Connect with us

សុខភាព

អ្នកចូលចិត្តញ៉ាំពោតបារាំង មកមើលគុណវិបត្តិនិងគុណសម្បត្តិ ពីបន្លែពណ៌ខៀវនេះ ផ្ដល់ឲ្យរាងកាយ

បានផុស

នៅ

បើទោះបីជាពោតបារាំងជាបន្លែងាយស្រួលហូប និងមាន​ឱជារស​ឆ្ងាញ់​ពិសាយ៉ាងណាក៏ដោយ ប៉ុន្តែ​ផល​វិបាក​របស់​វា​គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​មិន​ធម្មតា។ បើសិន​យើង​​លាង​សំអាត​មិន​បាន​ស្អាត ​និង​ប្រើ​វិធី​ចម្អិន​មិន​បាន​ល្អ។

ផលវិបាក​របស់​ពោត​បារាំង

ពោត​បារាំង​អាច​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​អ្នកប្រើប្រាស់​ថ្នាំ metformin បើ​សិន​ជា​ពួកគេ​បាន​ទទួលទាន​បន្លែ​ជាតិ​ផ្អែម​នេះ​ចូល​ទៅ​ក្នុង​រាងកាយ។ ជា​ពិសេស​វា​អាច​នាំ​មក​នូវ​ភាព​ស្មុគស្មាញ​ដល់​តម្រងនោម​​ ហើយ​មាន​សារធាតុ oxalate ដែល​បង្កើន​ការ​លំបាក​ដល់​រាងកាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មួយ​ទៀត​ប្រសិន​បើ​មិន​បាន​លាង​សម្អាត​ឬ​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ​​ វា​​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នក​ដោយសារ​បាក់តេរី​នៃ​ថ្នាំ​សម្លាប់​សត្វល្អិត​ និង​សារធាតុ​គ្រោះថ្នាក់​ផ្សេង​ទៀត​ បាន​បង្ក​ឲ្យ​យើង​មាន​​ផលវិបាក​ទៅ​ថ្ងៃ​មុខ​ដូចជា​មនុស្ស​ដែល​ឧស្សាហ៍​ប្រតិកម្ម​អាឡ័កស៊ី​ជាដើម។

ផល​ប្រយោជន៍​ពោត​បារាំង​ចំពោះ​សុខភាព

បើ​ទោះ​បី​ជា​ពោត​បារាំង​មាន​គុណវិបត្តិ​ខ្លះ​ៗ​ចំពោះ​សុខភាព ​ប៉ុន្តែ​មិន​ទាំង​អស់​ឡើយ។ បន្លែ​មួយ​ប្រភេទ​នេះ​សំបូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ នៃ​ជាតិ​សរសៃ​ប្រហែល ៩% នៃ​អ្វី​ដែល​រាងកាយ​ត្រូវការ​ជា​រៀងរាល់​ថ្ងៃ។ ជា​ពិសេស​ពោត​បារាំង​មាន​កូលេស្តេរ៉ុល​ទាប​ និង​ជាតិ​កាល់ស្យូម ៨%, ម៉ង់ហ្គាណែស ៤៣%, ដែក ១០%, ស្ពាន់ ១០% និង ៤៤% នៃ​វីតាមីនK។

រួម​ជាមួយ​នឹង​សារធាតុ​ចិញ្ចឹម​ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ពី​ពោត​បារាំង​រួមមាន៖

ជំងឺ​វង្វេងស្មារតី មហារីក ជំងឺ​ភ្នែក​ឡើង​បាយ អស់កម្លាំង ជំងឺ​រលាក​សន្លាក់​ ជំងឺ​សរសៃឈាម ការ​ធ្លាក់​ចុះ​នៃ Macular ជំងឺ​ផាកឃីនសុន ស្ត្រេស អាស៊ីដ​អ៊ុយរិក។

ពោត​បារាំង​មាន​គុណសម្បត្តិ​ជា​ច្រើន ​ប៉ុន្តែ​ការ​ទទួលទាន​មិន​ត្រូវ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​ នោះ​យើង​នឹង​ជួប​​មាន​ហានិភ័យ​មួយ​ចំនួន​ដូចដែល​បាន​រៀបរាប់​ខាងលើ។ ចង​ចាំ​ថា ​អ្នក​ត្រូវ​ញ៉ាំ​វា​ក្នុង​កម្រិត​មធ្យម ​ទើប​ទទួល​បាន​​សុខភាព​ល្អ៕​

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖practicalhealt

ចុចអាន៖ត្រកួនជាបន្លែសាមញ្ញ តែបើនិយាយពីអត្ថប្រយោជន៍ចំពោះសុខភាពវិញ ច្រើនមិនគួរឲ្យជឿ

ចុចអាន៖ពពាយជ្រុងជាអន្លក់ឬអាហារបានគ្រប់មុខ និងផ្ដល់គុណប្រយោជន៍ដល់សុខភាពច្រើនអនេកថែម​ទៀត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម