ស្លឹកគ្រៃ Archives - Kampuchea Thmey Daily

ស្លឹកគ្រៃ ជួយដល់ការបន្សាបជាតិពុលក្នុងថ្លើម ខណៈមនុស្សជាច្រើនមិនសូវអើពើ
ស្លឹកគ្រៃមានតម្លៃធូរថ្លៃ និងស៊ាំនៅលើទីផ្សារ ប៉ុន្តែមានគ្រឿងផ្សំសកម្មដែលអាចជួយគាំទ្រដល់ការបន្សាបជាតិពុលក្នុងថ្លើម យោងតាមឯកសារសុខភាពអន្តរជាតិជាច្រើន។

ការសិក្សាដែលបានបោះពុម្ពផ្សាយនៅក្នុង Healthline, Medical News Today និង WebMD បង្ហាញថាស្លឹកគ្រៃ មានផ្ទុកសមាសធាតុរុក្ខជាតិជាច្រើនដូចជា citral, geraniol និង limonene ជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក – កត្តាសំខាន់ពីរដែលជួយថ្លើមអនុវត្តមុខងារបន្សាបជាតិពុលប្រចាំថ្ងៃរបស់វាបានល្អ។

គាំទ្រដល់ការបន្សាបជាតិពុលធម្មជាតិនៃថ្លើម

យោងតាម ​​Healthline សារធាតុ citral នៅក្នុងស្លឹកគ្រៃជួយជំរុញអង់ស៊ីមថ្លើម ដោយហេតុនេះបង្កើនសមត្ថភាពក្នុងការបំបែកជាតិពុល និងរំលាយជាតិខ្លាញ់។ នេះមានប្រយោជន៍ជាពិសេសសម្រាប់អ្នកដែលមានរបបអាហារដែលមានជាតិខ្លាញ់ខ្ពស់។

កាត់បន្ថយការរលាក ការពារកោសិកាថ្លើម

Medical News Today បានដកស្រង់ការវិភាគដែលបង្ហាញថាប្រេងសំខាន់ៗស្លឹកគ្រៃមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកខ្លាំង ដែលជួយកាត់បន្ថយការខូចខាតកោសិកាថ្លើមដែលបណ្តាលមកពីរ៉ាឌីកាល់សេរី និងកត្តាអុកស៊ីតកម្ម។

នោមតិចៗ – ជួយបន្សាបជាតិពុលតាមរយៈទឹកនោម

WebMD និយាយថា ស្លឹកគ្រៃមានប្រសិទ្ធភាពបញ្ចុះទឹកនោមធម្មជាតិ ដែលជួយឲ្យរាងកាយលុបបំបាត់ជាតិសូដ្យូម និងកាកសំណល់លើស កាត់បន្ថយបន្ទុកលើថ្លើមអំឡុងពេលព្យាបាលជាតិពុល។

កាត់បន្ថយជាតិខ្លាញ់ថ្លើម និងជួយរំលាយអាហារ

ការសិក្សាអន្តរជាតិមួយចំនួនបានបង្ហាញថា ការផឹកតែស្លឹកគ្រៃក្នុងកម្រិតមធ្យមអាចជួយកែលម្អការរំលាយអាហារ និងកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ជុំវិញថ្លើម កត្តាមួយដែលទាក់ទងដោយផ្ទាល់ទៅនឹងថ្លើមខ្លាញ់។

មានសុវត្ថិភាព និងងាយស្រួលប្រើ៖

អ្នកប្រើប្រាស់អាចដាំទឹកស្លឹកគ្រៃ លាយខ្ញី ឬស្លឹកស្លឹកគ្រៃដើម្បីផឹក ២-៣ដង/សប្តាហ៍។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញព្រមានប្រឆាំងនឹងការប្រើប្រាស់ច្រើនពេក កុំប្រើច្រើនពេក និងមិនជំនួសថ្នាំព្យាបាល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ផ្លែឈើ ៥ មុខ ជួយកាត់បន្ថយសក់ស្កូវមុនអាយុ

The post ស្លឹកគ្រៃ ជួយដល់ការបន្សាបជាតិពុលក្នុងថ្លើម ខណៈមនុស្សជាច្រើនមិនសូវអើពើ appeared first on Kampuchea Thmey Daily.

