ព័ត៌មានអន្ដរជាតិ
ជប៉ុន បើកខ្សែទូរស័ព្ទបន្ទាន់ភ្ជាប់ជាមួយប្រទេសអាស៊ាន
ជប៉ុនបានប្រកាសបើកខ្សែទូរស័ព្ទទាន់ហេតុការណ៍ផ្នែកការពារជាតិ ភ្ជាប់ជាមួយសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន ។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Ino Toshiro បានប្រកាសពីការតភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់នេះ នៅក្នុងកិច្ចប្រជុំថ្នាក់អនុរដ្ឋមន្ត្រីជាមួយសមភាគីអាស៊ាន និងជាកិច្ចប្រជុំទល់មុខគ្នាជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ ។
លោក Ino បាននិយាយថា ជប៉ុនចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រជាជាតិអាស៊ាន ជាពិសេសវិធានការនេះ នឹងជួយសម្រួលដល់ទំនាក់ទំនងរវាងប្រទេសជប៉ុន និងសមាជិកអាស៊ានផងដែរ ។

ទន្ទឹមនោះ ក្រសួងការពារជាតិជប៉ុនក៏បាននិយាយដែរថា ជប៉ុននឹងប្រើប្រាស់បណ្តាញទូរស័ព្ទទាន់ហេតុការណ៍ដើម្បីពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន នៅពេលដែលប្រទេសចិនបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ។
គួរបញ្ជាក់ថា ជប៉ុនជាប្រទេសមិនមែនសមាជិកអាស៊ានដំបូងគេ ដែលបានបើកដំណើរការបណ្ដាញទូរស័ព្ទបន្ទាន់ជាមួយក្រុមប្រទេសដែលសមាជិកទាំង ១០ នេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


