លោក Emmanuel Macron Archives - Kampuchea Thmey Daily

មានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
គ្រាប់បែកចំនួន ២គ្រាប់ បានផ្ទុះក្បែរសណ្ឋាគារ Four Seasons ក្នុងទីក្រុងដាម៉ាស នៃប្រទេសស៊ីរី ជាទីដែលប្រធានាធិបតីបារាំង Emmanuel Macron ស្នាក់នៅ ប៉ុន្តែលោកមានសុវត្ថិភាព គ្មានរបួសអ្វីឡើយ។

ការផ្ទុះក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ (រូប៖ Reuters)

តាមការផ្សាយរបស់ Newsweek, ការផ្ទុះនេះ កើតឡើងនៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ភ្លាមៗបន្ទាប់ពីលោក Macron បានចាកចេញពីតំបន់នោះ ដើម្បីទៅជួបមេដឹកនាំស៊ីរី Ahmad al-Sharaa នៅឯវិមានប្រធានាធិបតី។

ជុំវិញរឿងនេះ វិមាន Élysée បានចេញសេចក្តីថ្លែងការណ៍ថា លោក Macron មិនបានឮសំ​ឡេងផ្ទុះឡើយ ហើយដំណើរទស្សនកិច្ចការទូតជាប្រវត្តិសាស្ត្ររបស់លោក នៅតែបន្តតាមការគ្រោងទុក។

ទន្ទឹមនោះ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក, គ្រាប់បែក បានផ្ទុះឡើងនៅជិតសណ្ឋាគារ និងទីស្នាក់ការកណ្តាល នៃក្រសួងទេសចរណ៍ស៊ីរី បង្កឲ្យមានផ្សែងខ្មៅខ្មួលខ្មាញ់ ខ្ទេចរថយន្ត និងការខូចខាត នៅក្នុងតំបន់។

លោក Macron (រូប៖ Reuters)

ទោះបីជាយ៉ាងណា ភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍ អំពីមនុស្សស្លាប់ និងរបួសទេ។

សូមជម្រាបថា លោក Macron បានទៅដល់ទីក្រុងដាម៉ាស កាលពីល្ងាចថ្ងៃចន្ទ ដើម្បីបំពេញទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រ ក្នុងនាមប្រមុខរដ្ឋអឺរ៉ុបខាងលិចដំបូងគេបង្អស់ ដែលធ្វើទស្សនកិច្ច ស៊ីរី ចាប់តាំងពីរដ្ឋាភិបាលថ្មី ដឹកនាំដោយប្រធានាធិបតី al-Sharaa ឡើងកាន់អំណាច ក្រោយការដួលរលំរបបលោក Bashar al-Assad នៅចុងឆ្នាំ២០២៤។

លោក Macron ប្រកាសលើបណ្តាញសង្គម X ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់បារាំង ចំពោះប្រជាជនស៊ីរី ឆ្ពោះទៅរកប្រទេសស៊ីរី ដែលមានអធិបតេយ្យភាព រួបរួមគ្នា និងមានសន្តិភាពជាមួយប្រទេសជិតខាង ហើយក៏ដើម្បីពិភាក្សាអំពីស្ថិរភាពតំបន់ កិច្ចសហប្រតិបត្តិការសន្តិសុខ និងឱកាសវិនិយោគដើម្បីកសាងប្រទេសស៊ីរីឡើងវិញ ផងដែរ៕

អត្ថបទ៖ សុវណ្ណ

Macron តបទៅ Trump រឿងបើកច្រក Hormuz! ចាំស្ថានការណ៍ស្ងប់ស្ងាត់បន្តិច ចាំបារាំងទៅជួយ

The post មានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី  appeared first on Kampuchea Thmey Daily.

​លោក ម៉ាក្រុង៖ តំបន់​កូកាស​​ខាងត្បូង មិនគួរ​​ជាទីតាំង​​ប្រជែងគ្នា​របស់​មហាអំណាច​ទេ​​
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង  បាននិយាយកាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ថា តំបន់កូកាស​​​ភាគខាងត្បូង​ (South Caucasus) មិនគួរក្លាយជា «លំហនៃមហាអំណាចខាងក្រៅប្រជែងគ្នា» នោះទេ ផ្ទុយទៅវិញ ​វា​គួរតែដើរតួជា «ផ្លូវបំបែក» ដែលតភ្ជាប់រវាងអឺរ៉ុប អាស៊ីកណ្តាល និងមជ្ឈិមបូព៌ាវិញ។

រូបភាព៖ Reuters

យោងតាមការចេញផ្សាយពីសារព័ត៌មាន​តួកគី Anadolu (AA) ប្រមុខរដ្ឋាភិបាលទីក្រុងប៉ារីស បានថ្លែងនៅក្នុងវេទិកា Yerevan Dialogue ថា តំបន់​កូកាសខាងត្បូង( (គឺជាតំបន់ភូមិសាស្ត្រដ៏សំខាន់មួយដែលស្ថិតនៅចន្លោះ សមុទ្រខ្មៅ និងសមុទ្រ Caspian រួមទាំងចំណុចប្រសព្វរវាងទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ) មិនត្រូវក្លាយជាទីលានសម្រាប់មហាអំណាចប្រជែងឥទ្ធិពលគ្នា ឬជាកម្មវត្ថុនៃការដណ្តើមគ្នារបស់ចក្រភពណាមួយនោះទេ ប៉ុន្តែវាគឺជាតំបន់ដែលមានអធិបតេយ្យភាពផ្ទាល់ខ្លួន។

លោក ម៉ាក្រុង ក៏បានបញ្ជាក់ដែរ​ថា «ខ្ញុំដឹងថាអស់រយៈពេលជាយូរមកហើយ មនុស្សជាច្រើនជឿថា ជោគវាសនារបស់អាមេនី អាចស្ថិតនៅក្រោមអ្វីដែលគេហៅថា ស្លាបការពាររបស់រុស្ស៊ីតែប៉ុណ្ណោះ។ ប៉ុន្តែសង្រ្គាមឆ្នាំ ២០២០ បានបង្ហាញ​ថា​ ការការពារនេះ មិនគួរឲ្យទុកចិត្តដូចដែលមនុស្សជាច្រើនបានគិតនោះទេ»។ លោកបានបន្ថែមថា តំបន់កូកាស​ភាគខាងត្បូង ត្រូវបានគេមើលឃើញជាយូរមកហើយថា ជាតំបន់ដែលត្រូវបានកំណត់រូបរាងដោយមហាអំណាចខាងក្រៅ។

លោក ម៉ាក្រុង បានលើកឡើងទៀតថា ប្រទេសអាមេនីបានធ្វើការសម្រេចចិត្តដ៏ក្លាហាន និងចាំបាច់បំផុត តាមរយៈការជំរុញគំនិតផ្តួចផ្តើមសន្តិភាព និងការស្វែងរកដោយធ្វើឲ្យមានភាពប្រក្រតីនៃទំនាក់ទំនងជាមួយប្រទេសអាស៊ែបៃហ្សង់។ជាក់ស្ដែង ដំណើរការនេះបានជួយឲ្យគន្លងផ្លូវនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសនេះមានស្ថិរភាព។

លោក ក៏បានអំពាវនាវឲ្យមានការបើកព្រំដែនតំបន់ឡើងវិញទាំងអស់ រួមទាំងព្រំដែនរវាងប្រទេសអាមេនី, អាស៊ែបៃហ្សង់ និងតួកគី ដោយអះអាងថា «ព្រំដែនត្រូវតែបើក គឺព្រំដែនទាំងអស់ ហើយត្រូវតែបើកឲ្យបានពេញលេញផងដែរ។ នេះគឺជាអ្វីដែលអាចដោះសោឱកាសសេដ្ឋកិច្ចពេញលេញ និងអនុញ្ញាតឲ្យមានផ្លូវនៃសន្តិភាព ជាជាងជម្លោះចក្រពត្តិនិយមនៅក្នុងតំបន់កូកាស​ខាងត្បូង»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post ​លោក ម៉ាក្រុង៖ តំបន់​កូកាស​​ខាងត្បូង មិនគួរ​​ជាទីតាំង​​ប្រជែងគ្នា​របស់​មហាអំណាច​ទេ​​ appeared first on Kampuchea Thmey Daily.