កសិករដាំស្លឹកគ្រៃលក្ខណៈគ្រួសារ ក៏អាចទ្រទ្រង់ជីវភាពបានមួយកម្រិត
មិនថាបន្លែបង្ការ ឬដំណាំអ្វីនោះឡើយឱ្យតែប្រជាកសិករយកចិត្តទុកដាក់ដាំដំណាំទាំងនោះ ទោះជាប្រភេទដំណាំថោកក្តី ថ្លៃក្តី ក៏វាតែងតែផ្ដល់អត្ថប្រយោជន៍មកឲ្យយើងវិញជាមិនខាន តាមរយៈការលក់ដូរនៅពេលដែលវាហុចផល។

យ៉ាងណាមិញលោក សឿន ចំរើន ជាកសិកររស់នៅតាមបណ្ដោយផ្លូវហាយវ៉េ ស្ថិតក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលលោកបានដាំដំណាំរួមផ្សំពិសេសគឺដើមស្លឹកគ្រៃ ដែលលោកបានដាំយ៉ាងច្រើននៅលើដីរបស់លោកផ្ទាល់ ដោយលោកគិតថាបើទោះបីជាស្លឹកគ្រៃជាប្រភេទដំណាំមិនសូវបានថ្លៃក៏ពិតមែន ប៉ុន្តែសម្រាប់ទីផ្សារគឺប្រជាពលរដ្ឋត្រូវការប្រើប្រាស់វាជាអចិន្ត្រៃយ៍ ហើយក៏វាមានទីផ្សារល្អផងដែរ។

លោកបានបន្ថែមថា ប្រភេទដំណាំស្លឹកគ្រៃនេះ គឺងាយស្រួលដាំជាទីបំផុត ដោយគ្រាន់តែជ្រោយដីហើយដោតដាំមួយដើមៗ នោះវានឹងលូតលាស់ហើយបែកគុម្ព ពេញដីតែម្ដង លុះពេលដែលវាបែកគុម្ពល្អហើយ ក៏មានឈ្មួញមកទិញដល់ចំការតែម្ដង ដែលប្រភេទដំណាំស្លឹកគ្រៃនេះភាគច្រើនគេកាត់ពីគល់ឡើងមកលើប្រមាណ ៤តឹក ដោយកាត់ស្លឹកចោលហើយគេគិតជាគីឡូក្រាម ដោយកាលពីមុនគេចងជាបាច់លក់ប៉ុន្តែមកដល់ពេលនេះគេថ្លឹងវិញម្ដង ដោយតម្លៃដែលលោកលក់នៅក្នុងចំការបានចន្លោះពី ៧០០ ទៅ ១.០០០ រៀលក្នុងមួយគីឡូក្រាម ដូច្នេះលោកអាចរកប្រាក់ចំណូលបានសម្រាប់ទ្រទ្រង់ជីវភាពពីការលក់ដើមស្លឹកគ្រៃនេះមួយផ្នែកដែរ។

អាជីវករម្នាក់ដែលជាអ្នកលក់បន្លែពិសេសគឺលក់ស្លឹកគ្រៃ និងគ្រឿងកិននៅផ្សារបឹងឈូកកណ្ដាល ក្រុងបាត់ដំបង បានបញ្ជាក់ថា សព្វថ្ងៃសម្រាប់ស្លឹកគ្រៃដែលគាត់លើកយកមកលក់ គឺក្នុងមួយគីឡូក្រាមតម្លៃ ២.០០០ រៀល នៅក្នុងតម្លៃនេះគឺសម្បូរអ្នកទិញយកទៅប្រើប្រាស់ ហើយគាត់ក៏មិនលក់ត្រឹមតែស្លឹកគ្រៃប៉ុណ្ណោះទេ ដោយថែមទាំងមានម៉ាស៊ីនកិនគ្រឿង (គ្រឿងបុក) ថែមទៀតផងហើយគ្រឿងដែលកិនរួចស្រេចនេះក្នុងមួយគីឡូក្រាមលក់បានតម្លៃ ៥.០០០ រៀល ដែលប្រជាពលរដ្ឋខ្លះគាត់ត្រូវការស្លទៅតាមមុខម្ហូបផ្សេងៗ គឺគាត់អាចទិញគ្រឿងកិនស្រាប់ យកទៅស្លរតែម្ដង ព្រោះគ្រឿងកិននេះខ្មែរយើងមានតម្រូវការច្រើនយ៉ាងសម្រាប់ប្រើប្រាស់ ដោយឡែកដើមស្លឹកគ្រៃ ក៏មានអ្នកត្រូវការទិញច្រើនដែរ ពិសេសគឺលក់មិនដែលសល់នោះឡើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

The post កសិករដាំស្លឹកគ្រៃលក្ខណៈគ្រួសារ ក៏អាចទ្រទ្រង់ជីវភាពបានមួយកម្រិត appeared first on Kampuchea Thmey Daily.

ភេសជ្ជៈ ៤មុខ ជួយពង្រឹងប្រព័ន្ធភាពស៊ាំបានល្អ សក្តិសមបំផុតសម្រាប់រដូវរងា
រដូវរងាយើងងាយនឹងឈឺណាស់។ អាកាសធាតុត្រជាក់ អាចបណ្ដាលឱ្យរាងកាយឆាប់ចុះខ្សោយ មេរោគអុកលុក ជាពិសេសជំងឺផ្ដាសាយ។ ដើម្បីការពារប្រព័ន្ធភាពស៊ាំឱ្យនៅមាំទាំ និងការពារជំងឺផ្សេងៗក្នុងរដូវនេះ គប្បីជ្រើសទទួលទានភេសជ្ជៈទាំង ៤​ ខាងក្រោម។

១- តែខ្ញីក្រូចឆ្មា

នរណាៗក៏ដឹងដែរថា ខ្ញី​​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ និងត្រូវបាន​ប្រើប្រាស់​​ជា​ថ្នាំ​បុរាណ​ព្យាបាល​ជំងឺទៀតផង។ ចំណែកតែខ្ញីលាយចំណិតក្រូចឆ្មា ឬបើអាចបន្ថែមទឹកឃ្មុំចូល​បន្តិចរស់ជាតិ​កាន់តែ​ពិសេស។

ក្នុងរដូវត្រជាក់នេះ តែខ្ញីក្រូចឆ្មាជាភេសជ្ជៈល្អបំផុតសម្រាប់រាងកាយ បើអាច​ផឹក​​រាល់ថ្ងៃ នោះនឹងទទួលបាន​អត្ថប្រយោជន៍កាន់តែ​ច្រើន​។ វាល្អ​ចំពោះ​ប្រព័ន្ធ​រំលាយអាហារ បង្ការ​ជំងឺ​ទឹកនោម​ផ្អែម ជួយ​ដល់​ការ​សម្រក​ទម្ងន់ ជួយ​ដល់​សក់និង​ស្បែក ការពារ​ពី​ជំងឺ​ភ្លេចភ្លាំង បំបាត់​ការ​ឈឺចុកចាប់ ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាពស៊ាំ និង​បង្ការ​ជំងឺ​មហារីក។

២-តែទឹកឃ្មុំ

​ទម្លាប់​ផឹក​ទឹកក្ដៅឧណ្ហៗលាយជាមួយនឹង​ទឹក​ឃ្មុំ​រៀង​រាល់ព្រឹក នឹង​ផ្តល់​គុណសម្បត្តិ​ដល់​សុខភាពយ៉ាងលើសលុប។ តែទឹកឃ្មុំបន្ថយ​ឧស្ម័ន​អាក្រក់ក្នុង​ពោះវៀន ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ បញ្ចេញ​ជាតិ​ពុល ស្បែក​ភ្លឺ​រលោង ជួយ​សម្រក​ទម្ងន់ សម្រួល​ដល់​អាការៈ​ឈឺ ក រក្សា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម ព្រមទាំងបង្ការ​ជំងឺ​បេះដូង។ កាន់តែល្អថែមទៀតនោះ វាជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យរឹងមាំ។

៣- តែគល់ស្លឹកគ្រៃ

កុំទាន់ចម្លែកពេលឮឈ្មោះតែគល់ស្លឹកគ្រៃ! តែនេះមានជាយូរមកហើយ គ្រាន់តែប្រជាជនយើងមិនសូវនិយមទទួលទានប៉ុណ្ណោះ។ តែគល់ស្លឹកគ្រៃមិនពិបាកធ្វើទេ មានតែទឹកក្ដៅមួយកែវ លាយជាមួយស្លឹកគ្រៃមួយគល់ហាន់ជាចំណិតៗបង់ចូលកែវ ជាការស្រេច។ ស្លឹកគ្រៃមាន​ផ្ទុក​សារធាតុ​សំខាន់​មួយ​ឈ្មោះ citral ដែល​មាន​ប្រយោជន៍​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​។ ក្រៅពីនោះវាមានផ្ទុកសារធាតុចិញ្ចឹម​ល្អៗ​ដូច​ជា​អាស៊ីដ​ហ្វូលិក វីតាមីន​B1 ជាតិ​ដែក ប៉ូតាស្យូម និង​ស័ង្កសី ទប់ស្កាត់ផ្ដាសាយ ជួយ​ដល់​​បញ្ហា​រំលាយ​អាហារ ​បញ្ហា​ស្លេក​ស្លាំង សម្រកទម្ងន់​ ​គ្រប់​គ្រង​សម្ពាធឈាម និងជួយ​ស្បែក​ឱ្យមាន​សុខ​ភាព​ល្អ។​

៤-សូកូឡាក្តៅ

សូកូឡាក្ដៅៗមួយកែវសម្បូរសារធាតុចិញ្ចឹម ជាតិ​​សរសៃ​ ជាតិ​ដែក​ ជាតិ​ទង់ដែង​ ម៉ង់កាណែស​ ប៉ូតាស្យូម​ ហ្វូស្វ័រ​ ស័ង្កសី​និង​ សេលេញ៉ូម​ ដែលអាចសម្រួលលំហូរឈាម បន្ថយសម្ពាធឈាម ក៏ដូចជាបន្ថយហានិភ័យជំងឺសរសៃឈាមបេះដូងផងដែរ។ ភេសជ្ជៈនេះសក្តិសមផឹកសម្រាប់រដូវត្រជាក់សានេះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ YAVA

ចុចអាន៖ ហូបតែបៃតង៣ដង ក្នុង១សប្តាហ៍បង្ការជំងឺបានច្រើន ហើយជួយខួរក្បាលទៀត

ចុចអាន៖ អាហារ ៥ មុខនេះអាច​ជួយរាងកាយជាសះស្បើយពីរបួស ឬជំងឺផ្សេងៗ​បាន​លឿន

The post ភេសជ្ជៈ ៤មុខ ជួយពង្រឹងប្រព័ន្ធភាពស៊ាំបានល្អ សក្តិសមបំផុតសម្រាប់រដូវរងា appeared first on Kampuchea Thmey Daily.

ស្លឹកគ្រៃមានប្រយោជន៍ចំពោះសុខភាពច្រើនអនេក និងជាឱសថបុរាណព្យាបាលរោគាតាំងពី​យូរលង់
ស្លឹកគ្រៃគឺជារុក្ខជាតិដែលត្រូវបានគេស្គាល់ជាទូទៅថា ​ប្រើសម្រាប់ម្ហូបអាស៊ី។ រុក្ខជាតិ​នេះ​ក៏​អាច​ត្រូវ​បាន​គេ​ប្រើ​ជា​ឱសថ​បុរាណ​ព្យាបាល​នៅ​រោគា​តាំង​ពី​យូរ​ណាស់​មក​ហើយ។

