ព័ត៌មានអន្ដរជាតិ
ដឹងទេ ប្រទេសណាចូលសមាជិក អង្គការណាតូ ចុងក្រោយបង្អស់ មុនហ្វាំងឡង់?
បន្ទាប់ពីហ្វាំងឡង់បានក្លាយជាសមាជិកផ្លូវការរបស់អង្គការសន្និសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ធ្វើឲ្យអង្គការមួយនេះកើនសមាជិកឡើងដល់ ៣១ ប្រទេស ។

មុនពេលដែលប្រទេសហ្វាំងឡង់ចូលជាសមាជិកផ្លូវការ, អង្គការណាតូមានសមាជិកសរុបតែ ៣០ ប៉ុណ្ណោះ ហើយសមាជិកចុងក្រោយគេនោះគឺ សាធារណរដ្ឋម៉ាសេដូនីខាងជើង (Republic of North Macedonia) ដែលបានចូលរួមជាមួយគ្រួសារសម្ព័ន្ធភាពយោធាមួយនេះនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០ ។
ទន្ទឹមនោះ ការឯកភាព ក៏ដូចជាកិច្ចព្រមព្រៀងគ្នាផ្ដល់សច្ចាប័នឲ្យម៉ាសេដូនីខាងជើង ចូលរួមក្នុងអង្គការណាតូបានកើតមានឡើង បន្ទាប់ពីប្រជាជាតិដែលមានពលរដ្ឋ ១ ពាន់លាននាក់មួយនេះ បញ្ចប់ការដោះស្រាយជម្លោះជាមួយប្រទេសជិតខាង ដែលធ្វើឲ្យប្រទេសក្រិក យល់ព្រមទម្លាក់ការជំទាស់ទាំងអស់សម្រាប់ការចូលជាសមាជិក ។

ដោយឡែក ចំពោះការចូលជាសមាជិកអង្គការណាតូរបស់ហ្វាំងឡង់កាលពីពេលថ្មីៗនេះវិញ គឺព្រោះតែប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំមុន ហើយវាអាចសម្រេចទៅបាន ក៏ដោយសារតែប្រទេសតួកគីបានផ្ដល់សច្ចាប័នជាផ្លូវការទៅឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ខណៈប្រមុខអង្គការណាតូលោក Jens Stoltenberg បានអះអាងថា វានឹងធ្វើឲ្យហ្វាំងឡង់មានសុវត្ថិភាព ជាពិសេសសម្ព័ន្ធភាពមួយនេះកាន់តែរឹងមាំផងដែរ ។
គួរបញ្ជាក់ថា ក្រោយពីហ្វាំងឡង់ក្លាយជាសមាជិកថ្មីទី ៣១ របស់អង្គការណាតូរួចហើយ ប្រទេសស៊ុយអែតក៏អាចនឹងចូលរួមជាមួយអង្គការដែលមានបងធំជាអាមេរិក និងអង់គ្លេសនៅប៉ុន្មានខែខាងមុខផងដែរ បន្ទាប់ពីប្រទេសមួយនេះបានដាក់ពាក្យចូលជាសមាជិកក្នុងពេលតែមួយជាមួយហ្វាំងឡង់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NATO
ចុចអាន ៖ ហ្វាំងឡង់ ធ្វើឲ្យមាត់ទ្វារព្រំដែន ណាតូ និងរុស្ស៊ី កាន់តែរីកធំទ្វេដង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


