ព័ត៌មានអន្ដរជាតិ
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃចូលឆ្នាំថ្មីនៅ ថៃ ឆក់យកជីវិតមនុស្សជិត ២០០ នាក់
បើយោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសថៃបានឲ្យដឹងថា ក្នុងរយៈពេល ៥ ថ្ងៃដំបូងនៃការធ្វើដំណើរ អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីថៃ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សចំនួន ១៩៧ នាក់ និង ១,៧៧៥ នាក់ផ្សេងទៀតបានរបួស ។

លោក Chotenarin Kerdsom អនុរដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃបានថ្លែងកាលពីថ្ងៃអាទិត្យថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១,៧៤៤ លើកនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៦ ខែមេសា ខណៈមូលហេតុចម្បងនៃគ្រោះថ្នាក់នេះ គឺអ្នកបើកបរមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពប្រហែល ៩២ ភាគរយ បន្ទាប់មកមិនពាក់មួកសុវត្ថិភាព ៣២ ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង ១១ ភាគរយ និងករណីបើកបរលើសល្បឿនកំណត់មាន ៣៥.៣៧ ភាគរយ ។
ក្នុងអំឡុងពេលនោះដែរ គ្រោះថ្នាក់ច្រើនជាងគេចំនួន ៥៩ លើកបានកើតឡើងនៅក្នុងខេត្ត Nan ភាគខាងជើង ខណៈចំនួនអ្នកស្លាប់ខ្ពស់បំផុតនោះគឺ ១៥ នាក់ត្រូវបានកត់ត្រានៅក្នុងទីក្រុងបាងកក ។ លោក Chotenarin បានបន្តថា ចំនួនអ្នករងរបួសច្រើនជាងគេក្នុងគ្រោះថ្នាក់ចរាចរណ៍ក៏ត្រូវបានគេរាយការណ៍ នៅខេត្ត Nan ផងដែរ គឺមានចំនួន ៥៩ នាក់ ។

ជាមួយគ្នានេះ ជំនួយការអគ្គស្នងការនគរបាលជាតិថៃ លោក Prachuap Wongsuk បាននិយាយថា ចំនួននៃគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល ៥ ថ្ងៃដំបូងនេះ បានកើនឡើង ១៧.២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែបានធ្លាក់ចុះ ១២.៥៨ ភាគរយពីមធ្យមភាគក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ។
ទន្ទឹមនោះ ចំនួនអ្នករងរបួសបានកើនឡើង ១៩.៧០ ភាគរយ បើធៀបនឹងឆ្នាំមុន ប៉ុន្តែបានធ្លាក់ចុះ ១៣.៥៣ ភាគរយ ពីមធ្យមភាគ ៣ ឆ្នាំចុងក្រោយនេះ ខណៈចំនួនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក៏បានធ្លាក់ចុះ ១០.០៥ ភាគរយផងដែរ បើធៀបនឹងឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ថៃ ចេញច្បាប់ដែកចំនួន ៤ ថ្ងៃសង្ក្រាន្តចូលឆ្នាំថ្មី ជាពិសេសមិនឲ្យស្រាត លេងបាញ់ទឹក
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទស្សនិកជនថៃរិះគន់ Pu Praya រឿងស្លៀកពាក់ដើរលើកម្រាលព្រំ Cannes
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ម្ចាស់អាងចិញ្ចឹមក្រពើវ័យ៧២ឆ្នាំម្នាក់ត្រូវក្រពើរបស់ខ្លួនចាប់ខាំស្លាប់ភ្លាមៗក្នុងអាងចិញ្ចឹម
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Kimberly តារាស្រីថៃម្នាក់គត់ ចូលរួមសម្ពោធគ្រឿងអលង្ការលំដាប់ពិភពលោក នៅអ៊ីតាលី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ហ្វាន់ ពីងពីង ប្រជែងសម្រស់ជាមួយម្តាយ Elon Musk លើកម្រាលព្រំក្រហម Cannes
-
វប្បធម៌ ជំនឿ១ សប្តាហ៍ មុន
ធ្វើដូចម្ដេចទើបដឹងថា សិលាចារឹកក្លែងបន្លំ ខណៈមានការបន្លំច្រើន?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
កូនស្រីពៅលោក ថាក់ស៊ីន ជិះយន្តហោះទៅជួបឪពុក និងលោកស្រី យីងឡាក់
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
បុគ្គលល្បីលើលោកទាំង ៧ នេះ ញៀនល្បែងងើបមិនរួច
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
សិប្បកម្មស្វាយចន្ទីមួយនៅខេត្តកំពង់ធំ ពង្រីកទីផ្សារនាំចេញផលិតផលសម្រេចទៅកាន់ប្រទេសចំនួន៣ បន្ថែមទៀតនៅក្នុងឆ្នាំ២០២៣