មិនទាន់អស់ឡើយ ស្លឹកគ្រៃនៅមានអត្ថប្រយោជន៏ច្រើនទៀតដូចជា៖

១ ជា​តែ​បន្សាប​ជាតិពុល

តែ​ស្លឹកគ្រៃ​ត្រូវ​បាន​បំពេញ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ក្នុង​ការ​បន្សាប​ជាតិ​ពុល​នៅ​ក្នុង​រាងកាយ។ ជាតិ​ពុល​ត្រូវ​បាន​យក​ចេញ​ពី​រាងកាយ​ដោយ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម។

២ ការពារ​ពុកធ្មេញ

ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​សុខភាព​ជាតិ​ក្នុង​ឆ្នាំ ២០១២ បង្ហាញ​ថា ​ស្លឹកគ្រៃ​បាន​បង្ហាញ​ពី​សមត្ថភាព​ប្រឆាំង​នឹង​មេរោគ​ ប្រឆាំង​នឹង Streptococcus ដែល​ជា​បាក់តេរី​នៃ​ការ​ពុក​ធ្មេញ។

៣ ឆ្លង​មេរោគ

លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​មហារីក Sloan Kettering បាន​បង្ហាញ​ថា ​​ស្លឹកគ្រៃ​មាន​សមត្ថភាព​ការពារ​ការ​ឆ្លង​ផ្សេងៗ។ ​ ឱសថ​ទិព្វ​នេះ​​​​អាច​កាត់​បន្ថយ​ការ​កើតឡើង​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។

៤ ជួយ​ការរំលាយអាហារ

ស្លឹក​គ្រៃ​ជួយ​ក្រពះ​និង​ធានា​ថា​ប្រព័ន្ធ​រំលាយ​អាហារ​គ្មាន​បញ្ហា។ ផឹក​តែ​ស្លឹកគ្រៃ​បន្ទាប់​ពី​អាហារ​ពេល​ល្ងាច ​ជួយ​ក្រពះ​របស់​អ្នក​ក្នុង​ការ​រំលាយ​អាហារ។ នេះ​គឺ​ជា​ចំណេះដឹង​ចាស់​មួយ​ដែល​បាន​មក​ពី​ថ្នាំ​ចិន។

៥ បំបាត់​ការ​ថប់បារម្ភ

ក្លិន​ស្លឹកគ្រៃ​អាច​បំបាត់​ការ​ថប់បារម្ភ។ ការ​ផឹក​វា​ជា​តែ​ ក៏​អាច​ជួយ​ឲ្យ​មនុស្ស​មាន​ភាព​ស្ងប់ស្ងាត់​និង​សម្រាក។

៧ ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ការ​រំលាយ​អាហារ​និង​កូឡេស្តេរ៉ុល​ទាប

សមត្ថភាព​ក្នុង​ការ​បញ្ចុះ​កូឡេស្តេរ៉ុល​និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ការ​រំលាយ​អាហារ ​គឺ​ជា​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​មួយ​ទៀត​សម្រាប់​សុខភាព​ចំពោះ​ស្លឹកគ្រៃ​ដែល​ត្រូវ​បាន​គេ​សិក្សា ​Polyphenols ដែលបាន​រក​ឃើញ​នៅ​ក្នុង​ស្លឹកគ្រៃ។ ទាំងនេះ​គឺ​ជា​មីក្រូសារ​ជាតិ​ដែល​អាច​ជួយ​ក្នុង​ការ​រំលាយ​អាហារ​និង​គ្រប់គ្រង​ទម្ងន់​បាន​ល្អ​ និង​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​អាក្រក់​នៅ​ក្នុង​ខ្លួន​ ជាពិសេស​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ​ឬ​គាំង​បេះដូង។

៨ បង្កើន​ការ​ផលិត​ឈាម​ក្រហម

ការ​សិក្សាពីឆ្នាំ ២០១៥ បាន​ធ្វើការស្រាវជ្រាវ (ស្តីពី​អត្ថប្រយោជន៍​ស្លឹកគ្រៃ​ចំពោះ​សុខភាព) ដោយ​ធ្វើ​តេស្តឈាម​លើមនុស្សនិង​ឲ្យ​ពួកគេ​ផឹក​តែស្លឹកគ្រៃ។ ជា​លទ្ធផល​បាន​បង្ហាញ​ថា​ ការ​ផឹក​តែ​ស្លឹក​គ្រៃ​អាចបង្កើនការផ្តោតអារម្មណ៍ អេម៉ូក្លូប៊ីន​ និងកោសិកាឈាមក្រហម​នៅក្នុងខ្លួន។

៩ ជំងឺ​លើសឈាម

ការសិក្សាមួយធ្វើឡើងលើបុរសស្ម័គ្រចិត្ត។​ បុរសដែលផឹកតែស្លឹកគ្រៃនិងតែបៃតងត្រូវបានធ្វើឡើងដើម្បីសាកល្បងផលប៉ះពាល់នៃការផឹកតែរុក្ខជាតិលើសម្ពាធឈាម។ មានការធ្លាក់ចុះនៃសម្ពាធឈាមស៊ីស្តូលីក ​និងការកើនឡើងតិចតួចនៃសម្ពាធឈាម diastolic សម្រាប់អ្នក​ដែលផឹកតែស្លឹកគ្រៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖practicalheal

ចុចអាន៖ត្រកួនជាបន្លែសាមញ្ញ តែបើនិយាយពីអត្ថប្រយោជន៍ចំពោះសុខភាពវិញ ច្រើនមិនគួរឲ្យជឿ

ចុចអាន៖អ្នកចូលចិត្តញ៉ាំពោតបារាំង មកមើលគុណវិបត្តិនិងគុណសម្បត្តិ ពីបន្លែពណ៌ខៀវនេះ ផ្ដល់ឲ្យរាងកាយ

The post ស្លឹកគ្រៃមានប្រយោជន៍ចំពោះសុខភាពច្រើនអនេក និងជាឱសថបុរាណព្យាបាលរោគាតាំងពី​យូរលង់ appeared first on Kampuchea Thmey Daily.

ភ្ញាក់​ផ្អើលមិនខាន ​បើ​ដឹងពីគុណប្រយោជន៍ស្លឹក​គ្រៃ​ចំពោះ​ស្បែក​ និងប្រព័ន្ធរំលាយអាហារ
គ្នា​យើង​ជា​ពិសេស​ស្រីៗ​ ពិតជា​បាន​ដឹង​ច្បាស់​ណាស់​ថា​ស្លឹក​គ្រៃត្រូវ​បាន​ប្រើ​យ៉ាង​ទូលំទូលាយ​សម្រាប់​ការ​ចម្អិន​អាហារ​ប្រ​ចាំ​ថ្ងៃ។ ប៉ុន្តែ​គ្នា​យើង​មាន​ធ្លាប់​អាន ឬ​បាន​ដឹង​ពី​គុណ​ប្រយោជន៍​របស់​ស្លឹកគ្រៃ​លើ​សុខ​ភាព​ស្បែក និង​ការ​សម្រក​ទម្ងន់​ដែរ​ទេ? នេះ​គុណ​សម្បត្តិ​ ៥យ៉ាង គ្នា​យើង​គួរ​​ស្វែង​យល់។

១. ជួយ​ដល់​​បញ្ហា​រំលាយ​អាហារ

តាមការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ស្លឹកគ្រៃ​​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ជួយ​ព្យាបាល​បញ្ហា​ទាក់ទង​នឹង​ការ​រំលាយ​អាហារ ដូច​ជា​បញ្ហា​ទល់លាមក ហើមពោះ ឬ​អាការៈ​មិន​រំលាយ​អាហារ​ ជាដើម។ ស្លឹកគ្រៃ មាន​ផ្ទុក​សារធាតុ​សំខាន់​មួយ​ហៅ​ថា citral ដែល​មាន​ប្រយោជន៍​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​។ ក្រៅ​ពីនេះ​ស្លឹក​គ្រៃ​ក៏​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម និងសាធាតុ​ប្រឆាំង​ការ​រលាក យើង​​ថាបើ​យើង​ញ៉ាំ​ស្លឹកគ្រៃ​ជា​ប្រចាំ​នឹង​មាន​ប្រ​យោជន៍​ច្រើន​ដល់​សុខ​ភាព។

