត្រាំ ដែលទាមទារឲ្យសម្ព័ន្ធមិត្តណាតូ បង្កើនថ្លៃចំណាយលើវិស័យការពារជាតិ៕

អត្ថបទ៖ សុខ សុវណ្ណ

ត្រាំ គំរាមជាថ្មីថា អ៊ីរ៉ង់ នឹងត្រូវបំផ្លិចបំផ្លាញកាន់តែមហន្តរាយ បើមិនព្រមព្រៀង

The post អេស្ប៉ាញ បិទដែនអាកាស មិនឲ្យលោក ត្រាំ យកប្រើដើម្បីវាយអ៊ីរ៉ង់ ឡើយ appeared first on Kampuchea Thmey Daily.

អេស្ប៉ាញ រិះគន់កប់ៗមាត់ថា «អាល្លឺម៉ង់គឺជាខ្ញុំកញ្ជះរបស់អាមេរិក»
ដោយបង្ហាញការមិនពេញចិត្តចំពោះភាពអសកម្មនិងស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮរបស់អាល្លឺម៉ង់ ចំពោះទង្វើដ៏គឃ្លើនរបស់មេដឹកនាំអាមេរិក, អេស្ប៉ាញបានរិះគន់ទីក្រុងបែរឡាំងកប់ៗមាត់ ដល់ថ្នាក់ហៅប្រទេសអាល្លឺម៉ង់ថាជា៖ «ខ្ញុំកញ្ជះរបស់អាមេរិក» ទៀតផង។

អធិការបតីអាល្លឺម៉ង់ Friedrich Merz ជាមួយលោក ដូណាល់ ត្រាំ (រូប៖ Reuters)

ប្រាប់ទៅសារព័ត៌មាន Politico កាលពីថ្ងៃអង្គារទី១០ខែមីនាឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រីអេស្ប៉ាញលោកស្រី Yolanda Diaz និយាយថា៖ អាល្លឺម៉ង់ បានក្លាយទៅជាខ្ញុំកញ្ជះរបស់អាមេរិកទៅហើយ ក្រោមការដឹកនាំរបស់អធិការបតី Friedrich Merz។ សកម្មភាពរបស់ Merz បង្ហាញថា លោកគឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំសហភាពអឺរ៉ុបដទៃទៀត ដែលគ្មានគំនិតថាតើត្រូវគ្រប់គ្រងពេលវេលានៃប្រវត្តិសាស្ត្រដែលយើងកំពុងរស់នៅនេះដោយរបៀបណានោះទេ។

ឧបនាយករដ្ឋមន្ត្រីអេស្ប៉ាញលោកស្រី Yolanda Diaz (រូប៖ Reuters)

លោកស្រីបន្តថា៖ «អ្វីដែលអឺរ៉ុបត្រូវការនៅថ្ងៃនេះ គឺភាពជាអ្នកដឹកនាំ មិនមែនខ្ញុំកញ្ជះដែលចាំតែគោរពប្រតិបត្តិលោកត្រាំ នោះឡើយ។ មេដឹកនាំ EU ណាក៏ដោយ គួរតែចេញមុខនិយាយឲ្យច្បាស់ដើម្បីការពារច្បាប់អន្តរជាតិ។ សកម្មភាពរបស់លោកអធិការបតីរូបនេះ បង្ហាញឲ្យឃើញតែម្យ៉ាងគត់ថា អាល្លឺម៉ង់កំពុងស្ថិតក្នុង ស្ថានភាពទន់ខ្សោយបំផុតផ្នែកសេដ្ឋកិច្ច»។

ការរិះគន់នេះកើតឡើងបន្ទាប់ពីលោក Merz មិនមាត់មិនក រឿងដែលលោក ត្រាំ គំរាមកាត់ផ្តាច់រាល់ការធ្វើពាណិជ្ជកម្មជាមួយអេស្ប៉ាញ ក្នុងអំឡុងពេលជំនួបនៅសេតវិមាន។

អធិការបតីអាល្លឺម៉ង់ Friedrich Merz (រូប៖ Reuters)

ទំនាក់ទំនងរវាងអេស្ប៉ាញជាមួយអាល្លឺម៉ង់ កំពុងស្ថិតក្នុងភាពតានខ្លាំងបំផុត ក្រោយនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez ថ្លែងថា ប្រទេសលោកនឹងមិន រួមគំនិតក្នុងរឿងដែលអាក្រក់សម្រាប់ពិភពលោក ជុំវិញសំណើរបស់អាមេរិក ប្រើមូលដ្ឋានទ័ពដើម្បីវាយប្រហារអ៊ីរ៉ង់។

រឿងនេះហើយ ធ្វើឲ្យលោក Merz ក្តៅស្លឹកត្រចៀក និងវាយបកថា វាមិនមែនជាពេលត្រូវមកអង្គុយប្រដៅមិត្តភក្តិ និងសម្ព័ន្ធមិត្តអាមេរិក នោះទេ ហើយបែរជាទម្លាក់កំហុសទៅលើអ៊ីរ៉ង់ ចំពោះជម្លោះដែលកើតឡើងនៅមជ្ឈិមបូព៌ា៕

អត្ថបទ៖ សុខ សុវណ្ណ

អាមេរិកអះអាងថា បាញ់កម្ទេចនាវាដាក់មីនអ៊ីរ៉ង់ ១៦គ្រឿង ដែលប្រុងធ្វើសកម្មភាពនៅច្រកសមុទ្រ Hormuz

The post អេស្ប៉ាញ រិះគន់កប់ៗមាត់ថា «អាល្លឺម៉ង់គឺជាខ្ញុំកញ្ជះរបស់អាមេរិក»   appeared first on Kampuchea Thmey Daily.

អេស្ប៉ាញ ចេញ​បដិសេធចោល​ទាំងស្រុង​អំពីកិច្ចសហប្រតិបត្តិការជាមួយអាមេរិក​ក្នុងសង្គ្រាមអ៊ីរ៉ង់
រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares នៅ​ថ្ងៃពុធទី៤ខែមីនា បានបដិសេធយ៉ាងដាច់អហង្ការ ថា ទីក្រុងម៉ាឌ្រីដបានយល់ព្រម​ចំពោះ​កិច្ច​សហការជាមួយយោធាអាមេរិកទាក់ទងនឹង​ជម្លោះ​​​សង្គ្រាម​នៅ​អ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ គំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម។ នេះបើយោងតាមរបាយការណ៍ពី thehill បានចុះផ្សាយ។

រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares (រូបភាព៖Reuters)

ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ពីសេតវិមាន លោក Albares បានប្រាប់វិទ្យុ Cadena SER ថា «ជំហររបស់រដ្ឋាភិបាលអេស្ប៉ាញលើសង្គ្រាមនៅមជ្ឈិមបូព៌ា ការទម្លាក់គ្រាប់បែកនៅអ៊ីរ៉ង់ និងការប្រើប្រាស់មូលដ្ឋាន​ទ័ព​​​របស់យើងមិនបានផ្លាស់ប្តូរអ្វីទាំងអស់។ ខ្ញុំពិតជាមិនដឹងថា សេចក្តីថ្លែងការណ៍របស់សេតវិមានចេញមកពី​ប្រភព​ណា​នោះ​ទេ ឬអាចសំដៅទៅលើអ្វី​នោះ​ឡើយ»។

​​មុន​កា​រអះអា​ង​របស់ភាគី​​​អេស្ប៉ាញ១​ថ្ងៃមុន លោកត្រាំ បានគំរាមថា អាមេរិក​នឹង «កាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់» ជាមួយ​អេស្ប៉ាញ​ បន្ទាប់ពីរដ្ឋាភិបាលអេស្ប៉ាញបានបដិសេធមិនអនុញ្ញាតឲ្យយន្តហោះអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពជើងទឹក និងអាកាសដែលដំណើរការដោយភាគីទាំងពីរនៅភាគខាងត្បូងនៃប្រទេស ដើម្បីបម្រើយុទ្ធនាការប្រឆាំងនឹងទីក្រុងតេហេរ៉ង់។

ដោយឡែក នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានបញ្ជាក់ជាថ្មីនូវជំហររបស់ទីក្រុងម៉ាឌ្រីដប្រឆាំងនឹងសង្គ្រាម ដោយធ្វើការព្រមានថា ជម្លោះបច្ចុប្បន្នប្រឈមនឹងហានិភ័យនៃការបង្កគ្រោះមហន្តរាយទ្រង់ទ្រាយធំទូទាំងពិភពលោក។ លោកបានអំពាវនាវឲ្យមហាអំណាចដែលពាក់ព័ន្ធនឹងជម្លោះនេះ ត្រូវតែបញ្ឈប់​អំពើ​អរិភាពជាបន្ទាន់ ហើយជ្រើសរើសការសន្ទនា និងការទូត។

ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ផ្ទុយគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ាឌ្រីដបានបញ្ចាក់ឲ្យដឹង​ថា ការមិនចុះសម្រុងគ្នានៅតែមានទាក់ទងនឹងការប្រើប្រាស់មូលដ្ឋានយោធា និងវិធីសាស្រ្តចំពោះជម្លោះនៅមជ្ឈិមបូព៌ា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post អេស្ប៉ាញ ចេញ​បដិសេធចោល​ទាំងស្រុង​អំពីកិច្ចសហប្រតិបត្តិការជាមួយអាមេរិក​ក្នុងសង្គ្រាមអ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

ត្រាំ គំរាមផ្តាច់រាល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអេស្ប៉ាញ ព្រោះខឹង ដែលមិនឲ្យប្រើមូលដ្ឋានទ័ព ដើម្បីវាយអ៊ីរ៉ង់
ដោយបង្ហាញការមិនពេញចិត្តចំពោះអេស្ប៉ាញ ដែលអត់ព្រមឲ្យអាមេរិកប្រើមូលដ្ឋានទ័ពរបស់ខ្លួន ដើម្បីបើកប្រតិបត្តិការវាយអ៊ីរ៉ង់ក្នុងសង្គ្រាមមជ្ឈិមបូព៌ា ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានគំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយរដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ។ នេះបើតាមការផ្សាយរបស់ BBC។

(រូប៖ Reuters)

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសេតវិមានកាលពីថ្ងៃអង្គារទី៣ខែមីនា ប្រធានាធិបតីអាមេរិកនិយាយថា៖ «អេស្ប៉ាញធ្វើខ្លួនអាក្រក់ណាស់! យើងនឹងកាត់ផ្តាច់ការធ្វើពាណិជ្ជកម្មទាំងអស់។ យើងមិនចង់ពាក់ព័ន្ធគ្រប់យ៉ាងជាមួយអេស្ប៉ាញ។ ខ្ញុំអាចបញ្ឈប់អ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអេស្ប៉ាញ រាល់អាជីវកម្ម ដែលទាក់ទងនឹងអេស្ប៉ាញ នៅថ្ងៃស្អែក ឬថ្ងៃនេះតែម្តងរឹតតែល្អ»។

សម្តីរបស់លោកត្រាំ ត្រូវបានគេយល់ឃើញថា ជាការជះកំហឹងកាន់តែខ្លាំងចំពោះអេស្ប៉ាញ ទាំងដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានភាពតានតឹងស្រាប់ទៅហើយ ជាពិសេសបន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ជំទាស់ទៅនឹងលោក ត្រាំ ដែលទាមទារឲ្យសម្ព័ន្ធមិត្តណាតូ បង្កើនថ្លៃចំណាយលើវិស័យការពារជាតិ។

សូមជម្រាបថា ក្នុងប្រតិបត្តិការ Epic Fury, សហរដ្ឋអាមេរិកបានប្រើប្រាស់បណ្តាញមូលដ្ឋានទ័ព និងកម្លាំងយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងក្នុងមជ្ឈិមបូព៌ានិងតំបន់ជិតខាង ដើម្បីបើកការវាយប្រហារលើអ៊ីរ៉ង់។

(រូប៖ Reuters)

បើនិយាយតែអឺរ៉ុប សហរដ្ឋអាមេរិកបានទទួលភ្លើងខៀវពីចក្រភពអង់គ្លេស ដោយនាយករដ្ឋមន្ត្រី Keir Starmer អនុញ្ញាតលោក ត្រាំ ប្រើប្រាស់មូលដ្ឋានទ័ព RAF Fairford និង Diego Garcia ក្នុងមហាសមុទ្រឥណ្ឌា សម្រាប់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុនធ្ងន់ដូចជា B-2 Spirit និង B-52 ដើម្បីវាយកម្ទេច «ទីក្រុងមីស៊ីល» នៅក្រោមដីរបស់អ៊ីរ៉ង់។

មួយទៀតគឺ មូលដ្ឋានទ័ពអាកាស Akrotiri របស់អង់គ្លេសនៅប្រទេសស៊ីប ក៏ត្រូវបានអាមេរិកប្រើប្រាស់ក្នុងកិច្ចការការពារ និងភស្តុភារផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ត្រាំ អះអាងថា អ៊ីរ៉ង់ កំពុងអស់ទាំងមីស៊ីលបាញ់ អស់ទាំងកន្លែងបាញ់

The post ត្រាំ គំរាមផ្តាច់រាល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអេស្ប៉ាញ ព្រោះខឹង ដែលមិនឲ្យប្រើមូលដ្ឋានទ័ព ដើម្បីវាយអ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

រថភ្លើងមួយគ្រឿងទៀតហើយ ជួបគ្រោះថ្នាក់នៅអេស្ប៉ាញ មានទាំងអ្នកស្លាប់និងរបួស
ក្រោយហេតុការណ៍រថភ្លើងល្បឿនលឿន២គ្រឿងបុកគ្នាកើតឡើងមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែប្រទេសអេស្ប៉ាញ កើតមានឧបទ្ទវហេតុរថភ្លើងធ្លាក់ផ្លូវថែមទៀត បណ្តាលឲ្យអ្នកបើកស្លាប់និងអ្នកដំណើររាប់សិបនាក់ រងរបួស។

(រូបថត៖ ក្រុមពន្លត់អគ្គិភ័យកាតាឡាន)

តាមការផ្សាយរបស់ BBC ហេតុការណ៍ថ្មីនេះកើតឡើងនារាត្រីថ្ងៃអង្គារទី២០ខែមករាឆ្នាំ២០២៦ នៅទីប្រជុំជន Gelida នៃទីក្រុង បាសេឡូណា ក្នុងតំបន់ កាតាឡាន។

អាជ្ញាធរមូលដ្ឋានបញ្ជាក់ថា រថភ្លើងនេះជារបស់ក្រុមហ៊ុន Rodalies បានជួបគ្រោះថ្នាក់ស្របពេលអាកាសធាតុមានព្រឹលធ្លាក់ បណ្តាលឲ្យអ្នកបើកបាត់បង់ជីវិត និងអ្នកដំណើរ៣៧នាក់រងរបួស។

(រូបថត៖ Mossos)

ឧបទ្ទវហេតុនេះ កើតឡើងត្រឹម២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីសោកនាដកម្មរថភ្លើងល្បឿនលឿនបុកគ្នានៅទីក្រុង Cordoba ផ្តាច់ជីវិតមនុស្ស៤២នាក់។

ក្រុមហ៊ុនគ្រប់គ្រងផ្លូវដែក Adif បានឲ្យដឹងថា រថភ្លើងមួយគ្រឿងជារបស់ក្រុមហ៊ុន Iryo បានធ្វើដំណើរចេញពីទីក្រុង Málaga ឆ្ពោះទៅ Madrid បានបើកធ្លាក់ផ្លូវ រួចក៏ចូលទៅគន្លងរបស់រថភ្លើងមួយទៀត ​ជារបស់ក្រុមហ៊ុន Renfe ដែលបើកមកក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យបុកគ្នាពេញទំហឹងតែម្តង។

