សុខភាព
ស្លឹកគ្រៃមានប្រយោជន៍ចំពោះសុខភាពច្រើនអនេក និងជាឱសថបុរាណព្យាបាលរោគាតាំងពីយូរលង់
ស្លឹកគ្រៃគឺជារុក្ខជាតិដែលត្រូវបានគេស្គាល់ជាទូទៅថា ប្រើសម្រាប់ម្ហូបអាស៊ី។ រុក្ខជាតិនេះក៏អាចត្រូវបានគេប្រើជាឱសថបុរាណព្យាបាលនៅរោគាតាំងពីយូរណាស់មកហើយ។
មិនទាន់អស់ឡើយ ស្លឹកគ្រៃនៅមានអត្ថប្រយោជន៏ច្រើនទៀតដូចជា៖
១ ជាតែបន្សាបជាតិពុល

តែស្លឹកគ្រៃត្រូវបានបំពេញដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយក្នុងការបន្សាបជាតិពុលនៅក្នុងរាងកាយ។ ជាតិពុលត្រូវបានយកចេញពីរាងកាយដោយជួយឲ្យមានសុខភាពល្អជាថ្នាំបញ្ចុះទឹកនោម។
២ ការពារពុកធ្មេញ
ការសិក្សាដែលចេញផ្សាយដោយវិទ្យាស្ថានសុខភាពជាតិក្នុងឆ្នាំ ២០១២ បង្ហាញថា ស្លឹកគ្រៃបានបង្ហាញពីសមត្ថភាពប្រឆាំងនឹងមេរោគ ប្រឆាំងនឹង Streptococcus ដែលជាបាក់តេរីនៃការពុកធ្មេញ។
៣ ឆ្លងមេរោគ
លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលមហារីក Sloan Kettering បានបង្ហាញថា ស្លឹកគ្រៃមានសមត្ថភាពការពារការឆ្លងផ្សេងៗ។ ឱសថទិព្វនេះអាចកាត់បន្ថយការកើតឡើងនៃការឆ្លងមេរោគផ្សិតក្នុងចំណោមមនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។

៤ ជួយការរំលាយអាហារ
ស្លឹកគ្រៃជួយក្រពះនិងធានាថាប្រព័ន្ធរំលាយអាហារគ្មានបញ្ហា។ ផឹកតែស្លឹកគ្រៃបន្ទាប់ពីអាហារពេលល្ងាច ជួយក្រពះរបស់អ្នកក្នុងការរំលាយអាហារ។ នេះគឺជាចំណេះដឹងចាស់មួយដែលបានមកពីថ្នាំចិន។
៥ បំបាត់ការថប់បារម្ភ
ក្លិនស្លឹកគ្រៃអាចបំបាត់ការថប់បារម្ភ។ ការផឹកវាជាតែ ក៏អាចជួយឲ្យមនុស្សមានភាពស្ងប់ស្ងាត់និងសម្រាក។
៧ ធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារនិងកូឡេស្តេរ៉ុលទាប
សមត្ថភាពក្នុងការបញ្ចុះកូឡេស្តេរ៉ុលនិងការធ្វើឲ្យប្រសើរឡើងនៃការរំលាយអាហារ គឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យមួយទៀតសម្រាប់សុខភាពចំពោះស្លឹកគ្រៃដែលត្រូវបានគេសិក្សា Polyphenols ដែលបានរកឃើញនៅក្នុងស្លឹកគ្រៃ។ ទាំងនេះគឺជាមីក្រូសារជាតិដែលអាចជួយក្នុងការរំលាយអាហារនិងគ្រប់គ្រងទម្ងន់បានល្អ និងជួយកាត់បន្ថយជាតិខ្លាញ់អាក្រក់នៅក្នុងខ្លួន ជាពិសេសកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូង។
៨ បង្កើនការផលិតឈាមក្រហម
ការសិក្សាពីឆ្នាំ ២០១៥ បានធ្វើការស្រាវជ្រាវ (ស្តីពីអត្ថប្រយោជន៍ស្លឹកគ្រៃចំពោះសុខភាព) ដោយធ្វើតេស្តឈាមលើមនុស្សនិងឲ្យពួកគេផឹកតែស្លឹកគ្រៃ។ ជាលទ្ធផលបានបង្ហាញថា ការផឹកតែស្លឹកគ្រៃអាចបង្កើនការផ្តោតអារម្មណ៍ អេម៉ូក្លូប៊ីន និងកោសិកាឈាមក្រហមនៅក្នុងខ្លួន។

៩ ជំងឺលើសឈាម
ការសិក្សាមួយធ្វើឡើងលើបុរសស្ម័គ្រចិត្ត។ បុរសដែលផឹកតែស្លឹកគ្រៃនិងតែបៃតងត្រូវបានធ្វើឡើងដើម្បីសាកល្បងផលប៉ះពាល់នៃការផឹកតែរុក្ខជាតិលើសម្ពាធឈាម។ មានការធ្លាក់ចុះនៃសម្ពាធឈាមស៊ីស្តូលីក និងការកើនឡើងតិចតួចនៃសម្ពាធឈាម diastolic សម្រាប់អ្នកដែលផឹកតែស្លឹកគ្រៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖ត្រកួនជាបន្លែសាមញ្ញ តែបើនិយាយពីអត្ថប្រយោជន៍ចំពោះសុខភាពវិញ ច្រើនមិនគួរឲ្យជឿ
ចុចអាន៖អ្នកចូលចិត្តញ៉ាំពោតបារាំង មកមើលគុណវិបត្តិនិងគុណសម្បត្តិ ពីបន្លែពណ៌ខៀវនេះ ផ្ដល់ឲ្យរាងកាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


