Connect with us

ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៣ ផ្ដាច់ជីវិតមនុស្សពីរនាក់កាលពីយប់មិញ

បានផុស

នៅ

បុរស២នាក់ស្លៀកពាក់ឯកសណ្ឋានជាសន្តិសុខបានជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តដឹកអ្នកដំណេីរបុក និងកិនស្លាប់ភ្លាមៗ​ កាលពីវេលាម៉ោង៧​យប់​ ថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ នៅលើផ្លូវជាតិលេខ៣ ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរស២នាក់ជិះម៉ូតូហុងដា​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1LC-2346​ ឌុបគ្នាធ្វេីដំណេីរឆ្លងផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីកេីតទៅលិចបំណងឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែភ្លាមនោះស្រាប់តែមានរថយន្តដឹកអ្នកដំណេីរពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3G -5590 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូងក៏ជ្រុលទៅបុក និងកិនបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ទាំងពីរនាក់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម