ព័ត៌មានអន្ដរជាតិ
លោក Macron បដិសេធការអញ្ជើញរបស់លោកត្រាំ ឲ្យចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព»
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសម្រេចចិត្តបដិសេធការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការចូលរួមអង្គភាពអន្តរជាតិថ្មីមួយដែលត្រូវបានបង្កើតឡើងក្រោមឈ្មោះថា «ក្រុមប្រឹក្សាសន្តិភាព» (Board of Peace)។

យោងតាមការចុះផ្សាយនាថ្ងៃទី២០ខែមករាឆ្នាំ២០២៦របស់សារព័ត៌មាន European Pravda មេដឹកនាំបារាំងត្រូវបានគេរាយការណ៍ថា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលក្ខន្តិកៈរបស់អង្គការនេះ ដែលលោកជឿថាបានរំលោភលើគោលការណ៍គ្រឹះ និងរចនាសម្ព័ន្ធស្ថាប័នរបស់អង្គការសហប្រជាជាតិ។ ការបដិសេធរបស់លោក Macron បានគូសបញ្ជាក់ពីភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញរចនាសម្ព័ន្ធនៃក្រុមប្រឹក្សានេះ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងត្រួតពិនិត្យការកសាងឡើងវិញ និងការគ្រប់គ្រងអន្តរកាលនៅតំបន់ហ្គាហ្សា ប៉ុន្តែហាក់ដូចជាមានគោលនយោបាយគ្របដណ្តប់លើជម្លោះសកលផ្សេងទៀតផងដែរ។
«ក្រុមប្រឹក្សាសន្តិភាព» បានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីមានការលេចធ្លាយសេចក្តីព្រាងលក្ខន្តិកៈ ដែលបានបង្ហើបថា ប្រទេសដែលចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍ត្រូវបង់វិភាគទានចំនួន ១ពាន់លានដុល្លារអាមេរិក។ យោងតាមបទបញ្ជាដែលបានស្នើឡើង ប្រធានាធិបតី ត្រាំ នឹងធ្វើជាប្រធានដំបូងគេដែលមានអំណាចផ្តាច់មុខលើការសម្រេចចិត្តសំខាន់ៗទាំងអស់ រួមទាំងសិទ្ធិក្នុងការតែងតាំង ឬដកតំណែងសមាជិកក្រុមប្រឹក្សាផងដែរ។ ទោះបីជាមានមេដឹកនាំមួយចំនួន រួមទាំងនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán បានទទួលយកការអញ្ជើញក៏ដោយ ក៏មេដឹកនាំប្រទេសដទៃទៀតនៅតែមានការស្ទាក់ស្ទើរ។ ជាក់ស្តែង នៅប្រទេសប៉ូឡូញ រដ្ឋាភិបាលបានព្រមានប្រធានាធិបតី Karol Nawrocki ថាការចូលរួមក្នុងអង្គភាពបែបនេះ ចាំបាច់ត្រូវមានការយល់ព្រមជាផ្លូវការពីទាំងគណៈរដ្ឋមន្ត្រី និងសភា ដែលនេះបង្ហាញឲ្យឃើញកាន់តែច្បាស់ពីឧបសគ្គផ្នែកការទូត និងផ្នែកច្បាប់ដែលគំនិតផ្តួចផ្តើមរបស់លោកត្រាំ កំពុងជួបប្រទះ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