Macron តបទៅ Trump រឿងបើកច្រក Hormuz! ចាំស្ថានការណ៍ស្ងប់ស្ងាត់បន្តិច ចាំបារាំងទៅជួយ
ប្រធានាធិបតីអាមេរិក Donald Trump បានប្រកូកប្រកាសហើយប្រកូកប្រកាសទៀត ឲ្យសម្ព័ន្ធមិត្តជួយគ្នា បញ្ជូននាវាចម្បាំងទៅជួយបើកច្រកសមុទ្រ Hormuz ប៉ុន្តែហាក់ស្ងាត់គ្មានចម្លើយសោះ។

ច្រក Hormuz (រូប៖ Reuters)

យ៉ាងណា ឥឡូវប្រទេសបារាំងបានចេញមុខហើយ ដោយលោកប្រធានាធិបតី Emmanuel Macron ផ្តាំទៅប្រមុខសេតវិមានវិញថា រដ្ឋាភិបាលទីក្រុងប៉ារីស នឹងបញ្ជូនកម្លាំងទៅជួយអមដំណើរកប៉ាល់ដឹកជញ្ជូនឆ្លងកាត់ផ្លូវទឹកនេះ នៅពេលស្ថានភាពប្រែមកជាស្ងប់ស្ងាត់ ជាងមុន។

មួយរយៈចុងក្រោយនេះ លោក​ Trump ខឹងចិត្តខ្លាំងណាស់ ព្រោះតែការអំពាវនាវរបស់គាត់គ្មាននរណាយកត្រចៀកស្តាប់ ឈានដល់ការជះកំហឹងដាក់សម្ព័ន្ធមិត្តនិងដៀលអង្គការណាតូ កប់ៗមាត់។

ប្រធានាធិបតីអាមេរិក Donald Trump

លោកបានពន្លះសម្ព័ន្ធមិត្តថា រាប់ឆ្នាំហើយអាមេរិកខំជួយពួកគេការពារខ្លួនពីសត្រូវខាងក្រៅ ប៉ុន្តែពួកគេបែរជាគ្មានភក្តីភាពនិងមិនជួយអាមេរិកទៅវិញ។ ពួកគេគ្មានភក្តីភាពសោះឡើយចំពោះអាមេរិក បន្ទាប់ពីទទួលបានការគាំទ្រផ្នែកសន្តិសុខអស់រយៈពេលជាច្រើនទសវត្សរ៍មកនោះ។

ឥឡូវ តាមការផ្សាយរបស់ Euro News, លោក Macron ចេញមុខបញ្ជាក់ហើយ ថា បារាំងអត់អាចធ្វើតាមការស្នើសុំលោក Trump បានភ្លាមៗទេ ពោលគឺត្រូវរង់ចាំឲ្យស្ថានការណ៍រាងធូរស្រាលបន្តិចសិន ចាំទៅជួយ។

ប្រធានាធិបតីបារាំង Emmanuel Macron (រូប៖ Reuters)

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិនៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារទី១៧ខែមីនា លោក Macron លើកឡើងថា ឲ្យបារាំងចូលរួមក្នុងប្រតិបត្តិការដើម្បីបើកឬរំដោះច្រកសមុទ្រ Hormuz នៅក្រោមលក្ខខណ្ឌបច្ចុប្បន្នគឺមិនអាចទៅរួចហើយ។

លោកសង្កត់ធ្ងន់ថា៖ «យើងមិនមែនជាភាគីនៃជម្លោះនោះទេ តែបារាំងត្រៀមខ្លួនរួចហើយ នៅពេលស្ថានភាពស្ងប់ស្ងាត់ជាងមុន ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការការពារសន្តិសុខចរាចរណ៍ផ្លូវទឹក។ យើងត្រៀមខ្លួនរួចរាល់ ជាមួយប្រជាជាតិដទៃទៀត ដើម្បីទទួលខុសត្រូវលើប្រព័ន្ធអមការពារ»។

លោកបញ្ជាក់ថា៖ «បារាំងមិនជ្រើសរើសសង្រ្គាមនេះទេ។ យើងមិនចូលរួមក្នុងសង្រ្គាមនេះឡើយ។ យើងមានជំហរការពារសុទ្ធសាធ។ គោលដៅរបស់យើងគឺច្បាស់លាស់៖ គឺដើម្បីការពារពលរដ្ឋរបស់យើង មូលដ្ឋានការទូត និងយោធារបស់យើង រួមទាំងផលប្រយោជន៍របស់យើងនៅក្នុងតំបន់នេះ»៕

អត្ថបទ៖ សុខ សុវណ្ណ

តើវិបត្តិមជ្ឈិមបូព៌ាកំពុងជួយបំពេញហោប៉ៅរុស្ស៊ីយ៉ាងដូចម្តេច?

