ចរាចរណ៍
បើករថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រឡាប់របួសធ្ងន់ស្រាលជាង១០នាក់
រថយន្តលុចស៊ីស បុកជាមួយរថយន្តក្រុង បណ្ដាលឲ្យរបួសធ្ងន់ស្រាលជាង១០នាក់។ ហេតុការណ៍បានកើតឡើងវេលាម៉ោង១០និង០៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែតលេខ ៣៥៤-៣៥៥ ស្ថិតនៅភូមិល្ហុង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

មន្ត្រីនគរបាលចរាចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តលុចស៊ីស និងរថយន្តក្រុង ដោយរថយន្តម៉ាក Lexus Rx300 ពណ៌ទឹកមាស ពាក់ផ្លាកលេខពោធិ៍សាត់ 2A-9163 បើកបរដោយឈ្មោះ ង៉ែត មិថុនា ភេទប្រុស អាយុ២៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង មានអ្នករួមដំណើរ ចំនួន១០នាក់ ១.ឈ្មោះ ម៉ម ភាព ភេទស្រី អាយុ៨៦ ឆ្នាំ។ ២.ឈ្មោះ រីវ រ័ត្ន ភេទស្រី អាយុ៤៨ ឆ្នាំ។ ៣.ឈ្មោះ ឃឹម រី ភេទស្រី អាយុ៥២ឆ្នាំ។ ៤.ឈ្មោះ អ៉ី សុភា ភេទប្រុស អាយុ៣០ឆ្នាំ។ ៥.ឈ្មោះ ធី សាន់យ៉ា ភេទស្រី អាយុ២៩ ឆ្នាំ។ ៦.ឈ្មោះ ធី សានិត ភេទស្រីអាយុ២៥ឆ្នាំ។ ៧.ឈ្មោះ សេត វិសាល ភេទប្រុស អាយុ០៥ឆ្នាំ។ ៨.ឈ្មោះ សុភា ឈីអ៉ិញ ភេទស្រី អាយុ០៥ ឆ្នាំ។ ៩.ឈ្មោះ ថុនា ជិញ ភេទស្រីអាយុ២ឆ្នាំ។ ១០.ឈ្មោះ សុភា យូអ៉ី ភេទស្រី អាយុ០៨ខែ អ្នករួមដំណើររស់នៅភូមិឃុំជាមួយអ្នកបើកបរ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារ រថយន្ត Lexus Rx300 បើកវ៉ាជែង និងប៉ះរថយន្តម៉ាក HYUNDAI (ប្រភេទឡានក្រុង) ពណ៌ស.បៃតង.ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 3E-6255 ដែលបើកស្របទិសគ្នាបណ្ដាលឱ្យក្រឡាប់តែម្ដង។ ចំណែកបើកបររថយន្តក្រុងបានចុះពីលើរថយន្តរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានបន្តថា ក្នុងហេតុការណ៍នេះ បណ្តាលឲ្យរងរបួសធ្ងន់១នាក់ ឈ្មោះ ម៉ម ភាព ភេទស្រី អាយុ៨៦ឆ្នាំ បាក់ជើងស្ដាំ។ រងរបួសស្រាល១០ នាក់ ស្រី០៨ នាក់។ ខូចខាតរថយន្ត០២ គ្រឿង ធ្ងន់០១ គ្រឿង ស្រាល០១គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុបណ្តាលមកពីអ្នកបើកបររថយន្តម៉ាកម៉ាក Lexus rx300 ឡើងជែង(វ៉ា) ក្នុងស្ថានភាពគ្រោះថ្នាក់ខ្វះការប្រុងប្រយ័ត្ន។ កម្លាំងនគរបាលជំនាញបានចុះយកជនរងគ្រោះ ទៅមន្ទីពេទ្យ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់។ ដោយឡែកនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួនពីរលើក ស្លាប់ចំនួនពីរនាក់ និងរបួសធ្ងន់ពីរនាក់៕
អត្ថបទ៖ ជុន កសល





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