ចរាចរណ៍
បុរសម្នាក់ ស្រវឹងជោក បើករថយន្តបុកម៉ូតូពីក្រោយ ស្លាប់មនុស្សម្នាក់យ៉ាងអាណោចអាធ័ម
បុរសម្នាក់ ស្រវឹងជោក បើករថយន្តលឿនជ្រុលបុកម៉ូតូមួយគ្រឿងពីក្រោយ បណ្ដាលឲ្យម្ចាស់ម៉ូតូ បោកក្បាលនឹងថ្នល់ស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង ០៤ និង ៤០ នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅមុខច្រកចេញវិមានរដ្ឋសភាជាតិ ផ្លូវរដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក តូយូតា ព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-0883 ទើបតែបើកចេញពីហាងផឹកស៊ីមួយកន្លែង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានទៅបុកម៉ូតូមួយគ្រឿង ម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BV-1140 ពីក្រោយ បណ្ដាលឲ្យប៉ើងម្ចាស់ម៉ូតូ បោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង។ ភ្លាមៗ ជនបង្កបានព្យាយាមបើករត់ទាំងស្ថានភាពម៉ូតូនៅជាប់ពីមុខរថយន្តអូសជាង ២០០ ម៉ែត្រ ទើបត្រូវប្រជាពលរដ្ឋ អ្នករត់កង់បី និងអ្នករត់តាក់ស៊ី នាំគ្នាជួយឃាត់បាន រង់ចាំប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់មន្ត្រីជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីមកវាស់វែងយករថយន្ត រួមនឹងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយ។ ចំណែកសពជនរងគ្រោះ(មិនទាន់ស្គាល់អត្តសញ្ញាណ) កំពុងស្រាវជ្រាវរកសាច់ញាតិ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


