បច្ចេកវិទ្យា
ថេបប្លេត Galaxy Tab A7 Lite ដែលល្បី មានរាងស្អាត និងតម្លៃពិសេសឥឡូវនេះបានដាក់លក់ផ្លូវការហើយ…!!
គិតទៅអតិថិជនរបស់សាមសុង ឥឡូវនេះ គឺពិតជាឆ្លាតវៃខ្លាំងណាស់ និងដឹងច្បាស់ពីផលិតផលដែលផ្តល់នូវភាពអស្ចារ្យ និងភាពងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ…! ចាប់ពីថ្ងៃដែលក្រុមហ៊ុន សាមសុង ប្រកាសឱ្យធ្វើការកុម្ម៉ង់ទិញកាលពីដើមខែ មិថុនា ឆ្នាំ 2021 ថ្មីៗកន្លងទៅនេះចំនួនអតិថិជនដ៏ច្រើនលើសលុបហួសពីការស្មានបានធ្វើការកុម្ម៉ង់ទិញទុកមុន…ដែលជោគជ័យនេះទើបធ្វើក្រុមហ៊ុន សាមសុង ប្រញាប់ប្រញាល់ដាក់លក់ជូនលើទីផ្សារដើម្បីឱ្យទាន់តម្រូវការរបស់អតិថិជនទាំងអស់ឱ្យទាន់ពេលវេលា!
សូមបញ្ជាក់ថា ថេបប្លេត Galaxy Tab A7 Lite ដែលក្រុមហ៊ុន សាមសុង ដាក់លក់ជូនអតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជាពេលនេះគឺជាថេបប្លេតមួយក្នុងចំណោមថេបប្លេតរបស់ សាមសុង ដែលត្រូវបានផលិតឡើងយ៉ាងពិសេស និងល្អបំផុតសម្រាប់អតិថិជនទាំងអស់…! ជាពិសេសម្រាប់ក្រុមគ្រួសារដែលមានកូនៗត្រូវសិក្សាតាមរយៈអនឡាញ (Online class), ការបំពេញការងារពីចម្ងាយ (Working From Home), និងការប្រជុំពីចម្ងាយ (Tele-con-call) ជាដើម…! ពិសេសជាងនេះទៀតក្នុងពេលចេញលក់នេះផងដែរ រាល់អតិថិជនដែលជាវ Galaxy Tab A7 Lite នឹងទទួលបាន ស៊ីមកាត Smart មួយដែលមាន Free data រហូតដល់ 12 សប្តាហ៍ផងដែរ។
ថេបប្លេត Galaxy Tab A7 Lite ត្រូវបានបង្កើតឡើងមកជាមួយនឹងកំពូលថាមពលថ្មធំរហូតដល់ទៅ 5,100 mAh ដែលអនុញ្ញាតឱ្យកូនៗ និងលោកអ្នកបំពេញការងារបានដោយរលូនដោយពុំចាំបាច់បារម្ភខ្លាចអស់ថ្មពាក់កណ្តាលទីប៉ះពាល់ដល់ការរៀនសូត្រ, ការប្រឡង, ឬការងាររបស់លោកអ្នកឡើយ! ហើយអ្វីដែលពិសេសក្រៅពីការសិក្សា ឬបំពេញការងារ Galaxy Tab A7 Lite ដែលមានរាងស្តើង អេក្រង់ធំដល់ទៅ 8.7”… ភ្លឺច្បាស់ត្រជាក់ភ្នែកនេះអាចឱ្យលោកអ្នករីករាយជាមួយនឹងការកម្សាន្តបានយ៉ាងយូរ និងពេញភ្នែកបន្ថែមទៀត…! Galaxy Tab A7 Lite ក៏បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 15W AFC ជាមួយរន្ធ USB ប្រភេទ C ថែមទៀតផង!
ក្រៅពីថាមពលថ្មធំហើយ…ថេបប្លេត Galaxy Tab A7 Lite ក៏បំពាកទំហំផ្ទុកធំផងដែរ…ដែលសម្រាប់ប្រភេទដាក់ស៊ីមមានទំហំ 64 GB ខណៈដែលប្រភេទប្រើ Wifi មានទំហំ 32 GB និងអាចបន្ថែមមេម៉ូរីក្រៅបានរហូតដល់ 1 TB ឯណោះ…! ដូច្នេះលោកអ្នកមិនបាច់បារម្ភថាអស់ទំហំផ្ទុក ឬ Space ដែលរំខានដល់ល្បឿនដំណើរការរបស់ម៉ាស៊ីនឡើយ…!
សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab A7 Lite ដែលនឹងដាក់លក់ជូនក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខនេះគឺមាន 2 ប្រភេទដូចជា៖ ប្រភេទប្រើ Wifi (Tab A7 Lite Wifi) ដែលមានតម្លៃ 179 ដុល្លារ និងប្រភេទដាក់ស៊ីមកាតបាន (Tab A7 Lite LTE) ដែលមានតម្លៃ 229 ដុល្លារ ជាមួយនឹងជម្រើស 2 ពណ៌៖ ពណ៌ទឹកប្រាក់ (ស៊ុមអេក្រង់ពណ៌ស) និងពណ៌ប្រផេះ (ស៊ុមអេក្រង់ពណ៌ខ្មៅ)…!
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៧ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