ក្រុមមន្ត្រីបានឲ្យដឹងថា​ ក្រៅពីមនុស្សស្លាប់ នៅមានមនុស្ស១០០នាក់ទៀតត្រូវរងរបួសក្នុងហេតុការណ៍នេះ ក្នុងនោះមាន៧៥នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

អត្ថបទ៖ សុខ សុវណ្ណ

មនុស្សស្លាប់កើនដល់ ៣៩នាក់ ក្នុងសោកនាដកម្ម រថភ្លើងបុកគ្នានៅអេស្ប៉ាញ

The post រថភ្លើងមួយគ្រឿងទៀតហើយ ជួបគ្រោះថ្នាក់នៅអេស្ប៉ាញ មានទាំងអ្នកស្លាប់និងរបួស appeared first on Kampuchea Thmey Daily.

មនុស្សស្លាប់កើនដល់ ៣៩នាក់ ក្នុងសោកនាដកម្ម រថភ្លើងបុកគ្នានៅអេស្ប៉ាញ
គិតត្រឹមម៉ោង២រសៀលថ្ងៃចន្ទទី១៩ខែមករាឆ្នាំ២០២៦ (ពេលវេលានៅកម្ពុជា), តួលេខមនុស្សស្លាប់ក្នុងសោកនាដកម្មរថភ្លើងល្បឿនលឿនបុកគ្នានៅប្រទេសអេស្ប៉ាញ បានកើនដល់៣៩នាក់ហើយ។

រថភ្លើងបុកគ្នានៅអេស្ប៉ាញ (រូបថត៖ Reuters)

តាមការផ្សាយរបស់ BBC, ហេតុការណ៍ដ៏រន្ធត់នេះកើតឡើង នៅក្បែរតំបន់ Adamuz នៃទីក្រុង Cordoba ភាគខាងត្បូងប្រទេសអេស្ប៉ាញ។

ក្រុមហ៊ុនគ្រប់គ្រងផ្លូវដែក Adif បានឲ្យដឹងថា រថភ្លើងមួយគ្រឿងជារបស់ក្រុមហ៊ុន Iryo បានធ្វើដំណើរចេញពីទីក្រុង Málaga ឆ្ពោះទៅ Madrid បានបើកធ្លាក់ផ្លូវ រួចក៏ចូលទៅគន្លងរបស់រថភ្លើងមួយទៀត ​ជារបស់ក្រុមហ៊ុន Renfe ដែលបើកមកក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យបុកគ្នាពេញទំហឹងតែម្តង។

រថភ្លើងបុកគ្នានៅអេស្ប៉ាញ (រូបថត៖ Reuters)

ក្រុមមន្ត្រីបានឲ្យដឹងថា​ ក្រៅពីមនុស្សស្លាប់ នៅមានមនុស្ស១០០នាក់ទៀតត្រូវរងរបួសក្នុងហេតុការណ៍នេះ ក្នុងនោះមាន៧៥នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រុមសង្គ្រោះបានជួបឧបសគ្គក្នុងការទាញយកអ្នកជាប់ក្នុងទូរថភ្លើងចេញមកក្រៅ ព្រោះតែបំណែករថភ្លើង ខណៈអាជ្ញាធរនៅតែកំពុងធ្វើការស៊ើបអង្កេតជាបន្តទៀត ដើម្បីរកព័ត៌មានបន្ថែមអំពីសោកនាដកម្មនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

រថភ្លើងបុកគ្នានៅអេស្ប៉ាញ ស្លាប់មនុស្ស២១នាក់ និងជាង១០០នាក់ រងរបួស

The post មនុស្សស្លាប់កើនដល់ ៣៩នាក់ ក្នុងសោកនាដកម្ម រថភ្លើងបុកគ្នានៅអេស្ប៉ាញ appeared first on Kampuchea Thmey Daily.