ព័ត៌មានជាតិ
កសិករដាំស្លឹកគ្រៃលក្ខណៈគ្រួសារ ក៏អាចទ្រទ្រង់ជីវភាពបានមួយកម្រិត
មិនថាបន្លែបង្ការ ឬដំណាំអ្វីនោះឡើយឱ្យតែប្រជាកសិករយកចិត្តទុកដាក់ដាំដំណាំទាំងនោះ ទោះជាប្រភេទដំណាំថោកក្តី ថ្លៃក្តី ក៏វាតែងតែផ្ដល់អត្ថប្រយោជន៍មកឲ្យយើងវិញជាមិនខាន តាមរយៈការលក់ដូរនៅពេលដែលវាហុចផល។

យ៉ាងណាមិញលោក សឿន ចំរើន ជាកសិកររស់នៅតាមបណ្ដោយផ្លូវហាយវ៉េ ស្ថិតក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលលោកបានដាំដំណាំរួមផ្សំពិសេសគឺដើមស្លឹកគ្រៃ ដែលលោកបានដាំយ៉ាងច្រើននៅលើដីរបស់លោកផ្ទាល់ ដោយលោកគិតថាបើទោះបីជាស្លឹកគ្រៃជាប្រភេទដំណាំមិនសូវបានថ្លៃក៏ពិតមែន ប៉ុន្តែសម្រាប់ទីផ្សារគឺប្រជាពលរដ្ឋត្រូវការប្រើប្រាស់វាជាអចិន្ត្រៃយ៍ ហើយក៏វាមានទីផ្សារល្អផងដែរ។

លោកបានបន្ថែមថា ប្រភេទដំណាំស្លឹកគ្រៃនេះ គឺងាយស្រួលដាំជាទីបំផុត ដោយគ្រាន់តែជ្រោយដីហើយដោតដាំមួយដើមៗ នោះវានឹងលូតលាស់ហើយបែកគុម្ព ពេញដីតែម្ដង លុះពេលដែលវាបែកគុម្ពល្អហើយ ក៏មានឈ្មួញមកទិញដល់ចំការតែម្ដង ដែលប្រភេទដំណាំស្លឹកគ្រៃនេះភាគច្រើនគេកាត់ពីគល់ឡើងមកលើប្រមាណ ៤តឹក ដោយកាត់ស្លឹកចោលហើយគេគិតជាគីឡូក្រាម ដោយកាលពីមុនគេចងជាបាច់លក់ប៉ុន្តែមកដល់ពេលនេះគេថ្លឹងវិញម្ដង ដោយតម្លៃដែលលោកលក់នៅក្នុងចំការបានចន្លោះពី ៧០០ ទៅ ១.០០០ រៀលក្នុងមួយគីឡូក្រាម ដូច្នេះលោកអាចរកប្រាក់ចំណូលបានសម្រាប់ទ្រទ្រង់ជីវភាពពីការលក់ដើមស្លឹកគ្រៃនេះមួយផ្នែកដែរ។

អាជីវករម្នាក់ដែលជាអ្នកលក់បន្លែពិសេសគឺលក់ស្លឹកគ្រៃ និងគ្រឿងកិននៅផ្សារបឹងឈូកកណ្ដាល ក្រុងបាត់ដំបង បានបញ្ជាក់ថា សព្វថ្ងៃសម្រាប់ស្លឹកគ្រៃដែលគាត់លើកយកមកលក់ គឺក្នុងមួយគីឡូក្រាមតម្លៃ ២.០០០ រៀល នៅក្នុងតម្លៃនេះគឺសម្បូរអ្នកទិញយកទៅប្រើប្រាស់ ហើយគាត់ក៏មិនលក់ត្រឹមតែស្លឹកគ្រៃប៉ុណ្ណោះទេ ដោយថែមទាំងមានម៉ាស៊ីនកិនគ្រឿង (គ្រឿងបុក) ថែមទៀតផងហើយគ្រឿងដែលកិនរួចស្រេចនេះក្នុងមួយគីឡូក្រាមលក់បានតម្លៃ ៥.០០០ រៀល ដែលប្រជាពលរដ្ឋខ្លះគាត់ត្រូវការស្លទៅតាមមុខម្ហូបផ្សេងៗ គឺគាត់អាចទិញគ្រឿងកិនស្រាប់ យកទៅស្លរតែម្ដង ព្រោះគ្រឿងកិននេះខ្មែរយើងមានតម្រូវការច្រើនយ៉ាងសម្រាប់ប្រើប្រាស់ ដោយឡែកដើមស្លឹកគ្រៃ ក៏មានអ្នកត្រូវការទិញច្រើនដែរ ពិសេសគឺលក់មិនដែលសល់នោះឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


