ចរាចរណ៍
បើករថយន្ដក្នុងល្បឿនលឿន បុករះចូលស្ថានីយលក់ប្រេង បង្កឲ្យមនុស្ស៥នាក់របួសធ្ងន់ស្រាល
បុរសម្នាក់បើករថយន្ដមួយគ្រឿងទំនងគេចពីអ្នកអូសរទេះអេតចាយជ្រុលបុករះចូលស្ថានីយលក់ប្រេងឥន្ទនៈមួយកន្លែងបណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងមានមនុស្សរងរបួសធ្ងន់ស្រាល៥នាក់។ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ខែ ធ្នូឆ្នាំ២០២៤ នៅចំណុចស្ថានីយប្រេងឥន្ទនៈយីហោ ប៊ុនលី ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២០១១ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនកេីតពេលកេីតហេតុគេឃើញ រថយន្តម៉ាកមែកស៊ឺដែសពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BA-8899 បេីកបរដោយបុរសវ័យចំណាស់ម្នាក់ និងអ្នករួមដំណើរមានគ្នា៤នាក់ទៀតរួមកូនស្រីតូចម្នាក់ក្នុងនោះរងរបួសធ្ងន់ស្រ្តី២នាក់។

ប្រភពព័ត៍មានពីកន្លែងកើតហេតុបានបន្តទៀតថា ខណៈពេលធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ក្នុងទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនលុះបេីកមកដល់ចំណុចកេីតហេតុក៏ស្រាប់តែឃេីញអ្នកអូសរទេះអេតចាយអូសឆ្លងកាត់ពីមុខរថយន្ត ភ្លាមស្រាប់តែឃេីញរថយន្ដបង្កខាងលើបានរ៉េចង្កូតទៅផ្នែកខាងឆ្វេងក៏ជ្រុលទៅបុករះរបងដែកដែលឃាំងជំវិញស្ថានីយលក់ប្រេង ហេីយជ្រុលទៅបុកបង្គោល និងទូរម៉ាស៊ីនសំរាប់ចាក់សាំង ខ្ទាតជាច្រេីនម៉ែត្រ តែសំណាងល្អមិនបង្កជាអគ្គិភ័យ គ្រាន់តែរងការខូចខាត បង្គោលសសរ និងរថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរផ្នែកខាងមុខ។

ប្រភពបានបន្តទៀតថា ជនរងគ្រោះស្រ្តី២នាក់ដែលជិះក្នុងរថយន្ត ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្របង្អែកខណ្ឌសែនសុខ ដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកម្ពុជាចិន ព្រះកុសមៈ រីឯបុរសជាអ្នកបេីបរត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់យកទៅប៉ុស្តិ៍ដើម្បីសួរនាំ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខ ហេីយបានទាក់ទងទៅសមត្ថកិច្ចជំនាញនៃការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដេីម្បីធ្វើការវាស់វែង និងស្ទូចរថយន្តបង្កយកទៅរក្សាទុកដេីម្បីរង់ចាំការដោះស្រាយថ្ងៃក្រោយ៕
អត្ថបទ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


