Connect with us

ចរាចរណ៍

តុលាការសម្រេចឃុំខ្លួនអ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍​នៅខណ្ឌឬស្សីកែវ

បានផុស

នៅ

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានសម្រេចចោទប្រកាន់ និងឃុំខ្លួនអ្នកបើករថយន្ដបង្កគ្រោះចរាចរណ៍នៅស្ពានឬស្សីកែវបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសចំនួន៨នាក់ បណ្ដោះអាសន្នដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ជនត្រូវចោទឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទបញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/L និង របួសស្លាប់ មនុស្សច្រើននាក់) ក្នុងបទល្មើស ព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ និង មាត្រា ៥៨ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៨និង៤០នាទី នៅចំណុចស្តុបស្ពានឫស្សីកែវ ផ្លូវជាតិ​លេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-៥៨៥៤ បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស មុខរបរមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ បណ្ដាលឲ្យមានជនរងគ្រោះចំនួន៤ស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ស្រាល។

ក្នុងករណីនេះអ្នកបើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹង (កម្រិតជាតិអាកុល ០.៥៤) ទៅបុករះរថយន្តចំនួន២​គ្រឿង​(រថយន្តម៉ាក Lexus NX២០០T, រថយន្តម៉ាក Toyota Vitz) និងម៉ូតូចំនួន ៤គ្រឿង(ម៉ូតូម៉ាក Honda Click, ម៉ូតូម៉ាក Honda Beat, ម៉ូតូម៉ាក Honda Dream, ម៉ូតូម៉ាក Honda Scoopy) សរុបចំនួន៦គ្រឿង បណ្តាលឱ្យមានមនុស្សស្លាប់នៅកន្លែងកើតហេតុ៤នាក់ (ស្រី៣នាក់) និងរងរបួសធ្ងន់ស្រាលចំនួន៤នាក់ ត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់មែត្រ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៤ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម