ព័ត៌មានអន្ដរជាតិ
ដាណឺម៉ាក ស្នើ ណាតូ ចាប់ផ្តើមបេសកកម្មនៅ Greenland ចំពេលវ៉ាស៊ីនតោនដាក់សម្ពាធកាន់តែខ្លាំង
ប្រទេសដាណឺម៉ាកកាលពីថ្ងៃចន្ទទី១៩មករា បានជំរុញឲ្យអង្គការណាតូចាប់ផ្តើមប្រតិបត្តិការឃ្លាំមើលទៅកាន់ Greenland ដើម្បីពង្រឹងការការពារកោះនេះ ខណៈដែលសម្ពាធកើនឡើងពីទីក្រុងវ៉ាស៊ីនតោន លើអ្វីដែលខ្លួនមើលឃើញថា មិនគ្រប់គ្រាន់សម្រាប់សន្តិសុខនៅតំបន់អាកទិក។

យោងតាម Reuters បន្ទាប់ពីកិច្ចប្រជុំជាមួយអគ្គលេខាធិការណាតូ លោក Mark Rutte នៅទីស្នាក់ការកណ្តាលណាតូក្នុងទីក្រុងព្រុចសែល រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាក Troels Lund Poulsen មានប្រសាសន៍ថា «ខ្ញុំជឿជាក់ថាឥឡូវនេះយើងអាចបង្កើតក្របខ័ណ្ឌមួយ សម្រាប់របៀបដែលរឿងនេះអាចធ្វើបាន ហើយខ្ញុំចង់ឲ្យប្រទេសទាំងអស់ក្លាយជាផ្នែកមួយនៃ Arctic Sentry (ជាឈ្មោះបេសកកម្មរបស់ណាតូ) យ៉ាងហោចណាស់ប្រទេសណាតូទាំងអស់ដែរ»។
រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាកក៏បានបញ្ជាក់បន្ថែមទៀតថា លោកបានពិភាក្សាអំពីសារៈសំខាន់នៃតំបន់អាកទិក រួមទាំង Greenland ចំពោះសន្តិសុខរួមគ្នា អមដោយមន្ត្រីការបរទេសជាន់ខ្ពស់ Greenland ដែលនៅតែបន្តធ្វើការជាមួយគ្នាជាសម្ព័ន្ធមិត្តលើបញ្ហាសំខាន់ៗទាំងនេះ។
នៅក្នុងកិច្ចប្រជុំដដែលនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែតលោក Pal Jonson ក៏បានលើកឡើងថា ប្រតិបត្តិការរបស់អង្គការណាតូអាចជាទិសដៅត្រឹមត្រូវ ចំពេលមានការអះអាងដដែលៗពីលោកត្រាំថាត្រូវធ្វើបន្ថែមទៀតដើម្បីទប់ស្កាត់ ការគំរាមកំហែងពីប្រទេសចិន និងរុស្ស៊ី ទៅកាន់ Greenland។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដាណឺម៉ាកបានដឹកនាំបេសកកម្មឈ្លបយកការណ៍ជាមួយប្រទេសអឺរ៉ុបជាច្រើននៅ Greenland ដើម្បីរៀបចំផែនការពីរបៀបប្រើប្រាស់ទឹកដីនេះឲ្យបានល្អបំផុត និងពង្រឹងវត្តមានយោធារបស់ខ្លួន។ ប៉ុន្តែការដាក់ពង្រាយនេះ ជំនួសឲ្យការបំពេញចិត្តលោកត្រាំ ហាក់ដូចជាបានជំរុញឲ្យគាត់ដាក់ពន្ធគយសរុប ១០% លើប្រទេសទាំងអស់ដែលចូលរួមក្នុងបេសកកម្មនេះទៅវិញ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោកត្រាំ នឹងត្រូវចារក្នុងប្រវត្តិសាស្ត្រ បើគ្រប់គ្រងកោះ Greenland ពិតមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