The post Macron តបទៅ Trump រឿងបើកច្រក Hormuz! ចាំស្ថានការណ៍ស្ងប់ស្ងាត់បន្តិច ចាំបារាំងទៅជួយ appeared first on Kampuchea Thmey Daily.

លោក Macron កោះប្រជុំមេដឹកនាំ G7 ដើម្បីដោះស្រាយបញ្ហាតម្លៃថាមពលពិភពលោក
ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងរៀបចំកិច្ចពិភាក្សាតាមទូរសព្ទជាមួយបណ្តាមេដឹកនាំនៃក្រុមប្រទេស G7 នៅថ្ងៃពុធទី១១ខែមីនានេះ ដើម្បីដោះស្រាយវិបត្តិដែលកំពុងបន្តនៅក្នុងប្រទេសអ៊ីរ៉ង់ និងភាពមិនច្បាស់លាស់នៃទីផ្សារថាមពល។

លោក Emmanuel Macron (រូបថត៖ Reuters)

តាម​ការ​ផ្សាយ​របស់​រ៉យទ័រ កិច្ចប្រជុំកំពូលនេះធ្វើឡើងបន្ទាប់ពីទីផ្សារប្រេងជួបភាពរញ្ជួយយ៉ាងខ្លាំង ដោយតម្លៃប្រេងបានហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល៤​ឆ្នាំកាលពីថ្ងៃចន្ទ ប៉ុន្តែបែរជាធ្លាក់ចុះមកវិញចំនួន១១ភាគរយ កាលពីថ្ងៃអង្គារ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញភាពជឿជាក់ថា សង្រ្គាមនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗ។

រដ្ឋាភិបាលនៃក្រុមប្រទេស G7 ដែលរួមមាន សហរដ្ឋអាមេរិក កាណាដា ជប៉ុន អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ និង បារាំង កំពុងពិចារណាលើការឆ្លើយតបរួមគ្នា ចំពោះការហក់ឡើងនៃតម្លៃប្រេងដែលបង្កឡើងដោយសង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីថាមពល G7 បានបដិសេធ​អនុញ្ញាត​ឲ្យ​មានការបញ្ចេញប្រេងបម្រុងជាបន្ទាន់នោះទេ ដោយពួកគេសម្រេចចិត្តរង់ចាំការវាយតម្លៃស្ថានភាពជាផ្លូវការពីទីភ្នាក់ងារថាមពលអន្តរជាតិ​ជាមុនសិន។

ដើម្បីបង្ការកុំ​ឲ្យ​មានការរំខានបន្ថែមទៀតដល់ការផ្គត់ផ្គង់ប្រេងទូទាំងពិភពលោក មន្ត្រី​អាមេរិក​កំពុងពិចារណាលើវិធានការការពារសុវត្ថិភាពនៅច្រកសមុទ្រ Hormuz។ ជំហានដែលអាចកើតមាន រួមមានការផ្តល់កងនាវាអមដំណើរសម្រាប់នាវាពាណិជ្ជកម្ម និងការធានារ៉ាប់រងលើហានិភ័យសង្រ្គាមសម្រាប់នាវាដឹកប្រេង។ បច្ចុប្បន្ន ប្រទេសបារាំង គឺជាប្រធានប្តូរវេននៃក្រុម G7 និងកំពុងដឹកនាំការសម្របសម្រួលរវាងប្រទេសជាសមាជិកទាំងអស់៕

ប្រែសម្រួល៖ ឈាង

The post លោក Macron កោះប្រជុំមេដឹកនាំ G7 ដើម្បីដោះស្រាយបញ្ហាតម្លៃថាមពលពិភពលោក appeared first on Kampuchea Thmey Daily.

