កីឡា
រឿងថ្មី ១០ យ៉ាងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០២៦ ត្រូវបានបញ្ចប់ដោយជោគជ័យនៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា បន្ទាប់ពីដំណើរការប្រកួតតាំងពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៦ ដោយជើងឯកបានទៅ ក្រុមបាល់ទាត់ជម្រើសជាតិ អេស្ប៉ាញ ហើយលេខ ២ បានទៅ អាហ្សង់ទីន និង អង់គ្លេស បានលេខ ៣ ព្រមទាំង ន័រវែស ជាក្រុមលេងយុត្តិធម៌ជាងគេ។

សម្រាប់ពានរង្វាន់ឯកត្តជន កីឡាករអេស្ប៉ាញ Rodri ឈ្នះពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ ហើយកីឡាករអេស្ប៉ាញ Pau Cubarsí អាយុ ១៩ ឆ្នាំ បានឈ្នះពានកីឡាករវ័យក្មេងល្អបំផុត។ កីឡាករបារាំង Kylian Mbappé បានឈ្នះពានស្បែកជើងមាសក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាង និងអ្នកចាំទីអេស្ប៉ាញ Unai Simon ឈ្នះពានស្រោមដៃមាស។

១. ចំនួនប្រកួតច្រើនបំផុត
ព្រឹត្តិការណ៍ World Cup លើកដំបូងដែលមានការប្រកួតរហូតដល់ចំនួន ១០៤ ប្រកួត។ វាជារឿងធម្មតាដោយសារក្រុមត្រូវបានបង្កើនដល់ចំនួន ៤៨ ក្រុម ខណៈប្រវត្តិកន្លងមកមានតែ ៣២ ក្រុម។

២. គ្រាប់បាល់ច្រើនបំផុត
ដោយសារក្រុមមានច្រើន ហើយការប្រកួតមានចំនួន ដូច្នេះគ្រាប់បាល់ក៏កើតមានចំនួនច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកដែរ។ សម្រាប់ឆ្នាំ ២០២៦ នេះកើតមានគ្រាប់បាល់ចំនួន ៣០៨ គ្រាប់ ដែលគិតជាមធ្យម ២.៩៦ គ្រាប់។

៣. ការសង្គ្រោះបាល់ច្រើនបំផុតនៅវគ្គផ្តាច់ព្រ័ត្រ
អ្នកចាំទីរបស់អាហ្សង់ទីន Emiliano Martinez បានក្លាយជាអ្នកសង្គ្រោះបាល់បានច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup។ រូបគេបាល់បានចំនួន ១១ លើក។
៤. Messi បង្ហាញខ្លួនច្រើនបំផុតនៅ World Cup ជុំចុងក្រោយ ៣ លើក
ប្រធានក្រុមអាហ្សង់ទីន Lionel Messi បានក្លាយជាកីឡាករទី១ដែលបានបង្ហាញខ្លួនលើទីលានបានច្រើនជាងគេក្នុងការប្រកួត World Cup ជុំចុងក្រោយដល់ទៅ ៣ដង។

៥. យុវជន Lamine ជាកីឡាករវ័យក្មេងទី១ ឈ្នះជើងឯកអឺរ៉ុប និងពិភពលោក
ត្រឹមវ័យទើប ១៩ ឆ្នាំ កីឡាករ Lamine Yamal បានក្លាយជាកីឡាករវ័យក្មេងទី១ ដែលបានឈ្នះជើងឯកទ្វីបអឺរ៉ុប និងជើងឯកពិភពលោក គឺឆ្នាំពានអឺរ៉ុប ឆ្នាំ ២០២៤ និងពានពិភពលោក ឆ្នាំ ២០២៦។
៦. Kylian Mbappe ជាកីឡាករទី១ ឈ្នះពានស្បែកជើងមាស ២ លើកជាប់គ្នា
ខ្សែប្រយុទ្ធបារាំង Kylian Mbappe រកបាន ១០ គ្រាប់ នៅឆ្នាំ ២០២៦ ឈ្នះពានស្បែកជើងមាស និង រកបាន ៨ គ្រាប់ ឈ្នះពានស្បែកជើងមាស កាលពីឆ្នាំ ២០២២ ធ្វើឲ្យរូបគេក្លាយជាកីឡាករទី១ ឈ្នះពានស្បែងជើងមាស ជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ ពីរលើកជាប់គ្នា។

៧. អេស្ប៉ាញ បង្កើតកំណត់ត្រាជាក្រុមអឺរ៉ុប មិនចាញ់ ៣៨ ប្រកួត
ក្រុមបាល់ទាត់អេស្ប៉ាញ បានក្លាយជាក្រុមនៅអឺរ៉ុបទី១ ដែលបានបង្កើតកំណត់ត្រាមិនចាញ់សោះចំនួន ៣៨ ប្រកួតជាប់គ្នាក្នុងកម្មវិធីប្រកួត។
៨. កីឡាករ Enzo Fernandez ជាកីឡាកររកបានគ្រាប់បាល់ទី ៣០០
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ បានកើតមានគ្រាប់បាល់ចំនួន ៣០៨ គ្រាប់ ហើយកីឡាករ Enzo Fernandez ជាអ្នករកបានគ្រាប់បាល់ទី៣០០។
៩. លោក Luis de la Fuente ជាគ្រូបង្វឹកអាយុច្រើនជាងគេបំផុតឈ្នះពាន World Cup
លោក Luis de la Fuente បានដឹកនាំក្រុមអេស្ប៉ាញ ឈ្នះជើងឯកពិភពលោក ឆ្នាំ ២០២៦ នៅពេលលោកមានអាយុ ៦៥ ឆ្នាំ និង ២៩ ថ្ងៃ ដែលបានក្លាយជាគ្រូបង្វឹកអាយុច្រើនជាងគេបំផុតក្នុងការដឹកនាំក្រុមឈ្នះជើងឯក។

១០. អ្នកទស្សនាផ្ទាល់ច្រើនបំផុត
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ ទទួលបានអ្នកទស្សនាផ្ទាល់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ អ្នកទស្សនាផ្ទាល់សរុបចំនួន ៦.៨១០.៩៦៦ នាក់ ដែលបានបំបែកកំណត់ត្រាច្រើនបំផុតកាលពីឆ្នាំ ១៩៩៤ ដែលពេលនោះមានចំនួន ៣.៥៨៧.៥៣៨ នាក់។ ចំនួនអ្នកទស្សនាផ្ទាល់ច្រើនជាងទ្វេដងបែបនេះ គឺដោយសាររៀបចំ ៣ ប្រទេស និងចំនួនប្រកួតច្រើនដល់ ១០៤ ប្រកួត៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


