ចរាចរណ៍
រថយន្តកុងតឺន័របុករះនៅផ្លូវជាតិលេខ៣របួសធ្ងន់ស្រាល៥នាក់
រថយន្តកុងតឺន័រមួយគ្រឿងបេីកបរក្នុងល្បឿនលឿនគេចឧបសគ្គនៅខាងមុខជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់មួយដេីម ហេីយឆ្លងទៅចំណែកផ្លូវម្ខាងទៀតបន្តបុករះម៉ូតូ និងម៉៉ូតូកង់បី សួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០៨និង២៥នាទីថ្ងៃ០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះទី១ មានឈ្មោះ ឃឹម ផុន ភេទស្រី អាយុ៧៥ឆ្នាំ មានទីលំនៅភូមិចង្កាដូង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសបាក់កដៃស្ដាំ រលត់ជើងខាងឆ្វេង។ ទី២ ឈ្មោះ ងួន ចាន់ធឿន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិគ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ រងរបួសបាក់ជើងឆ្វេង។ ចំណែក៣នាក់ទៀតរងរបួសស្រាលសុំទៅព្យាលបាលដោយខ្លួនឯង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏គេចពីយានយន្តនៅខាងមុខក៏បួងចង្កូតមកខាងឆ្វេងដៃជ្រុលបុកបង្គោលភ្លេីងមួយដេីមនៅលេីសួនច្បារពុះចែកទ្រូងផ្លូវឆ្លងទៅផ្លូវម្ខាងទៀតជ្រុលបុករៈម៉ូតូហុងដាមួយគ្រឿង និងកង់បីឥណ្ឌាមួយគ្រឿងទៀតដែលកំពុងបេីកបរក្នុងទិសដៅពីត្បូងមកជេីងបណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួន៥នាក់ ហេីយរថយន្តក៏បានបួងចង្កូតមកខាងស្តាំឡេីងសួនច្បារពុះចែកផ្លូវមកវិញជ្រុលដាំក្បាលធ្លាក់ផ្លូវចូលប្រឡាយទឹកតែម្តង។

ក្រោយកេីតហេតុជនរងគ្រោះដែលធ្ងន់ចំនួន២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកជនរងគ្រោះ៣នាក់ទៀតរងរបួសស្រាលក៏សុំទៅព្យាបាលដោយខ្លួនឯង ដោយឡែកយានយន្តទាំងសងខាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីរង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


