ព័ត៌មានអន្ដរជាតិ
Macron តបទៅ Trump រឿងបើកច្រក Hormuz! ចាំស្ថានការណ៍ស្ងប់ស្ងាត់បន្តិច ចាំបារាំងទៅជួយ
ប្រធានាធិបតីអាមេរិក Donald Trump បានប្រកូកប្រកាសហើយប្រកូកប្រកាសទៀត ឲ្យសម្ព័ន្ធមិត្តជួយគ្នា បញ្ជូននាវាចម្បាំងទៅជួយបើកច្រកសមុទ្រ Hormuz ប៉ុន្តែហាក់ស្ងាត់គ្មានចម្លើយសោះ។

យ៉ាងណា ឥឡូវប្រទេសបារាំងបានចេញមុខហើយ ដោយលោកប្រធានាធិបតី Emmanuel Macron ផ្តាំទៅប្រមុខសេតវិមានវិញថា រដ្ឋាភិបាលទីក្រុងប៉ារីស នឹងបញ្ជូនកម្លាំងទៅជួយអមដំណើរកប៉ាល់ដឹកជញ្ជូនឆ្លងកាត់ផ្លូវទឹកនេះ នៅពេលស្ថានភាពប្រែមកជាស្ងប់ស្ងាត់ ជាងមុន។
មួយរយៈចុងក្រោយនេះ លោក Trump ខឹងចិត្តខ្លាំងណាស់ ព្រោះតែការអំពាវនាវរបស់គាត់គ្មាននរណាយកត្រចៀកស្តាប់ ឈានដល់ការជះកំហឹងដាក់សម្ព័ន្ធមិត្តនិងដៀលអង្គការណាតូ កប់ៗមាត់។

លោកបានពន្លះសម្ព័ន្ធមិត្តថា រាប់ឆ្នាំហើយអាមេរិកខំជួយពួកគេការពារខ្លួនពីសត្រូវខាងក្រៅ ប៉ុន្តែពួកគេបែរជាគ្មានភក្តីភាពនិងមិនជួយអាមេរិកទៅវិញ។ ពួកគេគ្មានភក្តីភាពសោះឡើយចំពោះអាមេរិក បន្ទាប់ពីទទួលបានការគាំទ្រផ្នែកសន្តិសុខអស់រយៈពេលជាច្រើនទសវត្សរ៍មកនោះ។
ឥឡូវ តាមការផ្សាយរបស់ Euro News, លោក Macron ចេញមុខបញ្ជាក់ហើយ ថា បារាំងអត់អាចធ្វើតាមការស្នើសុំលោក Trump បានភ្លាមៗទេ ពោលគឺត្រូវរង់ចាំឲ្យស្ថានការណ៍រាងធូរស្រាលបន្តិចសិន ចាំទៅជួយ។

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិនៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារទី១៧ខែមីនា លោក Macron លើកឡើងថា ឲ្យបារាំងចូលរួមក្នុងប្រតិបត្តិការដើម្បីបើកឬរំដោះច្រកសមុទ្រ Hormuz នៅក្រោមលក្ខខណ្ឌបច្ចុប្បន្នគឺមិនអាចទៅរួចហើយ។
លោកសង្កត់ធ្ងន់ថា៖ «យើងមិនមែនជាភាគីនៃជម្លោះនោះទេ តែបារាំងត្រៀមខ្លួនរួចហើយ នៅពេលស្ថានភាពស្ងប់ស្ងាត់ជាងមុន ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការការពារសន្តិសុខចរាចរណ៍ផ្លូវទឹក។ យើងត្រៀមខ្លួនរួចរាល់ ជាមួយប្រជាជាតិដទៃទៀត ដើម្បីទទួលខុសត្រូវលើប្រព័ន្ធអមការពារ»។
លោកបញ្ជាក់ថា៖ «បារាំងមិនជ្រើសរើសសង្រ្គាមនេះទេ។ យើងមិនចូលរួមក្នុងសង្រ្គាមនេះឡើយ។ យើងមានជំហរការពារសុទ្ធសាធ។ គោលដៅរបស់យើងគឺច្បាស់លាស់៖ គឺដើម្បីការពារពលរដ្ឋរបស់យើង មូលដ្ឋានការទូត និងយោធារបស់យើង រួមទាំងផលប្រយោជន៍របស់យើងនៅក្នុងតំបន់នេះ»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


