ចរាចរណ៍
ជិះម៉ូតូបុកក្របីដើរឆ្លងផ្លូវ បុរសម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់
បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរក្រោយបើកម៉ូតូក្នុងលឿនជ្រុលទៅបុកសត្វក្របី១ក្បាលតាមដងផ្លូវស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង។
ជរងគ្រោះឈ្មោះ ស្រី រស្មី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរម៉ូតូម៉ាកអិចសិទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ មានទីលំនៅភូមិទួលពោធិ៍ ឃុំតានូន និងបុរសម្នាក់ទៀតឈ្នោះ ខាត់ សុខឃីម អាយុ២៥ឆ្នាំជាអ្នករួមដំណើរបានរងរបួសធ្ងន់ មានទីលំនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគីរីសាគរ។ រីឯសត្វក្របីបានងាប់ផងដែរ។

លោក ចាន់ រដ្ឋា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតានូន បានឱ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈនេះថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងមនុស្ស និងសត្វក្របីនេះ ដោយសារតែអ្នកបើកបរបើកល្បឿនលឿនពេកខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យបុកក្របីស្លាប់ភ្លាមៗ នៅម៉ោងប្រមាណ២១និង៤០នាទីយប់កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤។
លោកនាយប៉ុស្តិ៍នគរបាលដដែលបន្ថែមថា វត្ថុតាងជាម៉ូតូនឹងយកទៅរក្សាទុកនូវនៅប៉ុស្តិ៍នគរបាល ដោយសមត្ថកិច្ចបន្តស្វែងរកម្ចាស់ក្របី ដើម្បីយកមកដោះស្រាយតាមផ្លូវច្បាប់។

កន្លងទៅលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ធ្លាប់បានណែនាំអាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយ និងមានវិធានការចំពោះពលរដ្ឋចិញ្ចឹមសត្វគោក្របីហើយលែងដើរពាសវាលពាសកាលនៅតាមដងផ្លូវសាធារណៈ និងទីប្រជុំជន ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់អនាម័យបរិស្ថាន។ ប៉ុន្តែទោះយ៉ាងណា ចំណាត់ការមួយនេះមានប្រសិទ្ធិភាពតែពេលដំបូងៗប៉ុណ្ណោះ ដោយសារម្ចាស់សត្វពាហនៈមួយចំនួននៅតែបន្តចិញ្ចឹមដោយលែងដើរតាមផ្លូវ ឬទីសាធារណៈដដែល៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


