ចរាចរណ៍
សម្តេចធិបតី៖ ឧទ្យានជាតិគីរីរម្យ មានគោលដៅទាក់ទាញសំខាន់ៗចំនួន៨
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ មានគោលដៅទាក់ទាញសំខាន់ៗចំនួន៨។

សម្តេចបានបញ្ជាក់ថា ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលមានឈ្មោះល្បីល្បាញថា ឧទ្យានជាតិគិរីរម្យ ជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចម្ងាយ ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដោយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ ៨ម៉ឺនហិកតា ព្រមទាំងជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់នៅកម្ពុជា។
ឧទ្យានជាតិគិរីរម្យ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលសម្បូរពោរពាសទៅដោយសក្តានុពលធម្មជាតិ ជាមួយនឹងទេសភាពល្អប្រណិត អាកាសធាតុល្អបរិសុទ្ធគ្រប់រដូវកាល និងមានលម្អទៅដោយដើមស្រល់ធម្មជាតិ ជាមួយនឹងជ្រោះជ្រង និងទឹកធ្លាក់ជាច្រើននៅលើកំពូលភ្នំ។ ជាមួយគ្នានេះ ការរៀបចំសម្បទាទេសចរណ៍នៅក្នុងឧទ្យាន ក៏មានគ្រប់លក្ខណៈ ដើម្បីតម្រូវការសម្រាកលំហែរបស់អ្នកទេសចរជាតិ និងអន្តរជាតិផងដែរ ក្នុងនោះ មានគោលដៅទាក់ទាញសំខាន់ៗជាច្រើន។

គោលដៅសំខាន់ៗទាំងអស់នៃឧទ្យាន មានដូចជា រមណីយដ្ឋាន វីគិរីរម្យ ផាញរីស៊ត, រំហើយ គិរីរម្យ រីស៊ត, បឹងចំការតែ, ភូមិដំណាក់ដំរី, ទឹកធ្លាក់ឆៃយ៉ា, បឹងប៉េសេ, ឧទ្យានបោះតង់ និងទឹកធ្លាក់អូតាសេក៕




-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ៧ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ៧ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


