ព័ត៌មានអន្ដរជាតិ
លោក Hegseth រិះគន់សម្ព័ន្ធមិត្ត ដែលពឹងផ្អែកលើអាមេរិក រឿងបើកច្រក Hormuz
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ធ្លាប់ស្នើឱ្យសម្ព័ន្ធមិត្តទាំងអឺរ៉ុប-អាស៊ី ជួយបើកច្រកសមុទ្រ Hormuz ឡើងវិញ តែគ្មានប្រទេសណាមួយឡើយ ហើយឥឡូវ រដ្ឋមន្ត្រីក្រសួងសង្គ្រាម Pete Hegseth ស្រាប់តែរិះគន់ប្រទេសនៅអឺរ៉ុបនិងអាស៊ី ចំពោះការពឹងផ្អែកលើយោធាអាមេរិក ដើម្បីបើកច្រកនេះឡើងវិញ បន្ទាប់ពីច្រក ត្រូវអ៊ីរ៉ង់បិទ។
យោងតាមសារព័ត៌មាន BLOOMBERG ផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោក Hegseth និយាយក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រ ថា៖ «អស់ពេលជាច្រើនទសវត្សរ៍មកនេះ អឺរ៉ុបនិងអាស៊ី ទទួលប្រយោជន៍ពីការការពាររបស់យើង ប៉ុន្តែពេលវេលាដែលប្រើប្រាស់ដោយសេរី បានចប់ហើយ។ អាមេរិកនិងពិភពលោកសេរី សមនឹងទទួលបានសម្ព័ន្ធមិត្តដែលមានសមត្ថភាពនិងស្មោះត្រង់»។

ប្រមុខមន្ទីរបញ្ចកោណ លើកឡើងថា៖ «ការបិទច្រក Hormuz ដែលផ្លូវទឹកសំខាន់មួយ សម្រាប់លំហូរប្រេងនិងឧស្ម័នចេញពីឈូងសមុទ្រពែរ្ស កំពុងប្រឈមហានិភ័យកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ»។ លោកសង្កត់ធ្ងន់ម្តងទៀតថា៖ «អឺរ៉ុបនិងអាស៊ីពឹងផ្អែកច្រើនជាងសហរដ្ឋអាមេរិក លើប្រេងនិងឧស្ម័នដែលចេញពីឈូងសមុទ្រពែរ្ស»។
សូមជម្រាបថា ច្រក Hormuz បានបិទនៅថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ពីសហរដ្ឋអាមេរិក-អ៊ីស្រាអែល វាយប្រហារទ្រង់ទ្រាយធំមកលើអ៊ីរ៉ង់យ៉ាងចាស់ដៃ ហើយទីក្រុងតេហេរ៉ង់ ក៏បានសងសឹកប្រទេសនៅមជ្ឈិមបូព៌ាជាបន្តបន្ទាប់៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