​មេ​ដឹកនាំ​បារាំង​ និង​អ៊ីតាលី ប៉ះសម្តី​គ្នា​​ជុំវិញ​អំពើហិង្សា​នៅបារាំង​​​​
ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែកុម្ភៈ បានឆ្លើយតបទៅកាន់លោកស្រី Giorgia Meloni ដោយស្នើឲ្យនាយករដ្ឋមន្ត្រីអ៊ីតាលីឈប់ធ្វើអត្ថាធិប្បាយលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត បន្ទាប់ពីគាត់លើកឡើងអំពីឧប្បត្តិហេតុដ៏សាហាវនៅឯប្រទេសបារាំង។

ប្រធានាធិបតីបារាំង Emmanuel Macron និងលោកស្រី  Giorgia Meloni (រូបភាព៖Reuters)

យោងតាមសារព័ត៌មាន​ france24 ប្រធានាធិបតី​បារាំង លោក Macron បាន​និយាយថា​ នៅប្រទេសបារាំង គ្មានកន្លែងសម្រាប់ចលនា​ណាមួយ​ដើម្បីទទួលយក និងធ្វើឲ្យអំពើហិង្សាស្របច្បាប់នោះទេ ហើយសូម្បីតែក្នុងការប្រឈមមុខដាក់គ្នាដ៏​ខ្លាំង​សម្រាប់សាធារណរដ្ឋក៏ដោយ។

ការប្រកាសដ៏តានតឹងរបស់​ប្រធានាធិបតី​​បារាំង​បានកើត​​ឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយកាលពីថ្ងៃទី ១៨ខែកុម្ភៈថា ការស្លាប់របស់លោក Deranque គឺជា «របួសសម្រាប់អឺរ៉ុបទាំងមូល»។

លោក Quentin Deranque ជាពលរដ្ឋបារាំងអាយុ ២៣​ឆ្នាំ បានស្លាប់កាលពីសប្តាហ៍មុនដោយសាររបួសក្បាល បន្ទាប់ពីត្រូវបានវាយប្រហារដោយមនុស្សយ៉ាងហោចណាស់៦នាក់ នៅខាងក្រៅការតវ៉ា​ដោយ​​ក្រុម​ស្តាំនិយមនៅសាកលវិទ្យាល័យមួយក្នុងទីក្រុង Lyon។

ទោះបី​យ៉ាងណា យោងតាមប្រភពពីរដ្ឋអាជ្ញា Thierry Dran បានប្រាប់សន្និសីទសារព័ត៌មានថា បច្ចុប្បន្នជនសង្ស័យមានចំនួន១១នាក់ ក្នុង​នោះ​មាន​បុរស ៨ នាក់ និងស្ត្រី ៣នាក់ ដែលត្រូវចាប់ខ្លួនទាក់ទងនឹងការស្លាប់របស់លោក Deranque។​​  ឥឡូវនេះ​​ជនសង្ស័យ​​កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទ ឃាតកម្មដោយចេតនា។ ក្នុងចំណោមពួកគេមានជំនួយការពីរនាក់របស់លោក Raphael Arnault សមាជិកសភាមកពីគណបក្ស French Indomitable (LFI) ឆ្វេងនិយម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិក ធ្វើទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ វ៉េណេស៊ុយអេឡា

The post ​មេ​ដឹកនាំ​បារាំង​ និង​អ៊ីតាលី ប៉ះសម្តី​គ្នា​​ជុំវិញ​អំពើហិង្សា​នៅបារាំង​​​​ appeared first on Kampuchea Thmey Daily.

វ៉ែនតារបស់លោក Macron ទាក់ទាញការចាប់អារម្មណ៍ខ្លាំង ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃអង្គារ​ទី​២០​ខែ​មករា​ឆ្នាំ​២០២៦ មិនត្រឹមតែតាមរយៈការរិះគន់យ៉ាងចាស់ដៃចំពោះការគំរាមកំហែងដំឡើងពន្ធគយរបស់លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងរឿងកោះ Greenland ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈការពាក់វ៉ែនតា​ការពារកម្តៅថ្ងៃ​របស់​លោក ក្នុងអំឡុង​ពេលថ្លែងសុន្ទរកថាទៅកាន់មេដឹកនាំពិភពលោកនៅក្នុងសាលមហាសន្និបាតទៀតផង។

លោក Emmanuel Macron (រូបថត៖​ Reuters)

បើ​តាម​ BBC ប្រព័ន្ធផ្សព្វផ្សាយបារាំង បាន​ឲ្យ​ដឹង​ថា ការពាក់វ៉ែនតា​នេះគឺដោយសារមូលហេតុសុខភាព បន្ទាប់ពីលោក Macron បានបង្ហាញខ្លួនកាលពីសប្តាហ៍មុនក្នុងព្រឹត្តិការណ៍យោធាមួយ ដោយមានអាការៈក្រហមភ្នែកម្ខាង។ ក្រោយមក លោកបានពណ៌នាពីស្ថានភាពនេះថាជាអាការៈ «ស្រាលទេ» ហើយបាននិយាយបែប​លេងសើចថាវាមើល​ទៅ​ដូច​ជា «ភ្នែកខ្លា»។

របាយការណ៍​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ បានបញ្ជាក់ថា បញ្ហានេះគឺជាការដាច់សរសៃឈាមតូចៗនៅក្នុងភ្នែក ដែលជាស្ថានភាពមិនមានគ្រោះថ្នាក់ ហើយ​ជាធម្មតានឹងជាសះស្បើយក្នុងរយៈពេល​ប៉ុន្មានថ្ងៃ និងមិនប៉ះពាល់ដល់គំហើញនោះឡើយ។

ការពាក់​វ៉ែនតានេះ បានបង្ក​ឲ្យ​មានការជជែកដេញដោលតាមបណ្តាញសង្គម ដោយអ្នកខ្លះបានចំអក​ឲ្យ​រូបរាងរបស់លោក Macron ហើយខ្លះទៀតប្រៀបធៀបលោកទៅនឹងតួអង្គក្នុងភាពយន្ត​ហូលីវូដ។

សូម​ជម្រាប​ថា ក្នុង​វេទិកា​សេដ្ឋកិច្ច​ក្រុង​ Davos លោក Macron បាន​ព្រមានប្រឆាំងនឹងការរអិលធ្លាក់នៃពិភពលោកទៅរករបបផ្តាច់ការ ការបាត់បង់តម្លៃច្បាប់អន្តរជាតិ និងការវិលត្រឡប់នៃ «មហិច្ឆតាចក្រពត្តិនិយម»។ មេ​ដឹកនាំ​បារាំង​វ័យ​៤៨​ឆ្នាំ​រូប​នេះ ក៏​បានរិះគន់ការព្រមានរបស់លោកត្រាំ ក្នុងការដំឡើងពន្ធលើ​អឺរ៉ុបចំនួន​៨​ប្រទេស​ ដែលប្រឆាំងនឹងសំណើគ្រប់គ្រងកោះ Greenland របស់​អាមេរិក ដោយលើកឡើងថា អឺរ៉ុបនឹងមិនចុះចាញ់នឹងការបំភិតបំភ័យ ឬការប្រើប្រាស់សម្ពាធពាណិជ្ជកម្មប្រឆាំងនឹងអធិបតេយ្យភាពទឹកដីនោះឡើយ៕

(រូបថត៖ Reuters)

ប្រែសម្រួល៖ ឈាង

បារាំងស្នើ​ឲ្យ​មានសមយុទ្ធយោធាណាតូ លើកោះ Greenland ចំពេលមានសម្ពាធខ្លាំងពីលោកត្រាំ

The post វ៉ែនតារបស់លោក Macron ទាក់ទាញការចាប់អារម្មណ៍ខ្លាំង ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក appeared first on Kampuchea Thmey Daily.

ត្រាំទម្លាយសារសម្ងាត់ជាមួយលោក Macron និងមេណាតូ ខ្ទេចគ្មានសល់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ២០ ខែមករា បានបង្ហោះរូបភាពនៃសារឯកជនរវាងប្រធានាធិបតីបារាំង លោក Emmanuel Macron និងអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ដែលរួមមានខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនៅមជ្ឈិមបូព៌ា ក៏ដូចជាសំណើមួយដើម្បីកាត់បន្ថយភាពតានតឹងរវាងអឺរ៉ុប និងបញ្ហា Greenland។

រូបភាព៖Reuters

តាមរយៈសារសម្ងាត់ចេញផ្សាយដោយ Reuters លោក Macron បានសរសេរជាភាសាអង់គ្លេសថា «មិត្តរបស់ខ្ញុំ យើងយល់ស្របទាំងស្រុងលើបញ្ហាស៊ីរី។ យើងអាចធ្វើរឿងអស្ចារ្យអំពីអ៊ីរ៉ង់។ ប៉ុន្តែ ខ្ញុំមិនយល់ពីអ្វីដែលអ្នកកំពុងធ្វើជាមួយ Greenland នោះទេ។ ចូរយើងកសាងរឿងអស្ចារ្យជាមួយគ្នា»។

មេដឹកនាំបារាំងក៏បានស្នើឲ្យរៀបចំកិច្ចប្រជុំរវាងគណៈប្រតិភូ G7 នៅទីក្រុងប៉ារីស នៅថ្ងៃទី ២២ខែមករា បន្ទាប់ពីការបញ្ចប់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស។ លោកស្នើឲ្យអញ្ជើញតំណាងបន្ថែមទៀតមកពីអ៊ុយក្រែន ដាណឺម៉ាក ស៊ីរី និងរុស្ស៊ីចូលរួមនៅខាងក្រៅ និងអញ្ជើញសមភាគីរបស់លោកត្រាំទៅញ៉ាំអាហារពេលល្ងាចនៅទីក្រុងប៉ារីស មុនពេលចាកចេញទៅកាន់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ មន្ត្រីបារាំងម្នាក់ដែលជិតស្និទ្ធនឹងលោក Macron ក្រោយមកស្រាប់តែចេញការបញ្ជាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា សារដែលលេចធ្លាយរវាងលោកត្រាំ និងប្រធានាធិបតី បារាំងគឺជាការពិតទាំំងអស់។

សាររបស់មេដឹកនាំអឺរ៉ុប បង្ហាញដោយលោកត្រាំនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃទី ២០ខែមករា។ (រូបថត៖ Truth Social/realDonaldTrump)

នៅក្នុងការបង្ហោះមួយទៀតនៅថ្ងៃដដែលនោះ លើបណ្តាញសង្គម Truth Social លោកត្រាំបានចេញផ្សាយសារមួយដែលបង្ហាញពីអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ដែលលើកសរសើរសមិទ្ធផលរបស់អាមេរិកនៅក្នុងប្រទេសស៊ីរី តំបន់ហ្គាហ្សា និងអ៊ុយក្រែន។ លោក Rutte និយាយថា លោកនឹងបញ្ជាក់ពីរឿងទាំងនេះនៅក្នុងសុន្ទរកថារបស់លោកនៅទីក្រុង Davos ហើយសន្យាថានឹងស្វែងរកមធ្យោបាយឆ្ពោះទៅមុខលើតំបន់ Greenland។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅតាមផ្លូវទៅកាន់ទីក្រុង Davos ត្រាំបានបញ្ជាក់ថា លោកបានបង្ហាញសារពីមេដឹកនាំអឺរ៉ុបទាំងពីរ ពោលគឺដើម្បីបញ្ជាក់ពីទស្សនៈរបស់ពួកគេលើកិច្ចការអន្តរជាតិ។ សារទាំងនោះក៏បង្ហាញពីមេដឹកនាំអឺរ៉ុបម្នាក់ៗបង្ហាញពីសុច្ឆន្ទៈសម្រាប់ការសន្ទនា បន្ទាប់ពីលោកត្រាំបានគំរាមកំហែងដាក់ពន្ធលើប្រទេសចំនួន ៨ ដែលកំពុងប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការគ្រប់គ្រងតំបន់ Greenland។

ដោយឡែក នៅក្នុងការបង្ហោះមួយផ្សេងទៀតនៅលើ Truth Social លោកត្រាំបានចែករំលែករូបភាពផ្ទាល់ខ្លួនអមដោយរដ្ឋមន្ត្រីការបរទេស Marco Rubio និងអនុប្រធានាធិបតី JD Vance ដោយដាំទង់ជាតិសហរដ្ឋអាមេរិកនៅលើកោះ Greenland នៅជាប់នឹងសញ្ញាមួយដែលសរសេរថា «Greenland: ទឹកដីសហរដ្ឋអាមេរិក EST 2026»។ នៅក្នុងន័យនេះលោកចង់បញ្ចាក់ជំហរថា សហរដ្ឋអាមេរិកត្រូវតែដណ្តើមយកការគ្រប់គ្រងកោះ Greenland ដែលជាទឹកដីពាក់កណ្តាលស្វយ័តរបស់ដាណឺម៉ាក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ដាណឺម៉ាក ស្នើ ណាតូ ចាប់ផ្តើមបេសកកម្មនៅ Greenland ចំពេលវ៉ាស៊ីនតោនដាក់សម្ពាធកាន់តែខ្លាំង

The post ត្រាំទម្លាយសារសម្ងាត់ជាមួយលោក Macron និងមេណាតូ ខ្ទេចគ្មានសល់ appeared first on Kampuchea Thmey Daily.

លោក Macron បដិសេធការអញ្ជើញរបស់លោកត្រាំ ឲ្យចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព»
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសម្រេចចិត្តបដិសេធការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការចូលរួម​អង្គភាពអន្តរជាតិថ្មីមួយដែលត្រូវបានបង្កើតឡើងក្រោមឈ្មោះថា «ក្រុមប្រឹក្សាសន្តិភាព» (Board of Peace)។

លោក Emmanuel Macron (រូបថត៖ Reuters)

យោង​តាម​ការ​ចុះ​ផ្សាយ​នា​ថ្ងៃ​ទី​២០​ខែម​ករា​ឆ្នាំ​២០២៦​របស់​សារព័ត៌មាន European Pravda មេដឹកនាំបារាំងត្រូវ​បានគេរាយការណ៍ថា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលក្ខន្តិកៈរបស់អង្គការនេះ ដែលលោកជឿថាបានរំលោភលើគោលការណ៍គ្រឹះ និងរចនាសម្ព័ន្ធស្ថាប័នរបស់អង្គការសហប្រជាជាតិ។ ការបដិសេធរបស់លោក Macron បានគូសបញ្ជាក់ពីភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញរចនាសម្ព័ន្ធនៃក្រុមប្រឹក្សានេះ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងត្រួតពិនិត្យការកសាងឡើងវិញ និងការគ្រប់គ្រងអន្តរកាលនៅតំបន់ហ្គាហ្សា ប៉ុន្តែហាក់ដូចជាមានគោល​នយោបាយ​គ្របដណ្តប់លើជម្លោះសកលផ្សេងទៀតផងដែរ។

«ក្រុមប្រឹក្សាសន្តិភាព» បានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីមានការលេចធ្លាយសេចក្តីព្រាងលក្ខន្តិកៈ ដែលបានបង្ហើបថា ប្រទេសដែលចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍ត្រូវបង់វិភាគទានចំនួន ១ពាន់លានដុល្លារអាមេរិក។ យោងតាមបទបញ្ជាដែលបានស្នើឡើង ប្រធានាធិបតី ត្រាំ នឹងធ្វើជាប្រធានដំបូងគេដែលមានអំណាចផ្តាច់មុខលើការសម្រេចចិត្តសំខាន់ៗទាំងអស់ រួមទាំងសិទ្ធិក្នុងការតែងតាំង ឬដកតំណែងសមាជិកក្រុមប្រឹក្សាផងដែរ។ ទោះបីជាមានមេដឹកនាំមួយចំនួន រួមទាំងនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán បានទទួលយកការអញ្ជើញក៏ដោយ ក៏មេដឹកនាំប្រទេសដទៃទៀតនៅតែមានការស្ទាក់ស្ទើរ។ ជាក់ស្តែង នៅប្រទេសប៉ូឡូញ រដ្ឋាភិបាលបានព្រមានប្រធានាធិបតី Karol Nawrocki ថាការចូលរួមក្នុងអង្គភាពបែបនេះ ចាំបាច់ត្រូវមានការយល់ព្រមជាផ្លូវការពីទាំងគណៈរដ្ឋមន្ត្រី និងសភា ដែលនេះបង្ហាញ​ឲ្យឃើញកាន់តែច្បាស់ពីឧបសគ្គផ្នែកការទូត និង​ផ្នែក​ច្បាប់ដែលគំនិតផ្តួចផ្តើមរបស់លោកត្រាំ កំពុងជួបប្រទះ៕

​ប្រែសម្រួល៖ ឈាង

The post លោក Macron បដិសេធការអញ្ជើញរបស់លោកត្រាំ ឲ្យចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» appeared first on Kampuchea Thmey Daily.