២. ជួយ​បញ្ហា​ស្លេក​ស្លាំង (anemia)

តាម​ការ​ស្រាវជ្រាវ ការ​ផឹក​តែ​ធ្វើ​ពី​ស្លឹកគ្រៃ​រៀង​រាល់ថ្ងៃ ក្នុង​រយៈពេល​មួយ​ខែ​​ បាន​ជួយ​បង្កើន​កម្រិត​ haemoglobin បង្កើន​កម្រិត​កោសិកា​ឈាម​ក្រហម ក្នុង​រាងកាយ។​ គ្នា​យើង​ដឹង​ទេ​ថា​នៅ​ក្នុង​ស្លឹក​គ្រៃ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ល្អៗ​ដូច​ជា​អាស៊ីដ​ហ្វូលិក វីតាមីន​B1 ជាតិ​ដែក និង​ស័ង្កសី ជាដើម។ ដូច​នេះ​គ្នា​យើង​នៅ​ចាំអីទៀត ញ៉ាំ​តែ​ធ្វើពី​ស្លឹក​គ្រៃ​នឹង​ជួយ​កម្ចាត់​បញ្ហា​ស្លេក​ស្លាំង​បាន។

៣. ជួយ​សម្រកទម្ងន់​

កាន់តែ​ពិសេស​សម្រាប់​គ្នា​យើង ការញ៉ាំ​តែ​ធ្វើ​ពី​ស្លឹកគ្រៃនេះ ក៏​បានជួយ​ដល់​ការ​ធ្វើមេតាប៉ូលិស និង​មាន​ប្រយោជន៍​ដល់​ការ​សម្រក​ទម្ងន់​។ ក្រៅពីនេះ​តែ​ស្លឹក​គ្រៃ ក៏​បាន​ជួយ​បញ្ចេញ​ជាតិ​ទឹក​ដែល​លើស​ និង​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ ចេញ​ពី​រាង​កាយ​ដែរ។

៤. ជួយ​គ្រប់​គ្រង​សម្ពាធឈាម

ស្លឺក​គ្រៃ​មាន​ផ្ទុក​សារធាតុ​ប៉ូតាស្យូម​ច្រើន ដែលនេះ​មាន​​ប្រយោជន៍​ដល់​ការ​គ្រប់​គ្រង​សម្ពាធ​ឈាម​​របស់​យើង​។ ជាតិ​ប៉ូតា​ស្យូ​ម​ជួយ​បង្កើន​ការ​ផលិត​​​ទឹក​នោម និង​ជួយ​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ដើរ​បាន​ល្អ ដែល​ជួយ​បញ្ចុះ​​​សម្ពាធ​ឈាម​របស់​យើង និង​ជួយ​សម្អាត​​ថ្លើម​​ផង​ដែរ។

៥. ជួយ​ស្បែក​មាន​សុខ​ភាព​ល្អ​

ដូច​ជា​ភ្ញាក់​ផ្អើល​បន្តិច​ដែរ ពេល​យើង​ឮ​ថា​ស្លឹក​គ្រៃ​មាន​ប្រយោជន៍​ដល់​ស្បែក និង​សក់។ ​តាម​ពិត​ទៅ​ក្រៅពី​ប្រយោជន៍​ផ្សេងៗ​បាន​រៀប​រាប់​ខាង​លើ ស្លឹកគ្រៃ​ក៏​នៅ​ជួយ​ពង្រឹង​ដល់​ការ​ប្រ​ឆាំង​បាក់តេរី ក៏​ដូច​ជា​ការ​ប្រឆាំង​នឹង​ផ្សិត​ផង​ដែរ ដែល​នេះ​ជា​វិធី​ល្អ មួយ​ជួយ​សម្អាត​ស្បែក​របស់​យើង​។ យើង​អាច​លាយ​ប្រេង​ស្លឹកគ្រៃ​ពីរ​បី​ដំណក់ ​ចូល​ជាមួយ​ប្រេង​លាប​ស្បែក​របស់​យើង​​ផ្សេង​ទៀត រួច​​លាប​លើ​ស្បែក ដើម្បី​ជា​ប្រយោជន៍​ដល់​ស្បែក​របស់​យើង​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ផ្លែ​ ញ ​មិន​សូវ​មាន​អ្នក​ចូលចិត្ត​ពិត​មែន ​​តែ​ជា​ឱសថ​ព្យាបាល​រោគ​ដ៏​មាន​ប្រសិទ្ធភាព​

ចុចអាន៖ ការសិក្សា៖ ញ៉ាំ​ម្ទេសរាល់ថ្ងៃ ជួយ​ឲ្យ​មនុស្ស​យើងមាន​អាយុវែង

The post ភ្ញាក់​ផ្អើលមិនខាន ​បើ​ដឹងពីគុណប្រយោជន៍ស្លឹក​គ្រៃ​ចំពោះ​ស្បែក​ និងប្រព័ន្ធរំលាយអាហារ appeared first on Kampuchea Thmey Daily.

ជំនឿ​ត​ជំនាន់ រុក្ខជាតិ ០៧ មុខ ពូកែ​អាច​បណ្តេញ​សត្វ​ពស់​មិន​ឲ្យ​ចូល​ជិត
សត្វ​អាសិរពិស​ដូចជា​ពស់​ជាដើម ជា​ប្រភេទ​សត្វ​​បង្ក​ការ​ភ័យ​ខ្លាច ហើយ​ក៏​មាន​គ្រោះថ្នាក់​ដល់​ជីវិត។ ​លោក យ៉ង សាំងកុមារ អ្នក​ជំនាញ​ផ្នែក​កសិកម្ម​ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​មក​ពី​ប្រទេស​អាល្លឺម៉ង់បានបង្ហាញ​រុក្ខជាតិ​មួយ​ចំនួន​បើ​តាម​បទពិសោធន៍​របស់​លោក និង​យោងតាម​ឯកសារ​ផ្សេងៗ មាន​សក្ដានុពល​ក្នុង​ការ​បណ្តេញ ឬ​ការពារ​កុំ​ឱ្យ​សត្វ​ពស់​ចូល​មក​ជិត។

លោក​បាន​លើក​ពី​រុក្ខជាតិ​ចំនួន ០៧ ក្នុង​នោះ​មាន​៖
1. ស្លឹកគ្រៃ (Lemon grass)
2. ស្បៃរឿង (Marigold)
3. ក្រូចសើច (Kaffir Lime)
4. ប្រទាលពស់ ឬប្រទាលលំពែងនាករាជ (Snake Plant)
5. ដើមដំបងយក្ស (Cactus)
6. តាំងអោ (Wormwood)
7. ពពួកខ្ទឹមបារាំង ខ្ទឹម ស (Onion, garlic)

ក្នុង​ចំណោមរុក្ខជាតិទាំង៧ បើ​តាម​លោក​យ៉ង់ សាំង​កុមារ ស្លឹកគ្រៃ​ងាយ​ដាំដុះ អាច​ដាំ​បាន​នៅ​ជុំវិញ​ផ្ទះ។ ស្លឹកគ្រៃ​លូតលាស់​លឿន ហើយ​វា​ផ្តល់​ផលប្រយោជន៍ច្រើន​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​។

លោក​ក៏​លើ​ពី​ប្រយោជន៍​ក្រូច​សើច​មិនចាញ់​ស្លឹកគ្រៃ​ដែរ​ដែល​អាច​យក​ប្រើប្រាស់​តម្រូវការ​ប្រចាំថ្ងៃ  ប៉ុន្តែ​គ្រាន់​តែ​វា​លំបាក​ដាំ និង​មាន​ការលូតលាស់​យឺត​ជាង​ស្លឹកគ្រៃ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

The post ជំនឿ​ត​ជំនាន់ រុក្ខជាតិ ០៧ មុខ ពូកែ​អាច​បណ្តេញ​សត្វ​ពស់​មិន​ឲ្យ​ចូល​ជិត appeared first on Kampuchea Thmey Daily.