ព័ត៌មានអន្ដរជាតិ
បារាំងស្នើឲ្យមានសមយុទ្ធយោធាណាតូ លើកោះ Greenland ចំពេលមានសម្ពាធខ្លាំងពីលោកត្រាំ
ការិយាល័យរបស់ប្រធានាធិបតី Emmanuel Macron បានប្រកាសនាថ្ងៃពុធទី២១ខែមករាឆ្នាំ២០២៦នេះថា ប្រទេសបារាំងបានស្នើឲ្យមានសមយុទ្ធយោធារបស់អង្គការណាតូនៅលើកោះ Greenland ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនកងកម្លាំងចូលរួម ខណៈដែលភាពតានតឹងបានកើនឡើងជុំវិញការជំរុញរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការចង់បានទឹកដីតំបន់អាក់ទិកមួយនេះ។

យោងតាមរ៉យទ័រ សំណើនេះធ្វើឡើងខណៈដែលលោកត្រាំកំពុងធ្វើដំណើរទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ដែលនៅទីនោះ លោកត្រូវបានគេរំពឹងថានឹងបង្កើនការអំពាវនាវឲ្យអាមេរិកគ្រប់គ្រងកោះ Greenland ទោះបីជាមានការជំទាស់ពីសម្ព័ន្ធមិត្តអឺរ៉ុបក៏ដោយ ដែលនេះកំពុងធ្វើឲ្យទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកកាន់តែមានភាពរកាំរកូសខ្លាំងឡើង។
ថ្លែងនៅក្នុងទីក្រុង Davos កាលពីថ្ងៃអង្គារ លោក Macron បានលើកឡើងថា អឺរ៉ុបនឹងមិន «ចុះចាញ់នឹងអ្នកដែលប្រើអំណាចគំរាមកំហែងនោះទេ» ដោយលោកបានរិះគន់ការគំរាមកំហែងរបស់លោកត្រាំ ក្នុងការដំឡើងពន្ធគយឲ្យខ្ពស់ បើអឺរ៉ុបប្រឆាំងនឹងផែនការរបស់លោក។
មន្ត្រីអង្គការណាតូបានព្រមានថា ជំហររបស់លោកត្រាំលើកោះ Greenland ប្រឈមនឹងការធ្វើឲ្យសម្ព័ន្ធភាពបាត់បង់ស្ថិរភាព រួមជាមួយការព្រួយបារម្ភថា ជម្លោះនេះអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរួម ក្នុងអំឡុងពេលដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើងខ្លាំងបែបនេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


