ចរាចរណ៍
រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បន្សល់ទុកជង្ហុកបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ
បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារជិះម៉ូតូធ្លាក់ជង្ហុកដែលបន្សល់ទុកពីក្រុមការងាររដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បន្ទាប់ពីជីកកាយបង្កប់ទុយោទឹកស្អាតក្រោមដីតែមិនបានចាក់បេតុងឲ្យបានស្អាតឡើងវិញ។

ហេតុការណ៍គ្រោះថ្នាក់ដែលបង្គដោយជង្ហុករបស់ក្រុមការងារទឹកស្អាតនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២ ខែកញ ឆ្នាំ២០២៤ វេលាម៉ោង៦និង១០នាទី នៅតាមមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិអណ្ដូងច្រុះ ឃុំត្រាចទង ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1DO-7758 ។ ត្រូវបានក្រុមសង្គ្រោះនៃមន្ទីរពេទ្យជាតិតេជោសន្តិភាព ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ប្រជាពលរដ្ឋបានប្រាប់ថា មុនពេលកើតហេតុគាត់បានឃើញបុរសរងគ្រោះជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះពេលទៅដល់ចំណុចកើតហេតុក៏បានរេចង្កូតធ្លាក់ជង្ហុកបណ្ដាលឲ្យរងរបួសធ្ងន់។ ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ជង្ហុកបែបនេះគឺបន្សល់ទុកដោយក្រុមការងាររដ្ឋាករស្វយ័តរាជធានៅភ្នំពេញនាពេលកន្លងមក ក្រោយពីកាត់ផ្លូវជីកកាយដើម្បីដាក់បង្កប់ទុយោទឹកស្អាតក្រោមដី ហើយបន្ទាប់ពីការដ្ឋានបានបញ្ចប់ គឺពុំមានការជួសជុលចាក់បេតុងដូចដើមឡើងវិញនោះទេ ដោយគ្រាន់តែចាក់ដី និងកម្ទេចថ្មលុបជាការស្រេច លុះពេលរថយន្តធន់ធ្ងន់បើកកាត់ក៏បណ្ដាលឲ្យផុងជាប់កង់ បង្កើតបានជាជង្ហុកច្រើនថ្ងៃមកហើយ៕
អត្ថបទ៖ សំណាង





-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា