បច្ចេកវិទ្យា
លោក បៃដិន ថា បច្ចេកវិទ្យា AI អាចគ្រោះថ្នាក់ដល់សង្គមជាតិ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា បច្ចេកវិទ្យា AI នឹងអាចផ្តល់គ្រោះថ្នាក់ប៉ះពាល់ដល់សង្គម ដែលតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងអស់ ត្រូវតែទទួលខុសត្រូវចំពោះផលិតផលរបស់ខ្លួន មុនដាក់ដំណើរការ ។

នៅក្នុងកិច្ចប្រជុំជាមួយទីប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកាលពីពេលថ្មីៗនេះ លោកប្រធានាធិបតីថ្លែងថា បច្ចេកវិទ្យា AI គឺវាជួយបម្រើប្រយោជន៍ដោះស្រាយបញ្ហាប្រឈមនានាដូចជា ជំងឺ និងការប្រែប្រួលអាកាសធាតុ ប៉ុន្តែអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា ក៏នឹងត្រូវដោះស្រាយហានិភ័យដែលអាចកើតមានចំពោះសង្គម សេដ្ឋកិច្ច និង ដល់សន្តិសុខជាតិផងដែរ ។
ការកត់សម្គាល់របស់លោក បៃដិន បានកើតមានឡើង ចំពេលមានការជជែកដេញដោលកាន់តែខ្លាំងឡើងអំពីវិធីគ្រប់គ្រងបច្ចេកវិទ្យា AI ដោយមតិភាគច្រើនអំពាវនាវឲ្យផ្អាកការអភិវឌ្ឍន៍បច្ចេកវិទ្យាមួយនេះ រហូតដល់មានឧបករណ៍ការពារអាចត្រូវបានដាក់ឲ្យដំណើរការ ។

ស្របពេលជាមួយគ្នានេះ នៅក្នុងលិខិតមួយដែលបានចេញផ្សាយកាលពីខែមុន មេដឹកនាំបច្ចេកវិទ្យាមួយចំនួនរួមទាំងស្ថាបនិក Tesla លោក Elon Musk និងសហស្ថាបនិក Apple លោក Steve Wozniak ក៏បានអំពាវនាវឲ្យមានការផ្អាកដាក់ប្រើប្រាស់បច្ចេកវិទ្យា AI ផងដែរ ដោយសារតែមានគ្រោះថ្នាក់់ខ្ពស់ចំពោះមនុស្សជាតិ ។
ដោយឡែក នាពេលថ្មីៗនេះបច្ចេកវិទ្យា ChatGPT ដែលបង្កើតដោយប្រព័ន្ធ Open AI កំពុងធ្វើឲ្យសង្គមព្រួយបារម្ភយ៉ាងខ្លាំង ដោយវាមានសមត្ថភាពខ្ពស់លើសពីការរំពឹងទុក ខណៈអ៊ីតាលីកាលពីសប្តាហ៍មុន បានក្លាយជាប្រទេសលោកខាងលិចដំបូងគេ ហាមមិនឲ្យប្រើបច្ចេកវិទ្យា ChatGPT នេះ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព៖ Al Jazeera
ចុចអាន ៖ ដឹងទេ ប្រទេសណាចូលសមាជិក អង្គការណាតូ ចុងក្រោយបង្អស់ មុនហ្វាំងឡង់?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


