ព័ត៌មានអន្ដរជាតិ
វ៉ែនតារបស់លោក Macron ទាក់ទាញការចាប់អារម្មណ៍ខ្លាំង ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃអង្គារទី២០ខែមករាឆ្នាំ២០២៦ មិនត្រឹមតែតាមរយៈការរិះគន់យ៉ាងចាស់ដៃចំពោះការគំរាមកំហែងដំឡើងពន្ធគយរបស់លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងរឿងកោះ Greenland ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈការពាក់វ៉ែនតាការពារកម្តៅថ្ងៃរបស់លោក ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់មេដឹកនាំពិភពលោកនៅក្នុងសាលមហាសន្និបាតទៀតផង។

បើតាម BBC ប្រព័ន្ធផ្សព្វផ្សាយបារាំង បានឲ្យដឹងថា ការពាក់វ៉ែនតានេះគឺដោយសារមូលហេតុសុខភាព បន្ទាប់ពីលោក Macron បានបង្ហាញខ្លួនកាលពីសប្តាហ៍មុនក្នុងព្រឹត្តិការណ៍យោធាមួយ ដោយមានអាការៈក្រហមភ្នែកម្ខាង។ ក្រោយមក លោកបានពណ៌នាពីស្ថានភាពនេះថាជាអាការៈ «ស្រាលទេ» ហើយបាននិយាយបែបលេងសើចថាវាមើលទៅដូចជា «ភ្នែកខ្លា»។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបញ្ជាក់ថា បញ្ហានេះគឺជាការដាច់សរសៃឈាមតូចៗនៅក្នុងភ្នែក ដែលជាស្ថានភាពមិនមានគ្រោះថ្នាក់ ហើយជាធម្មតានឹងជាសះស្បើយក្នុងរយៈពេលប៉ុន្មានថ្ងៃ និងមិនប៉ះពាល់ដល់គំហើញនោះឡើយ។
ការពាក់វ៉ែនតានេះ បានបង្កឲ្យមានការជជែកដេញដោលតាមបណ្តាញសង្គម ដោយអ្នកខ្លះបានចំអកឲ្យរូបរាងរបស់លោក Macron ហើយខ្លះទៀតប្រៀបធៀបលោកទៅនឹងតួអង្គក្នុងភាពយន្តហូលីវូដ។
សូមជម្រាបថា ក្នុងវេទិកាសេដ្ឋកិច្ចក្រុង Davos លោក Macron បានព្រមានប្រឆាំងនឹងការរអិលធ្លាក់នៃពិភពលោកទៅរករបបផ្តាច់ការ ការបាត់បង់តម្លៃច្បាប់អន្តរជាតិ និងការវិលត្រឡប់នៃ «មហិច្ឆតាចក្រពត្តិនិយម»។ មេដឹកនាំបារាំងវ័យ៤៨ឆ្នាំរូបនេះ ក៏បានរិះគន់ការព្រមានរបស់លោកត្រាំ ក្នុងការដំឡើងពន្ធលើអឺរ៉ុបចំនួន៨ប្រទេស ដែលប្រឆាំងនឹងសំណើគ្រប់គ្រងកោះ Greenland របស់អាមេរិក ដោយលើកឡើងថា អឺរ៉ុបនឹងមិនចុះចាញ់នឹងការបំភិតបំភ័យ ឬការប្រើប្រាស់សម្ពាធពាណិជ្ជកម្មប្រឆាំងនឹងអធិបតេយ្យភាពទឹកដីនោះឡើយ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


