ចរាចរណ៍
បុរសម្នាក់ស្លាប់ ខណៈរថយន្តបែកកង់ ធ្លាក់ចូលប្រឡាយផ្ទុះធុងហ្គាស
បុរសអ្នកបើកបររថយន្តម្នាក់បានស្លាប់ ខណៈពេលដែលរថយន្តកាមរីគូទស្វិតមួយគ្រឿង បានផ្ទុះកង់មុខហើយរ៉េចង្កូតធ្លាក់ផ្លូវចូលប្រឡាយ បណ្ដាលឲ្យផ្ទុះធុងហ្គាសឆេះរថយន្ត។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៨ និង ៥០ នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
តាមអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ បានឲ្យដឹងថា ជនរងគ្រោះជាអ្នកបើកបររថយន្តខាងលើនេះ មានឈ្មោះ ជា វ៉ាន់ ដេត អាយុ២៩ឆ្នាំ មានទីលំនៅភូមិស្ទឹងថ្មី ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ដោយមុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តម៉ាកកាមរីគូទស្វិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2B. 9148 ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បានបែកកង់មុខ រេចង្កូតធ្លាក់ប្រឡាយបណ្ដាលឲ្យផ្ទុះធុងហ្គាសឆេះស្លាប់នៅក្នុងរថយន្ដតែម្ដង។



នៅក្នុងហេតុការណ៍គ្រោះថ្នាក់ខាង លើសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ និងបានស្ទូចយករថយន្តយកទៅរក្សាទុក។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅក្នុងលំនៅឋាន៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS



