បច្ចេកវិទ្យា
តើការធ្វើជា Hacker ជាវិជ្ជាជីវៈ ឬជាឧក្រិដ្ឋកម្ម?
បើអ្នកណាម្នាក់ជា Hacker ដែលមានសីលធម៌ គឺជាអ្នកជំនាញខាងសន្តិសុខអ៊ិនធើណែត។ ពួកគេជាក្រុមមនុស្សដែលមានសមត្ថភាពក្នុងការបង្កើតប្រព័ន្ធសុវត្ថិភាព ធ្វើតេស្តលើបណ្ដាញកុំព្យូទ័រ រុករកប្រឆាំងរាល់សកម្មភាពព្យាយាមលួចចូលក្នុងបណ្តាញ ដើម្បីទទួលបានព័ត៌មានដោយគ្មានការអនុញ្ញាត។
ភាពទន់ខ្សោយនៅក្នុងប្រព័ន្ធសន្តិសុខអ៊ីនធឺណិតត្រូវការ Hacker ដែលមានក្រមសីលធម៌ធានាដល់ប្រព័ន្ធកុំព្យូទ័រដែលពួកគេធ្វើការជាមួយ ថាមានសុវត្ថិភាព មិនអាចលុកចូលបានដោយគ្មានការអនុញ្ញាត។
ពួកគេត្រូវដឹងអំពីកម្មវិធី និងផ្នែករឹងថ្មីៗទំនើបៗ ដែលអាចធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពកុំព្យូទ័រ ចាប់តាំងពីពួកគេដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់តម្រូវការសុវត្ថិភាពរបស់និយោជិកឬអតិថិជនរបស់ពួកគេ។
Hacker មានតួនាទីបង្កើតរបាយការណ៍ពីការប៉ុនប៉ងនិងការសន្និដ្ឋានឈានដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងលើប្រព័ន្ធសន្តិសុខអនឡាញ។

សញ្ញាប័ត្របរិញ្ញាបត្រនិងវិញ្ញាបនប័ត្រដែលជាតម្រូវការ
ជំនាញវិភាគនិងទំនាក់ទំនងអនឡាញ ជំនាញជំនាញដោះស្រាយបញ្ហាសន្តិសុខបណ្ដាញ ប្រាក់ខែនៅអាមេរិក និង សិង្ហបុរី ជប៉ុន ចិន ឥណ្ឌា ប្រមាណ៤០០០០ទៅ ៨៥,០០០ ដុល្លារក្នុងមួយឆ្នាំ (២០២០)
ការអប់រំចាំបាច់
ដើម្បីក្លាយជាអ្នក hacker ដែលមានក្រមសីលធម៌ ចាំបាច់ត្រូវមានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ មានបទពិសោធសរសេរកម្មវិធីកុំព្យូទ័រ និងស៊ាំជាមួយភាសាសរសេរភាសាកម្មវិធីផ្សេងៗគ្នាច្រើនមុខមិនថា Java HTMl។ល។។ ជារឿងធម្មតាសម្រាប់និយោជកដែលតម្រូវឲ្យពួក Hacker គេជួលបង្ហាញ វិញ្ញាបនប័ត្រក្រមសីលធម៌ Hacker (CEH) និងវិញ្ញាបនប័ត្រដែលមានការទទួលស្គាល់ផ្សេងទៀតដូចជា CompTIA ដែលទទួលស្គាល់ថាពួកគេជាអ្នកជំនាញខាងសន្តិសុខអ៊ីនធឺណិត។
ជំនាញពិសេសដែលត្រូវការ
Hacker ចាំបាច់ត្រូវមានជំនាញវិភាគខ្លាំង ពីព្រោះការងាររបស់ពួកគេពាក់ព័ន្ធនឹងការពិនិត្យឡើងវិញនូវទិន្នន័យជាច្រើន ដើម្បីកំណត់បញ្ហាដែលអាចកើតមានជាមួយសុវត្ថិភាពបណ្តាញកុំព្យូទ័រ។
ការងាររបស់ពួកគេអាចរួមមានការពិគ្រោះយោបល់ជាមួយអតិថិជន ពន្យល់ពីការរកឃើញទៅកាន់អ្នកគ្រប់គ្រងឬអតិថិជន និងសហការជាមួយអ្នកជំនាញផ្សេងទៀតដែលពាក់ព័ន្ធនឹងសន្តិសុខព័ត៌មាន។ ដូច្នេះពួកគេចាំបាច់ត្រូវមានជំនាញសេវាកម្មអតិថិជនល្អ និងជំនាញនិយាយរឹងមាំដូច្នេះពួកគេអាចពន្យល់លទ្ធផលប្រកបដោយប្រសិទ្ធភាព។
ជំនាញដោះស្រាយបញ្ហានិងការយកចិត្តទុកដាក់លើចំណុចលម្អិត មានភាពហ្មត់ចត់ក្នុងការបង្កើតយុទ្ធសាស្ត្រថ្មីៗ កំណត់បញ្ហាជាមួយប្រព័ន្ធសន្តិសុខដែលពួកគេធ្វើការ។
ចក្ខុវិស័យអាជីពនិងប្រាក់ខែ
គិតត្រឹមខែឧសភាឆ្នាំ ២០២០ PayScale.com បានរាយការណ៍ថាពួក Hacker ដែលមានក្រមសីលធម៌រកបានប្រាក់ចំណូលជាមធ្យម ៨៥,០០០ ដុល្លារក្នុងមួយឆ្នាំ។ ការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិក (BLS) បង្ហាញថា អ្នកវិភាគសន្តិសុខព័ត៌មានដែលរួមបញ្ចូលទាំងពួក Hacker ដែលមានក្រមសីលធម៌អាចរំពឹងថានឹងមានការងារកើនឡើង ៣២% ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៨។ នេះគឺខ្ពស់ជាងអត្រាកំណើនការងារមធ្យមថ្នាក់ជាតិសម្រាប់រយៈពេលដូចគ្នា ដែលជា ៥% ។
អាជីពដែលទាក់ទង
ពួក Hacker ដែលមានសីលធម៌ចំណាយពេលភាគច្រើនរបស់ពួកគេធ្វើការលើកុំព្យូទ័រហើយត្រូវតែមានសមត្ថភាពសរសេរកូដសរសេរកម្មវិធីកុំព្យូទ័រ។ អ្នកដែលចាប់អារម្មណ៍លើអាជីពនេះប្រហែលជាចាប់អារម្មណ៍នឹងអាជីពផ្សេងទៀតដែលជាប់ទាក់ទងនៅទីនេះដែលពាក់ព័ន្ធនឹងការសរសេរលេខកូដកុំព្យូទ័រ ការពារទិន្នន័យដែលផ្ទុកនៅក្នុងបណ្តាញកុំព្យូទ័រនិងបង្កើតបណ្តាញកុំព្យូទ័រដែលមានសុវត្ថិភាព៕
ប្រែសម្រួល៖ សុភា
ប្រភព៖ PayScale.com
ចុចអាន៖អាថ៌កំបាំងនៃជោគជ័យលោកស្រី ZHANG YIN ម្នាក់ក្នុងបញ្ជីនៃអ្នកមានបំផុតនៅលើពិភពលោក
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


