ព័ត៌មានអន្ដរជាតិ
លោក Macron កោះប្រជុំមេដឹកនាំ G7 ដើម្បីដោះស្រាយបញ្ហាតម្លៃថាមពលពិភពលោក
ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងរៀបចំកិច្ចពិភាក្សាតាមទូរសព្ទជាមួយបណ្តាមេដឹកនាំនៃក្រុមប្រទេស G7 នៅថ្ងៃពុធទី១១ខែមីនានេះ ដើម្បីដោះស្រាយវិបត្តិដែលកំពុងបន្តនៅក្នុងប្រទេសអ៊ីរ៉ង់ និងភាពមិនច្បាស់លាស់នៃទីផ្សារថាមពល។

តាមការផ្សាយរបស់រ៉យទ័រ កិច្ចប្រជុំកំពូលនេះធ្វើឡើងបន្ទាប់ពីទីផ្សារប្រេងជួបភាពរញ្ជួយយ៉ាងខ្លាំង ដោយតម្លៃប្រេងបានហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល៤ឆ្នាំកាលពីថ្ងៃចន្ទ ប៉ុន្តែបែរជាធ្លាក់ចុះមកវិញចំនួន១១ភាគរយ កាលពីថ្ងៃអង្គារ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញភាពជឿជាក់ថា សង្រ្គាមនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗ។
រដ្ឋាភិបាលនៃក្រុមប្រទេស G7 ដែលរួមមាន សហរដ្ឋអាមេរិក កាណាដា ជប៉ុន អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ និង បារាំង កំពុងពិចារណាលើការឆ្លើយតបរួមគ្នា ចំពោះការហក់ឡើងនៃតម្លៃប្រេងដែលបង្កឡើងដោយសង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីថាមពល G7 បានបដិសេធអនុញ្ញាតឲ្យមានការបញ្ចេញប្រេងបម្រុងជាបន្ទាន់នោះទេ ដោយពួកគេសម្រេចចិត្តរង់ចាំការវាយតម្លៃស្ថានភាពជាផ្លូវការពីទីភ្នាក់ងារថាមពលអន្តរជាតិជាមុនសិន។
ដើម្បីបង្ការកុំឲ្យមានការរំខានបន្ថែមទៀតដល់ការផ្គត់ផ្គង់ប្រេងទូទាំងពិភពលោក មន្ត្រីអាមេរិកកំពុងពិចារណាលើវិធានការការពារសុវត្ថិភាពនៅច្រកសមុទ្រ Hormuz។ ជំហានដែលអាចកើតមាន រួមមានការផ្តល់កងនាវាអមដំណើរសម្រាប់នាវាពាណិជ្ជកម្ម និងការធានារ៉ាប់រងលើហានិភ័យសង្រ្គាមសម្រាប់នាវាដឹកប្រេង។ បច្ចុប្បន្ន ប្រទេសបារាំង គឺជាប្រធានប្តូរវេននៃក្រុម G7 និងកំពុងដឹកនាំការសម្របសម្រួលរវាងប្រទេសជាសមាជិកទាំងអស់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


