បច្ចេកវិទ្យា
Samsung ចំណាយ ២៣០ ពាន់លានដុល្លារ សង់កន្លែងផលិតបន្ទះឈីបធំជាងគេក្នុងពិភពលោក
ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងវិនិយោគក្នុងទំហំទឹកប្រាក់ ២៣០ ពាន់លានដុល្លារដើម្បីសាងសង់មជ្ឈមណ្ឌលផលិតបន្ទះឈីបធំជាងគេនៅលើពិភពលោកក្នុងប្រទេសកូរ៉េខាងត្បូង ។

ផែនការសាងសង់នេះ បានបញ្ជាក់ដោយប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃពុធ និងបញ្ជាក់ដោយក្រុមហ៊ុនអេឡិចត្រូនិកយក្ស Samsung រួចរាល់ជាស្រេច ។
ប្រធានាធិបតីកូរ៉េខាងត្បូងនិយាយថា នឹងសាងសង់រោងចក្រផលិតឧបករណ៍បន្ទះឈីប semiconductor ដ៏ធំនៅខេត្ត Gyeonggi ហើយនឹងពង្រីកការផលិតនេះឲ្យកាន់តែធំជាងគេលើពិភពលោក ជាមួយនឹងរោងចក្រផលិតដែលមានស្រាប់ ។ ទន្ទឹមនឹងនោះ ការវិនិយោគសរុប នឹងត្រូវបញ្ចប់ក្នុងរយៈពេលប្រហែល ២០ ឆ្នាំ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Samsung កំពុងឈានមុខបន្ថែមទៀតក្នុងតួនាទីជាអ្នកផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិក ជាពិសេសគឺបន្ទះឈីប ខណៈដែលក្រុមហ៊ុនផលិតនៅជុំវិញពិភពលោកកំពុងតែមានកង្វះខាត ។
យោងតាមក្រុមហ៊ុនបានឲ្យដឹងថា ការផលិតបន្ទះឈីបនេះ គឹដើរតួនាទីដ៏សំខាន់សម្រាប់ស្វែងរកចំណូល ហើយក្រុមហ៊ុននឹងបន្តផ្តោតសំខាន់លើគម្រោងនេះបន្ថែមទៀត ។

ចំពោះទីតាំងផលិតមីក្រូឈីបទំនើបៗភាគច្រើនរបស់ពិភពលោកត្រូវបានផលិតតែ ២ កន្លែងប៉ុណ្ណោះ គឺតៃវ៉ាន់ និងកូរ៉េខាងត្បូង ខណៈឧស្សាហកម្មរបស់តៃវ៉ាន់ មានទំហំធំ និងមានឥទ្ធិពលជាងបំផុត ។
គួរឲ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការផលិតបន្ទះឈីបដ៏សំខាន់ប្រទេសទាំងពីរនេះ បានបង្កឲ្យមានការព្រួយបារម្ភអំពីស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់សកល ជាពិសេសដោយសារតែកូរ៉េខាងត្បូង និងតៃវ៉ាន់ត្រូវបានគំរាមកំហែងផ្នែកយោធាដោយអ្នកជិតខាងខ្លួន គឺកូរ៉េខាងជើង និងចិន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ CNN
ចុចអាន ៖ ជប៉ុន បើកខ្សែទូរស័ព្ទបន្ទាន់ភ្ជាប់ជាមួយប្រទេសអាស៊ាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ មុន
តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
ស្វែងយល់ មកដល់ពេលនេះមានផ្លូវស្ពានណាខ្លះកំពុងសាងសង់ និងគ្រោងបញ្ចប់?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ប្រវត្តិសង្ខេបរបស់ព្រះរាជដំណាក់ នៅក្រុងសៀមរាប
-
ជីវិតកម្សាន្ដ២ ថ្ងៃ មុន
តារាសម្ដែងសិង្ហបុរី ទម្លាយថា មានវិញ្ញាណខ្មោចតាមដល់ផ្ទះ ក្រោយថតភាពយន្តនៅកម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ឃ្លិប ២០ ឆ្នាំមុន ទស្សនិកជនស្ទើរមិនជឿថា ជាតារាស្រី ៣ ដួងកំពុងល្បីល្បាញសព្វថ្ងៃនេះ
-
កីឡា១ សប្តាហ៍ មុន
បីស្រ្ដីប្រហែល២ម៉ោងស្ពឹកដៃ តែ ព្រំ សំណាង តស៊ូដល់៨ម៉ោងបានរថយន្ត១គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
Yaya បង្អួតប៊ីគីនីឆ្លុះសាច់ពណ៌ខ្មៅ លើកោះ ម៉ាល់ឌីវ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
ទស្សនិកជនសរសើរគំនិត Mai Davika ក្រោយច្នៃឈុតដូចស្លឹកចេក ក្នុងកម្មវិធីប្រេនលំដាប់