សុខភាព
ការសិក្សា៖ ញ៉ាំម្ទេសរាល់ថ្ងៃ ជួយឲ្យមនុស្សយើងមានអាយុវែង
គ្នាយើងពិតជាដឹងហើយថាដើម្បីរស់នៅបានយូរ ប្រកបដោយសុខភាពល្អ យើងត្រូវហាត់ប្រាណ មានរបបអាហារត្រឹមត្រូវ និងគេងបានគ្រប់គ្រាន់ផងដែរ។ តែគ្នាយើងដឹងទេមានការសិក្សាមួយលើកឡើងថាការញ៉ាំម្ទេសរាល់ថ្ងៃអាចជួយឲ្យយើងមានអាយុវែងដែរ?

ស្ដាប់ទៅដូចជាប្លែកបន្តិចមែនទេ? បើតាមការស្រាវជ្រាវរបស់សមាគមសុខភាពបេះដូងសហរដ្ឋអាមេរិក(AHA) បានរកឃើញថាការញ៉ាំម្ទេសរាល់ថ្ងៃអាចជួយឲ្យមនុស្សយើងមានអាយុវែង។ ការលើកឡើងបែបនេះ ដោយហេតុថា ម្ទេសជាផ្លែឈើមួយប្រភេទមានផ្ទុកទៅដោយសារធាតុប្រឆាំងការរលាក សារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងមហារីក និងមានសារធាតុជួយគ្រប់គ្រងជាតិគ្លុយកូសក្នុងឈាមផងដែរ។ ដោយសារកត្តាទាំងនេះហើយ បានជាការសិក្សា អះអាងថាម្ទេសបានដើរតួរយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យរបស់មនុស្សយើងស្លាប់ដោយសារជំងឺបេះដូង និងជំងឺមហារីក។
ការសិក្សានេះបានសិក្សាលើប្រវត្តិសុខភាពរបស់មនុស្សជាង៥សែន៧ម៉ឺននាក់ មកពីអ៊ីតាលី ចិន សហរដ្ឋអាមេរិក និងអ៊ឺរ៉ង់។ ការសិក្សារកឃើញថាអ្នកដែលញ៉ាំម្ទេសរាល់ថ្ងៃ មានចំនួន២៦ភាគរយកាត់បន្ថយហានិភ័យស្លាប់ដោយជំងឺបេះដូង ហើយ២៣ភាគរយទៀតកាត់បន្ថយហានិភ័យស្លាប់ដោយជំងឺមហារីក និងមាន២៥ភាគរយផ្សេងទៀតកាត់បន្ថយហានិភ័យស្លាប់ដោយជំងឺផ្សេងៗទៀត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សម្រាប់អ្នកចូលចិត្តហឹរ កុំថាអត់ដឹង ខ្ញី ជួយអីខ្លះ
ចុចអាន៖ ញ៉ាំហឹរក្រោយចាក់វ៉ាក់សាំង សរីរាង្គមិនងាយបង្កើតអង់ទីគ័រប្រឆាំងនឹងវីរុសកូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


