ព័ត៌មានអន្ដរជាតិ
ត្រាំទម្លាយសារសម្ងាត់ជាមួយលោក Macron និងមេណាតូ ខ្ទេចគ្មានសល់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ២០ ខែមករា បានបង្ហោះរូបភាពនៃសារឯកជនរវាងប្រធានាធិបតីបារាំង លោក Emmanuel Macron និងអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ដែលរួមមានខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនៅមជ្ឈិមបូព៌ា ក៏ដូចជាសំណើមួយដើម្បីកាត់បន្ថយភាពតានតឹងរវាងអឺរ៉ុប និងបញ្ហា Greenland។

តាមរយៈសារសម្ងាត់ចេញផ្សាយដោយ Reuters លោក Macron បានសរសេរជាភាសាអង់គ្លេសថា «មិត្តរបស់ខ្ញុំ យើងយល់ស្របទាំងស្រុងលើបញ្ហាស៊ីរី។ យើងអាចធ្វើរឿងអស្ចារ្យអំពីអ៊ីរ៉ង់។ ប៉ុន្តែ ខ្ញុំមិនយល់ពីអ្វីដែលអ្នកកំពុងធ្វើជាមួយ Greenland នោះទេ។ ចូរយើងកសាងរឿងអស្ចារ្យជាមួយគ្នា»។
មេដឹកនាំបារាំងក៏បានស្នើឲ្យរៀបចំកិច្ចប្រជុំរវាងគណៈប្រតិភូ G7 នៅទីក្រុងប៉ារីស នៅថ្ងៃទី ២២ខែមករា បន្ទាប់ពីការបញ្ចប់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស។ លោកស្នើឲ្យអញ្ជើញតំណាងបន្ថែមទៀតមកពីអ៊ុយក្រែន ដាណឺម៉ាក ស៊ីរី និងរុស្ស៊ីចូលរួមនៅខាងក្រៅ និងអញ្ជើញសមភាគីរបស់លោកត្រាំទៅញ៉ាំអាហារពេលល្ងាចនៅទីក្រុងប៉ារីស មុនពេលចាកចេញទៅកាន់សហរដ្ឋអាមេរិក។
យ៉ាងណាមិញ មន្ត្រីបារាំងម្នាក់ដែលជិតស្និទ្ធនឹងលោក Macron ក្រោយមកស្រាប់តែចេញការបញ្ជាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា សារដែលលេចធ្លាយរវាងលោកត្រាំ និងប្រធានាធិបតី បារាំងគឺជាការពិតទាំំងអស់។

នៅក្នុងការបង្ហោះមួយទៀតនៅថ្ងៃដដែលនោះ លើបណ្តាញសង្គម Truth Social លោកត្រាំបានចេញផ្សាយសារមួយដែលបង្ហាញពីអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ដែលលើកសរសើរសមិទ្ធផលរបស់អាមេរិកនៅក្នុងប្រទេសស៊ីរី តំបន់ហ្គាហ្សា និងអ៊ុយក្រែន។ លោក Rutte និយាយថា លោកនឹងបញ្ជាក់ពីរឿងទាំងនេះនៅក្នុងសុន្ទរកថារបស់លោកនៅទីក្រុង Davos ហើយសន្យាថានឹងស្វែងរកមធ្យោបាយឆ្ពោះទៅមុខលើតំបន់ Greenland។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅតាមផ្លូវទៅកាន់ទីក្រុង Davos ត្រាំបានបញ្ជាក់ថា លោកបានបង្ហាញសារពីមេដឹកនាំអឺរ៉ុបទាំងពីរ ពោលគឺដើម្បីបញ្ជាក់ពីទស្សនៈរបស់ពួកគេលើកិច្ចការអន្តរជាតិ។ សារទាំងនោះក៏បង្ហាញពីមេដឹកនាំអឺរ៉ុបម្នាក់ៗបង្ហាញពីសុច្ឆន្ទៈសម្រាប់ការសន្ទនា បន្ទាប់ពីលោកត្រាំបានគំរាមកំហែងដាក់ពន្ធលើប្រទេសចំនួន ៨ ដែលកំពុងប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការគ្រប់គ្រងតំបន់ Greenland។
ដោយឡែក នៅក្នុងការបង្ហោះមួយផ្សេងទៀតនៅលើ Truth Social លោកត្រាំបានចែករំលែករូបភាពផ្ទាល់ខ្លួនអមដោយរដ្ឋមន្ត្រីការបរទេស Marco Rubio និងអនុប្រធានាធិបតី JD Vance ដោយដាំទង់ជាតិសហរដ្ឋអាមេរិកនៅលើកោះ Greenland នៅជាប់នឹងសញ្ញាមួយដែលសរសេរថា «Greenland: ទឹកដីសហរដ្ឋអាមេរិក EST 2026»។ នៅក្នុងន័យនេះលោកចង់បញ្ចាក់ជំហរថា សហរដ្ឋអាមេរិកត្រូវតែដណ្តើមយកការគ្រប់គ្រងកោះ Greenland ដែលជាទឹកដីពាក់កណ្តាលស្វយ័តរបស់ដាណឺម៉ាក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ដាណឺម៉ាក ស្នើ ណាតូ ចាប់ផ្តើមបេសកកម្មនៅ Greenland ចំពេលវ៉ាស៊ីនតោនដាក់សម្ពាធកាន់តែខ្លាំង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


